Khmerpress
  • ព័ត៌មានអន្តរជាតិ

    ទាហាន​ថៃ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​ នៅ​កំឡុង​ពេល​បេសកកម្ម​បោស​សម្អាត​មីន​មនុស្សធម៌ នៅឯតំបន់​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ពលទាហានទាំង ២ មានឈ្មោះ Akkaraphol Phuwadolworanat និង Warongkorn Sri-ngam បានទៅដោះមីន​ដែល​​បន្សល់​ទុកពី​ជម្លោះ​​មុនៗ ​នៅឯ​ស្រុក Kantharalak ខេត្ត​ Si Saket។ លោក Akkaraphol បានស្លាប់ ហើយលោក Warongkorn ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលមីនមួយបានផ្ទុះនៅម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍។ គួរឱ្យដឹងដែរថា ស្រុក Kantharalak គឺជាទីតាំងនៃជម្លោះដ៏យូរទស្សវត្សន៍ជុំវិញទឹកដីប្រាសាទព្រះវិហារ។ នាយករដ្ឋមន្រ្តីលោក

    January 6, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយ​ក្នុងប្រទេសកម្ពុជា​ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។ យ៉ាងណាមិញ បើកឆាកឆ្នាំថ្មីភ្លាម ខេត្តកំពង់ស្ពឺទទួលបានគម្រោងចំនួន ៣ទៀត ដែលមានទុនវិនិយោគសរុបរហូតដល់ ១៦លានដុល្លារ និងបង្កើតការងាររាប់ពានកន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“WINDARA INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

    January 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានចេញសំណើសុំផ្ដល់កិច្ចអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គមដែលបាន យកបទចម្រៀងអមដោយរូបភាព ក្រោមចំណង “ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយ ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពិនិត្យឃើញ ក្នុងពេលបច្ចុប្បន្ននេះ មាន Page បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួនបានយកបទចម្រៀងអមដោយ រូបភាពក្រោមចំណងជើងថា «ឈាមបាតុករ» ដែលមានខ្លឹមសារ អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម របស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកច្រៀង ឈ្មោះ គា សុគន្ធ ដែលធ្លាប់ត្រូវបានក្រសួង មហាផ្ទៃចាត់វិធានការបិទ និង

    January 6, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ រឿង «Avatar:The Way of Water» របស់ James Cameron ត្រូវបានរាយការណ៍មកថា រកចំណូលបានលើសពី ១.៥ពាន់លានដុល្លារហើយ នៅទូទាំងពិភពលោក ជាមួយនឹងតួលេខកាលពីថ្ងៃពុធសប្តាហ៍នេះ។ សរុបគឺបានចំនួន ១,៥១៦.៥លានដុល្លារ ដែលមានន័យថា បានវ៉ាដាច់រឿង «Top Gun: Maverick» ជាផ្លូវការហើយ និងបានឡើងទៅទទួលតំណែង ជាភាពយន្តរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ ២០២២។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Deadline នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ ភាពយន្តបែបវិទ្យាសាស្ត្រមួយនេះ បានវ៉ាដាច់ Furious 7

