Khmerpress
  • សិល្បៈ

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានរាយការណ៍ថា តារាចម្រៀង​ Justin Bieber បានសម្រេចលក់សិទ្ធគ្រប់គ្រងចម្រៀងរបស់ខ្លួនទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ២០០ លានដុល្លារអាមេរិក។ ក្រុមហ៊ុនដែលទទួលទិញសិទ្ធគ្រប់គ្រងបទចម្រៀងតារាចម្រៀង Pop សញ្ជាតិកាណាដារូបនេះ គឺក្រុមហ៊ុន Hipgnosis Songs Capital ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។ នៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅគឺក្រុមហ៊ុន Hipgnosis Songs Capital នឹងក្លាយជាម្ចាស់គ្រប់គ្រងគ្រប់បទចម្រៀងទាំងអស់របស់ Justin Bieber ដែលបានចេញនៅមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។ គួររម្លឹកជូនថា នាពេលកន្លងមកមានបទចម្រៀងជាច្រើនរបស់តារាចម្រៀងវ័យ ២៨រូបនេះដែលបានក្លាយជាបទចម្រៀងល្បីបំផុតនៅលើពិភពលោក ក្នុងនោះមានដូចជាបទ “Baby” និង បទ “Sorry”

    January 27, 2023
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អង្គការយូណេស្កូបានដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តទៅក្នុងបញ្ជីបណ្តោះអាសន្ន ដើម្បីទុកពិចារណាថាវា «ជាបេតិកភណ្ឌវប្បធម៌អរូបី» តាមសំណើរបស់ប្រទេសថៃ ឬយ៉ាងណា។ ឥឡូវនេះ ប្រទេសថៃមានការស្នើចំនួន ៤ ដែលកំពុងរង់ចាំការពិចារណានៅចុងឆ្នាំនេះ ដែលមានដូចជា៖ ខន ម៉ាស្សាបែបថៃ របាំណូរ៉ា និងសង្ក្រាន្ត។ ជម្រាបដែរថា បេតិកភណ្ឌវប្បធម៌អរូបីត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិកនៃអង្គការយូណេស្កូ ទាក់ទងនឹងបេតិកភណ្ឌពិភពលោករូបីដែលផ្តោតលើទិដ្ឋភាពអរូបីនៃវប្បធម៌។ ក្នុងឆ្នាំ២០០១ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិមួយនេះ បានធ្វើការស្ទង់មតិក្នុងចំណោមរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីព្យាយាមយល់ព្រមលើនិយមន័យរួមមួយ។ អនុសញ្ញា​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវ​បាន​ព្រាង​នៅ​ឆ្នាំ២០០៣ សម្រាប់​ការ​ការពារ និង​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន។ ប្រទេសថៃស្ថិត នៅក្រោមនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌របស់ក្រសួងវប្បធម៌ បានកំណត់ប្រភេទបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចំនួន

