- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។ តាមសេក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង
January 28, 2023 - ព័ត៌មានអន្តរជាតិ
(លីប៊ីន)៖ តម្រូវការអុសជាប្រភពឥន្ធនៈជំនួស បានកើនឡើងយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុបនារយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅចំពោះមុខមានភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី ខណៈដែលរដូវរងាខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។ បាតុភូតនេះបានជំរុញឲ្យមនុស្សមួយចំនួន បង្ហាញការព្រួយបារម្ភអំពីអនាគតនៃព្រៃឈើនៅអឺរ៉ុប ដែលជាតំបន់ព្រៃឈើច្រើនបំផុតក្នុងពិភពលោក និងជាជម្រកនៃជីវចម្រុះភាគច្រើននៃភពផែនដី។ សហភាពអឺរ៉ុបបានជាប់គាំងក្នុងវិបត្តិថាមពលអស់ជាច្រើនខែជាមួយនឹងផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលនាំឱ្យមានការប្រែប្រួលយ៉ាងខ្លាំងលើតម្លៃថាមពល៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា រាជរដ្ឋាភិបាល បានដាក់គោលដៅបង្កើនទំហំនាំចេញ ក្នុងវិស័យអេឡិចត្រូនិកឲ្យបាន ១៦០០លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជាង ១ម៉ឺនកន្លែង ត្រឹមឆ្នាំ២០២៧។ ឯកសារផែនទីបង្ហាញផ្លូវនេះ បានលើកឡើងថា ការនាំចេញរបស់វិស័យអេឡិត្រូនិក ១០ឆ្នាំចុងក្រោយ បានកើនឡើង ៦ដងប្រមាណ ៩២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខណៈចំនួនគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានកើនឡើងរហូតដល់ ៨៩គម្រោង ក្នុងឆ្នាំ២០១៩។ ជប៉ុន និងចិន ជាប្រភពទុនវិនិយោគសំខាន់ ក្នុងវិស័យអេមឡិចត្រូនិកនៅកម្ពុជា ខណៈដែលទីផ្សារនាំចេញសំខាន់ៗមាន៖ សហរដ្ឋអាមេរិក អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។
January 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក តាមរយៈផែនទីបង្ហាញផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់គោលដៅបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៧ និងបង្កើតការងារថ្មីក្នុងវិស័យនេះឱ្យបាន ១ម៉ឺនកន្លែងបន្ថែមទៀត។ យោងតាមផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា វិស័យយានយន្តនៅកម្ពុជា មានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការនាំចេញជាមធ្យមប្រចាំឆ្នាំ របស់វិស័យយានយន្តក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មានការកើនឡើងទ្វេដងធៀបនឹងការនាំចេញពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ដោយសារតែទំហំទុនវិនិយោគ ពីបរទេសមានការកើនឡើង។ ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី លើវិស័យយានយន្តជាមធ្យមចំនួន ៤គម្រោងក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគជាមធ្យមចំនួន
January 27, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ បន្ទាប់ពីរដ្ឋាភិបាលចិន អនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ជាមួយវត្តមានភ្ញៀវទេសចរចំនួន ១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦នាក់ទៀត សរុប១២០នាក់។ អ្នកដំណើរ និងភ្ញៀវទេសចរចិនទាំង១០៤នាក់នេះ គឺធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេង នាវេលាម៉ោង៩៖៤៥នាទី។ យន្តហោះរបស់ក្រុមហ៊ុន Ruili Airline។ ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះដែរ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុជាដើម ដោយមានរបាំឆៃយ៉ាំសម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ។ លោក
