- Khmerpress
- សិល្បៈ
(ចិន)៖ ស្តេចកំប្លែងល្បីឈ្មោះបោះសំឡេងរបស់ហុងកុង លោក Stephen Chow ដែលទស្សនិកជនខ្មែរតែងតែហៅថា «ទិនហ្វី» នោះ បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង នៅពេលដែលលោកបានផ្តល់ក្តីសង្ឃឹមដ៏តូចមួយថា លោកនឹងត្រឡប់មកសម្តែងវិញនៅថ្ងៃណាមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ កាលពីថ្ងៃទី១ ខែមករា ផលិតករភាពយន្តរូបនេះ បានបង្ហោះរូបភាពពីខ្សែភាពយន្តចាស់របស់លោក រឿង «God of Cookery» ដើម្បីជូនពរអ្នកគ្រប់គ្នា ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយបានសរសេរថា «ក្នុងឆ្នាំថ្មីនេះ បើចង់បានអ្វីជួយចែករំលែកផង!»។ ឆ្លើយតបនឹងសារនេះ មនុស្សជាច្រើនបានបញ្ចេញមតិ ដើម្បីបង្ហាញពីបំណងប្រាថ្នាចុងក្រោយរបស់ពួកគេ ខណៈអ្នកគាំទ្រភាគច្រើន សុទ្ធតែនិយាយថា
January 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រារព្ធនៅសាលប្រជុំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលជួយគាំទ្រប្រភេទកីឡានីមួយៗ របស់ក្រសួង។ សម្ដេចបានកត់សម្គាល់អំពីវឌ្ឍនភាពដ៏ល្អ នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រោយរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មី និងបានថ្លែងអំណរគុណគ្រូបង្វឹក កីឡាករ កីឡាការិនី គ្រប់ប្រភេទវិញ្ញាសារ
January 5, 2023 - ព័ត៌មានអន្តរជាតិ
ត្រីធូណាមួយក្បាលត្រូវបានលក់ក្នុងតម្លៃ ២៧០,០០០ដុល្លារអាមេរិក នៅឯកន្លែងដេញថ្លៃបែបប្រពៃណីមួយរបស់ទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ នេះផ្ទាល់ ដែលថ្លៃជាងកំណត់ត្រាកាលពីឆ្នាំមុនដល់ទៅជិត ២ដង ឯណោះ។ ក្រុមហ៊ុន Onodera Group ដែលជាប្រតិបត្តិករភោជនីយដ្ឋានស៊ូស៊ីលំដាប់ផ្កាយ Michelin និងក្រុមហ៊ុនលក់ដុំរបស់ជប៉ុន Yamayuki បានចំណាយប្រាក់ ៣៦.០៤ លានយ៉េន (២៧៣,០០០ដុល្លារអាមេរិក) សម្រាប់ត្រីធូណាខៀវមួយក្បាល ដែលមានទម្ងន់ ២១២គីឡូក្រាម នៅក្នុងការដេញថ្លៃនៅផ្សារត្រី Toyosu របស់ទីក្រុងតូក្យូ។ តួលេខនេះនៅក្រោមកំណត់ត្រាកាលពីឆ្នាំ២០១៩ ប៉ុន្តែឆ្នាំនេះមានការងើបឡើងតម្លៃឡើងវិញ ក្រោយតម្លៃត្រីធូណាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំពូលចុងភៅ ស៊ូស៊ី និងជាមេចុងភៅរបស់ក្រុមហ៊ុន Onodera
January 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ក្រសួងកសិកម្មបានបើក និងសម្រួលឱ្យមាននាំចូលឈើពីក្រៅប្រទេស ដើម្បីកាត់បន្ថយសម្ពាធនៃតម្រូវការឈើ ប្រើប្រាស់មកលើធនធានព្រៃឈើនៅកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ លោក ឌិត ទីណា បានថ្លែងថា តម្រូវការប្រើប្រាស់ឈើពីសំណាក់ពលរដ្ឋកម្ពុជានៅតែមាន តែយ៉ាងនេះក្តី បច្ចុប្បន្ននេះប្រជាជនកម្ពុជា បានកែប្រែទម្លាប់ ក្នុងការប្រើប្រាស់ឈើ គឺបានផ្លាស់ប្តូរពីការប្រើប្រាស់ឈើប្រណិត មកប្រើប្រាស់ឈើគ្រប់បែបយ៉ាង ដែលមានគុណភាពប្រហាក់ប្រហែលគ្នា
January 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្មីៗនេះ មានការចែកចាយនូវព័ត៌មានមួយចំនួន ពាក់ព័ន្ធការរកឃើញវីរុសកូវីដ១៩ ប្រភេទថ្មី XBB នៅក្រៅប្រទេស ហើយក៏មានការពន្យល់មួយចំនួនផងដែរ ជុំវិញរោគសញ្ញា និងស្ថានភាពរបស់អ្នកជំងឺក្រោយឆ្លងវីរុសប្រភេទថ្មីនេះ។ ប៉ុន្ដែជុំវិញការចែកចាយខ្លឹមសារពន្យល់បែបមិនច្បាស់លាស់នោះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលទាំងស្រុង ហើយអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយខ្លឹមសារព័ត៌មានទាំងនោះ។ ក្រៅពីការច្រានចោលនេះ លោកស្រី ឱ វណ្ណឌីន បានអះអាងថា XBB variant មានរោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺផ្តាសាយធំដូចយេីងបានដឹងរួចមកហេីយ។ គ្រប់តែប្រភេទវីរុស ទោះជាអូមីក្រុងក្តី