    January 27, 2023
  • ព័ត៌មានអន្តរជាតិ

    ទីភ្នាក់ងារអវកាសអាមេរិកណាសាបាននិយាយថា ខ្លួននឹងអភិវឌ្ឍម៉ាស៊ីនរ៉ុក្កែតដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ Nuclear thermal propulsion សម្រាប់បេសកកម្មអនាគតរបស់មនុស្សទៅកាន់ភពព្រះអង្គារ។ ណាសាបានប្រកាសពីគម្រោងរួមគ្នាជាមួយ DARPA ដែលជាទីភ្នាក់ងារគម្រោងស្រាវជ្រាវការពារជាតិ និងជាស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ម៉ាស៊ីន​រ៉ុក្កែត​ថ្មី​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​កម្ដៅ​ ដែល​បង្កើត​ឡើង​ដោយ​​នុយក្លេអ៊ែរ​នៅ​ក្នុង​ម៉ាស៊ីន​រ៉េអាក់ទ័រ​តូចរបស់វា។ ទីភ្នាក់ងារណាសាបាននិយាយថា រ៉ុក្កែតកម្លាំងនុយក្លេអ៊ែរអាចមានប្រសិទ្ធភាពជាង ៣ដង ឬច្រើនជាងនេះ នៅក្នុងការជំរុញម៉ាស៊ីន។ ពេលវេលាធ្វើដំណើរលឿនជាងមុននឹងកាត់បន្ថយហានិភ័យសម្រាប់អវកាសយានិក។ ការធ្វើដំណើរខ្លីក៏ត្រូវការអាហារ និងការផ្គត់ផ្គង់ផ្សេងៗទៀតតិចជាងមុន ខណៈណាសាកំពុងរៀបចំផែនការបង្ហាញម៉ាស៊ីនរ៉ុក្កែតថ្មីនៅក្នុងលំហនៅដើមឆ្នាំ២០២៧។ យ៉ាងណាក៏ដោយ សុវត្ថិភាពនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងលំហ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    January 27, 2023
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ អាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាធធ្លាក់ចុះពី ១៤-១៦អង្សាសេ។ រីឯបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧-២១ អង្សាសេ។ ចំណែកនៅរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០ អង្សាសេ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ

    January 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានលើកទឹកចិត្តឲ្យមហាជនថតរូបមុនថ្ងៃរៀបការ (Pre-Wedding) ដោយប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។ លោកស្រីរដ្ឋមន្ត្រីលើកទឹកចិត្តបែបនេះ​ ពេលអញ្ជើញបើកកម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងវប្បធម៌ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុម្មុខ។ ជាមួយនឹងក្តីពេញចិត្ត លោកស្រី ភឿង សកុណា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរជាតិអប្សរា តាមដានរឿងនេះផងដែរ នៅពេលមហាជនទៅថតនៅទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធនឹងការស្លៀកពាក់របស់ពួកគាត់ នៅពេលថតរូប។ លោកស្រីរដ្ឋមន្ត្រី

    January 27, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ប្រជាជនថៃដែលកំពុងរស់នៅក្នុងទីក្រុងបាងកក ត្រូវបានណែនាំឱ្យបំពេញការងាររបស់ពួកគេពីផ្ទះ បើអាចធ្វើទៅបាន ហើយព្រមទាំងពាក់ម៉ាសពេលធ្វើដំណើរចេញទៅក្រៅ ដោយសារតែបញ្ហាបំពុលខ្យល់អាកាសនៅក្នុងទីក្រុងនេះ បានធ្លាក់​ដុនដាប ដល់កម្រិតដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។ អាជ្ញាធរទីក្រុងបាងកកបានឱ្យដឹងថា ប្រជាជនត្រូវបានស្នើឱ្យប្រើ​ប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ជាជាងយានជំនិះផ្ទាល់ខ្លួន ហើយខាងអាជ្ញាធរក៏នឹងព្យាយាមកាត់បន្ថយប្រភពនៃការបំពុល ដូចជាសកម្មភាពដុតវត្ថុផ្សេងៗនៅទីធ្លាខាងក្រៅ ព្រមទាំង​សកម្មភាព​​សំណង់ ជាដើមផងដែរ។ ចំណែកម៉ាសបន្សុទ្ធខ្យល់ នឹងត្រូវចែកជូនក្រុមអ្នកដែលងាយរងគ្រោះ។ យ៉ាងណាមិញ មិនទាន់តម្រូវឱ្យមានការបិទសាលារៀន នៅឡើយទេ។ គួរបញ្ជាក់ថា ការដុតកាកសំណល់វិស័យកសិកម្ម ហើយនិងបញ្ហាភ្លើងឆេះព្រៃ គឺជាកត្តាចម្បងនៃការបំពុលខ្យល់អាកាស នៅក្នុង​ប្រទេសថៃ ដែលបានធ្លាក់ដុនដាបខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅតំបន់ភាគពាយព្យប្រទេស

