Khmerpress
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនម៉ាល់ឌីវ ឲ្យមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាជាជាងគ្រាន់តែទិញ ដើម្បីគ្រប់គ្រងលើគុណភាព និងតម្លៃ ដោយបញ្ជាក់ថា អង្ករកម្ពុជាមានឈ្មោះល្បី និងជាប់ជាអង្ករល្អបំផុតរបស់ពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយនឹង ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ កាលពីថ្ងៃទី១៦ ខែមករា នៅប្រទេសម៉ាលឌីវ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ក្រោយដំណើរមាតុភូមិនិវត្តន៍នៃគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមករា

    January 18, 2023
  • ព័ត៌មានអន្តរជាតិ

    កប៉ាល់ដឹកប្រេងដ៏ធំមួយដែលបានចូលចតនៅខេត្ត Samut Songkhram នៅភាគនិរតីទីក្រុងបាងកក បានផ្ទុះ និងឆាបឆេះឡើង នៅម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៣។ បច្ចុប្បន្ន​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ហើយ​មនុស្ស​ ៤នាក់​ទៀត ​កំពុង​បាត់​ខ្លួននៅឡើយ។ ក្រុម​ពន្លត់​អគ្គិភ័យ​មក​ពី​ស្ថានីយ៍​ពន្លត់​អគ្គិភ័យ Muang Samut Songkram បាន​គ្រប់គ្រង​ការ​ឆេះ​នៅ​កំពង់ផែ នៅឯសង្កាត់ Laem Yai លើ​ទន្លេ Mae Klong។ ខណៈ​ដែលកប៉ាល់បានដឹក​ប្រេង​មាន​បរិមាណ​ច្រើន ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ត្រូវ​ប្រើ​ហ្វម ជាមួយនឹង​ទឹក ​ដើម្បី​ពន្លត់​អណ្តាតភ្លើង​។ ស្ថានីយពន្លត់អគ្គិភ័យ Muang Samut

    January 18, 2023
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ នៅថ្ងៃអង្គារនេះ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឱ្យលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម ព្រមទាំងពីតំណែងជាសមាជិកនៅក្នុង​ការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។ ក្រោយការកោះប្រជុំវិសាមញ្ញមួយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងនាមជាមេដឹកនាំ លោក ហ៊្វុក បានបណ្តោយឱ្យមន្រ្តីរដ្ឋាភិបាលមួយចំនួន ក្នុងនោះរួមមានទាំងឧបនាយករដ្ឋមន្រ្តី២រូប ហើយនិងរដ្ឋមន្រ្តី២រូប ប្រព្រឹត្តទង្វើខុសឆ្គងផ្សេងៗ ដែលបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា ឧបនាយករដ្ឋមន្រ្តីវៀតណាមទាំង២រូប ត្រូវបានដកហូតតំណែង

    January 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយផ្លែផ្កាខ្ពស់។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច នៅប្រទេសម៉ាល់ឌីវ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ នេះជាដំណើរបំពេញទស្សនកិច្ចជាលើកដំបូងហើយ សម្រាប់សម្តេចតេជោ នៅលើប្រទេសដែនកោះហ៊ុំព័ទ្ធដោយសមុទ្រ ដ៏ស្រស់ត្រកាលមួយនេះ បន្ទាប់ពីកម្ពុជា និងម៉ាល់ឌីវ ភ្ជាប់ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៥។ នៅថ្ងៃទី១៦ ខែមករា សម្តេចតេជោ ហ៊ុន សែន បានផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ។

    January 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។ ជាមួយនិងគុណបំណាច់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។ ការថ្លែងអំណរគុណនេះ ខណៈដែលលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ លោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

    January 17, 2023
  • សង្គម

    ខេត្តបាត់ដំបង​៖ យោងតាមប្រភពព័ត៌មានពីលោក Lay Bunleng នៅមុននេះបន្តិច នៅថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៣ បានឱ្យដឹងថា ឡានដឹកថ្មបើកលឿនមកកាត់មុខ រថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ បើកបុកក្រឡាប់ ចាក់ថ្មពេញផ្លូវ និងរថភ្លើងកំពប់ប្រេងពេញហ្នឹង នៅវេលាប្រមាណ ១២ ថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ដែលមានវីដេអូថតបាននៅកន្លែងកើតហេតុពេលបុកជាក់ស្ដែងតែម្ដង នៅចំណុចផ្លូវហាយវ៉េ ជិតបាហៃ ខេត្តបាត់ដំបង។ ទស្សនាវិដេអូខាងក្រោម៖

    January 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកជំនាញស្រាវជ្រាវពូជស្រូវនៅកម្ពុជា បានណែនាំពូជថ្មី ដល់កសិករកម្ពុជា មានឈ្មោះថា «ចំប៉ីស៧០» ដែលជាប្រភេទអង្ករក្រអូប ដាំដុះក្នុងរយៈពេលខ្លី ធន់នឹងអាកាសធាតុ មិនប្រកាន់រដូវ ខណៈពូជស្រូវនេះ ត្រូវបានធ្វើការស្រាវជ្រាវ និងបង្កាត់ពូជ អស់រយៈពេល៩ឆ្នាំហើយនៅកម្ពុជា។ លោក អន ឈួន អនុប្រធានការិយាល័យរុក្ខជម្រើសវិទ្យា នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI) ដែលជាអ្នកស្រាវជ្រាវពូជស្រូវមួយរូបបានឱ្យដឹងថា នៅចុងឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI) បានបញ្ចេញពូជស្រូវថ្មីមួយប្រភេទ ដែលមានឈ្មោះថា ចំប៉ីស៧០ ដជាប្រភេទស្រូវស្រាលក្រអូប។

