- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.២លាននាក់ ជាមួយនឹងជើងហោះហើរចូលក្នុងប្រទេសជិត៣ម៉ឺនជើង។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ របាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ ចំនួនភ្ញៀវអន្តរជាតិ ដែលចូលមកកម្សាន្ត នៅប្រទេសកម្ពុជាមានចំនួន ២,២៧៦,៦២៦នាក់ ដែលមានការកើនឡើងដល់ទៅ ១០៥៨.៦ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ ១៩៦,៤៩៥នាក់ប៉ុណ្ណោះ។ របាយការណ៍ដដែលបានបញ្ជាក់ពីទីផ្សារទេសចរណ៍កំពូលទាំង ១០របស់កម្ពុជារួមមាន៖ * ថៃ ៨៥៣,៣៧៦នាក់ * វៀតណាម ៤៦៣,៩៩៥នាក់ * ចិន ១០៦,៨៧៥នាក់
January 19, 2023 - ព័ត៌មានអន្តរជាតិ
កំពូលកីឡាករ Lionel Messi គឺប្រៀបដូចជានិមិត្តរូបសម្រាប់អាហ្សង់ទីនទាំងមូល ព្រោះថាប្រជាជនរបស់ប្រទេសនេះ មានការគោរព និងស្រឡាញ់កីឡាកររូបនេះខ្លាំងណាស់ រាប់ចាប់តាំងពីការសាក់រូបលើខ្លួន រហូតដល់ផ្ទាំងគំនូរនៅលើជញ្ជាំងជាដើម បន្ទាប់ពីគាត់ ក្នុងនាមជាប្រធានក្រុម បានដឹកនាំក្រុមជម្រើសជាតិឱ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតា កាលពីពេលថ្មីៗនេះ។ ជាក់ស្ដែងម្ចាស់ចម្ការពោតមួយកន្លែង នៅ Los Condores ក្នុងខេត្ត Cordoba ក៏បានរកឃើញគំនិតមួយ ក្នុងការអបអរឱកាសនេះ ដោយការដាំពោតនៅក្នុងចម្ការដ៏ធំរបស់គាត់ចេញជាមុខកីឡាករ Messi តែម្ដង។ លោក Maximiliano Spinazze ដែលជាម្ចាស់ចម្ការបាននិយាយថា នេះគឺជាការអបអរចំពោះសមិទ្ធផលរបស់កីឡាករ Messi និងក្រុមជម្រើសជាតិ ដែលបាននាំយកនូវជ័យជម្នះឱ្យអាហ្សង់ទីនជាលើកដំបូង
January 19, 2023 - ព័ត៌មានអន្តរជាតិ
(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បានប្រកាសថា ប្រទេសអូស្រ្តាលីនឹងបញ្ជូនកងទ័ព ៧០នាក់ទៅកាន់អឺរ៉ុប ដើម្បីជួយផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។ លោក ម៉ាល បានប្រាប់ថា សមាជិករហូតដល់៧០នាក់ នៃកងកម្លាំងការពារជាតិអូស្រ្តាលី នឹងចាកចេញពីទីក្រុងដាវីន (Darwin) ក្នុងសប្តាហ៍នេះ ឆ្ពោះទៅចូលរួមជាមួយប្រទេសដៃគូដទៃទៀត នៅចក្រភពអង់គ្លេស ដើម្បីផ្តល់ការហ្វឹកហាត់ដ៏សំខាន់ ដល់ទាហានអ៊ុយក្រែន។ លោករដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីបានបន្ថែមថា កម្មវិធីផ្តល់ការហ្វឹកហាត់ដែលដឹកនាំ និងមានមូលដ្ឋាននៅចក្រភពអង់គ្លេសនោះ នឹងផ្តោតជាចម្បងទៅលើការហាត់រៀនយុទ្ធសាស្រ្តកងទ័ពជើងគោក
January 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានរំលឹកដល់អ្នកដែលឈរឈ្មោះបើកគ្លីនិកឯកជន កុំភ្លេចការទទួលខុសត្រូវរួមដូចគ្នាជាមួយម្ចាស់គ្លីនិក ឬម្ចាស់ទុន។ ក្នុងឱកាសអញ្ជើញពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវស្ដង់ដារអប្បបរមា សម្រាប់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា អ្នកដែលមានសិទ្ធិឈរឈ្មោះបើកគ្លីនិកឯកជន មិនត្រូវភ្លេចខ្លួនថា ពេលមានបញ្ហាកើតឡើយ ឆ្លើយយករួចខ្លួនមិនទទួលខុសត្រូវនោះទេ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកដល់អ្នកដែលមានសិទ្ធិឈរឈ្មោះស្នើសុំបើកអាជ្ញាប័ណ្ណ កុំភ្លេចខ្លួនឲ្យសោះ យើងក៏ត្រូវទទួលខុសត្រូវដូចម្ចាស់គ្លីនិកដែរ ក្នុងករណីមានបញ្ហាអ្វីកើតឡើយ មិនមែនឆ្លើយថាមិនដឹង ឬគ្មានសិទ្ធិគ្រាន់តែឈរឈ្មោះនោះ។ ទាំងអ្នកឈរឈ្មោះ និងម្ចាស់ទុន
January 19, 2023 - ព័ត៌មានអន្តរជាតិ
(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) បាននិយាយថាលោកស្រីនឹងមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតសកល សាជាថ្មីឡើយ ហើយនឹងលាលែងពីតំណែងយ៉ាងយូរនៅដើមខែកុម្ភៈក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។ លោកស្រី អាឌឺន ធ្វើការប្រកាសខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការបញ្ជាក់ថាការបោះឆ្នោតសកលនឹងត្រូវ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ខណៈអាណត្តិរបស់លោកស្រីនឹងត្រូវបញ្ចប់យ៉ាងយូរនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រី អាឌឺន ក៏បានបង្ហាញក្ដីរំពឹងដែរថាគណបក្សពលករ (Labour Party) អាចនឹងទទួលជ័យជម្នះនៅក្នុង