    January 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីបំផុតទៅប្រទេសថៃ លែងជំទាស់នឹងការប្រើពាក្យ «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជានាឆ្នាំ២០២៣នេះហើយ ហើយពួកគេនឹងបញ្ជូនកីឡាករក្បាច់គុនចូលរួមប្រកួតជាធម្មតា។ លោក វ៉ាត់ ចំរើន ក្នុងនាមអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពន្យល់ពីការប្រើពាក្យ «គុនខ្មែរ» ក្នុងវិញ្ញាសាប្រកួត «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងសហព័ន្ធកីឡាក្បាច់គុនមកពី បណ្តាប្រទេសសមាជិកចំនួន៧ផ្សេងទៀត រួមមានថៃ, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងវៀតណាម។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីកើតមាននូវភាពចម្រូងចម្រាស់មួយចំនួន ពាក់ព័ន្ធនឹងវិញ្ញាសា «គុនខ្មែរ»

    January 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ផុស សុណ្ណ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាងហ្វាងអង្គភាពគេហទំព័រ www.st-tvfb.com បាននាំលោក សុវណ្ណរិទ្ឋី និងបុគ្គលិកមួយចំនួន សុំអត់អោន អភ័យទោស ពីឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់នាំក្រសួងព័ត៌មាន។ ក្រោយផ្ទុះការវែកញែកក្នុងបណ្ដាញសង្គម ពីគ្រោះថ្នាក់ចរាចរណ៍ រឿងជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារ ដែលបង្កឱ្យការភ្ញាក់ផ្អើលកន្លងមកនេះ ក៏ឃើញថានៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបញ្ឈប់កុំបន្តចែកចាយតទៅទៀតផងដែរ។ ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ផុស សុណ្ណ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

    January 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈសារសំឡេង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានធ្វើការពន្យល់ និងបញ្ជាក់អំពីបច្ចុប្បន្នភាពនៃការប្រមូលឱសថប្រភេទ AMBRONOL SYRUP ពីតាមគ្រឹះស្ថានលក់ឱសថត្រឡប់មកវិញ ក្រោយអង្គការសុខភាពពិភពលោក បានរកឃើញថា ឱសថប្រភេទនេះមានផ្ទុកសារធាតុគីមីលើសកម្រិតស្ដង់ដារ។ ការចេញមកបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន នៅពេលនេះ ក៏មិនខុសពីអ្វីដែលក្រសួងសុខាភិបាល ធ្លាប់បានចេញសេចក្ដីជូនព័ត៌មាន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នោះដែរ ពោលយោងតាម RAPID ALERT SYSTEM របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ ខែមករា

    January 26, 2023
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុន Netflix បាននិយាយថា មនុស្សចំនួន ៣នាក់ ត្រូវបានទទួលការព្យាបាលវេជ្ជសាស្រ្តក្នុងអំឡុងពេលថតកម្មវិធី Squid Game ជីវិតពិត ប៉ុន្តែខ្លួនបានអះអាងថា គ្រាន់តែជារបួសស្រាលៗ មិនមែនជារបួសធ្ងន់ធ្ងរនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ កម្មវិធីហ្គេមដែលផ្អែកលើរឿងភាគកូរ៉េខាងត្បូងមួយនេះ កំពុងថតនៅ Cardington Studios ក្នុងខោនធី Bedfordshire របស់ចក្រភពអង់គ្លេស។ កម្មវិធីនេះមានបេក្ខភាពចូលរួមចំនួន ៤៥៦ នាក់ ដើម្បីប្រកួតប្រជែងដណ្តើមយកប្រាក់រង្វាន់រហូតដល់ទៅ ៤.៥៦ លានដុល្លារ។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថា៖«យើងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខភាព និងសុវត្ថិភាពនៃតួសម្តែង និងក្រុមការងាររបស់យើង»។ អ្នកនាំពាក្យរបស់ Netflix

    January 26, 2023