- Khmerpress
- សង្គម
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ មានករណីប្រជាពលរដ្ឋ រាយការណ៍មកដល់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ ពីសកម្មភាពរបស់ជនឆបោកមួយក្រុម បានជិះម៉ូតូរៃអង្គាសថវិកានៅតាមផ្ទះប្រជាពលរដ្ឋ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្លែកទៀតហើយ សូមមានការប្រុងប្រយ័ត្ន ករណីនេះប្រជាពលរដ្ឋ រាយការណ៍មកដល់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ អំពីករណីជនខិលខូច បានធ្វើសកម្មភាព រៃអង្គាសថវិកា បុណ្យខួបឧបាសកឧបាសិកា —-។ ឆ្ងាញ់ត្រង់ថា អ្នកផ្តើមបុណ្យ សុទ្ធតែ ឯកឧត្តម និងលោកជំទាវ “ ៕
January 5, 2023 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ វិមានប្រធានាធិបតីបារាំង នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាបារាំងអាចនឹងកា្លយជាប្រទេសលោកខាងលិចដំបូងគេបំផុត ដែលនឹងបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន បន្ទាប់ពីមានកិច្ចសន្ទនារវាងលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មនុស្សជំនិតម្នាក់របស់លោកម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី (ម៉ាក្រុង) មានបំណងបង្កើនការផ្ដល់ ជំនួយឱ្យអ៊ុយក្រែន ដោយទទួលយកសំណើបញ្ជូនរថក្រោះធុនស្រាល AMX-10 RC ហើយដែលនេះនឹងក្លាយជាលើកដំបូងបំផុតដែលរថក្រោះផលិតដោយលោកខាងលិច នឹងត្រូវបានបញ្ជូនឱ្យអ៊ុយក្រែន»។ ប៉ុន្តែ មន្ត្រីបារាំងរូបនេះដដែលមិនបានបញ្ជាក់ថាតើនឹងមានរថក្រោះ AMX-10 RC ចំនួនប៉ុន្មានគ្រឿងដែលស្ថិតនៅក្នុងគម្រោងបញ្ជូនឱ្យ អ៊ុយក្រែន
January 5, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ លោក Nate Thayer អ្នកកាសែតអាមេរិកម្នាក់ ដែលបានធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត ក្នុងឆ្នាំ១៩៩៧ បានទទួលមរណភាព ក្នុងអាយុ៦២ឆ្នាំ។ នេះបើតាមការឱ្យដឹងពីគ្រួសាររបស់ លោក Nate Thayer នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Nate Thayer បានទទួលមរណភាព នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុង Falmouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រុមគ្រួសារលោក Thayer បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកមានជំងឺជាច្រើន ហើយបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែមកហើយ។
January 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានចេញសេចក្ដីណែនាំ ស្ដីពី នីតិវិធីដែលត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ។ លោក កើត រិទ្ធ បានឲ្យដឹងថា កន្លងមក ក្រសួងយុត្តិធម៌បានកត់សម្គាល់ឃើញថា ចៅក្រម និងព្រះរាជអាជ្ញា នៅតាមបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឲ្យក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ដោយអនុវត្តទៅតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ជាពិសេស ដើម្បីស្រាវជ្រាវស្វែងរកការពិត និងផ្តល់យុត្តិធម៌តាមផ្លូវច្បាប់ជូនភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី
January 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ប្រភព៖ អគ្គិសនីកម្ពុជា
January 5, 2023 - ចំណេះដឹង
