- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ រដ្ឋធំៗថ្មី ចំនួនពីរទៀតរបស់សហរដ្ឋអាមេរិកគឺ New Jersey និង Ohio បានចូលរួមនៅក្នុងយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតរបស់មន្ត្រីរដ្ឋាភិបាល ក្នុងគោលដៅរក្សាសុវត្ថិភាព និងសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ អភិបាលរដ្ឋ New Jersey លោក Phil Murphy ដែលជាអ្នកប្រជាធិបតេយ្យបាននិយាយថា បន្ថែមពីលើការហាមប្រាមកម្មវិធីវីដេអូខ្លីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ពីឧបករណ៍របស់រដ្ឋ លោកក៏កំពុងហាមឃាត់អ្នកលក់កម្មវិធី ផលិតផល និងសេវាកម្មពីអ្នកលក់ជាងរាប់សិបនាក់ រួមទាំងក្រុមហ៊ុន Huawei, Hikvision
January 10, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានបន្តយុទ្ធនាការតម្លើងម៉ាស៊ីនបូមទឹក ដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ ក្រោយការបាក់ទំនប់ទី២ នៃអាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ (តំបន់ក្បាលឆាយ)។ លោក គួច ចំរើន បានឲ្យដឹងថា ការតម្លើងម៉ាស៊ីនបូមទឹក គឺដើម្បីយកទឹកទៅស្ថានីយ៍ទី៣ ដើម្បីចម្រោះជាទឹកស្អាត។ ឥឡូវនេះ កំពុងដំណើរការម៉ាស៊ីនបូមទឹក បានចំនួន ១៦,០០០ម៉ែត្រគូប ហើយអាជ្ញាធរខេត្តប្រឹងប្រែងតម្លើងម៉ាស៊ីនបូមទឹកឲ្យបាន ១៦,០០០ ម៉ែត្រគូបទៀត ឲ្យដល់គោលដៅ ខណៈការផ្គត់ផ្គង់ទឹកប្រចាំថ្ងៃ៨០,០០០ម៉ែត្រគូប ហើយរាល់ថ្ងៃសម្រាប់ម៉ាស៊ីនដែលបានដំណើរស្រាប់ គឺបានផ្គត់ផ្គង់ទឹកចំនួន៦ម៉ឺនម៉ែត្រគូបស្រាប់។
January 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C * នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។ ២៖តំបន់ខ្ពង់រាប *
January 10, 2023 - ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើទស្សនកិច្ចនៅព្រំដែន អាមេរិក-ម៉ិកស៊ិក ជាលើកដំបូងបំផុតចាប់តាំងពីលោកចូលកាន់តំណែងកាលពី ២ ឆ្នាំមុន បន្ទាប់ពីអ្នករិះគន់បន្ទោសគាត់ បានលើលំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់។ លោក បៃដិន បានទៅទស្សនាទីក្រុង El Paso កាលពីថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យការគ្រប់គ្រងអន្តោប្រវេសន៍ ហើយលោកក៏លោកបានផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីសន្តិសុខព្រំដែន និងតំណាងរាស្រ្តក្នុងស្រុក។ រំលឹកដែរថា កាលពីសប្តាហ៍មុនលោក បៃដិន បានប្រកាសវិធានការត្រួតពិនិត្យព្រំដែនថ្មី ដែលនឹងបង្ក្រាបយ៉ាងតឹងរ៉ឹងលើជនចំណាកស្រុកដែលគ្មានឯកសារ។ នៅក្រោមវិធានការនេះ កម្មវិធីដែលបង្កើតឡើងដើម្បីបណ្តេញជនជាតិវេណេហ្ស៊ុយអេឡាជាបន្ទាន់ ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់នឹងត្រូវបានពង្រីក ដើម្បីគ្របដណ្តប់ជនចំណាកស្រុកខុសច្បាប់ពីប្រទេសផ្សេងៗ។ ប៉ុន្តែគណបក្សសាធារណរដ្ឋបានរិះគន់លោក បៃដិន ដោយនិយាយថា គោលនយោបាយអន្តោប្រវេសន៍របស់លោកមិនគ្រប់គ្រាន់ទេ។ លោក បៃដិន
January 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា វីរុសកូវីដ១៩ ប្រភេទអូមីក្រុង បានបំប្លែងខ្លួនថ្មីមួយទៀតហើយ ឈ្មោះ XBB ដែលស្ថានភាពឆ្លងកាន់តែលឿនជាងមុន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា បើទោះបី XBB ឆ្លងលឿនជាងអូមីក្រុងក៏ពិតមែន ប៉ុន្ដែអ្នកជំនាញមិនទាន់អាចបញ្ជាក់បានថា XBB នៅពេលបុគ្គលដែលឆ្លងហើយនោះ មានស្ថានភាពវិវត្តទៅធ្ងន់ធ្ងរ ឬស្រាលយ៉ាងនៅឡើយទេ។ បើតាមលោកស្រី ឱ វណ្ណឌីន, ការពិតទៅប្រភេទ XBB
January 9, 2023 - ព័ត៌មានអន្តរជាតិ
