- Khmerpress
- ព័ត៌មានអន្តរជាតិ
(កូឡុំបូ)៖ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កានាថ្ងៃសុក្រនេះ បានប្រកាសថា ស្រីលង្កានឹងកាត់ចំនួនកងទ័ពជើងគោករបស់ខ្លួន ក្នុងអាត្រា៣០ភាគរយ ពោលគឺពីជាង២០០,០០០នាក់ នាពេលបច្ចុប្បន្ន មកត្រឹម១៣៥,០០០នាក់ នៅឆ្នាំ២០២៤ ហើយនឹងបន្តចុះដល់ត្រឹម ១០០,០០០នាក់ នៅឆ្នាំ២០៣០ ខណៈប្រទេសដែនកោះអាស៉ីខាងត្បូងមួយនេះ ព្យាយាមកាត់បន្ថយការចំណាយ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ដែលខ្លួនកំពុងប្រឈម គិតក្នុងអំលុងពេលជាង៧ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។ ចំនួនកងកម្លាំងប្រដាប់អាវុធសរុបរបស់ប្រទេសស្រីលង្កា បានកើនដល់កម្រិតខ្ពស់បំផុត កាលពីចន្លោះឆ្នាំ២០១៧-២០១៩ គឺ៣១៧,០០០នាក់ ដែលច្រើនជាងអំលុងជម្លោះប្រដាប់អាវុធ រយៈពេល២៥ឆ្នាំ ជាមួយក្រុមឧទ្ទាមខ្លាតាមិល ដែលបានបញ្ចប់កាលពីឆ្នាំ២០០៩ ទៅទៀត។ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កា
January 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ដោយអភិវឌ្ឍន៍លើផ្លូវរថភ្លើងដែលមានស្រាប់ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីចេញផ្សាយ ព្រលប់ថ្ងៃទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក៏បានឱ្យដឹងដែរថា ក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ជំរុញការអភិវឌ្ឍផលិតកម្មនិងការកែច្នៃផលិតផលកសិកម្មឬកសិឧស្សាហកម្ម មានជាអាទិ៍ ស្រូវ
January 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គម្រោងសាងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រមាណ ៤៣% ដោយចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់អស់ចំនួន ៦១៧លានដុល្លារ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះថា កន្លងការងារសាងសង់ព្រលានយន្តហោះនេះ បានជួបនូវឧបសគ្គមួយចំនួន តែយ៉ាងណាលោករំពឹងថា បន្ទាប់ពីប្រទេសចិនបើកប្រទេសឡើងវិញ ឧបសគ្គនៃការងារសាងសង់ នឹងត្រូវបានកាត់បន្ថយបានខ្លះៗ។ សូមជម្រាបថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មី បានចាប់ផ្តើមដំណើរការសាងសង់ នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ សម្រាប់ដំណាក់កាលទី១។ ដោយឡែក
January 14, 2023 - សិល្បៈ
(ភ្នំពេញ)៖ នៅទីបំផុត តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស និងមានងារជា «ឧកញ៉ា» គឺលោក ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានជាផ្លូវការហើយ នៅក្នុងផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយបានរៀបចំពិធីទទួលស្វាគមន៍ ក្លាយជាតារាចម្រៀងសមាជិកថ្មីរបស់ផលិតកម្ម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបានសាក់២។ ពិធីទទួលស្វាគមន៍តារាចម្រៀងល្បី ខេមរៈ សិរីមន្ត ចូលមកកាន់គ្រួសារ «Galaxy Navatra» គេសង្កេតឃើញមានការចូលរួមពីសំណាក់ អ្នកសិល្បៈ អ្នកជំនួញ ដៃគូពាណិជ្ជកម្ម ផលិតករ ម្ចាស់ផលិតកម្ម និងមន្ត្រីរាជការមួយចំនួនផងដែរ។
January 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ ព្រលានយន្តហោះទាំង ៣របស់កម្ពុជា ទទួលបានអ្នកដំណើរចំនួន ២,៣៨២,០០០នាក់ មានការកើនឡើងជិត ៩០០ % បើធៀបទៅនឹងឆ្នាំ២០២១។ លោកបន្តថា ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាននៅឆ្នាំ២០២២ បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា ទៅនឹងឆ្នាំ២០១៩ គឺ អ្នកដំណើរមានចំនួនប្រមាណតែ២៥%ប៉ុណ្ណោះ នៃឆ្នាំ២០១៩។ ចំពោះចំនួនជើងហោះហើរវិញ មានចំនួន២៨,៩០០ជើង កើនឡើងជាង២៦០% បើធៀបទៅនឹងឆ្នាំ២០២១ ហើយបើធៀបទៅនឹងឆ្នាំ២០១៩ គឺ ចំនួនជើងហោះហើរ មានចំនួនប្រមាណតែ២៨% ប៉ុណ្ណោះនៃឆ្នាំ២០១៩។ ចំណែការដឹកជញ្ជូនទំនិញតាមអាកាសវិញ នៅឆ្នាំ២០២២
