Khmerpress
  • ព័ត៌មានអន្តរជាតិ

    យោងតាមកាសែត Kathmandu Post បានរាយការណ៍នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣នេះថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលផ្ទុកមនុស្សទាំងអស់ ៧២នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Pokhara ប្រទេសនេប៉ាល់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Yeti Airlines បាននិយាយថា ក្នុងចំណោមពួកគេ គឺមាន ៦៨នាក់ ជាអ្នកដំណើរ និង ៤នាក់ ផ្សេងទៀត គឺជាអាកាសយានិក។ ប្រភពបាននិយាយថា យន្តហោះនេះកំពុងហោះហើរពីរដ្ឋធានី Kathmandu ទៅកាន់ទីក្រុង Pokhara នៅភាគកណ្តាលប្រទេសនេប៉ាល់។ ឥឡូវនេះ នាយករដ្ឋមន្ត្រី Pushpa

    January 15, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរះប្រាំដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ

    January 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យឯកឧត្ដម OH Myung អតីតឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ និងប្រតិភូឧស្សាហកម្មកូរ៉េ ជួយធ្វើការផ្សព្វផ្សាយស្នើឱ្យអ្នកវិនិយោគកូរ៉េសម្លឹងមកកម្ពុជា ដើម្បីធ្វើការវិនិយោគ។ ឯកត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម OH Myung អតីតឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ និងប្រតិភូឧស្សាហកម្មកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ នាព្រឹកថ្ងៃទី

    January 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានឡើងវិញហើយ។ ពិធីជួបជុំសំណេះសំណាល និងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥នេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានអ្នកសារព័ត៌មានចូលរួមជិត ៥ពាន់នាក់។ ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ នៃក្រសួងព័ត៌មាន បានប្រាប់

    January 14, 2023
  • ព័ត៌មានអន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បានប្រកាសថា ប្រទេសថៃគ្រោងនឹងចាប់ផ្ដើមប្រមូលប្រាក់ចំនួន ៣០០បាត (ប្រមាណ ៩ដុល្លារ) ពីភ្ញៀវទេសចរបរទេស ដែលចូលមកក្នុងប្រទេសចាប់ពីខែមិថុនាខាងមុខនេះ។ យោងតាមលោក Phiphat ប្រាក់ដែលប្រមូលបាន នឹងត្រូវប្រើប្រាស់សម្រាប់ជួយដល់ភ្ញៀវទេសចរវិញពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ និងដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍នៅក្នុងប្រទេស។ ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រី Phiphat បានបញ្ជាក់ផងដែរថា ការប្រមូលប្រាក់ ៩ដុល្លារនេះ នឹងមិនត្រូវបានប្រមូលពីជនបរទេសដែលមានប័ណ្ណការងារ និងអ្នកដែលទទួលបានការអនុញ្ញាតឱ្យមករស់នៅ ឬ ធ្វើការនៅក្នុងប្រទេសថៃឡើយ។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៣នេះ ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ២៥ លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន

    January 14, 2023
  • ព័ត៌មានអន្តរជាតិ

    ទិន្នន័យចុងក្រោយបំផុតពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បង្ហាញថាជាង ៤០% នៃករណី COVID-19 ថ្មីៗ នៅក្នុងសហរដ្ឋអាមេរិក គឺជាអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 ។ CDC បាននិយាយថា XBB.1.5 ដែលរីករាលដាលយ៉ាងឆាប់រហ័សនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៤៣% នៃចំនួនករណីថ្មីៗនៅសប្ដាហ៍មុន។ នោះគឺជាការកើនឡើងប្រហែល ១០ ពិន្ទុភាគរយពីសប្តាហ៍មុនមួយទៀត ដែលធ្វើឱ្យ XBB.1.5 រីករាលដាលជាងប្រភេទផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក រួមទាំង BQ.1.1 ដែលផងដែរ។ នៅភាគឦសាននៃប្រទេស រួមទាំងរដ្ឋញូវយ៉ក XBB.1.5 មានច្រើនជាង ៨០% នៃករណីថ្មីៗ។

