- Khmerpress
- ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ បេះដូងកំពត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្មដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។
January 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង នឹងរៀបចំការប្រកួត «ល្បែងប្រពៃណីវាយប្រដំ» រៀបចំឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។ ការរៀបចំការប្រកួតនេះ ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយមរតកវប្បធម៌អរូបី ចំពោះការប្រកួតនេះនឹងរៀបចំឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទីព្រឹក ក្នុងនោះក៏មានការផ្សាយផ្ទាល់ លើ Facebook Page ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌ បានបន្តដឹកនាំកម្លាំងចុះរៀបចំសណ្តាប់តាមបណ្តោយផ្លូវសំខាន់ៗ និងបានធ្វើការបាញ់លាងសម្អាតនៅជុំវិញបរិវេណចំណតផ្សារធំថ្មី ក្រោយពីមានពាក្យបណ្តឹង និងការរអ៊ូរទាំរបស់ប្រជាពលរដ្ឋជុំបញ្ហាអនាម័យ។ ការចុះរៀបចំសណ្តាប់ធ្នាប់ និងសម្អាតបរិស្ថាននៅជុំវិញបរិវេណចំណតផ្សារធំថ្មីនេះ គឺធ្វើឡើងតាមការបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ។ លោក ចាប់ ឌីណា បានបញ្ជាក់ថា សម្រាប់យុទ្ធនាការក្តៅក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសម្អាតបរិស្ថាននេះ គឺកម្លាំងកងឯកភាពខណ្ឌនឹងធ្វើយ៉ាងឱ្យបរិវេណជុំវិញចំណតផ្សារធំថ្មីនេះ មានសណ្តាប់ធ្នាប់ សោភ័ណភាព និងមានបរិស្ថានល្អ ដោយមិនឱ្យមានធំក្លិនឆ្អេះឆ្អាប
January 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងឆ្នាំ២០២២-២០២៣ សម្រេចបានបរិមាណ ១ ៤៨១តោន ហើយបរិមាណនេះកើនឡើងប្រមាណ ៤០ភាគរយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នាថ្ងៃ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល
January 4, 2023 - ព័ត៌មានអន្តរជាតិ
ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលយ៉ាងច្រើនកុះករបាននាំគ្នាដើរពេញដងផ្លូវក្នុងទីក្រុងសាន់តូសដើម្បីចូលរួមពិធីដង្ហែសពវីរបុរសបាល់ទាត់នៃប្រទេសប្រេស៊ីលគឺលោក Pelé ជាលើកចុងក្រោយ ដែលលោកបានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រៅតែពីមានអ្នកចូលរួមដង្ហែសពដោយផ្ទាល់ហើយ ក៏នៅមានពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានចេញមកឈរតាមដងផ្លូវទាំងសងខាងដើម្បីបានមើលក្បួនដង្ហែ និងបួងសួងចំពោះវិញ្ញាណក្ខន្ធរបស់លោក Pelé ជាលើកចុងក្រោយផងដែរ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋដែលបានចូលរួមក្នុងពិធីដង្ហែសពស្តេចបាល់ទាត់ Pelé នោះគឺមានចំនួនសរុបប្រមាណជា ២៣០ ០០០នាក់ ដែលជាចំនួនមនុស្សដ៏ច្រើនមិនធ្លាប់មាននោះទេ។ គួររម្លឹកជូនថា អតីតកីឡាករជម្រើសជាតិប្រស៊ីលគឺលោក Pelé បានទទួលមរណភាពដោយជំងឺនៅក្នុងអាយុ ៨២ឆ្នាំ ហើយគិតត្រឹមពេលនេះ រូបគាត់គឺជាកីឡាករបាល់ទាត់តែមួយរូបគត់បានមានឱកាសឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup រហូតដល់ទៅ ៣ដង។ សម្រាប់ប្រទេសប្រស៊ីល
January 4, 2023 - សង្គម
គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាគឺលោក Keisuke Honda បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាបានឃើញកម្ពុជាលេងនៅ World Cup មុនពេលដែលខ្ញុំស្លាប់»។ ការថ្លែងដូចនេះត្រូវបានលោក Keisuke Honda ធ្វើឡើងនៅចំពោះមុខក្រុមគោព្រៃកម្ពុជា ហើយរូបលោកបាននិយាយពាក្យដ៏មានន័យនេះទាំងអួលដើមកទៀតផង។ សូមបញ្ជាក់ជូនថា ការថ្លែងរបស់លោក Keisuke Honda ត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្លាក់ចេញពីពានរង្វាន់ AFF Championship ត្រឹមវគ្គចែកពូល ក្រោយលេងចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ : ១។ គួររម្លឹកជូនផងដែរថា នាពេលកន្លងមក លោក Keisuke Honda ធ្លាប់បានលើកឡើងថា ក្រុមគោព្រៃកម្ពុជាត្រូវការពេលវេលាយូរទៀតដើម្បីអាចអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យខ្លាំងនៅឆាកអន្តរជាតិបាន ខណៈកម្ពុជាកំពុងបោះជំហ៊ានទៅមុខហើយ៕ ផ្តល់សិទ្ធិដោយ៖
January 4, 2023 - ព័ត៌មានអន្តរជាតិ
ប្រទេសជប៉ុនបានមើលឃើញពីការកើនឡើងនៃករណីជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងរដូវកាលនេះ នៅកសិដ្ឋានចិញ្ចឹមបសុបក្សីក្នុងទីក្រុង Asahi ក្នុងខេត្ត Chiba ជិតទីក្រុងតូក្យូ ដែលវាគឺជាកំណត់ត្រាទី៥៣ របស់ប្រទេសនេះ។ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានកំណត់អត្តសញ្ញាណវីរុសផ្តាសាយបក្សីប្រភេទឆ្លងខ្លាំង បន្ទាប់ពីទទួលបានរបាយការណ៍ពាក់ព័ន្ធនឹងសត្វមាន់ចំនួន ៣០ក្បាល ដែលងាប់នៅក្នុងកសិដ្ឋានកាលពីថ្ងៃមុន។ ឥឡូវនេះ អាជ្ញាធរនឹងត្រូវសម្លាប់សត្វមាន់ប្រហែល ១០,០០០ ក្បាល នៅកសិដ្ឋាននោះ ហើយក៏បានហាមឃាត់ការដឹកជញ្ជូនមាន់ និងស៊ុត ក្នុងរង្វង់ ៣ គីឡូម៉ែត្រ។ ពួកគេក៏បានដាក់កម្រិតលើការដឹកជញ្ជូនក្នុងរង្វង់ ១០ គីឡូម៉ែត្រផងដែរ។ ក្រសួងកសិកម្មបាននិយាយថា ចំនួនករណីជំងឺគ្រុនផ្តាសាយបក្សីក្នុងរដូវកាលនេះ មានច្រើនជាងកាលពីរដូវរងា ឆ្នាំ ២០២០-២០២១ កន្លងទៅ។ អភិបាលខេត្ត Chiba
January 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលដូចតទៅ៖ * ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប សកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។ * ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C * សីតុណ្ហភាពអតិបរមា
January 4, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចេញមុខរិះគន់ចំពោះគោលការណ៍តម្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ដែលត្រូវបានកំណត់ដោយប្រទេសមួយចំនួន សម្រាប់អ្នកដំណើរចេញពីទឹកដីរបស់ចិន ឆ្ពោះទៅក្រៅប្រទេស ហើយទន្ទឹមគ្នានេះទីក្រុងប៉េកាំង ក៏បានព្រមានថា ខ្លួនអាចនឹងចាត់វិធានការឆ្លើយតបផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។ សហរដ្ឋអាមេរិក កាណាដា បារាំង និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសជាង១០ ដែលនាពេលនេះបានតម្រូវឱ្យអ្នកដំណើរទាំងឡាយ មកពីប្រទេសចិន បង្ហាញលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តកូវីដ-១៩ មុនពេលទៅដល់ប្រទេសរបស់ពួកគេ ក្រោមហេតុផលថា ចិនបាននិងកំពុងតែមើលឃើញ ការកើនឡើងនៃករណីឆ្លង។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao
January 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារ ណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមួយដែលមានតម្លៃជាង ២០០ លានដុល្លារ ដែលត្រូវប្រើប្រាស់ថវិកាជាតិក្នុងការសាងសង់ ដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់ដោយគ្មានការបង់ប្រាក់។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសា ធារណការ និងដឹកជញ្ជូនបានមាន ប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងនៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងកាត់ទន្លេ មេគង្គ ឆ្ពោះទៅតំបន់ល្វាឯម ខេត្ដកណ្ដាល ដែលក្បែរនឹងផ្លូវក្រវាត់
January 3, 2023