    January 17, 2023
  • ព័ត៌មានអន្តរជាតិ

    ថ្មីៗនេះប្រជាជនហ្វីលីពីនដែលធ្វើការនៅក្រៅប្រទេសនាំគ្នាទិញខ្ទឹមបារាំងផ្ញើអ្នកផ្ទះ​រាប់គីឡូ នៅពេលត្រឡប់មកលេងគ្រួសារក្នុងរដូវវិស្សមកាល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark។ សារព័ត៌មានដដែលបានឱ្យដឹងថា ​មូលហេតុ​ដែលប្រជាជន​ហ្វីលីពីន​ហោះ​ទៅ​ផ្ទះ​ជាមួយ​វ៉ាលី​ដែល​ពោរពេញ​ដោយ​ខ្ទឹមបារាំងនោះ គឺដោយសារតម្លៃ​ខ្ទឹមបារាំង​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​រងគ្រោះ​ដោយ​អតិផរណា។ ឥឡូវនេះ ខ្ទឹមបារាំងអាចមានតម្លៃថ្លៃជាងសាច់គោ និងសាច់ជ្រូករហូតដល់ ២៥% ទៅ ៥០% ហើយថ្លៃជាងតម្លៃសាច់មាន់ ៣ដង។ ជាមួយគ្នានេះ យោងតាមរបាយការណ៍ ខ្ទឹមបារាំងមួយគីឡូក្រាមដែលដាក់លក់នៅផ្សារទំនើបឌូបៃមានតម្លៃតែ ០.៥៤ដុល្លារ តែនៅផ្សារក្នុងប្រទេសហ្វីលីពីនមានតម្លៃដល់ទៅខ្ទង់ ១១ដុល្លារ។ នេះគឺខ្ពស់ជាងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមារបស់ប្រទេសហ្វីលីពីនទៅទៀត។ ដូច្នេះហើយ Jaze ស្ត្រីហ្វីលីពីនដែលធ្វើការនៅទីក្រុងឌូបៃ បានខ្ចប់ខ្ទឹមបារាំងដល់ទៅ ១០ គីឡូក្រាមនៅក្នុងវ៉ាលីរបស់នាងជាអំណោយដល់ផ្ទះ។ ទន្ទឹមនឹងនេះ កាលពីខែមុន Dina Gacula Odo ដែលធ្វើការនៅឌូបៃដូចគ្នាបានយកខ្ទឹមបារាំង

    January 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ម្ចាស់ម៉ូតូចំនួន១០នាក់ទៀតហើយ បានរកឃើញម៉ូតូរបស់ខ្លួនវិញ ក្នុងយុទ្ធនាការបង្ក្រាបទីតាំងបញ្ចាំដោយខុសច្បាប់ជាពិសេសនៅឃ្លាំងរំសេវ ខណ្ឌទួលគោក ដោយអ្នកខ្លះបាត់ម៉ូតូរបស់ខ្លួនកាលពីប៉ុន្មានឆ្នាំកន្លងមក ប៉ុន្ដែរកឃើញនៅទីតាំងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាប ហើយការប្រគល់ម៉ូតូជូនរងគ្រោះវិញនេះ បានធ្វើឡើងក្រោមវត្តមានលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។​ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីត្រួតពិនិត្យទីតាំងបញ្ចាំដែលសង្ស័យទទួលបញ្ចាំខុសច្បាប់ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំនួន១០នាក់ ក្រោយពិនិត្យឯកសារឃើញត្រឹមត្រូវថាពួកគាត់ជាម្ចាស់កម្មសិទ្ធិពិតប្រាកដ។ ម្ចាស់ម៉ូតូទាំងនេះ សុទ្ធតែបង្ហាញអារម្មណ៍ដូចៗគ្នាថា ពួកគាត់បានបង្ហាញនូវក្ដីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីអស់សង្ឃឹមជាយូរណាស់មកហើយក្នុងការតាមរកម៉ូតូរបស់ខ្លួន ដែលត្រូវបានចោរលួច ឬប្លន់កាលពីពេលកន្លងទៅ។

    January 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ដល់មន្ត្រីរាជការមន្ទីរពេទ្យ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យឯកទេស វះកាត់ទូទៅមកពីសហរដ្ឋអាមេរិក (Surgeons for Cambodia) ធ្វើការពិនិត្យ-ពិគ្រោះ និងព្យាបាលជំងឺ វះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឬសដូងបាត បូសអន្ទង់ ដុំពកក វះ កាត់កែលំអ ពិការដៃ មុខមាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ នៅបន្ទប់ពិគ្រោះជំងឺក្រៅ៖

    January 17, 2023