Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានចេញសេចក្ដីជូនដំណឹងចំនួន២ ដោយទី១ ទុករយៈពេល៣ខែជាកំហិត ដល់ម្ចាស់អាជីវកម្មទាំងអស់ ឲ្យបញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មលក់គ្រឿងសមុទ្រ រំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅផ្លូវលេខ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៣ ខែមករា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ លោក ជា ពិសី នៅក្នុងសេចក្ដីជូនដំណឹងទី២ បានស្នើឲ្យអស់លោក-លោកស្រីទាំងអស់ ជាម្ចាស់អាជីវកម្មទិញ-លក់រថយន្ដ តុបតែងរថយន្ដ យានដ្ឋានជួសជុលថែទាំរថយន្ដ ទីតាំងលក់គ្រឿងម៉ាស៉ីនរថយន្ដគ្រប់ប្រភេទ ម្ចាស់ទីតាំងទិញ-លក់ម៉ូតូ និងទីតាំងកែច្នៃ-ជួសជុលម៉ូតូ ឲ្យបញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មរំលោភលើចិញ្ចើមផ្លូវ

    January 25, 2023
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ កោះសង្សារ Kaoh Sang Saa ប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលអ្នកត្រូវធ្វើដំណើរតាមទូក (Speed boat) ប្រមាណ 40 ទៅ 45 នាទី និងមានចំងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ កោះនេះត្រូវបានគេប្រសិទ្ធនាមថាជាឋានសួគ៌ក្រោមមេឃ ដែលទេសចរជាតិ និងអន្តរជាតិគ្រប់គ្នាគួរតែប្រាថ្នាទៅកម្សាន្តទីនោះឲ្យបានម្តងក្នុងមួយឆាកជីវិត ។ កោះនេះមិនមែនល្បីតែក្នុងស្រុកទេ សូម្បីតែភ្ញៀវទេសចរនៅជុំវិញពិភពលោកក៏ប្រាថា្នចង់ទៅស្គាល់រសជាតិជីវិតដ៏ផ្អែមល្ហែមនៅលើកោះសង្សារនេះដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    January 25, 2023
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃពុធនេះថា អាជ្ញាធរនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង បានបញ្ជាឲ្យបិទទីក្រុងរយៈពេល៥ថ្ងៃ ដោយសារតែការកើនឡើងនៃករណីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយ តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។ ដោយដកស្រង់សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មាន NK News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍ដោយមិនបានលើកឡើង ឲ្យច្បាស់អំពីជំងឺកូវីដ១៩ នោះទេ ប៉ុន្តែបានឲ្យដឹងថា អ្នករស់នៅក្នុងទីក្រុងព្យុងយ៉ាង ត្រូវតម្រូវឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ រហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ហើយត្រូវទទួលការ ពិនិត្យកំដៅជាច្រើនដងក្នុងមួយថ្ងៃ។ កាលពីថ្ងៃ អង្គារសប្តាហ៍នេះ NK News បានរាយការណ៍ថាប្រជាជនក្នុងទីក្រុងក្រុងព្យុងយ៉ាង ទំនងជាកំពុងទិញទំនិញស្តុកទុកក្នុងការប្រមើលមើលពីវិធានការតឹងរ៉ឹង របស់រដ្ឋាភិបាល

    January 25, 2023
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងនឹងប្រែក្លាយចម្ការកៅស៊ូជប់ ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា ចុះទស្សនកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅក្នុងឃុំជីរោរិ៍ទី២ ស្រុក/ខេត្ដត្បូងឃ្មុំ ដើម្បីស្វែងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មី មានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយ នូវការចំណាយផ្សេងៗក្នុងផលិតកម្ម នាថ្ងៃទី២៤ ខែមករា

    January 25, 2023
  • ព័ត៌មានអន្តរជាតិ

    ក្នុងគោលបំណងដើម្បីទប់ស្កាត់ការមានគភ៌ដែលមិនចង់បាន ជំងឺកាមរោគ និងមេរោគអេដស៍ រដ្ឋាភិបាលថៃកំពុងផ្តល់ជូនស្រោមអនាម័យដោយឥតគិតថ្លៃ ដល់អ្នកកាន់ប័ណ្ណថែទាំសុខភាពសកល (30-Baht Health-Care Scheme)។ ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) មានបំណងចែកចាយស្រោមអនាម័យប្រហែល ១០០ លាន ទៅឱ្យអ្នកកាន់ប័ណ្ណថែទាំសុខភាព រួមជាមួយនឹងជែលរំអិល ដែលនឹងត្រូវបានចែកចាយតាមរយៈកម្មវិធី Paotang ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមកាសែត Bangkok Post។ អ្នកកាន់ប័ណ្ណថែទាំសុខភាពសកលក្នុងម្នាក់ៗ មានសិទ្ធទទួលបានស្រោម ១០ ក្នុងមួយសប្ដាហ៍។ អង្គការ NHSO ចាត់ទុកស្រោមអនាម័យជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ប្រឆាំងនឹងការមានផ្ទៃពោះដែលមិនចង់បាន និងជំងឺកាមរោគ ដូចជារោគស្វាយ មហារីកអូវែ កើតពីវីរុស papillomavirus

