Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ចំនួនប្រជាជនចិនបានថយចុះកាលពីឆ្នាំ២០២២ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១មក ខណៈឥណ្ឌាត្រូវបានគេព្យាករថានឹងក្លាយជាប្រទេសមានប្រជាជនច្រើន ជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។ បើតាមការិយាល័យជាតិស្ថិតិចិន ប្រទេសចិនមានប្រជាជន ១.៤១១៧៥ពាន់លាននាក់ នៅដំណាច់ឆ្នាំ២០២២ បើធៀបទៅនឹងកាលពីឆ្នាំ២០២១ ដែលមានប្រជាជនចំនួន ១.៤១២៦០ពាន់លាននាក់។ កាលពីឆ្នាំ២០២២ អត្រាទារកចាប់កំណើតមានត្រឹមតែ ៦.៧៧នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស១,០០០នាក់ ដែលនេះមានការថយចុះ បើធៀបទៅនឹងអត្រាកំណើត ៧.៥២នាក់ កាលពីឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ ចិនក៏មានអត្រាមរណៈខ្ពស់មិនធ្លាប់មានផងដែរ គិតចាប់តាំងពីឆ្នាំ១៩៧៦មក ដោយអត្រា មរណៈមាន ៧.៣៧នាក់ ក្នុងចំណោមមនុស្ស១,០០០នាក់

    January 17, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទទាំងអស់ដែលមានទម្ងន់លើសពី៥តោន នៅលើកំណាត់ផ្លូវជាតិមួយចំនួនស្ថិត នៅក្នុងខេត្តកណ្ដាល។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរណ៍ និងមានលំនៅដ្ឋានរស់នៅ តាមបណ្តាយសងខាងផ្លូវខាងលើមេត្តាជ្រាបថា៖ ដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឲ្យមានការ ជន់លិចផ្លូវ ព្រមទាំងបាក់ដីច្រាំងទន្លេ ស្ទឹង និងព្រែកមួយចំនួន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវខេត្តលេខ២០, ២០អា, ២០បេ(១២០) និងផ្លូវខេត្តលេខ១កាដេ៩(៣៤) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង

    January 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖ ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមក លើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម

    January 17, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ សូមជម្រាបជូន​សាធារណៈ​និងអ្នកនិយម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ទាំងអស់មេត្ដាជ្រាប​៖ កាលពីថៃ្ង​ទី១៦​ ខែមករា​ ឆ្នាំ២០២៣នេះ​ មានគណនី​ហ្វេសប៊ុក​ ឈ្មោះ​ គង្គារ​ លំអរ​មង្គល​ថា “​ប្រយ័ត្ន​អ្នកជិះផ្លូវជាតិលេខ​ ៤​ ប៉ូ​លីស​កំពង់ស្ពឺ​ផាក់សាហាវណា​ស់​ដឹងយេីងប្រញាប់​ផាក​ 200$​ អោយបា​ញ់​ចូ​ល​កុងហេីយ​ បន្លំមិនអោយ​វិក័យប័ត្រទៀត​ហេីយ​ប៉ូលីស​ឈ្មោះ​ដូចក្នុ​ង​ A​BA (Khem Sothea​rith) បា​ន​យ​ក​ទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀ​ត​​គ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូ​លី​ស​ចាប់”។ យោងតាម​ព័ត៌មាន​ខាងលេី​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ បានឆែក​និងពិនិត្យ​ស្វែងរក​ឈ្មោះ​ K​hem S​othearith​ ដូចគណនេយ្យ​ AB​A​ ដែលអះអាង ​ថា​ជានគរបាល​ខេត្ដកំពង់ស្ពឺ​ ជាលទ្ធផល​គណ​នេ​យ្យ​ ABA Kh​em S​othearith​ ពិតជា​របស់លោក​អ​នុសេនីយ៍​ឯក​

    January 17, 2023
  • ព័ត៌មានជាតិ

    (ម៉ាល់ឌីវ)៖ កម្ពុជា និងម៉ាល់ឌីវ បានសម្រេចឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល ៣០ថ្ងៃ ពោលគឺប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ពេលអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅវិមានប្រធានាធិបតីម៉ាល់ឌីវ។ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត

    January 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្កីថ្លៃថ្នូរ និងសុភមង្គល ទ្រង់បានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធាបុប្ផា។ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យគន្ធបុប្ផា បានក្រាបបង្គំថ្វាយ នូវកតញ្ញូតាធម៌និងអរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជហឫទ័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លាខ្ពង់ខ្ពស់ជាទីបំផុត របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្កីថ្លៃថ្នូរ និងសុភមង្គល ដែលជានិច្ចកាលព្រះអង្គតែងតែគិតគូរយកព្រះទ័យទុកដាក់ ដល់សុខុមាលភាពរបស់កូនចៅ ចៅទួតរបស់ព្រះអង្គ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    January 16, 2023
  • ព័ត៌មានជាតិ

