Khmerpress
  • ព័ត៌មានអន្តរជាតិ

    យោងតាមការបង្ហោះដោយ មជ្ឈមណ្ឌល​ត្រួតពិនិត្យជំងឺឆ្លងរបស់អាមេរិក​ (CDC) បានឱ្យដឹងថា អ្នកជំនាញបានរកឃើញមេរោគម្យ៉ាងហៅថា Listeria ដែលមាននៅក្នុងផ្សិតម្ជុល  របស់ក្រុមហ៊ុនចិន Shandong Youhe។ វាគឺជាមេរោគដែលអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងររហូតចូលមន្ទីរពេទ្យ ហើយជួនកាលអាចឈានដល់ការស្លាប់។ ករណីខ្លះវាក៏អាចបណ្តាលឱ្យបាត់បង់ការមានគភ៌ ឬសម្រាលកូនមិនគ្រប់ខែទៀតផង។ CDC បានបញ្ជាក់ថា អ្នកដែលមិនគួរបរិភោគផ្សិតម្ជុលនេះមានដូចជា៖ មនុស្សចាស់អាយុ​ ៦៥​ ឆ្នាំ​ឡេីងទៅ​ អ្នកមានផ្ទៃពោះ​ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ ផ្សិតម្ជុល Enoki មានពណ៌ស និងមានដើមវែងស្តើងៗ ហើយពួកវាត្រូវបានលក់ជាញឹកញយជាចង្កោមទាំងឫសនៅក្នុងផ្លាស្ទិចបិទជិត។ ផ្សិតនេះមានភាពនិយមនៅក្នុងអាហារជប៉ុន ចិន និងកូរ៉េ ជាពិសេសគឺគេចូលចិត្តដាក់វាក្នុងស៊ុប, Hot pot និងម្ហូបឆាផ្សេងៗ។ កាលពីឆ្នាំ២០២០

    January 30, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នាយកដ្ឋានផលិតផលវេជ្ជសាស្ត្រជាតិចិនបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានអនុម័តថ្នាំលេបដែលផលិតក្នុងស្រុកចំនួនពីរប្រភេទផ្សេងទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាស្រាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា​ ឆ្នាំ២០២៣។ នាយកដ្ឋាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាំដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺពេញវ័យ ដែលមានរោគសញ្ញាកម្រិតស្រាលទៅមធ្យមនេះ ត្រូវបានបង្កើតឡើងដោយក្រុមឱសថ Simcere​ និង Shanghai Junshi Biosciences Co Ltd។ គួរបញ្ជាក់ថា ប្រទេសចិនបានបោះបង់ចោលគោលនយោបាយ «សូន្យកូវីដ» ដ៏តឹងរឹងរបស់ខ្លួនកាលពីដើមខែធ្នូកន្លងទៅ បន្ទាប់ពីមានការតវ៉ាប្រឆាំង។ ការបន្ធូរបន្ថយនេះអនុញ្ញាតឱ្យមនុស្សម្នាធ្វើដំណើរ ហើយវីរុសបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ដោយបង្កើនតម្រូវការថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    January 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ឲ្យការពារស្ត្រី ដែលបម្រើការផ្នែកសេវាកំសាន្ត នៅទូទាំងប្រទេស ក្នុងគោលបំណងការពារសិទ្ធិស្ត្រីទាំងនោះ តាមផ្លូវច្បាប់។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ត្រីដែលប្រកបរបរបម្រើសេវាកំសាន្តនៅទូទាំងប្រទេស ត្រូវបានការពារដោយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ក្នុងករណីស្ត្រីទាំងនោះបានទទួលរងនូវអំពើរំលោភបំពានសិទ្ធិណាមួយកើតឡើង ក្នុងមុខរបររបស់ខ្លួន ។ នាពេលកន្លងទៅ សម្ដេចតេជោក៏ធ្លាប់បានលើកឡើងអំពីការយកចិត្តទុកដាក់ ស្ត្រីដែលបម្រើការផ្នែកសេវាកំសាន្តនេះផងដែរ

    January 30, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ មានរៀបចំពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដៃគូអភិវឌ្ឍ ក្រុមហ៊ុនសាងសង់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ

    January 29, 2023
  • ព័ត៌មានអន្តរជាតិ

    ទីក្រុងដ៏ធំបំផុតរបស់ប្រទេស New Zealand បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជំរុញឱ្យមានទឹកជំនន់រីករាលដាល និងការជម្លៀសចេញ។ ភ្លៀងធ្លាក់កាលពីថ្ងៃសុក្រ ក្នុងទីក្រុង Auckland បានជន់លិចផ្ទះសម្បែង ធ្វើឱ្យចរាចរណ៍ជាប់គាំង និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្ម។ ទីក្រុងនេះត្រូវបានគេនិយាយថា បានទទួលរង ៧៥% នៃទឹកភ្លៀងរដូវក្តៅធម្មតារបស់ខ្លួន នៅក្នុងរយៈពេលត្រឹមតែ ១៥ ម៉ោងប៉ុណ្ណោះ។ អ្នកព្យាករណ៍ជាតិបាននិយាយថា «ទឹកភ្លៀងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នឹងប៉ះពាល់មនុស្សជាច្រើននៅក្នុងទីក្រុង Auckland ក្នុងរយៈពេលយូរ»។ អភិបាលក្រុង Auckland លោក Wayne Brown បានបញ្ជាក់ពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា សាកសពមួយត្រូវបានគេរកឃើញនៅជ្រលងភ្នំ

