- Khmerpress
- ព័ត៌មានអន្តរជាតិ
(អាថែន)៖ អតីតស្តេចនៃប្រទេសក្រិក កូស្តង់ទីនទី២ (Costantine II) ដែលសោយរាជ្យបានរយៈពេល៩ឆ្នាំ ទើបតែយាងចូលទិវង្គត កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងជន្មាយុ៨២ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។ កូស្តង់ទីនទី២ ដែលជាបុត្រតែមួយអង្គគត់របស់ស្តេច ផូល (Paul) និងម្ចាស់ក្សត្រិយ៍ ហ្វ្រេឌីរីកា (Frederica) នៃប្រទេសក្រិក បានឡើងសោយរាជ្យកាលពីឆ្នាំ១៩៦៤ ក្រោយការយាងចូលទិវង្គតរបស់ព្រះបិតា ប៉ុន្តែសម័យកាលគ្រងរាជ្យរបស់ទ្រង់ គឺពោរពេញទៅដោយបញ្ហាអស្ថិរភាពនយោបាយ ដែលជាលទ្ធផលនៅទីបញ្ចប់ គឺការផ្ទុះឡើងនៃរដ្ឋប្រហារយោធា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៦៧។ ប៉ុន្មានខែក្រោយមក
January 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចពុំដែលបានសម្រេចប្រគល់ផ្ទះ និងដី ដែលលោក គង់ គាំ ស្នាក់នៅបច្ចុប្បន្ន ឱ្យធ្វើជាកម្មសិទ្ធិឯកជននោះឡើយ ហើយលិខិតបំភ្លឺរបស់លោកគឺជាភស្តុតាងមិនអាចប្រកែកបាន ហើយរាល់ការរៀបចំឯកសារធ្វើប័ណ្ណកម្មសិទ្ធិ គឺជាការក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។ ការចេញមកបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក គង់ គាំ បានធ្វើលិខិតបំភ្លឺពីប្រវត្តិនៃការចូលរស់នៅក្នុងផ្ទះ និងដី ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ស្ថិតនៅតាមបណ្តោយវិថីព្រះសុធារស សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។ ក្នុងលិខិតបំភ្លឺមកកាន់បណ្តាញព័ត៌មាន Fresh News
January 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ជឺនបូរាណ ច័ន្ទបូរី ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី ។ ព្រះមហាក្សត្រ បានត្រាស់បង្កាប់ តែងតាំងមុខតំណែងឯកឧត្តម ជឺនបូរាណ ច័ន្ទបូរី អគ្គនាយក នៃក្រុមស្រាវជ្រាវ វិភាគ និង ព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី
January 11, 2023 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ មន្រ្តីនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា គណៈកម្មាធិការនៃអង្គការសុខភាពពិភពលោក (WHO) នឹងជួបប្រជុំគ្នានៅថ្ងៃទី២៧ ខែមករា ដើម្បីពិចារណាថាតើជំងឺរាតត្បាតកូវីដ១៩ នៅតែជាភាពអាសន្នកម្រិតសាកលទៀតដែរឬទេ ខណៈវាមានរយៈពេល៣ឆ្នាំទៅហើយ ចាប់តាំងពីការប្រកាសលើកដំបូង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។ លោកស្រី ក្លារ៉ា ដ្រាយស្ឌែល (Carla Drysdale) អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីពេលវេលា នៃកិច្ចប្រជុំខាងលើនេះ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ។ គណៈកម្មាធិការកិច្ចការគ្រាអាសន្ន គឺជាអ្នកសម្រេចចុងក្រោយថា តើគួរចាត់ទុកការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅតែជាភាពអាសន្នផ្នែកសុខភាពសាធារណៈសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក រួចផ្តល់យោបល់ដល់ប្រមុខ WHO លោក
January 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាតពី ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេសប៊ុកនៅថ្ងៃនេះយ៉ាងដូច្នេះ «ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេងតាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ ធ្នូ
