- Khmerpress
- ព័ត៌មានអន្តរជាតិ
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri នាយករដ្ឋមន្ត្រី ប្រាយុធ ចាន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ញញឹមមិនឈប់ ខណៈប្រទេសថៃ កា្លយជាអ្នកនាំចេញ ម្នាស់កំប៉ុង ធំជាងគេនៅលើពិភពលោក។ បើតាមអ្នកនាំពាក្យរូបនេះ លោក ប្រាយុធ រីករាយនៅពេលដែលក្រសួងកសិកម្មបានជូនដំណឹងថា ប្រទេសថៃកាន់កាប់ចំណែក ៣២% នៅក្នុងទីផ្សារម្នាស់កំប៉ុងរបស់ពិភពលោក ដែលជាទីផ្សារដ៏ធំបំផុតមានតម្លៃ ២០ពាន់លានបាត (៥៨៧ លានដុល្លារ)។ ជាមួយគ្នានេះដែរ បន្ទាប់ពីប្រទេសថៃ ប្រទេសហ្វីលីពីន គឺជាអ្នកនាំចេញម្នាស់កំប៉ុងធំទីពីររបស់ពិភពលោកដែលមានចំណែកទីផ្សារ ២២%។ គួរបញ្ជាក់ផងដែរថា ផលិតកម្មម្នាស់ ភាគច្រើនរបស់ប្រទេសថៃធ្វើឡើងនៅខេត្ត Prachuap Khiri Khan
January 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នេះ បានរៀបចំពិធីបើកការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) ឆ្នាំ២០២៣ ជាផ្លូវការហើយ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកមកពី ៥ប្រទេសចូលរួម រួមមានវៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ និងម្ចាស់ផ្ទះកម្ពុជា ។ លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូ កីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួត ដ្បិតនេះជាលើកទី១ ដែលសហព័ន្ធបានរៀបចំព្រឹត្តិការណ៍អន្ដរជាតិថ្នាក់តំបន់នេះឡើង
January 7, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសចេញនូវទណ្ឌកម្មថ្មីទៀត ដែលមានគោលដៅលើអ្នកផ្គត់ផ្គង់យន្តហោះដ្រូនអ៉ីរ៉ង់ ដែលទីក្រុងវ៉ាស៉ីនតោនអះអាងថា ត្រូវបានប្រើប្រាស់ដោយរុស្ស៉ីក្នុងការវាយប្រហារទៅលើ ហេដ្ឋារចនាសម្ព័ន្ធស៉ីវិលរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។ ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានដាក់ទណ្ឌកម្មលើនាយកផ្នែកក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ៦នាក់របស់ក្រុមហ៊ុនឈ្មោះ QAI ដែលក្រសួងពិពណ៌នាថា ជាក្រុមផលិតសព្វាវុធដ៏សំខាន់មួយរបស់អ៉ីរ៉ង់ ដែលមានតួនាទីរចនានិងផលិតយន្តហោះដ្រូន។ ក្រុមហ៊ុននេះផ្ទាល់ បានស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក តាំងតែពីឆ្នាំ២០១៣មក។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក ចាណេត យេលែន (Janet Yellen) បានថ្លែងថា «យើងនឹងបន្តប្រើប្រាស់មធ្យោបាយដែលពួកយើងមាន ដើម្បីព្យាយាមរារាំងលោក ពូទីន ពីការប្រើប្រាស់អាវុធដែលលោកកំពុងប្រើ
January 7, 2023 - ព័ត៌មានអន្តរជាតិ
(បរទស)៖ Tesla ប្រកាសបញ្ចុះតម្លៃរថយន្តគ្រប់ជំនាន់សម្រាប់ត្រកូល Model 3 និង Model Y របស់ខ្លួននៅក្នុងប្រទេសចិនរហូតដល់ ១៣.៥ភាគរយ បន្ទាប់ពីការចែកចាយរថយន្តដែលផលិតនៅក្នុងប្រទេសចិនក្នុងខែធ្នូបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេល ៥ខែចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ ប្រភពពីគេហទំព័ររបស់ Tesla ក្នុងប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមបញ្ចុះតម្លៃគ្រប់ជំនាន់ទាំងអស់សម្រាប់ម៉ូដែលរថយន្តទាំងពីរខាងលើចាប់ពី ៦ភាគរយ រហូតដល់ ១៣.៥ភាគរយ។ ជាទូទៅសម្រាប់តម្លៃរថយន្ត Model 3 គឺចាប់ផ្តើមពីតម្លៃ ៣៨,៧៨៥.៨២ដុល្លារ មកនៅត្រឹមតែ ៣៣,៤២៧.៨៤ដុល្លារប៉ុណ្ណោះ ចំណែកឯ Model Y
January 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ផ្តើមពីការយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង ក្នុងរង្វង់ ៥.៥ភាគរយ នៅឆ្នាំ២០២២ និងរំពឹងសម្រេចបាន ៦.៦ភាគរយ នៅឆ្នាំ២០២៣។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដោយមានការចូលរួម ពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋសរុបជាង២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ
January 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)នោះ។ នៅលើផេកផ្លូវការព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧
January 7, 2023 - ព័ត៌មានជាតិក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ដាក់ចេញវិធាន៨ចំនុច ពីការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នៅរដូវប្រាំង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ។ ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមាន ភ្លើងឆេះព្រៃ ប្រការដែល គួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាព របស់មនុស្សផ្ទាល់។ កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំង លំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើង នៅក្នុងព្រៃ
January 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការនាំចេញផលិតផលកសិកម្ម រយៈពេល១១ខែ ឆ្នាំ២០២២ មានចំនួន៨,២១២,៧៣៨តោន។ នេះបើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ទិសដៅដែលកម្ពុជា នាំចេញផលិតផលកសិកម្ម រយៈពេល១១ខែ ឆ្នាំ២០២២ ច្រើនជាងគេ រួមមាន៖ ប្រទេសចិន ចំនួន ៦៨៩,៧០២តោន, សហភាពអ៉ឺរ៉ុបចំនួន ១៨៦,៨៩៧,តោន, តំបន់អាស៊ីចំនួន ៤,២៧៥,៤៦២តោន និងទិសដៅផ្សេងទៀតចំនួន ៧០,១៩៥តោន។ របាយការណ៍ បានបញ្ជាក់ថា ផលិតផលកសិកម្មដែលកម្ពុជា នាំចេញក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ រួមមាន៖
January 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានផ្ដល់ជាគោលការណ៍អនុញ្ញាតឲ្យជ្រើសរើសក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិលចំនួន ៣,៨៦៣នាក់ សម្រាប់ឆ្នាំ២០២៣។ នេះបើតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ លិខិតរបស់រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយល់ព្រមផ្ដល់ជាគោលការណ៍ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលចំនួន ៣,៨៦៣នាក់, មន្ត្រីជាប់កិច្ចសន្យាចំនួន ១៧,០២៤នាក់, មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រ ជាប់កិច្ចសន្យាចំនួន២៥០នាក់, គ្រូបង្រៀនពុទ្ធិកសិក្សាជាប់កិច្ចសន្យាចំនួន ១,៤៦២អង្គ/នាក់, គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២អង្គ/នាក់, គ្រូបង្រៀនជាប់កិច្ចសន្យា ចំណេះដឹងទូទៅចំនួន ៩,៨៩៦នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់, គ្រូបង្រៀនពីរថ្នាក់ពីរពេល
January 6, 2023 - ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលថៃបាននិយាយថា ខ្លួននឹងមិនដាក់វិធានការតឹងរ៉ឹងលើអ្នកធ្វើដំណើរមកពីប្រទេសចិនឡើយ បើទោះបីជាមានករណីជំងឺ COVID-19 មានការកើនឡើងនៅចិនក៏ដោយ នេះបើតាមលោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានធ្វើការលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍។ ជម្រាបដែរថា ចាប់តាំងពីឆ្នាំមុនមក ប្រទេសថៃមិនតម្រូវឱ្យមានការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 សម្រាប់អ្នកដំណើរដែលចូលមកប្រទេសថៃនោះទេ។ លោករដ្ឋមន្ត្រីបាននិយាយថា គោលនយោបាយនេះនឹងបន្តសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រទេសទាំងអស់។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនជាង ១១ លាននាក់ បានមកលេងប្រទេសថៃ ដែលស្មើនឹងជិត ៣០% នៃភ្ញៀវបរទេសទាំងអស់ដែលមកកាន់ប្រទេសថៃ។ ជាក់ស្តែងរដ្ឋាភិបាលថៃសង្ឃឹមថា នឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់ខ្លួនមានភាពរស់រវើកឡើងវិញ តាមរយៈការទាក់ទាញភ្ញៀវទេសចរចិន។ លោករដ្ឋមន្ត្រីបាននិយាយថា នេះគឺជាឱកាសដើម្បីបើកសេដ្ឋកិច្ចរបស់ប្រទេសថៃ និងប្រមូលមកវិញនូវប្រយោជន៍ដែលខ្លួនបានបាត់បង់នៅឆ្នាំកន្លងមក។ ចំណែកឯប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កំពុងបង្កើនការរឹតបន្តឹងព្រំដែនសម្រាប់អ្នកដំណើរមកពីប្រទេសចិន៕
January 6, 2023