January 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ បរិមាណនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២២ មានការកើនឡើង ប៉ុន្ដែចំណូលថយចុះ ដោយសារតម្លៃលក់ជ័រកៅស៊ូធ្លាក់ចុះប្រមាណ ២២៥ដុល្លារក្នុង១តោន បើធៀបនឹងឆ្នាំ២០២១។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៣១,៨៦៣,៨៤២ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ។
January 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា បុគ្គល ឡាយ សំណាង អតីតអនុប្រធាននាយកដ្ឋានហិរញ្ញាវត្ថុ និងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឃាត់ខ្លួន ពីបទកិបកេងយកថវិការដ្ឋឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។ ក្រសួងសង្គមកិច្ច បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា មុនឈានដល់ការឃាត់ខ្លួនក្រសួងបានរៀបចំក្រុមការងារដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះ និងតម្រូវឲ្យបុគ្គលខាងលើសងប្រាក់មកវិញ ប៉ុន្តែបុគ្គល ឡាយ សំណាង ព្យាយាមគេចវេស និងពន្យារពេលដោះស្រាយដោយមិនទទួលខុសត្រូវក្នុងការយកថវិការដ្ឋទាំងអស់នោះមកសងវិញនោះទេ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបានចាត់វិធានការខាងវិន័យរដ្ឋបាល និងបានស្នើឲ្យមេធាវីប្រចាំក្រសួងរៀបចំកសាងពាក្យបណ្តឹងដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមនីតីវិធីច្បាប់។ សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា
January 13, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា គិតត្រឹមឱសានវាទកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឃើញថា មានរថយន្ដចង្កូតស្ដាំចំនួន ៧ ៩១០ គ្រឿង ដែលម្ចាស់បានចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករ ហើយទទួលបានពន្ធ និងអាករ ប្រមាណជាង២៦លានដុល្លារអាម៉េរិក។ ការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីនេះ ក្នុងសនិ្នសីទសារព័ត៌មានស្ដីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធ អាករលើរថយន្ដគ្មានពន្ធ មានស្រាប់ក្នុងប្រទេស កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ
January 13, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយសារតែអាកាសធាតុមានការប្រែប្រួល ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅដើមខែមករានេះ បានធ្វើឱ្យក្រុងស្រុកចំនួន៤ នៃខេត្តកំពង់ស្ពឺ រងនូវការវាយប្រហារដោយទឹកជំនន់។ ជាមួយគ្នានេះដែរ នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកដឹកនាំក្រុមការងារនៃមន្ទីរពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាក្រុង-ស្រុកទាំង៤នោះ។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ដោយសារតែទឹកភ្លៀងបានបន្ដធ្លាក់នៅផ្នែកខាងលេីជួរភ្នំឱរ៉ាល់ បានបណ្តាលឱ្យផ្លូវជាតិលេខ៤ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៤២ មុខបុរីសុវណ្ណ ក្រុងច្បារមន ត្រូវទឹកហូរកាត់ផងដែរ។ លោក វ៉ី សំណាង បានឱ្យដឹងថា៖ «ក្រុង-ស្រុកដែលបានរងការវាយប្រហារនោះមាន ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច។
January 13, 2023 - ព័ត៌មានអន្តរជាតិ
ឧស្សាហកម្មសត្វចិញ្ចឹមកំពុងឡើងកូដខ្លាំងនៅក្នុងប្រទេសថៃ ខណៈបច្ចុប្បន្នប្រជាជននៅទីនោះជាង ៤៩% ចូលចិត្តចិញ្ចឹមសត្វជាងការមានកូន នេះបើយោងតាមការស្ទង់មតិដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយសាកលវិទ្យាល័យនៃមហាវិទ្យាល័យ Mahidol ហៅកាត់ថា (CMMU)។ លោក Pacharapun Thiensiri ជានិស្សិត CMMU និងជាប្រធានក្រុមសិក្សា បានបង្ហាញថា ៤៩% នៃក្រុមមនុស្សដែលបានសួរចម្លើយ គឺពួកគេចាត់ទុកសត្វចិញ្ចឹមជាកូន។ ក្នុងនោះ សត្វឆ្កែ នៅតែជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតដែលប្រជាជនថៃចូលចិត្តចិញ្ចឹមដែលមានរហូតដល់ (៤០.៤%) បន្ទាប់មកសត្វឆ្មា (៣៧.១%) និងសត្វកម្រផ្សេងទៀត (២២.៦%)។ លើសពីនេះទៅទៀត ៣៩.៣% នៃអ្នកឆ្លើយតបមានឆន្ទៈក្នុងការចំណាយជាមធ្យមពី ១០,០០០ ទៅ ២០,០០០បាត (ប្រមាណ
January 13, 2023









