- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ដែលនឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C * អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ។ ២៖ តំបន់ខ្ពង់រាប *
January 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ប្រតិបត្តិការត្រួតពិនិត្យអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យយានយន្ដសរុបចំនួន១,១២១,១៣៦គ្រឿង ក្នុងនោះម៉ូតូ៧៤ភាគរយ ហើយរកឃើញយានយន្ដល្មើស និងពិន័យ ចំនួន១៤២,៨១៧គ្រឿង (១៤៣,០៥១ករណី)។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងទិសដៅបន្ដ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមយានយន្ដដែលល្មើសច្បាប់ រួមមាន៖ * ទោចក្រយានយន្ត ត្រីចក្រយានយន្តល្មើសចំនួន១១៥,៨០១គ្រឿង (១១៥.៨០១ករណី) ស្មើ៨១% (មិនពាក់មួកសុវត្ថិភាព៩៤% ល្មើសសញ្ញាចរាចរណ៍៤% ទូរស័ព្ទ១% និងគ្មានផ្លាកលេខសម្គាល់១%) * រថយន្ដល្មើសចំនួន ២៧,០១៦គ្រឿង (ល្មើស២៧,២៥០ករណី) ក្នុងនោះ រថយន្ដធុនធំ៣,៥៩២គ្រឿង (ល្មើស៣,៧០៤ករណី)
January 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆ្នាំ២០២២ កម្ពុជាទទួលចំណូលបាន ៩០០លានដុល្លារអាមេរិក ពីការនាំចេញកង់ កើនឡើងចំនួន ៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួនប្រមាណ ៦៣១លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ ទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់រួមមាន សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដាជាដើម។ កម្ពុជាជាប្រទេសមួយ
January 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ដឹកនាំដោយ លោក Dr. Dennis Ganendra – CEO ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីលទ្ធផលការងារ និងមានការចូលរួមពីលោករដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូប។ ក្នុងជំនួបនាឱកាសនេះ តំណាងក្រុមហ៊ុន Minconsult Sdn Bhd បានជម្រាបជូនអង្គប្រជុំឱ្យបានជ្រាបអំពីលទ្ធផលការងាររបស់ខ្លួន ក្នុងនាមជាអ្នកត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
January 30, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ កំពូលខ្សែភាពយន្តបែបវិទ្យាសាស្រ្តដ៏ល្បី «Avatar» វគ្គ២ បានឡើងទៅឈរនៅលំដាប់ថ្នាក់ទី១ នៅអាមេរិកខាងជើង ក្នុងនាមជាភាពយន្តរកចំណូលបានច្រើនបំផុតនៅសប្តាហ៍ទី៧នេះ ពោលគឺរហូតដល់១៥.៧លានដុល្លារ ដែលធ្វើឲ្យចំណូលសរុបនៅទូទាំងពិភពលោក កើនឡើងដល់ខ្ទង់ ២.១ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ នៅទូទាំងពិភពលោក រឿង «Avatar:The Way Of Water» រកចំណូលបានប្រមាណ ២.១ពាន់លានដុល្លារអាមេរិក ដោយបានវ៉ាដាច់រឿង «Star Wars: The Force Awakens» ដើម្បីក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទី៤គ្រប់ពេលវេលា។ លោក Paul Dergarabedian
January 30, 2023 - ព័ត៌មានអន្តរជាតិ
បន្ទាប់ពីមានភាពចម្រូងចម្រាសរវាងពាក្យ «គុនខ្មែរ» និង «ម៉ឺយថៃ» នៅពេលដែលភាគីកម្ពុជាបានសម្រេចជ្រើសយកពាក្យ «គុនខ្មែរ» នៅក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីកុំឱ្យមានភាពភាន់ច្រឡំ និងស្របតាមជំហររបស់កម្ពុជា ដែលជាម្ចាស់ក្បាច់ប្រដាល់គុនខ្មែរ។ យ៉ាងណាក៏ដោយ មុននេះបន្ដិចសារព័ត៌មាន Thairath ក៏បានបង្ហាញពីការរិះគន់ភាគថ្មីមួយទៀត ដោយបាននិយាយថា៖«វាជារឿងមិនសមនោះទេដែលប្រទេសជិតខាង [កម្ពុជា] បានប្រើប្រាស់រូបសត្វគ្រុឌថៃ នៅលើខោប្រដាល់របស់ពួកគេ»។ ពោលគឺថ្មីៗនេះ ទំព័រហ្វេសប៊ុកល្បីឈ្មោះមួយឈ្មោះថា ASEAN “มอง” ไทย បានបង្ហោះដោយមានភ្ជាប់ជាមួយរូបភាពសង្វៀនប្រដាល់គុនខ្មែរ, ខោដែលមានឡូហ្គោសត្វគ្រុឌ ដែលថៃអះអាងថាវាជារឿងមិនសមរម្យនោះទេ។ ពោលគឺពួកបញ្ចេញមតិថៃយល់ថា ការប្រើប្រាស់សត្វតំណាងជាតិរបស់ពួកគេគឺជារឿងមិនត្រឹមត្រូវ ហើយក្នុងន័យមិនគោរពប្រទេសថៃយ៉ាងច្បាស់ក្រឡែត។ គួរឱ្យដឹងផងដែរថា សត្វតំណាងជាតិរបស់ថៃគឺ «សត្វគ្រុឌ» ដែលនាំឱ្យពួកគេមានការកើតទុក្ខមិនសុខចិត្តបែបនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