January 11, 2023 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះសម្របសម្រួល ដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ ក្នុងភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ វិវាទដីធ្លីដ៏រ៉ាំរ៉ៃ បានកើតឡើងរវាងប្រជាពលរដ្ឋ ០៣គ្រួសារ មានលោក ស្វាយ សារ៉ា, លោកយាយ គុំ ឡូយ និងអ្នកស្រី ងួន តាង រស់នៅក្នុងស្រុកភូមិជាមួយគ្នា ដែលមានទំនាស់ដីភូមិ និងដីស្រែនឹងគ្នា រហូតកើតដល់អំពើហិង្សា ប្ដឹងផ្ដល់ដល់សមត្ថកិច្ចឃាត់ខ្លួនកូនប្រុស
January 11, 2023 - ព័ត៌មានអន្តរជាតិ
កាលពីពេលថ្មីៗនេះ រោងចក្រកាត់ដេរសម្លៀកបំពាក់កីឡារនៅក្នុងទីក្រុង Thái Bình របស់ប្រទេសវៀតណាម បានរៀបចំនូវកាដូឆ្នាំថ្មីប្រពៃណីវៀតណាម (Tết Nguyên Đán) ជូនដល់បុគ្គលិករបស់ពួកគេ ដោយការចងភ្ជាប់កាដូឆ្នាំថ្មីទាំងនោះនៅកែបក្រោយម៉ូតូរបស់បុគ្គលិកតែម្ដង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Diendandoanhnghiep កាលពីថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២៣។ ធ្វើដូចនេះ បុគ្គលិករបស់រោងចក្រនឹងមិនចាំបាច់ហត់លើការលើកដាក់អីវ៉ាន់ដោយខ្លួនឯង ខណៈការរៀបចំបែបនេះ ក៏កំពុងទទួលបានការកោតសរសើរពីមហាជន ចំពោះរោងចក្រដែលលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនផងដែរ។ កាដូឆ្នាំថ្មីនេះ គឺជាការរៀបចំដោយក្រុមហ៊ុន Tan De Sports Goods Manufacturing ដែលមានរោងចក្រសរុបចំនួន ១០ នៅក្នុងប្រទេសវៀតណាម។ ដោយនៅក្នុងទីក្រុង Thai Binh តែមួយមានរហូតដល់ទៅ ៨សាខា
January 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០មានន័យថា នៅដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
January 11, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ទីបំផុត Apple សម្រេចបើក Apple Store ជាច្រើនក្នុងប្រទេសឥណ្ឌាហើយ បន្ទាប់ពីការប្រកាសផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មជាបន្តបន្ទាប់ចេញពីប្រទេសចិន។ ពោលគឺរបាយការណ៍ថ្មីនេះបង្ហាញថា Apple កំពុងតែប្រកាសជ្រើសរើសបុគ្គលិកជាច្រើនផ្នែក និងមុខតំណែងឱ្យចូលរួមធ្វើការជាមួយខ្លួនក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Apple កំពុងជ្រើសរើសបុគ្គលិកសរុបមានចំនួន ១២មុខតំណែងនៅក្នុងទីតាំងផ្សេងគ្នាក្នុងប្រទេសឥណ្ឌាឱ្យមកធ្វើការជាមួយខ្លួនដោយក្នុងនោះរួមមាន អ្នកឯកទេសបច្ចេកទេស (technical specialists) អ្នកជំនាញពាណិជ្ជកម្ម (business experts) អ្នកគ្រប់គ្រងជាន់ខ្ពស់ (senior managers) អ្នកគ្រប់គ្រងហាង (store leader) និងអ្នកដែលមានទេពកោសល្យផ្សេងៗជាច្រើនទៀត។
January 11, 2023 - ព័ត៌មានអន្តរជាតិ
មុននេះប៉ុន្មានម៉ោង ផេកផ្លូវការរបស់កំពូលកីឡាករ Lionel Messi បានបង្ហោះសារដ៏គួរឱ្យភ្នាក់ផ្អើលមួយពាក់ព័ន្ធនឹងកុមារ ហើយក្នុងនោះ គាត់ក៏បានថតរូបបង្ហាញពីការសំពះផងដែរ។ នៅក្នុងការបង្ហោញនោះគាត់បានសរសេរថា៖«កុមារគឺជាអនាគត។ ហើយពួកគេម្នាក់ៗ មិនថាពួកគេរស់នៅទីណា ឬកើតនៅទីណានោះទេ សមនឹងទទួលបានភាពយុត្តិធម៌។ ឱកាសដូចគ្នាដើម្បីរៀន និងរីកចម្រើន។ BYJU’S និងគំនិតផ្តួចផ្តើម #EducationForAll កំពុងជួយកុមារពីសហគមន៍ក្រីក្រទទួលបានធនធានអប់រំកម្រិតដំបូង។ ខ្ញុំជឿជាក់លើអំណាចនៃគំនិតផ្តួចផ្តើមដ៏សាមញ្ញនេះ ដើម្បីផ្លាស់ប្តូរពិភពលោក។ លោកបានបន្តថា៖«កុមារគឺជាអនាគតរបស់យើង។ ហើយកុមារម្នាក់ៗ មិនថាពួកគេរស់នៅទីណា ឬកើតនៅទីណានោះទេ សមនឹងទទួលបានឱកាសដ៏ត្រឹមត្រូវមួយ។ ឱកាសស្មើគ្នាក្នុងការរៀន និងរីកចម្រើន។ BYJU’S និងគំនិតផ្តួចផ្តើមផ្លាស់ប្តូរពិភពលោក #EducationForAll របស់ពួកគេកំពុងជួយកុមារពីសហគមន៍ដែលខ្វះខាតក្នុងការទទួលបានធនធានអប់រំលំដាប់ពិភពលោក។ ខ្ញុំជឿថា គំនិតផ្តួចផ្តើមសាមញ្ញនេះមានអំណាចក្នុងការផ្លាស់ប្តូរពិភពលោក។ សិស្សម្នាក់ក្នុងពេលតែមួយ។
January 11, 2023









