- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចំណាយថវិកាមិនតិចជាង ២០០លានដុល្លារអាមេរិកនោះទេ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ទឹកប្រាក់ប្រមាណ ២០០លានដុល្លារនេះ មិនរាប់បញ្ចូលលើការសាងសង់ពហុកីឡដ្ឋានមករតតេជោ ដែលជាជំនួយទាំងស្រុង ១០០% របស់មិត្តចិននោះទេ ហើយផ្ទះកីឡាសម្រាប់កីឡាករស្នាក់នៅ ក៏មិនរាប់បញ្ចូលដែរ ផ្ទះកីឡារជាការប្រើប្រាស់ យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships Projects) រាជរដ្ឋាភិបាល មិនចំណាយថវិកានោះទេ។ ការលើកឡើងរបស់លោក វង្សី
January 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងឱកាសអនុញ្ញាតឱ្យលោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនធំៗរបស់បារាំង បានឯកភាពនឹងពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីអាចមានលទ្ធភាពយកការសិក្សារួមគ្នានាពេលកន្លងមក មកអនុវត្តបន្ត។ ក្រៅពីការឯកភាពគ្នានឹងពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ នៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអង្គប្រជុំ អំពីការរីកចម្រើនយ៉ាងឆាប់
January 26, 2023 - ព័ត៌មានអន្តរជាតិ
Meta Platforms បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងស្ដារគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រោយពីការផ្អាករយៈពេល ២ឆ្នាំ បន្ទាប់ពីកុបកម្មនៅវិមានកាពីតូលដ៏សាហាវ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ លោក ត្រាំ មានអ្នកតាមដានចំនួន ៣៤ លាននាក់ នៅលើ Facebook និង ២៣ លាននាក់ នៅលើ Instagram ដែលជាវេទិកាដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយនយោបាយ និងការរៃអង្គាសថវិកា។ ក្រុមហ៊ុនក៏បាននិយាយនៅក្នុង blog របស់ខ្លួនដែរថា
January 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកបើកបរម្នាក់ ដែលស្ថិតក្នុងស្ថានភាព ស្រវឹង ហើយបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យទារកអាយុ៦០ថ្ងៃម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលករណីនេះត្រូវបានគេចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ក្រោយពីទទួលបានសំណុំរឿងពីមន្ដ្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគីជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ
January 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមព្ររាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ តែងតាំងនិងផ្ដល់ឋានៈឯកឧត្តម ឃួង ស្រេង ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
January 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់។ ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ដែលពិធីនេះនឹងធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។ បច្ចប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣ នេះ ចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា
January 26, 2023 - ព័ត៌មានអន្តរជាតិ
ប្រទេសវៀតណាម ហាក់កំពុងត្រូវប៉ាន់ខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយទាក់ទាញក្រុមហ៊ុនបរទេសធំៗជាច្រើនមកវិនិយោគបង្កើតរោងចក្រ។ ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតអាក្រង់របស់ប្រទេសចិន BOE Technology Group ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple និង Samsung គ្រោងនឹងបណ្តាក់ទុនចំនួន ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រចំនួន ២នៅក្នុងប្រទេសវៀតណាម។ តាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុនកំពុងពិភាក្សាដើម្បីជួលដីនៅភាគខាងជើង ដើម្បីសង់រោងចក្របន្ថែមនៅក្នុងរោងចក្រតូចមួយរបស់ខ្លួននៅភាគខាងត្បូងដែលផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើនទៅឱ្យក្រុមហ៊ុន Samsung និង LG Electronics របស់ប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានេះ ក្រុមហ៊ុន នឹងជួលដី ១០០ហិកតា ក្នុងនោះដី ២០ហិកតាសម្រាប់សាងសង់រោងចក្រតម្លៃ ១៥០លានដុល្លារសម្រាប់ផលិតប្រព័ន្ធបញ្ជាពីចម្ងាយ ខណៈក្រុមហ៊ុនក៏នឹងវិនិយោគទឹកប្រាក់
January 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយបេសកកម្មបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានបង្ហាញការត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនប្រតិភូ និងអត្តពលិករបស់ខ្លួន ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ពិសេសប្រទេសស្ទើរទាំងអស់ ក៏បានសម្ដែងការអបអរសាទរ និងអះអាងពីការចូលរួមប្រកួតលើប្រភេទកីឡា «គុនខ្មែរ ឬ Kun Khmer» ដែលជាក្បាច់គុនបុរាណរបស់កម្ពុជាទៀតផង ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏ដូចជានាយបេសកកម្មបណ្ដាប្រទេសសមាជិក ក្រោយកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម (CDM) ថ្ងៃដំបូង នៅសណ្ឋាគារហ្គាឌិនស៊ីធី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
January 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងប្រាប់អ្នកវិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានមានប្រសាសន៍ឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវិនិយោគបារាំង ដឹកនាំដោយ ឯកឧត្តម អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង
January 25, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៍កីឡាពីរដែលចាប់កំណើតយូរមកហើយនៅក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណាវាមិនដែលមាននៅកម្ពុជាឡើយ ទើបតែឆ្នាំ២០២៣ នេះប៉ុណ្ណោះ ដែលព្រឹត្តិការណ៍ទាំងពីរនឹងប្រព្រឹត្តទៅនៅកម្ពុជា។ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ក្រោមមូលបទ “កីឡារស់ក្នុងសន្ដិភាព” ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ
January 25, 2023