(ញូដេលី)៖ អ័ព្ទយ៉ាងក្រាស់ក្នុងទីក្រុងដេលី នៅថ្ងៃចន្ទនេះ បាននាំឲ្យមានការពន្យារពេលជើងហោះហើរ និងបង្ខំឲ្យអាជ្ញាធរពន្យារពេលបើកសាលារៀនឡើងវិញ ដោយសារសីតុណ្ហភាពកាន់តែធ្លាក់ចុះ ហើយរថយន្តត្រូវបើកភ្លើងហ្វា ក្នុងពេលបើកបរដែលមានលក្ខណៈគ្រោះថ្នាក់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។ អាកាយានដ្ឋានអន្តរជាតិ អ៉ីនឌីរ៉ា ហ្កាន់ឌី (Indira Gandhi) ក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា បានស្នើឲ្យអ្នកដំណើរទាក់ទងទៅ ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជើងហោះហើរ។ នៅក្នុងសេចក្តីជូនដំណឹងមួយតាមបណ្តាញសង្គម Twitter អាកាយានដ្ឋានអន្តរជាតិ អ៉ីដ្រា ហ្កាន់ឌី បានឲ្យដឹងថា ដោយសារតែអ័ព្ទក្រាស់ ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋាន អាចរងផលប៉ះពាល់។ ទិន្នន័យពីអ្នកតាមដានការហោះហើរឯកជនបានបង្ហាញថា
January 9, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃនៅថ្ងៃចន្ទនេះថា បាននិយាយថា ប្រទេសរបស់លោកបានសម្រេចលុបចោលវិញហើយ នូវគោលការណ៍រឹតត្បិតកូវីដ១៩ ដែលប្រកាសកាលពីចុងសប្តាហ៍កន្លងទៅនេះ ស្តីពីការតម្រូវឱ្យអ្នកដំណើរមកពីក្រៅប្រទេស ត្រូវបានបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក អានុទិន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភស្តុតាងនៃការចាក់វ៉ាក់សាំងកូវីដ គឺពុំចាំបាច់នោះទេ ក្រោមហេតុផលថា មកទល់ពេលនេះ ការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក គឺគ្រប់គ្រាន់ហើយ ដូច្នេះទោះបីអ្នកដែលមិនបានចាក់វ៉ាក់សាំងក៏ដោយ នឹងត្រូវអនុញ្ញាតឱ្យចូលមកក្នុងប្រទេសថៃ ដោយពុំមានការរឹតត្បិតអ្វីទាំងអស់។ គួរបញ្ជាក់ថា ការសម្រេចខាងលើ គឺជំនួសគោលការណ៍ថ្មី
January 9, 2023 - ព័ត៌មានជាតិ
(កំពត)៖ យោងតាមរបាយការណ៍ក្នុងវេទិកាសម្រួបសម្រួល ដោះស្រាយបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ក្នុងក្រុងកំពតជិត៣០ករណី នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានសម្របសម្រួល និងដោះស្រាយបញ្ចប់បញ្ហាបណ្ដឹង ព្រមទាំងសំណូមពរផ្សេងៗទាំងស្រុង ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋទាំង ៩ក្រុង-ស្រុកក្នុងខេត្តកំពត សរុបបានចំនួន ១.១៥៨ករណី ក្នុងចំណោមពាក្យបណ្តឹងសរុបប្រមាណជិត ២ពាន់ករណី។ ក្នុងនោះមានទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួន ៦៧៦ករណី, ទំនាស់រវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុនចំនួន ៣៣ករណី, ទំនាស់រវាងប្រជាពលរដ្ឋ
January 9, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានបន្តថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយជាបន្តបន្ទាប់ទៅលើហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដ៏ទៃទៀត។ ការប្រកាសថ្លែងអំណរគុណដល់មិត្តយ៉ាងដូចនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់
January 9, 2023 - សិល្បៈ
(ភ្នំពេញ)៖ ត្បិតមានវ័យទើបតែ១២ឆ្នាំក្តី តែកញ្ញា ឌៀប សូហ្វៀរ៉ា ដែលមានជំនាញផ្នែកដើរបង្ហាញម៉ូតនោះ បានចេញដំណើរទៅប្រទេសថៃកាលពីពេលថ្មីៗនេះ ដើម្បីធ្វើជាតំណាងកម្ពុជាចូលរួមប្រកួត ក្នុងកម្មវិធី «Little Miss Junior Idol 2023»។ អំឡុងពេលប្រកួត បវរកញ្ញារូបនេះ ត្រូវបានមហាជនសង្កេតឃើញថា ពិតជាខិតខំប្រឹងប្រែង ព្រមទាំងបង្ហាញពីសមត្ថភាពដែលខ្លួនមាន អស់ពីកម្លាំងកាយចិត្ត រហូតទទួលបានជ័យលាភី លំដាប់រងទី២ ប្រចាំកម្មវិធី «Little Miss Junior Idol 2023»។ បវរកញ្ញាវ័យ១២ឆ្នាំ ឌៀប សុហ្វៀរ៉ា បានបង្ហាញឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស បានឃើញពីសម្រស់
January 9, 2023









