- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អបពបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបកេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។ «ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»។
January 11, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ មនុស្សជំនិតបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងមូស្គូ នៅក្នុងប្រទេសបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយបក្សសម្ព័ន្ធយោធា NATO ដឹកនាំដោយ សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន និងចោទប្រកាន់ថាលោកខាងលិចកំពុងព្យាយាមលុបរុស្ស៉ីចេញពីផែនទីនយោបាយពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយកាសែតរុស្ស៉ី អាហ្គូមិនទី អ៉ី ហ្វាកទី (Argumenti i Fakti) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ
January 11, 2023 - ព័ត៌មានជាតិ
(កំពុងចាម)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គ្មានគម្រោងសាងសង់ផ្លូវ និងស្ពានណាមួយ ត្រូវបានពន្យារ ឬលុបចោល ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចនោះឡើយ។ វិបត្តិជំងឺកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចសកលបណ្តាលពីសង្គ្រាមនៅអ៊ុយក្រែន បានបង្កផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចបណ្តាប្រទេសនានានៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ តែបើទោះបីជាយ៉ាងណា វិបត្តិទាំងនោះ មិនបានបង្កការរាំងស្ទះដល់គម្រោងកសាងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជានោះឡើយ។ ប្រទេសដែលផ្តល់កម្ចីលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានដូចជាចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏មិនបានលុបចោលគម្រោងនៃការផ្តល់កម្ចីណាមួយនោះដែរ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន
January 11, 2023 - ព័ត៌មានជាតិកម្លាំងនគរបាលចុះបង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់អនុញ្ញាត៦កន្លែង និងដកហូតម៉ូតូជាច្រើនគ្រឿងនៅស្រុកសំបូរ
(ក្រចេះ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូ-រថយន្ដ ដោយគ្មានលិខិតអនុញ្ញាត ចំនួន០៦ទីតាំង នៅស្រុកសំបូរ ខេត្តក្រចេះ។ យោងតាមរបាយការណ៍របស់នគរបាលស្រុកសំបូរ ដែលភ្នាក់ងារ Fresh News ទទួលបាន នៅរសៀលថ្ងៃទី១០ ខែមករានេះ បានឲ្យដឹងថា កម្លាំងនគរបាលបានចុះបង្ក្រាបទីបញ្ចាំគ្មានច្បាប់អនុញ្ញាត៦កន្លែងរួមមាន៖ *ទីតាំងទី១ ឈ្មោះ ជួប សុកុណា ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិកែងប្រាសាទ ឃុំសំបូរ
January 11, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានជំរុញឱ្យក្រុម ហ៊ុនសាងសង់ពន្លឿនឱ្យបានចប់នៅត្រឹមដំណាច់ខែមីនាខាងមុខនេះ និងអាចដាក់ឱ្យដំណើរការបាននៅចុងឆ្នាំ២០២៣។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ កាលពីម្សិលមិញ ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ បន្តធ្វើការឱ្យកាន់តែជិតស្និទជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេស របស់អាកាសយានដ្ឋាន។ ជាមួយគ្នានេះ ក៏ណែនាំឱ្យក្រុមការងារបច្ចេកទេសរៀបចំសំណុំលិខិត និងឯកសារនានា ដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀត ជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់។ តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២២
January 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២-៨ ខែមករា ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន៤៥៩,៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ៤១៥,៧៩៣នាក់ និងភ្ញៀវបរទេស៤៣,៦១៦នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ២២៥,៦៥៩នាក់ * ខេត្តសៀមរាប ៤៧,០៧០នាក់ * រាជធានីភ្នំពេញ ៤១,៦៤៦នាក់ * ខេត្តកំពត ៣០,៤០៨នាក់ * ខេត្តកំពង់ចាម ១៦,២១៣នាក់ * ខេត្តបាត់ដំបង ១៦,១៥៣នាក់។ លោករដ្ឋមន្ត្រី ថោង ខុន
January 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ។ ទិន្នន័យដដែលនេះបានបញ្ជាក់ថា ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២២ ៤៨២ លានដុល្លារ កើនឡើង ១៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃ ១៩ ៣០៨ លានដុល្លារ។ ទន្ទឹមគ្នានេះ កម្ពុជាបាននាំចូលទំនិញមកវិញក្នុងតម្លៃ ២៩
January 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានទទួលពាក្យបណ្តឹង ៧០០ពាក្យបណ្តឹង នឹងគ្រោងកោះហៅអភិបាលរាជធានី-ខេត្ត មកធ្វើរបាយការណ៍ជូនសម្តេចដោយគ្មានលាក់បាំង។ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខា។
January 10, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) ដែលត្រូវបានគេចាត់ទុកថាជា «អ្នកការទូតចចកចម្បាំង» ដ៏លេចធ្លោរមួយរូបរបស់ចិន ត្រូវផ្ទេរឱ្យទៅកាន់មុខតំណែងថ្មីនៅក្នុងនាយកដ្ឋានដែលគ្រប់គ្រងកិច្ចការព្រំដែនដីគោក និងព្រំដែនសមុទ្រ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។ បើតាមគេហទំព័រក្រសួងការបរទេសចិន លោក ចៅ មានអាយុ៥០ឆ្នាំ បច្ចុប្បន្នគឺជាអនុប្រធាននាយកដ្ឋានកិច្ចការព្រំដែនគោក និងព្រំដែនសមុទ្រនៃក្រសួងការបរទេសចិន។ លោក ចៅ បានកា្លយជាអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីឆ្នាំ២០២០ ហើយលោកត្រូវបានគេស្គាល់ថាជាអ្នកនាំពាក្យ និងជាអ្នកការទូតម្នាក់ដែលតែងតែបង្ហោះសារ មានលក្ខណៈជាតិនិយម និងផាំងទៅផាំងមកនៅលើបណ្ដាញទំនាក់ទំនងសង្គម។ តួយ៉ាង នៅក្នុងការបង្ហោះសារមួយលើ
January 10, 2023 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ សារព័ត៌មាន Sky News បានរាយការណ៍ថាចក្រភពអង់គ្លេស កំពុងពិចារណាផ្ដល់រថក្រោះប្រយុទ្ធជាច្រើនគ្រឿង ឱ្យអ៊ុយក្រែនយកទៅប្រើប្រាស់នៅក្នុង សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងប្រកាសផ្ដល់រថក្រោះធុនតូចដល់ទីក្រុងកៀវ។ នេះបើតាមការដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីលោកខាងលិចក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Sky News បានឱ្យដឹងទៀតថា កិច្ចពិភាក្សាពីផែនការ ផ្ដល់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន កើតមានឡើងកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ហើយរថក្រោះដែលកំពុងស្ថិតក្នុងការពិចារណា គឺជាប្រភេទរថក្រោះប្រយុទ្ធ Challenger 2។ ការផ្គត់ផ្គង់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន ជានិមិត្តរូបដ៏សំខាន់មួយដែលបង្ហាញពីការប្ដេជ្ញាចិត្តគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន។ ប៉ុន្តែបើតាម Sky
January 10, 2023









