Khmerpress
  • ព័ត៌មានអន្តរជាតិ

    រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជំរុញឱ្យអាជ្ញាធរសុខាភិបាលក្នុងតំបន់ ត្រូវត្រួតពិនិត្យគ្រឹះស្ថានម្ហូបអាហារ និងស្នើឱ្យមាតាបិតាមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កុមារប្រមាណជា ២៥នាក់ បានធ្លាក់ខ្លួនឈឺក្រោយហូបនំមួយប្រភេទ ដែលមានផ្ទុកសារធាតុនីត្រូហ្សែនរាវ (liquid nitrogen-infused)។ នំប្រភេទនេះត្រូវបានគេហៅថា chiki ngebul ឬ នំដង្ហើមនាគ គឺជានំផ្អែមមានចម្រុះពណ៌ ដែលត្រូវបានស្រោបដោយផ្សែងនីត្រូហ្សែន ហើយពួកគេក៏បានស្រូបហឺតផ្សែងទាំងនោះចូលក្នុងពោះ តាមរយៈច្រមុះ និងមាត់របស់ពួកគេ។ អាហារសម្រន់ប្រភេទនេះ បានវាយលុកយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសនៅក្នុងចំណោមក្មេងៗតូចតែម្ដង។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានលើកឡើងពីគ្រោះថ្នាក់នៃការទទួលទានអាហារសម្រន់ប្រភេទនេះ ដោយខ្លួនបានពន្យល់ថា ការទទួលទាននំប្រភេទនេះក្នុងរយៈពេលយូរ អាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ក្រសួង​បាន​ព្រមាន​ថា ការ​ទទួលទាន​អាហារ​សម្រន់​ដែល​បញ្ចូល​ជាតិនីត្រូហ្សែន​ច្រើន​ពេក អាច​នាំ​ឱ្យ​រលាក​ក្រពះ រលាក រលាក​ស្បែកដោយសារភាពត្រជាក់ខ្លាំង (cold

    January 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី បានថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហន តម្លៃ៣០០លានដុល្លារ ឲ្យសម្រេចតាមផែនការមេ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។ អ្នកឧកញ៉ាបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនេះ ទទួលបានការជំរុញ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្របទៅនឹងគោលនយោបាយសន្តិភាព និងការអភិវឌ្ឍរបស់សម្តេច។ ព្រលានយន្តហោះអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងនេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខ ដោយត្រូវចំណាយពេលវេលា៥ឆ្នាំ។ អ្នកឧកញ៉ា

    January 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៦,៣៤ ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីឆ្នាំ២០២២ ពោលគឺកើនឡើង ៧ ភាគរយធៀបនឹងឆ្នាំ២០២១។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ​២០២៣ នេះថា ការនាំចូលរបស់កម្ពុជា ពីប្រទេស RCEP មានទឹកប្រាក់សរុប ២៤,៦៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៣ ភាគរយ ធៀបនឹងពីឆ្នាំ ២០២១។ របាយការណ៍បង្ហាញថា ទំហំនៃការដោះដូរពាណិជ្ជកម្ម

    January 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកទេ ដូចនេះសូមបុគ្គលិកអប់រំ មាតាបិតារៀបចំកម្មវិធីកុំឱ្យប៉ះពាល់ដល់ការសិក្សា។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ មាតាបិតាមិនត្រូវរៀបចំកម្មវិធីគ្រួសារប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតាឡើយព្រោះថាបុណ្យចូលឆ្នាំចិនមិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៣នោះទេ។ « បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិតកម្មករ ប្រចាំឆ្នាំ២០២៣ ទេ។ សូមបុគ្គលិកអប់រំ

    January 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចដកកីឡាកាយវប្បកម្ម ចេញពីការប្រកួតហើយ ក្រោយសហព័ន្ធរកឃើញកីឡាករ ២រូប ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់(ដូភីង) ប្រភេទ Steroids កំឡុងការប្រកួតកីឡាជាតិ លើកទី៣ កាលពីថ្មីៗ ។ នេះបើតាមការបញ្ជាក់របស់លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។ ការទម្លាយនូវព័ត៌មានដ៏រសើបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការសហព័ន្ធ កាលពីព្រឹកមិញ ដើម្បីបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុហាមឃាត់ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋផង និងដើម្បីឲ្យកីឡាករសារភាព និងសុំទោសជាសាធារណៈ ចំពោះមិត្តរួមក្រុម ដែលបានប្រើប្រាស់សារធាតុហាមឃាត់ខាងលើ