January 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ដ្រីរាជការស៊ីវិល។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖ ផ្តល់សិទ្ធិដោយ៖ freshnews
January 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មបានរៀបចំទស្សនទានថ្មី អំពីការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ពោលគឺទៅថ្ងៃខាងមុខ កម្ពុជានឹងផ្តោតទៅការផលិតឱ្យមានគុណភាព ទោះបីជានាំចេញបានតិច តែបានផលចំណេញខ្ពស់។ រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងបែបនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ លោកបានថ្លែងថា ចំពោះទីផ្សារនាំចេញ ផ្អែកលើទស្សនទាននេះ យុទ្ធសាស្រ្តរបស់ក្រសួង គឺជំរុញការនាំចេញផលិតផល ដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ដែលហៅថា ផលិតផលគន្លឹះ ឬផលិតផលប្រណិត។ កម្ពុជាមិនអាច និងមិនត្រូវប្រកួតប្រជែងជាមួយអ្នកជិតខាង
January 5, 2023 - ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងកាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ នេះថា ក្មេងប្រុសជនជាតិវៀតណាមអាយុ ១០ ឆ្នាំ ដែលបានធ្លាក់ចូលទៅក្នុងប្រហោងគ្រឹះបេតុង នៅឯការដ្ឋានសំណង់នៅកំឡុងថ្ងៃចូលឆ្នាំសកលនោះ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ហើយ។ ក្រុមអ្នកជួយសង្គ្រោះបានចំណាយពេលជិត ១០០ ម៉ោង ដើម្បីព្យាយាមរំដោះកុមារា Ly Hao Nam ចេញពីប្រហោងគ្រឹះបេតុងជម្រៅ ៣៥ ម៉ែត្រ ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់បានរាយការណ៍។ អនុប្រធានខេត្ត Dong Thap លោក Doan Tan Buu បានឱ្យដឹងថា៖«អាជ្ញាធរបានកំណត់ថាជនរងគ្រោះបានបាត់បង់ជីវិតហើយ និងកំពុងព្យាយាមយកសាកសពរបស់គាត់មកធ្វើបុណ្យ»។ កុមារា
January 5, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ទៅកាន់អ៊ុយក្រែនកំពុងត្រូវបានពិចារណា ដើម្បីជួយដល់ទីក្រុងកៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។ រថពាសដែកប្រយុទ្ធ Bradley ដែលបំពាក់ទៅដោយកាំភ្លើងធន់ធ្ងន់ប្រភេទនេះ ត្រូវបានកងទ័ពអាមេរិកប្រើសម្រាប់ដឹកទាហានចល័តនៅក្នុងសមរភូមិ ចាប់តាំងពីពាក់កណ្តាល ទសវត្សរ៍ឆ្នាំ១៩៨០មក។ កងទ័ពអាមេរិកមានរថពាសដែក Bradley រាប់ពាន់គ្រឿង ដែលអាចផ្តល់ឲ្យអ៊ុយក្រែនមានអាវុធទំនើប និងកម្លាំងប្រយុទ្ធបន្ថែមទៀតនៅលើសមរភូមិ។ នៅពេលត្រូវបានសួរថាតើការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ទៅកាន់អ៊ុយក្រែនស្ថិតក្នុងជម្រើសដែលត្រូវពិចារណា ដែឬទេ? លោក បៃដិន
January 5, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ពេញមួយឆ្នាំ២០២២ ចំណូលដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើនឡើង២០៨២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ហើយសម្រាប់ភ្ញៀវទេសចរវិញ មានចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២១៣៣%។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ។ ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២២ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៥៧៤ ៩០៨ដុល្លារ។ ដោយឡែកចំណូលពីការលក់បណ្ណ ចូលទស្សនាប្រាសាទកោះកែរ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ មានភ្ញៀវទេសចរចូលទស្សនាចំនួន
January 5, 2023