January 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ មន្ទីរពេទ្យជាតិតេជោសន្តិភាព ជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត ១ម៉ឺនគ្រែ។ នេះបើយោងតាមការ ថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិតេជោសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” មន្ទីរពេទ្យជាតិតេជោសន្តិភាព អាចទទួលបានអ្នកជំងឺរហូតជិត ១ម៉ឺនគ្រែ ដែលអាចចាត់ទុកថាជា មន្ទីរពេទ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមន្ទីរពេទ្យធំជាងគេបង្អស់។ បើនិយាយពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺមានចំនួនសមត្ថភាពដែលទទួលបានអ្នកជំងឺនៅទីនេះ គឺស្នើនឹង ១០ដង នៃចំនួនមន្ទីរពេទ្យខ្មែរ-សូវៀត ប៉ុន្តែបើនិយាយពីគ្រប់មន្ទីរពេទ្យទាំងអស់នៅទីក្រុងភ្នំពេញ តាមការបញ្ជាក់ពីឯកឧត្តមសាស្រ្តាចារ្យ
January 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់បន្ថែម ឱ្យជ្រើសរើសប្រឡងតាមរយៈការប្រឡងប្រជែងគ្រូពេទ្យ ចំនួន ២០០នាក់បន្ថែមទៀតថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិតេជោសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “បញ្ហារបស់យើងឥឡូវយើងបានប្រមូលគ្រូពេទ្យ ដែលនៅតាមពេទ្យនានា និងសាលារាជធានីភ្នំពេញ ដែលក្របខណ្ឌក្រសួងសុខាភិបាលឱ្យនោះ ផ្ទេរមកមន្ទីរពេទ្យបានចំនួន ១៥០នាក់ ហើយនេះគឺមិនទាន់គ្រប់គ្រាន់ទេ តម្រូវការតាមការរៀបរាប់របស់ផ្នែកឯកទេសត្រូវការគ្រូពេទ្យដល់ទៅ ១០០០នាក់ឯណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា មុននឹងឈានទៅដល់ ១០០០នាក់នេះ ខ្ញុំសូមប្រកាសផ្ដល់បន្ថែម
January 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត របស់សិង្ហបុរី ដែលកំពុងវិនិយោគផ្នែកកសិកម្មនៅលើក្នុងស្រុកឱរ៉ាល់ ខេត្តកំពងស្ពឺ ប្រកាសផ្តល់ដីសម្រាប់ដាំដំឡូងមី ហើយខ្លួនទទួលទិញមកវិញ ក្នុងតម្លៃប្រមាណ ៦០ដុល្លារក្នុងមួយតោន។ ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត ដែលជាក្រុមហ៊ុនសឹង្ហបុរី ហើយបានវិនិយោគជាច្រើនឆ្នាំ មកហើយនៅក្នុងប្រទេសកម្ពុជានោះ បានបង្កើតមជ្ឈមណ្ឌលកសិកម្មកកម្ពុជា-សិង្ហបុរី (CSAH) លើផ្ទៃដីប្រមាណ
January 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះពិនិត្យដំណើរ ការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រៅតែពិនិត្យដំណើរការសាងសង់ហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយក្រុមការងារសាងសង់ កម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យ សរុបប្រមាណ ១,២០០នាក់ផងដែរ។ មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» គឺជាមន្ទីរពេទ្យ ដែលបានផ្តួចផ្តើមបង្កើត ឡើងក្រោមគំនិតផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីត្រៀមឆ្លើយតប នឹងជំងឺរាតត្បាតផ្សេងៗ។ ការសាងសង់មន្ទីរពេទ្យនេះ បន្ទាប់ពីកម្ពុជា បានទទួលការវាយប្រហារធ្ងន់ធ្ងរពីជំងឺកូវីដ១៩ កាលពីឆ្នាំ២០២១។
January 19, 2023 - ព័ត៌មានជាតិ
រាជធានភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីពិនិត្យវឌ្ឍនភាពការងារ ការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ក្រសួងសុខាភិបាលនឹងរៀបចំពិធីពិនិត្យវឌ្ឍនភាពការងារ ការសាងសង់មន្ទីរពេទ្យជាតិ តេជោ សន្តិភាព ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំង ប្រារព្ធពិធី
January 18, 2023