    (ម៉ាល់ឌីវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងក្នុងការជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាល់ឌីវ តាមរយៈការនាំចេញនាំចូលនូវទំនិញសក្តានុពលខ្ពស់មួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមថា ដោយសារតែអង្កររបស់កម្ពុជាល្បីល្បាញ ជាប់លេខ១ រយៈពេលពេល៥ដងនោះ គឺមានលទ្ធភាពខ្ពស់ ក្នុងការនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវ សម្រាប់បម្រើឲ្យប្រជាជនម៉ាល់ឌីវផង និងសម្រាប់ភ្ញៀវទេសចរ មកកម្សាន្តនៅម៉ាល់ឌីវផងដែរ។ សម្តេចតេជោបន្ថែមទៀតថា ក្រៅពីអង្ករកម្ពុជា នៅមានកសិផលផ្សេងទៀត ដូចជាស្វាយចន្ទី ចេក ស្វាយ និងសម្លៀកបំពាក់ ដែលអាចឲ្យកម្ពុជានាំចូលមកម៉ាល់ឌីវ បាន។ ជាមួយគ្នានេះ សម្រាប់ផលិតផលដែលម៉ាល់ឌីវ មានលទ្ធផលខ្ពស់ក្នុងការនាំចេញទៅកាន់កម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើង គឺជាត្រីខកំប៉ុងដែលផលិតនៅម៉ាល់ឌីវ

    January 16, 2023
  • ព័ត៌មានជាតិ

    (ម៉ាល់ឌីវ)៖ ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយលោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនឹងជ្រើសរើសផ្លូវមួយខ្សែនៅខេត្តមាត់សមុទ្ររបស់កម្ពុជា ដាក់ជាឈ្មោះផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «សូមអរគុណសារជាថ្មី ជាមួយនឹងការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី ជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានាធិបតីចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំ ហើយដែលជាការចាប់ផ្តើមរបស់យើងគឺជាការចាប់ផ្តើមដ៏ល្អបំផុត ដែលខ្ញុំទៅដល់កម្ពុជាខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយក្នុងពេលនោះទស្សនកិច្ចរបស់ឯកឧត្តមអាចធ្វើទៅ យើងអាចនឹងសម្ពោធផ្លូវនេះតែម្តង»។ ថ្លែងនៅចំពោះមុខប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម

    January 16, 2023
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ANI បានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់របស់ប្រទេសនេប៉ាល់បានរកឃើញប្រអប់ខ្មៅ (black box) ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ដែលបានធ្លាក់ជាមួយនឹងអ្នកដំណើរចំនួន ៦៨ នាក់ និងសមាជិកយានិកចំនួន ៤ នាក់ នៅលើយន្តហោះ នេះបើតាមការដកស្រង់សម្តីរបស់មន្ត្រីអាកាសយានដ្ឋាន។ មន្ត្រីអាកាសយានដ្ឋាន Kathmandu បាននិយាយថា ទាំងម៉ាស៊ីនថតសំឡេង កាប៊ីនយន្ដហោះ និងឧបករណ៍ថតទិន្នន័យហោះហើរ នៃយន្តហោះធ្លាក់ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ ហើយស្ថិតក្នុងស្ថានភាពល្អ។ រំលឹកដែរថា យន្តហោះចេញពី Kathmandu ទៅ Pokhara មួយនេះ បានធ្លាក់នៅជ្រលងទន្លេ Seti កាលពីថ្ងៃអាទិត្យ។

    January 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណាត់ផ្លូវលេខ២០អា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចបិតជាបណ្តោះអាសន្ន មិនឱ្យរថយន្តធំៗធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ខណៈកម្រិតទឹកស្ទឹងព្រែកត្នោបាន​ហក់​ឡើង​បណ្ដាលឱ្យជន់លិចលំនៅឋានប្រជាពលរដ្ឋ ដែលចំនួនធំបានទទួលរងលិចលង់ រហូតត្រូវចាកចេញមករកទីទួលសុវត្ថិភាព និងប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។ ឯកឧត្ដម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ កាលពីរសៀល​ថ្ងៃ​ទី​១៥​ ខែ​មករា ​ឆ្នាំ​២០២៣ បានបាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​តាមទីតាំង​ដែល​ទឹក​ជំនន់ទឹកភ្លៀងបានហូរចូលលំនៅឋានបងប្អូនប្រជាពលរដ្ឋក្នុង​ខណ្ឌ​ដង្កោ​។ ឯកឧត្ដម​ ឃួង​ ស្រេង​ បានណែនាំឱ្យ​បន្ថែម​កម្លាំង​ទប់ទឹក​នៅ​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​និង​តម្រូវ​ឱ្យ​ផ្អាក​ការធ្វើចរាចរណ៍​បណ្តោះអាសន្តរថយន្តធំៗផ្លូវ​ខាងមុខ​សាលា​សង្កាត់​​គងនយ។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ​ក៏បានណែនាំឱ្យមន្រ្តី​ក្រសួង​ធន​ធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ កងកម្លាំនគរបាលខណ្ឌ កងរាជ​អាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាបានប្រចាំការតាមដានស្ថាន​ភាព​ទឹក​ជាប់ជាប្រចាំ។ ទន្ទឹមនេះ អាជ្ញាធរ

    January 16, 2023