Khmerpress
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា សាកសពក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ ដែលស្លាប់នៅក្នុងគ្រឹះបេតុងជម្រៅ ៣៥ម៉ែត្រ ត្រូវបានគេយកចេញពីក្រោមដីរួចរាល់ហើយ នៅព្រឹកថ្ងៃសុក្រនេះ។ សមាជិកក្រុមសង្គ្រោះ ២នាក់ មកពីនាយកដ្ឋាននគរបាលខេត្ត Dong Thap បំពាក់ដោយអុកស៊ីសែន បានចុះទៅក្រោមដីជម្រៅ ២៤ម៉ែត្រ ដែលក្មេងប្រុស Thai Ly Hao Nam បានជាប់គាំងនៅក្នុងគ្រឹះបេតុងនោះ ហើយបានប្រើប្រាស់ឧបករណ៍ជំនាញ ដើម្បីនាំយកសាកសពក្មេងប្រុសឡើងមកលើដី ដោយចំណាយ​ពេល​ជិត ២ ម៉ោង។ សាកសព​ក្មេងប្រុស Nam ត្រូវ​បានដាក់ក្នុងមឈូស និងដឹកតាម​រថយន្ត​​យក​មក​ផ្ទះ​ ដែលមានចម្ងាយ​​មួយ​គីឡូម៉ែត្រពីកន្លែងកើតហេតុ ដើម្បី​​ប្រគល់​ទៅឱ្យ​ក្រុម​គ្រួសារ​យក​ទៅធ្វើបុណ្យ។ អនុ​ប្រធាន​ខេត្តលោក Doan

    January 20, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ រឿង «Avatar: The Way Of Water» បានវ៉ាដាច់រឿង «Spider-Man: No Way Home» ក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុត ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ក្រុមហ៊ុន Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្សែភាពយន្តដែលដឹកនាំដោយ James Cameron Avatar វគ្គ២ ទទួលបានចំណូល ១.៩៣ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក ខណៈរឿង «Spider-Man: No

    January 20, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ២.៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយនៅក្រោមកញ្ចប់ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានការផ្ដល់ជាលើកដំបូងនូវរថពាសដែក Stryker និងរថពាសដែកប្រយុទ្ធ Bradley បន្ថែមដែលអាចនឹង ត្រូវបានប្រើទប់ទល់នឹងប្រតិបត្តិការវាយលុកសាជាថ្មីណាមួយរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។ ការប្រកាសពីកញ្ចប់ជំនួយយោធាថ្មីខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងបណ្ដាប្រទេសលោកខាងលិចជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងប្រទេស អាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាពីការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន។ បើតាមមន្ទីរបញ្ចកោណ នៅក្នុងកញ្ចប់ជំនួយយោធាថ្មីនេះរួមមានរថពាសដែក Stryker ចំនួន៩០គ្រឿង និងរថពាសដែកប្រយុទ្ធ Bradley ចំនួន៥៩គ្រឿង

    January 20, 2023
  • ព័ត៌មានអន្តរជាតិ

    តម្លៃស៊ុតបានកើនឡើងជាង ២ដង នៅកន្លែងខ្លះក្នុងប្រទេសជប៉ុន ចំពេលមានការរីករាលដាលនៃជំងឺផ្តាសាយបក្សីដែលមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេស។ ជម្រាបដែរថា ប្រទេសជប៉ុនបានសម្លាប់សត្វស្លាបជាង ១០ លានក្បាល គិតត្រឹមថ្ងៃអង្គារសប្តាហ៍មុន ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់រដូវកាលតែមួយ។ ការកើនឡើងនៃតម្លៃចំណីដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏បានរួមចំណែកធ្វើឱ្យតម្លៃស៊ុតកើនឡើងផងដែរ។ ផ្សារទំនើបមួយនៅក្នុងខេត្ត Gunma បាននិយាយថា ពួកគេបានទិញស៊ុតពីកសិដ្ឋានបសុបក្សីក្នុងស្រុក ខណៈបញ្ហាកង្វះស៊ុតបានបណ្តាលឱ្យតម្លៃកើនឡើងពី ៣០ ទៅ ៤០% បើប្រៀបធៀបទៅនឹងឆ្នាំធម្មតា។ ពួកគេលក់ពងមាន់ខ្នាតមធ្យមដែលមាន ១០គ្រាប់ ក្នុង ១កញ្ចប់ តម្លៃ ២៩៨ យ៉េន ឬប្រហែល ២.៣ ដុល្លារ ដែលខ្ពស់ជាងឆ្នាំមុនជិត ២.៥ ដង។