    January 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះប្រធានបទ លើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ ក៏ឃើញមានមតិជែកវែកញែកជាច្រើន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក អំពីសកម្មភាពបុរសរូបនោះ បានលើកដៃសំពះសូមទោស ក្រោយខ្លួនគាត់បានទៅលើកម៉ូតូដួលនៅលើស្ពាន ប៉ុន្តែនៅតែត្រូវរងការស្តីបន្ទោស​ សម្លុត​ស្រែកគំហក​ ពីសំណាក់អ្នកសារព័ត៌មានល្បីឈ្មោះម្នាក់។ ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា សិស្សនិស្សិតកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានលើកឡើង ៤ចំនុច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង! ……………. មកដល់ពេលនេះប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ នៅតែបន្តជជែកគ្នាទាំងស្រប និងប្រឆាំង។ តាមការកត់សម្គាល់ ខ្ញុំឃើញមតិប្រឆាំងនឹងជំហររបស់អ្នក

    January 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីអ្នកឃើញហេតុការណ៍ បានផ្តល់ជូនមកកាន់បណ្តាញព័ត៌មាន Fresh News ថា នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ មានករណីរថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-3868 បើកបរដោយមន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ បានបើករេចង្កូតបុកឡើងលើសួនច្បារវិមានឯករាជ្យ​ បណ្តាលឲ្យមនុស្សម្នាដែលកំពុងហាត់ប្រាណ និងអង្គុយលេងនៅលើសួនច្បារ ជាពិសេសក្មេងៗផងនោះ នាំគ្នារត់ប្រសេចប្រសាចព្រលឹងចុងសក់។ អ្នកឃើញហេតុការណ៍ និងតាមសេចក្តីរាយការណ៍មួយចំនួន បានបញ្ជាក់ថា ម្ចាស់ឡាន និងជាអ្នកបើកបរផ្ទាល់តែម្តងមានឈ្មោះ យិន លីម ជាមន្រ្តីនគរបាលពាក់ផ្កាយ២ ទំនងជាអនុប្រធាននាយកដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ អ្នកបើករថយន្ត បានបើកលឿន

    January 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជម្លោះដីធ្លីនៅស្រុកស្អាង ខេត្តកណ្តាល រវាងលោកស្រី សៀង ចាន់ហេង និងលោកស្រី ហ៊ុន ប៊ុនធឿន ត្រូវបានបញ្ចប់ហើយ បន្ទាប់មានការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យោងតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា បន្ទាប់ពីបានជួបដោះស្រាយគ្នាដោយផ្ទាល់ លោកស្រី សៀង ចាន់ហេង យល់ព្រមប្រគល់ដីវិវាទទំហំ ៥០ហិកតា និង៨អា ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនលោកស្រី ហ៊ុន

    January 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់នាយទាហានទាំងអស់ឱ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន ក្រោយមានករណីក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតកងទ័ពតាមបណ្តាមសង្គម។ ការចេញមកអំពាវនាវបែបនេះ របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត បានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបន្តក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយទាហានជាន់ខ្ពស់កម្ពុជា នៅតាមបណ្តាញសង្គម ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងទាយយកប្រយោជន៍ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ក៏ដូចជាសាមីខ្លួន។ «ដើម្បីចៀសវាងនូវបញ្ហាដូចខាងលើនេះ ខ្ញុំសូមអំពាវនាវដល់នាយទាហានទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន និងត្រូវមានវិធានការឆ្លើយតបប្រសិនបើរកឃើញថាជនខិលខូចដូចខាងលើ បានបន្លំប្រើប្រាស់ឈ្មោះ និងបណ្តាញសង្គមរបស់ខ្លួន ក៏ព្រោះតែកន្លងទៅ ករណីលួចបន្លំបែបនេះក៏បានឈានទៅដល់ការប្តឹងផ្តល់ដោះស្រាយតាមផ្លូវតុលាការ ដែលសាមីខ្លួនមិនបានដឹងផងដែរ»។

    January 24, 2023
  • ព័ត៌មានជាតិ

    ផ្ទុះការវែកញែកផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយមានករណីគ្រូចុះអនុវត្តវិន័យដើរឈូសសក់សិស្សប្រុសរហូតឆកសក់ និងខ្លះបង្ខំចិត្តកោរ ត្រូវបានមហាជនរិះគន់ពេញបណ្តាញសង្គម។ យោងតាមការបង្ហោះរបស់ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន បានបង្ហាញនូវការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូ និងក្រុមប្រឹក្សាយុវជន ដែលវិន័យរបស់សាលាដែលតម្រូវឱ្យសក់បែបប៉េអឹម។ ប៉ុន្តែការអនុវត្តនេះក៏មានមានការលើកឡើងថា សិស្សប្រុស សក់ខ្លីមិនគ្របលើ ស្លឹកត្រចៀកផងក៏ត្រូវបានគ្រូ ចុះអនុវត្តវិន័យយកម៉ូទ័រឈូសសក់ឡើងឆក ធ្វើឱ្យមានការរិះគន់យ៉ាងចាស់ដៃពីមហាជន។ ទាក់ទងនឹងរឿងរ៉ាវនេះ ក្នុងនោះផងដែរ ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏បានលើកឡើងនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា «រូបភាព គ្រូបង្រៀន ឈូសសក់ សិស្ស! ១/ ស្តង់ដារសក់ខ្លី តើកំណត់ខ្លីត្រឹមណាទៀត? ២/ តើទទួលគោលការណ៍ធ្វើរបៀបនេះ ចេញពីកម្រិតណា? ម៉េចក៏កើត

    January 24, 2023