    January 14, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ដោយសារភ្លៀងជាប់ៗគ្នា ធ្វើឱ្យទឹកស្ទឹងព្រែកត្នោតហក់ឡើង និងហូរខ្លាំងបណ្ដាលឱ្យស្ពានឈើមួយកន្លែងឈ្មោះ បត្តាជី ស្ថិតនៅភូមិបត្តាជី សង្កាត់តាក្ដុល ក្រុងតាខ្មៅ បានបាក់រលំទាំងស្រុងហូរតាមស្ទឹងព្រែកត្នោត និងបង្កឱ្យច្រាំងនៅម្ដុំអ្នកតាចិនហុងជឺ ចូលស្ទឹងផងដែរ។ ភ្លាមៗអាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយលោក ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានការណ៍។ នាឱកាសចុះពិនិត្យនាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោក ឌឹម បូរ៉ា បានថ្លែងថា ដោយសារតែភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះបណ្ដាលឱ្យទឹកហក់ឡើងលឿន ហើយបានហូរដាច់ច្រោះច្រាំងស្ទឹង និងបណ្ដាលឱ្យស្ពានបត្តាជី ដែលជាស្ពានឈើ បានរលំបាក់ទាំងស្រុង ទើបក្រុមការងារចុះមកពិនិត្យមើលស្ថានការណ៍

    January 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ត្រូវបានរថយន្ដដឹកដីកិនស្លាប់ ពេលកំពុងធ្វើដំណើរទៅបំពេញការងារ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ នៅតាមផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ គង់ គន្ធា ភេទស្រី អាយុ៤០ឆ្នាំ ជាមន្ដ្រីនគរបាល ដែលមានតួនាទីជាអធិការរងនគរបាលខណ្ឌច្បារអំពៅ។ ជនរងគ្រោះជិះម៉ូតូម៉ាក Zoomer-X ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1GL-9475 ខណៈរថយន្ដបង្កជាប្រភេទរថយន្ដដឹកដី ពាក់ផ្លាកលេខភ្នំពេញ 3E-1032។

    January 14, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ តំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី និងលោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់, អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស៊ុន វណ្ណារិទ្ធិ បានដឹកនាំក្រុមការងារ រួមទាំងកងកម្លាំងទាំងបីប្រភេទ កងកម្លាំងអន្តរាគមន៍កងពលតូចលេខ១ កម្លាំងប្រជាការពារ និងយុវជន ស.ស.យ.ក ចុះពិនិត្យមើលស្ថានភាពផ្ទះប្រជាពលរដ្ឋដែលលិចទឹកដោយសារជំនន់ទឹកភ្លៀង នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបានជម្លៀសប្រជាពលរដ្ឋ ចំនួន ៩៣គ្រួសារ (៤៥២នាក់) មកនៅទីទួលមានសុវត្ថិភាព នៅក្នុងបរិវេណវត្តត្បែងខ្ពស់។ ក្រោយពីជម្លៀសប្រជាពលរដ្ឋ មកដល់ទីទួលមានសុវត្ថិភាពរួច នៅថ្ងៃទី១៣ ខែមករា

    January 14, 2023
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Auto Co គ្រោងនឹងសាងសង់រោងចក្រមួយនៅក្នុងប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត នេះបើយោងតាមការបង្ហើបរបស់អ្នកដែលបានដឹងពីផែនការនេះទៅកាន់សារព័ត៌មាន Reuters។ ការផ្លាស់ប្ដូរនេះ នឹងកាន់បន្ថយការពឹងផ្អែករបស់ក្រុមហ៊ុនលើប្រទេសចិន និងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំងនៅភាគអាគ្នេយ៍។ បើតាមប្រភពដដែល ក្រុមហ៊ុន BYD នឹងវិនិយោគនៅភាគខាងជើងប្រទេសវៀតណាម ក្នុងទុនលើសពី ២៥០លានដុល្លារ​ ហើយការសាងសង់អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំនេះ។​ មិនតែប៉ុណ្ណោះ រោងចក្រនៅ​វៀតណាមនេះ ​នឹង​នាំ​ចេញ​គ្រឿងបង្គុំទៅ​រោងចក្រ​ដំឡើង​របស់ BYD នៅ​ប្រទេស​ថៃ និងបំពេញតម្រូវការក្នុងប្រទេសវៀតណាមផងដែរ។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន BYD បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Xian និងវ៉ាដាច់គូប្រជែង Tesla Inc

    January 14, 2023