    January 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយអនុវត្តអនុសាសន៍ណែនាំរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានណែនាំមន្រ្តីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តា ទីផ្សារនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចរាចរទំនិញមិនមានអនុលោមភាព ពិសេសម្ហូបអាហារ។ ជាក់ស្តែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់

    January 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៣ ៤៥៥ លានដុល្លារអាមេរិក លើសផែនការ ជាង ២២ ភាគរយ បើធៀបទៅនិងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងក្នុងកម្មវិធីផ្សាយពិសេស ស្តីពីពន្ធលើប្រាក់ចំណូល និងការផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣ នេះថា

    January 20, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ក្រុមហ៊ុន Hua Seng Heng Gold Futures ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនថៃបានឱ្យដឹងថា តម្លៃមាសរំពឹងថានឹងឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៨ខែគឺ ១ ៩៥០ដុល្លារក្នុងមួយអោន (៨,៣ជី) នៅសប្តាហ៍នេះដោយសារការភ័យខ្លាចមានការដើរថយក្រោយនៃសេដ្ឋកិច្ចសកល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ តម្លៃមាសបានកើនឡើង ២៣,៥ដុល្លារនៅពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលធ្វើឱ្យតម្លៃកើនដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសាឆ្នាំ២០២២ ដល់ ១ ៩២១,៨ដុល្លារដោយសារការធ្លាក់ចុះថ្លៃប្រាក់ដុល្លារ។ នៅពេលដែលអតិផរណានៅសហរដ្ឋអាមេរិកបានថយចុះមកត្រឹម ៦,៥៥% នៅក្នុងខែធ្នូពី ៧,១% នៅខែវិច្ឆិកា ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងបន្ថយល្បឿនការដំឡើងអត្រាការប្រាក់។ យោងតាមកាសែតបាងកកប៉ុស្តិ៍ តម្លៃមាសបានកើនឡើង ៥,២៦% ចាប់តាំងពីដើមឆ្នាំនេះមក។

    January 20, 2023
  • ព័ត៌មានជាតិ

    ធនាគារវឌ្ឍនៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ បានដាក់ឱ្យដំណើរការទូ ATM ចល័ត CASH2U ដែលជាម៉ាស៊ីន ATM ចល័តដំបូងគេនៅក្នុងប្រទេសកម្ពុជា។ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ធនាគារវឌ្ឍនៈ បានឱ្យដឹងថា ATM ចល័តនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការដកប្រាក់បានយ៉ាងងាយស្រួល ព្រមទាំងទទួលបានក្រដាសប្រាក់ថ្មីៗ និងកន្លែងដកប្រាក់ដែលមានសុវត្ថិភាពខ្ពស់។ ជាមួយគ្នានេះ ATM ចល័ត CASH2U នឹងធ្វើដំណើរជុំវិញខណ្ឌធំៗទាំង ៥ ដែលមានដូចជា៖ ខណ្ឌ7មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌចំការមន ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែមករា

    January 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានមួយឈ្មោះ ខ្មែរខូវើរធីវី (khmercovertv) ក្រោយរកឃើញថា ស្ថាប័នព័ត៌មានមួយនេះ មានកំហុសធ្ងន់ធ្ងរ។ នេះបើយោងតាម សេចក្តីសម្រេចរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ សេចក្តីសម្រេចបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវលុបប្រកាស ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោក មិន ឃឿន កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ១៤០១៤៥១៨៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅភូមិព្រែកខ្សាច់

    January 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃការិយាល័យដកហូតនិងលុបបំបាត់អាវុធ (Office of Weapons Removal and Abatement) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក (PM/WRA, State Department)។ លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះជំនួបកិច្ចពិភាក្សានេះ

    January 19, 2023