- Khmerpress
- ព័ត៌មានជាតិ
(កណ្ដាល)៖ ជំនន់ទឹកភ្លៀងបានវាយប្រហារធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋស្រុកអង្គស្នួល, ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ សរុបចំនួន៨៣៧ គ្រួសារ និងដីស្រែជាង៣,៧០០ហិកតា។ តែទោះជាយ៉ាងណា បើយោងតាមអភិបាលស្រុកអង្គស្នួល និងអភិបាលស្រុកកណ្ដាលស្ទឹង បានថ្លែងថា ស្ថានភាពទឹកបានស្រកចុះបន្តិចហើយ។ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ក្រុងតាខ្មៅតែបន្តិចបន្តួចទេ ដោយប៉ះពាល់២ភូមិ គឺភូមិព្រែកថី និងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ដែលធ្វើឲ្យមានការបាក់ដីច្រាំងស្ទឹងបន្តិចបន្តួច ហើយបណ្តាលឲ្យប្រជាពលរដ្ឋប្រមាណ២០គ្រួសារទទួលរងផលប៉ះពាល់ តែមិនមានភាពធ្ងន់ធ្ងន់នោះឡើយ។ ដោយឡែកលោក អ៊ួច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង
January 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានឈានដល់ការ តភ្ជាប់តួស្ពានហើយ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ទាំងស្រុង នៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ
January 16, 2023 - ព័ត៌មានអន្តរជាតិ
កុមារប្រមាណ ៣០នាក់ នៅក្នុងទីក្រុងបាងកក បានពុលអាហារភ្លាមៗបន្ទាប់ពីបានហូបមីឆា ដែលគេចែកឱ្យដោយឥតគិតថ្លៃ នៅក្នុងថ្ងៃទិវាកុមារ កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ប្រភព The Thaiger បាននិយាយថា រថយន្តសង្គ្រោះជាង ១០គ្រឿង ត្រូវបានបញ្ជូនជាបន្ទាន់ ទៅកាន់សាលាវត្តណាក់និមិត្ត ផ្លូវសួសសុខសាវ៉ាតលេខ ១៤ បន្ទាប់ពីទទួលរបាយការណ៍ថា កុមារមានអាការចង្អោរ ក្អួត រាក និងឈឺក្បាល។ សិស្សស្រីម្នាក់បានអះអាងថា កុមារទាំងនោះបានទទួលមីឆា ជាមួយក្តាម សាច់ក្រក ស៊ុត និងស្ពៃក្តោប ពីអ្នកលក់អាហារម្នាក់ ហើយក្រោយមកពួកគេក៏ចាប់ផ្តើមឈឺ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា អ្នកដែលផ្តល់អាហារឥតគិតថ្លៃដល់កុមារទាំងនោះ មានឈ្មោះ Wantanee ខណៈអ្នកលក់អាហារម្នាក់នោះ
January 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយដោយក្លឹបទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ដោយមានការផ្តួចផ្តើមពីសមគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជានិងមានការសហការ និងសម្របសម្រួលពីក្រសួងទេសចរណ៍, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, រដ្ឋ បាលខេត្តសៀមរាប, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងភាគីពាក់ព័ន្ធដទៃ ទៀតបានរួមសហការប្រារព្ធពិធី “បុណ្យអង្ករ” ជាលើកទី១ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាបលើទឹកដីខេត្តសៀមរាប។ គោលបំណងសំខាន់នៃពិធី “បុណ្យអង្ករ” គឺដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជាដែលជា មាស
January 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មន្ត្រីនៅតាមស្ថាប័នណា ដែលតែងតែរករឿងអ្នកសារព័ត៍មាន និងបង្ហាញអារម្មណ័មិនសប្បាយព្រោះតែរឿង អ្នកសារព័ត៌មាន មិនសរសេរគោរម្យងារឱ្យពេញ ដោយសារគោរម្យងារវែងពេកនោះ មិនចាំបាច់ផ្សាយព័ត៌មានឱ្យនោះទេ។ សម្តេចជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។ សម្តេចជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «រឿងលោក ពុយ គា បានលើកពីបញ្ហាឈ្មោះគេហៅគោរម្យងារ វាវែងពេក បើគាត់ប្រកាន់កុំផ្សាយឱ្យតែម្តងទៅជឿខ្ញុំទៅ[..]