January 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា នៅពេលច្បាប់ចរាចរណ៍ថ្មី ចូលជាធរមាន នោះគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា នឹងត្រូវកាត់បន្ថយ ព្រោះច្បាប់នេះបានកែសម្រួលថ្មីស្ទើរទាំងស្រុង ដើម្បីឲ្យសាកសមជាមួយស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ក្រោយចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២២ និងលើកទិសដៅបន្ដឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ច្បាប់ស្ដីពីចរាចរណ៍ថ្មីនេះ បានឆ្លងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកហើយ នឹងបញ្ជូនបន្ដទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា
January 30, 2023 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ NATO លោក Jens Stoltenberg នៅកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជាការចាប់ផ្ដើមនៃការប្រឈមមុខដាក់គ្នា និងសង្រ្គាម ដែលអាចនឹងបង្កឱ្យមានសង្រ្គាមត្រជាក់ថ្មីមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។ នៅក្នុងអត្ថបទមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទនេះ លោក គីម តុងម្យុង (Kim Tong-myong) ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថានស្ដីពីការសិក្សានយោបាយអន្តរជាតិ របស់កូរ៉េខាងជើងបាននិយាយថាដំណើរទស្សនកិច្ចរបស់លោក Jens Stoltenberg មកកាន់តំបន់អាស៊ីភាគឦសាន គឺមានគោលដៅបញ្ចុះបញ្ចូលក្នុងការបង្កើតបក្សសម្ព័ន្ធយោធា NATO អាស៊ី។ លោក គីម
January 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលបានប្រមាណជាង ១៥លានដុល្លារ ពីអាជីវកម្មរុករករ៉ែមាសរបស់ក្រុមហ៊ុន Renaissance នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ គិតមកដល់ពេលនេះ ការរុករករ៉ែមាសរបស់ក្រុមហ៊ុន Renaissance ផលិតបានប្រមាណ៥៣០០គីឡូ ដែលក្នុងនោះផ្តល់ចំណូលជាសួយសារអាករដល់រដ្ឋចំនួនជាង ៨លាន និងពន្ធដារចំនួន ៦.៥លានដុល្លារ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មន្ត្រីដដែលបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុន៧ ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសពីរាជរដ្ឋាភិបាល ដោយបានរុករករ៉ែមាសនៅខេត្តចំនួន៤ រួមមាន នៅខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងព្រះវិហារ។ លោកបន្តថា ក្រុមហ៊ុនដែលដំណើរការអាជីវកម្មរុករករ៉ែមាសល្អជាងគេ គឺក្រុមហ៊ុន Renaissance
January 30, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រៃឡង់បៃតង បញ្ជាក់ថា ទឹកគ្រាប់ស្វាយចន្ទីដែលចម្អិនរួច គឺជាភេសជ្ជៈដ៏ពេញនិយម មិនមានជាតិទឹកដោះគោ តែអាចជំនួសទឹកដោះគោសុទ្ធ ក្នុងរូបមន្តអាហារភាគច្រើនបានយ៉ាងល្អប្រសើរទៀតផង។ ទឹកដោះគោគ្រាប់ស្វាយចន្ទី វាត្រូវបានផលិតចេញពីគ្រាប់ស្វាយចន្ទីសុទ្ធ ដែលចម្អិនរួច ក្រឡុកជាមួយទឹកដែលផ្តល់នូវរសជាតិបែបក្រែម ព្រមទាំងស្រទន់ដូចទឹកដោះគោដែរ និង សម្បូរទៅដោយវីតាមីន សារជាតិរ៉ែ ប្រេងជំនួយសុខភាព និង អត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានមកពីរុក្ខជាតិ។ អត្ថប្រយោជន៍ទាំងនេះរួមមាន ការបង្កើនភាពស៊ាំ និងធ្វើឱ្យបេះដូង ភ្នែក និងស្បែក មានសុខភាពល្អ។ គម្រោង USAID ព្រៃឡង់បៃតង កំពុងជួយគាំទ្រដល់សហគមន៍មួយចំនួន
January 30, 2023