    January 28, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ារស្សាវ៉ា)៖ នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថ្ងៃព្រហស្បតិ៍នេះថា ប្រទេសប៉ូឡូញនឹងបញ្ជូនរថក្រោះចំនួន ៦០គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន បន្ថែមពីលើរថក្រោះ Leopard 2​ ចំនួន ១៤គ្រឿង ដែលផលិតដោយអាល្លឺម៉ង់ដែលខ្លួនបានសន្យារួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា​ ឆ្នាំ២០២៣។ លោក Mateusz Morawiecki បានប្រាប់ទូរទស្សន៍ CTV News របស់កាណាដាថា​​ «ឥឡូវនេះ យើងត្រៀមបញ្ជូនរថក្រោះទំនើបរបស់យើងចំនួន ៦០គ្រឿង ដែលក្នុងនោះមាន ៣០គ្រឿងជាប្រភេទរថក្រោះ PT-91…បន្ថែមពីលើរថក្រោះអាល្លឺម៉ង់ Leopard 2 ចំនួន ១៤គ្រឿងដែលបានសន្យារួច»។

    January 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាប្រដាល់ «គុនខ្មែរ» ត្រូវបានឯកភាពដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាជាផ្លូវការ បន្ទាប់ពីកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្ញើលិខិតប្រាប់ទៅបណ្ដាប្រទេសសមាជិកទាំងអស់ និងក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលមានការចូលរួមពីភាគីវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវកាលពីថ្មីៗ។ ជាមួយការបង្ហាញខ្លួនលើកដំបូងរបស់ក្បាច់គុនបុរាណខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ២ឆ្នាំម្ដងនេះ «គុនខ្មែរ» នឹងត្រូវប្រើប្រាស់អត្តសញ្ញាណខ្មែរសុទ្ធសាធ ដោយមិនពាក់ព័ន្ធក្បាច់គុនផ្សេងឡើយ ហើយប្រទេសទាំង ៧ខាងលើរួមទាំងកម្ពុជា បានព្រមព្រៀង និងគាំទ្រការដាក់បញ្ចូល «គុនខ្មែរ» ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នេះដែរ។ នេះបើតាមការបញ្ជាក់របស់លោក

    January 28, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ប្រទេសថៃបានទាញសញ្ញាព្រមានពីការរាតត្បាតជំងឺថ្មីមួយប្រភេទដែលមានឈ្មោះថា “Disease X” នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃសោរ៍ទី ២៨ ខែមករានេះ។ បច្ចុប្បន្នជំងឺថ្មីនេះកំពុងមានការរាតត្បាតនៅក្នុងតំបន់ Badakhshan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។ ប្រភពខាងលើបានបន្តថា ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក (WHO) ក៏កំពុងតាមដានការវិវឌ្ឍន៍របស់ជំងឺថ្មីនេះយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីត្រៀមខ្លួនទប់ស្កាត់ការបន្តរាតត្បាតទ្រង់ទ្រាយធំឲ្យបានទាន់ពេលវេលា ក្នុងករណីដែលជំងឺនេះអាចមានលទ្ធភាពបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សជាតិ។ គិតត្រឹមពេលនេះជំងឺ “Disease X​” ដែលបានផ្តើមឆ្លងដំបូងនៅក្នុងអំឡុងខែតុលា ឆ្នាំ២០២២ បានបង្កការចម្លងទៅកាន់ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៩៧ករណី ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ១៧ករណីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    January 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីបំផុត ! លទ្ធផលនៃការតភ្ជាប់ដោយប្រើបច្ចេកទេស បានបង្ហាញយ៉ាងច្បាស់ថា ព្រះហស្តទាំងពីរ ដែលខាងស្តាំងរកឃើញក្នុងឆ្នាំ១៩៩០ និងខាងឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ គឺ ជារបស់ព្រះបាទជ័យវម៌្មទី៧ ហើយនេះ គឺជារឿងត្រេកអរជាពន់ពេក។ នេះបើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨

    January 28, 2023
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកគ្រោងនឹងបោះឆ្នោតធ្វើការហាមហាត់លើការប្រើប្រាស់បណ្តាញសង្គម TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២៨ ខែមករានេះ។ បើគ្មានអ្វីប្រែប្រួលនោះទេគឺការបោះឆ្នោតជាផ្លូវការនឹងត្រូវរៀបចំឡើងនៅក្នុងអំឡុងខែក្រោយនេះតែម្តង នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានអាមេរិក។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសររវាងរដ្ឋាភិបាលអាមេរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិនបានកើតមានជាហូរហែ ដោយភាគីខាងរដ្ឋាភិបាលអារិកបានចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនគឺជាចារកម្មរបស់រដ្ឋាភិបាលចិន។ ជាក់ស្តែងបណ្តាញសង្គម TikTok ជាដើមក៏ធ្លាប់បានត្រូវបានអាជ្ញាធរអាមេរិកចោទប្រកាន់ដែរថា បានលួចយកព័ត៌មានលម្អិតជាច្រើនរបស់ពលរដ្ឋអាមេរិកនិងបានផ្តល់ព័ត៌មានទាំងនោះទៅកាន់រដ្ឋាភិបាលចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    January 28, 2023