January 16, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បន្ទាប់ពីរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានចូលរួមយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតរបស់មន្ត្រីរដ្ឋាភិបាល ពេលនេះទទួលបានដំណឹងថា រដ្ឋដ៏ធំរបស់សហរដ្ឋអាមេរិកមួយថ្មីទៀតគឺ Kentucky ក៏កំពុងតែចូលរួមផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ រដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកបាននិយាយថាខ្លួន បានធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំដល់បុគ្គលិករបស់ខ្លួន ដើម្បីរារាំងបុគ្គលិករដ្ឋពីការប្រើប្រាស់ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងការចូលប្រើកម្មវិធីដែលគ្រប់គ្រងដោយចិន។ ដោយឡែកកាលពីសប្តាហ៍មុន អភិបាលរដ្ឋ Wisconsin, North Carolina, Ohio, New Jersey និងរដ្ឋ Arkansas ក៏ទើបតែចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងករណីនេះត្រូវបានប្រភពឱ្យដឹងថា តាមបណ្តាលរដ្ឋមួយចំនួន មិនត្រឹមតែមានការហាមប្រាមទៅលើកម្មវិធី TikTok
January 16, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ ស្ដ្រីម្នាក់បានរៀបចំផែនការ ជួលឃាតកក្នុងតម្លៃ១,០០០ដុល្លារ ដើម្បីបញ្ចប់ជីវិតប្ដីខ្លួនឯង រួចយកសពទៅបោះចោលក្នុងប្រឡាយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រំលងបានប៉ុន្មានថ្ងៃ ជនជាប្រពន្ធ និងឃាតកស៉ីឈ្នួល ត្រូវបានកម្លាំងនគរបាលរួមដៃគ្នារវាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ស្រាវជ្រាវឈានដល់ការបង្ក្រាបបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាចម្លើយសារភាពទាំងស្រុងរបស់ស្ដ្រីជាប្រពន្ធ និងឃាតកស៉ីឈ្នួល ដែលផ្ដល់ដោយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មកកាន់បណ្ដាញព័ត៌មាន Fresh News៖ តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា (ប្រពន្ធជនរងគ្រោះ) បានឆ្លើយសារភាពថា ខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយជួលឈ្មោះ ធួក រ៉ាវី
January 16, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ ស្ដ្រីម្នាក់បានរៀបចំផែនការ ជួលឃាតកក្នុងតម្លៃ១,០០០ដុល្លារ ដើម្បីបញ្ចប់ជីវិតប្ដីខ្លួនឯង រួចយកសពទៅបោះចោលក្នុងប្រឡាយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រំលងបានប៉ុន្មានថ្ងៃ ជនជាប្រពន្ធ និងឃាតកស៉ីឈ្នួល ត្រូវបានកម្លាំងនគរបាលរួមដៃគ្នារវាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ស្រាវជ្រាវឈានដល់ការបង្ក្រាបបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាចម្លើយសារភាពទាំងស្រុងរបស់ស្ដ្រីជាប្រពន្ធ និងឃាតកស៉ីឈ្នួល ដែលផ្ដល់ដោយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មកកាន់បណ្ដាញព័ត៌មាន Fresh News៖ តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា (ប្រពន្ធជនរងគ្រោះ) បានឆ្លើយសារភាពថា ខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយជួលឈ្មោះ ធួក រ៉ាវី
January 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីជូនដំណឹងស្តីពីការបិទការនេសាទត្រីកាម៉ុង ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង។ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ៖ “រដ្ឋបាលជលផល សូមជូនដំណឹងដល់ប្រជានេសាទទាំងអស់នៅតំបន់ឆ្នេរសមុទ្រកម្ពុជាថា ចាប់ពីថ្ងៃទី១៥ ខែមករានេះ រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង ឬហៅថាត្រី
January 16, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសចិន បន្តបញ្ចេញព័ត៌មានអំពីស្ថានភាពនៃជំងឺកូវីដ១៩ របស់ខ្លួនបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសថា មានអ្នកស្លាប់ជិត ៦០,០០០នាក់ត្រូវបានកាត់ត្រាចាប់តាំងពីដើមខែធ្នូមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។ សេចក្តីប្រកាសកាលពីចំនួនអ្នកស្លាប់កាលថ្ងៃសៅរ៍ គឺជាការជូនដំណឹងជាផ្លូវការលើកដំបូងចាប់តាំងពីប្រទេសចិន បានលុបចោលការរឹតបន្តឹងប្រឆាំងជំងឺកូវីដ១៩ ភ្លាមៗនៅក្នុងខែធ្នូ បើទោះបីជាការកើនឡើង នៃការឆ្លងបាននាំឱ្យមានលំហូរចូលមន្ទីរពេទ្យដ៏ច្រើនក៏ដោយ។ ប្រការនេះបាននាំឱ្យអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលផ្សេងទៀតអំពាវនាវឱ្យបញ្ចេញព័ត៌មានបន្ថែមទៀត ខណៈដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀតបានដាក់កម្រិតលើភ្ញៀវទេសចរមកពីប្រទេសចិន។ រដ្ឋាភិបាលចិនបាននិយាយថា ចន្លោះពីថ្ងៃទី០៨ ខែធ្នូ ដល់ថ្ងៃទី១២ ខែមករា មានមនុស្សចំនួន ៥,៥០៣នាក់បានស្លាប់
January 16, 2023