ដោយសារតែការចាយលុយស្រួលជាងការសន្សំលុយ ទើបធ្វើឱ្យយើងគ្រប់គ្នាជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដូចជា មិនមានប្រាក់សល់ជាប់ខ្លួន ប្រាក់ខែបើកមកចាយមិនដល់ខែ ឬ ពេលខ្លះឈានទៅដល់ការធ្លាក់ក្នុងបញ្ហាបំណុលទៀតផង។ យ៉ាងណាមិញ ដើម្បីកុំឱ្យផុងខ្លួនចូលក្នុងបញ្ហាទាំងនេះ យើងត្រូវចេះគ្រប់គ្រងថវិកា និងចេះសន្សំផងដែរ ហើយខាងក្រោមនេះគឺជាគន្លឹះ និងយុទ្ធសាស្ត្រសន្សំលុយដ៏ល្អបំផុតដែលអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់យើងបាន៖ ១.កត់ត្រាការចំណាយ៖ ដើម្បីចាប់ផ្តើមសន្សំលុយ ជំហានដំបូងគឺការស្វែងយល់ថាតើយើងចំណាយប៉ុន្មាន។ តាមដានរាល់ការចំណាយនីមួយៗ ដូចជា ការចំណាយទៅលើកាហ្វេ របស់របរប្រើប្រាស់ក្នុងផ្ទះ និងវិក្កយបត្រប្រចាំខែ។ កត់ត្រាការចំណាយរបស់យើងដោយសរសេរដោយប្រើខ្មៅដៃលើក្រដាស ឬក្នុងសៀវភៅបញ្ជីសាមញ្ញ។ នៅពេលដែលយើងមានទិន្នន័យគ្រប់គ្រាន់ហើយ បូកសរុបដើម្បីរៀបចំចំនួនទឹកប្រាក់ដើម្បីទុកប្រើប្រាស់ទៅលើរបស់អស់ទាំងនោះ។ ២.ដាក់ប្រាក់សន្សំទៅក្នុងកញ្ចប់ថវិកាចំណាយ៖ បន្ទាប់ពីយើងបានដឹងពីអ្វីដែលយើងចំណាយក្នុងមួយខែៗរួចហើយ យើងអាចចាប់ផ្ដើមបង្កើតកញ្ចប់ថវិកាមួយសម្រាប់ការចំណាយ ហើយដាក់លុយសន្សំទៅក្នុងកញ្ចប់ថវិកានោះ។ កញ្ចប់ថវិកាដែលយើងបង្កើតឡើងគួរតែបង្ហាញពីការចំណាយទាក់ទងនឹងប្រាក់ចំណូលរបស់យើង ដូច្នេះយើងអាចរៀបចំផែនការចំណាយ និងកំណត់ការចំណាយលើស។ បន្ទាប់មករក្សាលុយដែលយើងចង់សន្សំដំបូងឱ្យបាន នោះយើងនឹងមានអារម្មណ៍រីករាយ និងចង់បន្តការសន្សំទៀត។
January 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជា និងពិភពលោក នឹងអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ទៅកម្សាន្តក្រោយសាងសង់រួច។ ក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ ធំ និងខ្ពស់ជាងគេនៅកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថាទន្ទឹមនឹងការអភិវឌ្ឍលើភ្នំបូកគោ ក្រុមហ៊ុនសុខាបានយកចិត្តទុកដាក់លើវិស័យជំនឿសាសនា ដែលជាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយូរលង់ណាស់មកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា
January 4, 2023 - សង្គម
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វត្តភ្នំរាប ទឹកដីទល់ដែនវៀតណាម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះវិដេអូពីប្អូនស្រីពិការដៃទាំងសងខាងម្នាក់ ទើបឡើងថ្នាក់ទី៧ ដែលមានជីវភាពក្រលំបាក តែមិនបោះបង់ការសិក្សាចោល នៅតែប្រឹងមករៀនសូត្រ ត្រូវបានលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាបានជួយជាថវិកា សម្រាប់ទិញខោអាវ និងសម្ភារសិក្សាផ្សេងៗទៅដល់ប្អូនស្រី។ នៅក្នុងវិដេអូនោះផងដែរ ក៏ឃើញមានអ្នកបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនពាន់នាក់ បានចែករំលែក និងចូលរួមអាណិតអាសូរជាខ្លាំងចំពោះប្អូនស្រីពិការដៃទាំងសងពីកំណើត ក៏សូមឱ្យសម្បុរជនជួយចែករំលែក ចែកទាន ក្ដីស្រលាញ់ដល់ប្អូនស្រីក្រខ្សត់ ដើម្បីឱ្យប្អូនស្រីប្រឹងប្រែងតស៊ូរៀនសូត្រតទៅមុខទៀត ៕ ទស្សនាវិដែអូខាងក្រោម៖ @soruensreypov♬ original sound – soruensreypov
January 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការដាក់ចេញនៅផែនការ និងពេលវេលាជាក់លាក់ ក្នុងការសុំភ្លើងព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
January 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រកាសផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញារង ចំនួន ១៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង នៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប សម្រាប់ឆ្នំាសិក្សា ២០២៣ ដែលនឹងចាប់ផ្តើមក្នុង ខែមករា ឆ្នំា២០២៣ សម្រាប់ជំនាញផ្សេងៗនៃវិស័យកសិកម្ម។ អាហារូបករណ៍ ដែលផ្តល់ដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺ៖ * អាហារូបករណ៍ថ្នាក់បរិញ្ញារង គឺសម្រាប់និស្សិតដែលបានប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិឆ្នំា២០២២។ * អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ តម្រូវឱ្យនិស្សិតមានវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិឆ្នំា២០២២។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ក្រោមការដឹកនំារបស់ សម្ដេចតេជោ
January 4, 2023