January 27, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នោថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ ជនជាតិបារាំងដឹកនាំដោយ លោ ក ហ្សង់ ប៉ូល (Zang Paul)ជាប្រធានបានដឹកនាំក្រុមគ្រូពេទ្យជនជាតិបារាំង ផ្នែកពិនិត្យត្រ ចៀ ក និងបំពាក់ម៉ាស៊ីនជំនួយ ការស្តាប់ដល់ក្មេងគថ្លង់ ហៅថា ESC (Enfants Sourds Cambridge) បានចុះមកពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារ គ ថ្លង់ នៅវិទ្យាល័យ អប់រំ ពិសេសកំពង់ចាម ខេត្តកំពង់ចាម
January 27, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ មហាជនពិតជាបានស្គាល់រួចទៅហើយ ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 កំលោះតូច លីម តិចម៉េង តារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងគ្រប់ស្រទាប់យុវវ័យទូទាំងប្រទេស ដែលស្ថិតនៅក្នុងផលិតកម្មរស្មីហង្សមាស ដោយមុននេះបន្តិច នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង បានទទួលសមាជិកថ្មី នូវរថយន្តសេរីទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាង ។ ក្នុងនោះ លីម តិចម៉េង បានសរសេររៀបរាប់ នៅគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “សមាជិកថ្មី កាដូសម្រាប់ខ្លួនឯង ហេងៗ “។ ទន្ទឹមនឹងនោះ ក៏ឃើញមានហ្វេនៗ ជាច្រើនបានចូលរួមអបអរសាទរ
January 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទោះបីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពុំទាន់មកដល់ក៏ពិតមែន តែប្រទេសសមាជិកទាំងអស់ សុទ្ធតែបានកោតសរសើរ និងមានជំនឿចិត្តយ៉ាងមុតមាំ ជុំវិញការត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា ។ ទន្ទឹមជាមួយគ្នា មានប្រទេសមួយចំនួន បានរៀនសូត្រពីកម្ពុជា ដើម្បីជាពិសោធន៍ត្រៀមធ្វើម្ចាស់បន្ដវេនទៀតផង ជាក់ស្ដែងមន្ដ្រីកីឡាជាន់ខ្ពស់ថៃ បានអះអាងថា នឹងយកលំនាំតាមកម្ពុជា ដើម្បីរៀបចំស៊ីហ្គេម លើកទី៣៣ លើទឹកដីខ្លួន នាឆ្នាំ២០២៥ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Supitr Samahito នាយបេសកកម្មរង និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ បន្ទាប់ពីលោកស្រី រួមជាមួយនាយបេសកកម្មថៃលោក Thana Chaiprasit ព្រមទាំងនាយបេសកកម្មស៊ីហ្គេម នៃបណ្ដាប្រទេសសអាស៊ីអាគ្នេយ៍ទាំងអស់
January 27, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ការលើកឡើងពីអតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានបណ្តេញចេញពីតំណែង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជំរុញឲ្យនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ដើរចេញពីសន្និសីទសារព័ត៌មាន ដោយការខឹងសម្បារចំពោះសំណួរអំពីការវិលត្រឡប់នៃអ្នកនយោបាយដែលនិរទេសខ្លួនរូបនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។ ការបោះឆ្នោតដែលកំណត់ត្រឹមខែឧសភា ឆ្នាំ២០២៣នេះ លោក ប្រាយុទ្ធ អាយុ ៦៨ឆ្នាំ អាចប្រឈមមុខនឹងការប្រកួតប្រជែងជាមួយកូនស្រីពៅរបស់ លោក ថាក់ស៉ីន គឺអ្នកនាង ផែថងថាន (Paetongtarn) ដែលទទួលបានការគាំទ្រច្រើនជាងពីរដង នៅការស្ទង់មតិថ្មីៗអំពីអ្នកដែលគួរតែក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសថៃ។ មុននឹងដើរចេញពីវេទិកាឃោសនាបោះឆ្នោត ដោយកាត់ចោលនូវចម្ងល់របស់អ្នកកាសែតអំពីវត្តមានសារជាថ្មីរបស់
January 27, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ រដ្ឋបាលស្រុកមង្គលបូរី នៅថ្ងៃ២៧ ខែមករា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី ឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអាមេរិក នឹងមកព្យាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាឥតគិតថ្លៃជូនដល់ពលរដ្ឋរស់នៅស្រុកមង្គលបូរី មានរយៈពេល៧ថ្ងៃ។ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក មកព្យាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាឥតគិតថ្លៃដល់ពលរដ្ឋនៅស្រុកមង្គលបូរី មានរយៈពេល៧ថ្ងៃ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំងចំនួន៣រួមមាន៖ *ទី១៖
January 27, 2023









