Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង។ ថ្លែងក្នុងជំនួបសម្តែងការគួរសមនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យបានជ្រាបពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះជាជួបប្រទះនឹងវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្តែងកន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាច្រើនត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។

    January 13, 2023
  • ព័ត៌មានអន្តរជាតិ

    អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា សុីរ៉ូក្អកចំនួន ២ ដែលផលិតដោយក្រុមហ៊ុន Marion Biotech របស់ប្រទេសឥណ្ឌា មិនគួរត្រូវបានប្រើប្រាស់សម្រាប់កុមារនោះទេ បន្ទាប់ពីវាត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ចំនួន ១៩ ករណី នៅក្នុងប្រទេសអ៊ូសបេគីស្ថាន។ ការវិភាគដោយក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថាន បានបង្ហាញថា ទឹកស៊ីរ៉ូ Ambronol និង DOK-1 Max មានផ្ទុកសារធាតុពុល Ethylene Glycol ដែលគ្រោះថ្នាក់ដល់សុខភាពរបស់កុមារតូចៗ។ ស៊ីរ៉ូទាំង ២ ត្រូវបានម្ដាយឪពុក ឬឱសថការី ប្រើវាជាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ ប៉ុន្តែកម្រិតរបស់ស៊ីរ៉ូទាំង ២ មិនសមស្របសម្រាប់កុមារនោះទេ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Marion

    January 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចបញ្ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ខ្លួន មកធ្វើទស្សនកិច្ចសិក្សា និងហ្វឹកហ្វឺនពីជំនាញបោសសំអាតគ្រាប់មីនពីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។ ការសិក្សា និងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់មន្ត្រីអ៊ុយក្រែននេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ សកម្មភាពមីនមនុស្សធម៌លើវិស័យដោះមីននេះ កើតចេញពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ក្នុងជំនួបទ្វេភាគី ក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សេចក្តីប្រកាសព័ត៌មានរបស់

    January 13, 2023
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ពូបង្កើតរបស់ឃាតក ដែលធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយថាក្មួយរបស់លោកសង្ឃឹមថាអាចនឹងបានចូលរៀន សាកលវិទ្យាល័យ នៅពេលបានចេញពីពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK​ នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។ ជនជាប់ចោទ លោក យ៉ាម៉ាហ្កាមិ តេស៊ូយ៉ា (Yamagami Tetsuya) ធ្លាប់បាននិយាយថារូបលោកមិនអាចចូលរៀនសាកលវិទ្យាល័យបាន ដោយសារតែម្ដាយរបស់លោក បានបរិច្ចាគទ្រព្យសម្បត្តិឱ្យអង្គការសាសនា Unification Church។ យ៉ាម៉ាហ្កាមិ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថាបានចងគំនុំនឹងអង្គការសាសនា Unification Church ហើយបានធ្វើឃាតលោក អាបេ កាលពីខែកក្កដា ឆ្នាំ២០២២

    January 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនប្តឹងលោក គង់ គាំ ទៀតនោះឡើយ បន្ទាប់ពីលោកយល់ព្រមប្រគល់ដីជាកម្មសិទ្ធិរបស់ក្រសួងការបរទេសត្រឡប់មកវិញ។ សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកទាំងយប់យ៉ាងដូច្នេះ «ទីបំផុតដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំនិងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និង គ្រួសាររយៈពេល៣ម៉ោងកន្លះ»។ សម្តេចតេជោបន្តថា «កុំឱ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ»។ សូមបញ្ជាក់ថា នៅមុនសម្តេចតេជោបង្ហោះប៉ុន្មាននាទី លោក គង់ គាំ បានជូនព័ត៌មានទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ព្រមប្រគល់ដី និងផ្ទះខ្លួនកំពុងស្នាក់នៅ