    January 6, 2023
  • ព័ត៌មានអន្តរជាតិ

    កូឡុំប៊ី៖ កូឡុំប៊ីបានក្លាយជាប្រទេសនៅអាមេរិកឡាទីនដំបូងគេដែលបានដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់របស់ខ្លួនដោយប្រើឈ្មោះស្តេចបាល់ទាត់ពិភពលោក Pelé នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមករានេះ។ កីឡដ្ឋានដែលបានដាក់ឈ្មោះថ្មីនោះគឺស្ថិតនៅក្នុងទីក្រុង Villavicencio ភាគខាងត្បូងនៃប្រទេសកូឡុំប៊ី ខណៈឈ្មោះរបស់កីឡដ្ឋានមួយនេះគឺ ” BELLO HORIZONTE ‘REY PELE” ។ គួរបញ្ជាក់ជូនថា ការសម្រេចដាក់ឈ្មោះកីឡដ្ឋានឲ្យមានឈ្មោះស្តេចបាល់ទាត់ Pelé នេះគឺត្រូវបានធ្វើឡើងតបតាមការស្នើសុំរបស់លោក Gianni Infantino ដែលជាប្រធានសមាគមបាល់ទាត់ពិភពលោក FIFA ខណៈការស្នើសុំនេះគឺត្រូវបានធ្វើឡើងដើម្បីបង្ហាញការគោរពនិងរក្សាការចងចាំចំពោះស្តេចបាល់ទាត់ពិភពលោក Pelé ដែលបានស្លាប់បាត់បង់ជីវិតកាលពីពេលថ្មីៗនេះដោយសារជំងឺក្នុងអាយុ ៨២ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    January 6, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ក្រោយសង្រ្គាមរយៈពេលជាង ១០ខែមកនេះ និងការបាត់បង់កងទ័ពរាប់ពាន់នាក់បានបង្ខំឱ្យប្រធានាធិបតីរុស្ស៉ីរូបនេះប្រកាសបទឈប់បាញ់រយៈពេល៣៦ម៉ោង ដើម្បីរកខ្យល់ដកដង្ហើមខ្លះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះឱ្យដឹងថាលោក ពូទីន បានបញ្ជាឱ្យមានបទឈប់បាញ់ចាប់ពីរសៀលថ្ងៃសុក្រនេះ រហូតដល់ពាក់កណ្ដាលយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីមានការអំពាវនាវបទឈប់បាញ់នាឱកាសបុណ្យណូអែលអូតូដុក ពីសំណាក់សម្ដេចសង្ឃអូតូដុករុស្ស៉ី គីរៀល (Kirill)។ ប៉ុន្តែ អ៊ុយក្រែនបានទាត់ចោលបទឈប់បាញ់ឯកតោភាគីនេះ ដោយចាត់ទុកថាវាជាល្បិច ហើយនឹងមិនមានបទឈប់បាញ់ឡើយ

    January 6, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាផ្នែកមួយដែលទីក្រុងវ៉ាស៊ីនតោនហៅថា សកម្មភាពទូទៅជាទម្លាប់ធម្មតា ប៉ុន្តែតែងតែធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអាមេរិកបានទទួលស្គាល់ថានាវាពិឃាដប្រដាប់ដោយមីស៊ីលដែលបានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺជានាវាពិឃាដប្រភេទ Arleigh Burke មានឈ្មោះថា USS Chung-Hoon។ យោធាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «នាវាពិឃាដ USS Chung-Hoon បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ ក៏ប៉ុន្តែ ​នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថាទីក្រុងប៉េកាំងជំទាស់ជាដាច់ខាតទៅនឹងសកម្មភាពបែបនេះ និងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវទង្វើចលាចល

    January 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ រដ្ឋាភិបាលកម្ពុជា សម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយអនុលោមតាមមាត្រា ១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖ ១- ខេត្តកណ្តាល -ក្រុង អរិយក្សត្រ មានចំនួនគណៈអភិបាល ៧នាក់

    January 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុ​ន Walmart ដែលជាក្រុមហ៊ុនលក់រាយដ៏ធំ របស់អាមេរិក បានបង្ហាញបំណងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ កម្ពុជា ប្រកាសស្វាគមន៍ចំពោះបំណងនេះ ដោយរំពឹងថាផលិតផលកម្ពុជាកាន់តែច្រើនត្រូវបានដាក់លក់នៅក្នុងផ្សារ Walmart។ បំណងពង្រីកអាជីវកម្មនៅកម្ពុជារបស់ក្រុមហ៊ុន Walmart បានស្តែងឡើងនៅក្នុងជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក និងសហការី តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន

    January 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ដែលជាការបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន ប្រកបដោយបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត ខណៈរដ្ឋាភិបាលចិននឹងបើកប្រទេសឡើងវិញនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ពោលគឺបាំងតែ២ថ្ងៃទៀតប៉ុណ្ណោះ។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និងពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេសគឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រ សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។ មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ១៥៥លាននាក់ ស្មើនឹង១០%នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ប្រមាណ២៥៨ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក

    January 6, 2023