- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលលើកមករៀបចំនាដើមឆ្នាំ២០២៣ នេះ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៧-២០ ខែមករា នៅក្នុងពហុកីឡដ្ឋានជាតិ ដោយក្លិបតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៨៣នាក់ មកពី ១៥សមាគម/ក្លិប ក្នុងនោះមានក្លិបនៅភ្នំពេញ ១៣ក្លិប, ខេត្តកំពង់ចាម ១ក្លិប និងខេត្តបាត់ដំបង ១ក្លិប។ ការប្រកួតរៀបចំចំនួន ១២វិញ្ញាសា ក្នុងនោះមានវិញ្ញាសាប្រយុទ្ធបុរស-នារី ១០វិញ្ញាសា និងមេគុនបុរស-នារី ៥វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេស
January 21, 2023 - ព័ត៌មានជាតិ
ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. ដែលជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្តមួយនៃប្រទេសជប៉ុន មានគម្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួប ក្រុមហ៊ុន Shop Shindou Shigeharu Limited Company កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តម សុខ លូ បានសម្ដែងនូវការសប្បាយរីករាយ ចំពោះក្រុមហ៊ុនដែលមានបំណងក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍
January 21, 2023 - ព័ត៌មានជាតិ
(រតនគិរី)៖ តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី២រូប បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងរដ្ឋបាលព្រៃឈើ ចុះបិទរោងសិប្បកម្មធ្វើចានទ្រជ័រកៅស៊ូ ក្នុងក្រុមហ៊ុន «អភិវឌ្ឍន៍កៅស៊ូមិត្តភាព» ស្ថិតក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។ គួររម្លឹកថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន «អភិវឌ្ឍន៍កៅស៊ូមិត្តភាព»។ សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ពេលចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញអុសឈើព្រៃចំនួន២០៧ស្ទែរ
January 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យមានការដោះដូរ អ្នកទោសរវាងកម្ពុជា និងថៃ ឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមិនចាំបាច់ធ្វើបត្យាប័ន។ ពោលបើអ្នកទោសស្ម័គ្រចិត្តក្នុងការទៅជាប់ ពន្ធនាគារក្នុងប្រទេសខ្លួន គឺអាចដោះដូរតែម្តង។ បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានប្រគល់ការងារនេះ ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់កម្ពុជា និងថៃ ជជែកលើនីតិវិធីបន្ត។ សម្តេចតេជោ បានផ្តល់ការឯកភាពលើការដោះដូរអ្នកទោសជាមួយថៃ ដោយមិនបាច់ធ្វើបត្យាប័ននេះ ក្នុងជំនួបជាមួយលោកបណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរាជទូតថ្មី របស់ថៃប្រចាំនៅកម្ពុជា។ លោក ស្រ៉ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រៅតែពិភាក្សាលើបញ្ហាខាងលើនេះទៅ សម្តេចតេជោ
January 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា នឹងប្រើប្រាស់ពាក្យ «គុនខ្មែរ ឬ Kun Khmer» ជំនួសពាក្យកីឡា Muay ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ។ ការប្រកាន់ជំហរប្រើប្រាស់ពាក្យ «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ធ្វើឡើងតាមរយៈលិខិតលាយលក្ខណ៍ ដែលកម្ពុជាបានជូនដំណឹងទៅគណៈកម្មាធិការជាតិអូឡាំពិក(NOC) នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់កាលពីថ្មីៗ ដើម្បីបង្ហាញពីកីឡាអត្តសញ្ញាណរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បានបញ្ជាក់ថា
January 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebookនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។ ជាមួយគ្នានឹងការជូនពរនេះដែរ សម្តេចតេជោក៏បានអំពាវនាវសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ សម្តេចនាយករដ្ឋមន្ត្រី ក៏អំពាវនាវសូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ សម្តេចសូមជូនពរបងប្អូនជនរួមជាតិ
January 20, 2023 - ព័ត៌មានអន្តរជាតិ
សាកលវិទ្យាល័យ Silpakorn របស់ប្រទេសថៃ បានរចនាធូបដែលដុតឆាប់អស់ជាងមុន ដើម្បីកាត់បន្ថយការបំពុលបរិយាកាស រួមទាំងខ្យល់ពុល PM2.5 នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ពលរដ្ឋថៃកាត់ចិននឹងទៅកាន់ទីសក្ការៈនានា ដើម្បីអុជធូបគោរពដល់ព្រះ និងវិញ្ញាណក្ខន្ធដូនតារបស់ពួកគេ។ ជាលទ្ធផល ទីសក្ការៈបូជារបស់ចិននៅទីក្រុងបាងកក និងទីក្រុងផ្សេងទៀត គឺត្រូវគ្របដណ្ដប់ជិតដោយផ្សែងធូប។ សាស្ត្រាចារ្យលោក Ratthaphol Onchaeng បាននិយាយថា៖«ធូបបែបបុរាណជាធម្មតាឆេះអស់ក្នុងរយៈពេល ២០-៣០ នាទី ដែលបង្កើតជាផ្សែងបង្កឱ្យមានការបំពុលបរិយាកាស ពិសេសនៅតាមតំបន់ដែលមានអ្នកទស្សនាច្រើនដូចជាវត្ត Mangkon Kamalawat (វត្ត Leng Noei
January 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតនិងទាំងពីរភេទ ប្រឡងសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ ទាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទាហានបន្តវេនជំនាន់ទី១៤ និងនាយទាហានជំនាញបច្ចេកទេសយោធា។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ផ្តល់សិទ្ធិដោយ៖ freshnews
January 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចយកផ្លូវ២ខ្សែដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យ លោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព
January 20, 2023 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានទទួលសំបុត្រមួយសន្លឹកពីសិស្សវិទ្យាល័យជីភូ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ តាមរយៈលិខិតនោះ យុវតី សុខ សៀងហ្គិច ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យជីភូ បានបង្ហាញនូវក្ដីស្រលាញ់ចំពោះលោកស្រី ឱ វណ្ណឌីន និងចាត់ទុកជា idol ក្នុងដួងចិត្ត គ្រាដែលកន្លងមកធ្លាប់តែឃើញវត្តមានរបស់លោកស្រី នៅតាមកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គម ហើយលើកនេះទើបបានជួបដោយផ្ទាល់។ យុវតី សុខ សៀងហ្គិច បានរៀបរាប់ក្នុងសំបុត្រសរសេរដោយដៃទៀតថា លោកស្រី
January 20, 2023