    January 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីបំផុតទៅ លោក គង់ គាំ បានសម្រេចប្រគល់ដីដែលខ្លួនរស់នៅបច្ចុប្បន្នជូនទៅរដ្ឋវិញ តាមការទាមទាររបស់ក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោកទទួលស្គាល់ថា ដីនោះមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។ ក្នុងលិខិតផ្ញើជូនលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។ ក្នុងលិខិតនេះ លោក គង់ គាំ បានថ្លែងអំណរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុគ្រោះដល់ការឆ្គាំឆ្គងរបស់លោក។ លោក

    January 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ែម សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ដែលកន្លងទៅស្រវឹងស្រា នៅក្នុងវង់ផឹកស៊ីមួយ កាលពីពេលថ្មីៗនេះ ហើយបាននិយាយប្រមាថដល់សម្តេចតេជោ ហ៊ុន សែន ពេលនបានចេញវីដេអូសារភាពទោសកំហុស និងសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ចំពោះអ្វីដែលខ្លួនបានធ្វើខុសកន្លងមក។ ខាងក្រោមនេះជាវីដែអូសារភាពទោសកំហុសរបស់ឈ្មោះ ស៊ែម សុភាព៖ ផ្តល់សិទ្ធិដោយ៖ freshnews

    January 13, 2023
  • ព័ត៌មានអន្តរជាតិ

    Saki Tamogami អាយុ ៣៧ឆ្នាំ រស់នៅយ៉ាងសន្សំសំចៃ រហូតសម្រេចបំណងចង់មានផ្ទះចំនួន ៣ នៅអាយុ ៣៤ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ស្រ្តីជប៉ុនរូបនេះ បានប្រើពេល ១៦ឆ្នាំ ដើម្បីសម្រេចក្ដីសុបិន្តរបស់នាង ដោយចាយមួយថ្ងៃតែ ១.៥០ដុល្លារប៉ុណ្ណោះ។ Tamogami បានដាក់ក្ដីសុបិន្តនៅពេលនាងអាយុ ១៨ឆ្នាំ ហើយតាមរយៈមធ្យោបាយសន្សំជាច្រើន នៅវ័យ ២៧ឆ្នាំ នាងបានទិញផ្ទះជាលើកដំបូងនៅទីក្រុង Saitama ក្នុងតម្លៃ ១០លាន​យ៉េន (ប្រហែល ៧៥,០០០ ដុល្លារ)។​ ហើយ ២ឆ្នាំក្រោយមក Tamogami បានទិញលើកផ្ទះទីពីរក្នុងតម្លៃ

    January 12, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា មេរោគប្រភេទអូមីក្រុងបំប្លែងខ្លួនថ្មី នៃជំងឺកូវីដ១៩ ដែលគេឲ្យឈ្មោះថា XBB.1.5 អាចនឹងជំរុញឲ្យមានករណីឆ្លងរាលដាលបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។ WHO បានលើកឡើងបែបនេះបន្ទាប់ពីកិច្ចប្រជុំក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ។ WHO បានរកឃើញថា «ផ្អែកលើលក្ខណៈហ្សែនរបស់វា និងការប៉ាន់ប្រមាណលើអត្រាកំណើនដំបូង XBB.1.5 អាចរួមចំណែកឲ្យករណីឆ្លងកើនឡើង។ WHO មានទំនុកចិត្តទាបក្នុងការវាយតម្លៃលើហានិភ័យនៃការរីករាលដាល ដោយសារតែទិន្នន័យភាគច្រើនបានមកពីប្រទេសតែ១ គឺសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា គណៈកម្មាធិការនៃអង្គការសុខភាពពិភពលោក (WHO)

    January 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីនគរបាលនៅការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម ត្រូវបានទទួលរងនូវការពិន័យពីអង្គភាព ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលបានផ្ទុះការរិះគន់ ពេញបណ្ដាញសង្គម Tik Tok។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានផ្សព្វផ្សាយ ពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាព នៅភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ ហើយបានចេញបទបញ្ជាស្រាវជ្រាវករណីនេះជាបន្ទាន់។ មន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវហើយរកឃើញថា មន្ត្រីការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម

    January 12, 2023