    January 18, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ លោកយាយ លូស៉ីល រ៉ង់ដុង (Lucile Randon) ដែលជាដូនជីម្នាក់នៅឯប្រទេសបារាំង និងជាប់ឈ្មោះជាមនុស្ស ដែលមានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោកនោះ គឺបានទទួលមរណភាពហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅអាយុ១១៨ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។ ដំណឹងមរណភាពខាងលើត្រូវបានប្រកាសដោយលោក ដេវីដ តាវេលឡា (David Tavella) អ្នកនាំពាក្យមណ្ឌលថែទាំជនចាស់ជរា សាំង-កាតឺរីន-ឡាបួរ (Sainte-Catherine-Laboure) ស្ថិតនៅក្រុងទូឡុង (Toulon) ភាគខាងត្បូងនៃប្រទេសបារាំង។ លោកយាយ រ៉ង់ដុង បានកើតនៅថ្ងៃទី១១ ខែកុម្ភៈ

    January 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន

    January 18, 2023
  • ព័ត៌មានជាតិ

    “ស្តេចមាន់ជើងធំ” គឺជាពូជមាន់ដែលមានជើងធំនិងក្រាស់ដូចឥដ្ឋ និងមានតម្លៃថ្លៃខ្លាំងនៅក្នុងប្រទេសវៀតណាម។ ស្តេចមាន់ជើងធំ នេះ មានឈ្មោះជាភាសាវៀតណាមថា ដុងតាវ (Dong Tao) ដោយឈ្មោះនេះ គឺដាក់តាមកន្លែងដែលគេបង្កាត់ពូជគឺស្រុក​ដុងតាវ ភាគខាងជើងនៃប្រទេសវៀតណាម។ លោក Le Van Hien ម្ចាស់កសិដ្ឋានចិញ្ចឹម “ស្ដេចមាន់ជើងធំ”​ មួយនៅជិតទីក្រុងហាណូយ បានឱ្យដឹងថា មាន់នេះត្រូវបានគេចាត់ទុកជាអាហារដ៏ឆ្ងាញ់ពិសារ ហើយពិសេសពេញនិយមខ្លាំងមែនទែនសម្រាប់សេដ្ឋីទ្រព្យស្តុកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដែលហៅថា តេត។ ជាមួយគ្នានេះដែរ ស្ដេចមាន់ជើងធំ​ ដែលមានទំងន់ ៤គីឡូ មានតម្លៃប្រហែល ១៥០ដុល្លារក្នុងមួយក្បាល តែចំពោះមាន់ដែលល្អបំផុត អាចមានតម្លៃដល់ទៅ ២០០០ដុល្លារក្នុងមួយក្បាលឯណោះ ហើយមាន់ខ្លះទៀត

    January 18, 2023
  • ព័ត៌មានអន្តរជាតិ

    បុរស​ម្នាក់​ក្នុង​ខេត្ត Chaiyaphum របស់ប្រទេសថៃ បាន​បង្កើត​វិធី​ថ្មី​មួយក្នុង​ការ​ទាក់​ទាញ​អ្នក​មក​ទស្សនា​កសិដ្ឋាន​របស់​គាត់​ ដោយការ «លក់ខ្យល់​បរិសុទ្ធ» នៅ​ក្នុង​តម្លៃ ១,០០០ បាត ​ក្នុង​មួយ​ម៉ោង។ លោក Dusit Kachai ដែលមានអាយុ ៥២ឆ្នាំ បានមានប្រសាសន៍ថា៖«ម៉ោងដំបូងមានតម្លៃ ១,០០០ បាត ប៉ុន្តែបន្ទាប់មកភ្ញៀវអាចស្នាក់នៅដោយមិនគិតថ្លៃ រួមទាំងអាហារ និងការបោះតង់ផងដែរ»។ កសិដ្ឋានរបស់គាត់មានទីតាំងនៅក្បែរឧទ្យានជាតិ Phu Laen Kha ដែលល្បីល្បាញដោយសារមានខ្យល់អាកាសបរិសុទ្ធ ព្រៃឈើ និងទន្លេភ្នំ។ លោកបានបន្ថែមថា កុមារ និងមនុស្សចាស់ អាចស្នាក់នៅដោយឥតគិតថ្លៃ។ លោក Dusit

    January 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង ស្ដីពី កំណត់ហេតុប្រជុំ សំណើរសុំហែម៉ុងសាយ និងអ្នកតា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម របស់សមាគមខ្មែរចិន នៅកម្ពុជា ចំនួន ០៥សមាគម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ សាលារាជធានីភ្នំពេញ មានកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំហែម៉ុងសាយ និងអ្នកតា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម របស់សមាគមខ្មែរចិន នៅកម្ពុជា ចំនួន ០៥សមាគម រួមមាន៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា, គណៈកម្មការ សមាគមខ្មែរ-ចិន ប្រចាំសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, គណៈកម្មការសមាគមវិហារហុកតិច ប្រចាំសង្កាត់ ព្រែកលៀប

    January 18, 2023