- Khmerpress
- ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា ប្រទេសវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ Apple។ បើតាមសារព័ត៌មានដដែល ប្រទេសឥណ្ឌា វៀតណាម និងប្រេស៊ីល អាចមានចំនួនរហូតដល់ ៣០% នៃផលិតកម្មរបស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ស្របពេលដែល Apple កំពុងស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនចេញពីប្រទេសចិន។ យោងតាមការរបាយការណ៍របស់អ្នកវិភាគដែលដកស្រង់ដោយ Bloomberg បានឱ្យដឹងថា ប្រទេសវៀតណាមបានទាក់ទាញអ្នកផ្គត់ផ្គង់ Apple ចំនួន ២១ ឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស បើទោះបីជាខ្លួនខ្វះសមត្ថភាពក្នុងការផលិតទូរស័ព្ទ iPhone សំខាន់ៗទាំងអស់ក៏ដោយ។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគ JP
January 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយយោងតាមព្រះរាជក្រឹត្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ជា ធីរៈ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសគុយបា។ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងឯកឧត្តម ជា ធីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគុយបា និងជាឯកអគ្គរាជទូតតែងតាំង ប្រចាំសាធារណរដ្ឋ នីការ៉ាហ្គា និងសាធារណរដ្ឋវ៉េណេស៊ុយអេឡា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាវ៉ាណា សាធារណរដ្ឋ
January 12, 2023 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា អង្គការ NASA បានប្រកាសពីការរកឃើញភពថ្មីមួយ ដែលអាចទ្រទ្រង់ជីវិតបាន និងមានចម្ងាយ ១០០ ឆ្នាំពន្លឺ ពីភពផែនដី។ ភពនេះមានលក្ខណៈជាគ្រួសថ្ម ទំនងជាមានប្រភពទឹក ហើយមានទំហំប្រមាណ ៩៥% នៃភពផែនដីរបស់យើង។ ភពនេះត្រូវបានគេហៅថា TOI 700 e កំពុងធ្វើដំណើរជុំវិញផ្កាយមួយ នៅក្នុងប្រព័ន្ធ TOI 700 ដែលមានភពចំនួន ៣ ផ្សេងទៀតចូលរួម ហៅថា TOI 700 b, c និង d ប៉ុន្តែមានតែ TOI 700 e
January 12, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកទ្វារទឹកស្វ័យប្រវត្តិទំនប់អាងទឹកអន្លង់ជ្រៃ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកំពស់ទឹក នៃទំនប់អាងទឹកអន្លង់ជ្រៃស្ថិតនៅ ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យអាជ្ញាធរបើកទ្វារទឹកស្វ័យប្រវត្តិ ចំនួន ៥ ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។ ផ្អែកតាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងក្រាំងពន្លៃមេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំទុក សម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ
January 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទឈ្មោះ ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច នៅមណ្ឌលអប់រំ (PJ) ជាបណ្តោះអាសន្ន ក្រោយចោទប្រកាន់កិបកេងថវិការដ្ឋ និងប្រាក់របបគោលនយោបាយជនពិការជាង៣៨ម៉ឺនដុល្លារ។ ភ្នាក់ងារព័ត៌មាន Fresh News បានដកស្រង់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថា ជនត្រូវចោទរូបនេះ ត្រូវបានចោទប្រកាន់ពី «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់» តាមមាត្រា៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់
January 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម លឹម ហុកសេង ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេ។ ព្រះមហាក្សត្រ តែងតាំងមុខតំណែងឯកឧត្តម លឹម ហុកសេង អគ្គនាយករង នៃក្រុមស្រាវជ្រាវ វិភាគ និង ព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប៊្រុយណេដារូស្សាឡាម។ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
January 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖ ១-ហាមដាច់ខាត៖
January 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវរឿងបន្លំធ្វើបណ្ណកម្មសិទ្ធិដីក្រសួងការបរទេស ដែលលោក គង់ គាំ កំពុងស្នាក់នៅនាពេលប្ចុច្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុកព្រឹកថ្ងៃទី១២ ខែមករា នេះថា «ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ។ នៅមុននេះបន្តិច ខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ»។ សម្តេចតេជោ បានបញ្ជាក់ថា ដី និងផ្ទះ ដែលលោក គង់ គាំ
January 12, 2023 - ព័ត៌មានជាតិក្រសួងការបរទេស ប្តឹងតុលាការទាមទារឱ្យលោក គង់ គាំ ប្រគល់ដីត្រឡប់មកវិញជាមួយ នឹងសំណងជំងឺចិត្ត៤ពាន់លានរៀល
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញសាលក្រមកំណត់ឱ្យ លោក គង់ គាំ ប្រគល់ដី និងអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកក្រសួងការបរទេសវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល។ ក្រសួងការបរទេស បានសម្រេចប្រគល់សិទ្ធិ ជូនលោក គី តិច រៀបចំបណ្តឹង និងតាមការពារសំណុំរឿង ទាមទារទ្រព្យរដ្ឋ ជូនក្រសួងការបរទេស គ្រប់គ្រងតាមច្បាប់វិញ។ នៅក្នុងពាក្យបណ្តឹងដែលបណ្តាញព័ត៌មាន
January 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានផ្ញើសារដាស់តឿន លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន និងបានទុករយៈពេល១ខែ ដើម្បីឱ្យ លោក គង់ គាំ ប្រគល់ផ្ទះមកឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិវិញ។ តាមរយៈសារបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ដូចខាងក្រោម ៖ ទី១៖
January 11, 2023









