- Khmerpress
- ព័ត៌មានជាតិ
(ព្រៃវែង)៖ ដោយមានការបាក់ស្រុតផ្ទះប្រជាពលរដ្ឋចូលក្នុងទន្លេតូច ជាបន្តបន្ទាប់នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង, អាជ្ញាធរមានការព្រួយបារម្ភ និងអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។ លោក ឈាង សាវី មេឃុំកំពង់ពពិល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំនៅរដូវទឹកទន្លេតូចស្រក តែងតែមានការបាក់ស្រុតដី មាត់ច្រាំងទន្លេតូចដែលបណ្ដាលធ្វើឱ្យរងផលប៉ះដល់លំនៅឋាន និងទ្រព្យសម្បត្តិជាច្រើនរបស់ពលរដ្ឋ ដែល រស់នៅតាមដងទន្លេតូច។ លោកមេឃុំបានបន្តថា ជាក់ស្ដែងនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២ មានការបាក់ស្រុតដីមាត់ច្រាំងទន្លេដែលធ្វើឱ្យ ខូចខាតផ្ទះសំបែងចំនួន៤គ្រួសារ នៅភូមិត្រាលចំនួន២គ្រួសារ ភូមិបទសន្ទ្រា ចំនួន២គ្រួសារ ហើយក៏មាន ការបាក់ស្រុតដីតាមមាត់ច្រាំងទន្លេតូច ជាច្រើនកន្លែងផងដែរ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
January 3, 2023 - ព័ត៌មានអន្តរជាតិ
ប្រេស៊ីល៖ សមាគមបាល់ទាត់ពិភពលោក FIFA គ្រោងនឹងស្នើសុំឲ្យប្រទេសទាំងអស់នៅលើពិភពលោកដាក់ឈ្មោះវីរបុរសបាល់ទាត់ប្រេស៊ីលគឺលោក Pele នៅលើកីឡដ្ឋានយ៉ាងតិចណាស់មួយនៅក្នុងចំណោមកីឡដ្ឋានបាល់ទាត់ទាំងអស់នៅក្នុងប្រទេស ដើម្បីបង្ហាញការគោរពជាលើកចុងក្រោយចំពោះស្តេចបាល់ទាត់រូបនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការថ្លែងខាងលើនេះត្រូវធ្វើឡើងដោយលោក Gianni Infantino ដែលជាប្រធានគ្រប់គ្រងស្ថាប័ន FIFA ផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា លោក Gianni Infantino បានថ្លែងដូចខាងលើនេះនៅក្នុងឱកាសដែលលោកបានអញ្ជើញទៅកាន់ទីក្រុងសាន់តូស ប្រទេសប្រេស៊ីល ដើម្បីចូលរួមពិធីបុណ្យសពនិងធ្វើឧទ្ទិសដ្ឋានជាលើកចុងក្រោយចំពោះវិញ្ញាណក្ខន្ធរបស់សេ្តចបាល់ទាត់ Pele។ គួរបញ្ជាក់ថា លោក Pele បានទទួលមរណភាពនៅក្នុងអាយុ ៨២ឆ្នាំ ហើយអតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះគឺជាកីឡាករបាល់ទាត់តែរូបគត់នៅលើពិភពលោក ដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup រហូតដល់ ៣ដង៕
January 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថាក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិមានចំនួន៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១,០៧៧លានដុល្លា ថយចុះ ៣៤.៦៥ភាគរយ។ ការថយចុះនេះដោយសារតែ បញ្ហាប្រែប្រួលអាកាសធាតុ។ របាយការណ៍ដដែលបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ ១០០ភាគរយបាននាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន ៦៦ម៉ឺនតោន ថយចុះ ៣៧ភាគរយ។ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥,៥០០រៀលទៅ ៧,២០០រៀល អាស្រ័យតាមគុណភាពគ្រាប់។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានថ្លែងថា «រយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប្រជាកសិករប្រកបរបដាំចន្ទីនេះមានការខាតបង់ ប្រមូលផលបានតិច ចំណែកផលដែលទទួលបានវិញ មានគុណភាពទាប និងលក់ចេញបានតម្លៃថោក បូកផ្សំជាមួយការឡើងថ្លៃនៃជីថ្នាំកសិកម្ម
January 3, 2023 - សិល្បៈ
(បរទេស)៖ តារាសម្ដែង Jeremy Renner (តួ Hawkeye របស់ Marvel) ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យតាមជើងហោះហើរមួយ នៅព្រឹកច័ន្ទសប្តាហ៍នេះ បន្ទាប់ពីបានជួបឧបទ្ទវហេតុ រងរបួសធ្ងន់ធ្ងរពេលកំពុងកាយព្រិលទឹកកកនៅផ្ទះរបស់លោក។ តែយ៉ាងណា ព័ត៌មានបន្ថែមបានរាយការណ៍ថា តារារូបនេះត្រូវវះកាត់ម្តងជាពីរដង ដើម្បីព្យាបាលរបួសនៅនឹងទ្រូងរបស់លោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNN នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ អ្នកនាំពាក្យរបស់តារាសម្តែងរូបនេះ បាននិយាយថា Renner បានទទួលការវះកាត់កាលពីថ្ងៃច័ន្ទ ហើយបច្ចុប្បន្នស្ថិតក្នុងបន្ទប់ថែទាំ ក្នុងស្ថានភាពធ្ងន់ធ្ងរ…។ បន្ថែមពីនេះ ប្រភពជិតស្និទ្ធនឹងតារាសម្តែងបានប្រាប់ CNN ថា រហូតមកដល់ពេលនេះ តារាសម្តែងតួអង្គ
January 3, 2023 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ ២ គ្រឿង បានបុកគ្នានៅកណ្តាលអាកាសក្បែរតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងតំបន់ Gold Coast របស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយបានសម្លាប់មនុស្សចំនួន ៤ នាក់ និង ៣ នាក់ទៀត បានរបួសយ៉ាងធ្ងន់ធ្ងរ។ លោក Gary Worrell អធិការស្តីទីនៅប៉ុស្តិប៉ូលីសរដ្ឋ Queensland បានប្រាប់សន្និសីទសារព័ត៌ថា សេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកន្លែងកើតហេតុភ្លាមៗ នៅក្បែរសួនកម្សាន្ត Sea World នៅម៉ោងប្រហែល ២រសៀល (ម៉ោងក្នុងស្រុក)។ លោក Worrell បាននិយាយថា ឧទ្ធម្ភាគចក្រ
January 3, 2023 - ព័ត៌មានជាតិ
យោងតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ បានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។ បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយសារសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនមួយនេះបានសិក្សាអំពីសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការនៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
January 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុន Sela Pepper នឹងដាក់លក់ម្រេចខ្មែរ លើវេបសាយដ៏ល្បីរបស់ចិន Alibaba ក្នុងឆ្នាំនេះ បន្ទាប់ពីកម្ពុជា-ចិន ឯកភាពព្រមព្រៀងលើលក្ខខណ្ឌបច្ចេកទេសភូតគាមអនាម័យ នៅដើមឆ្នាំ២០២៣។ ពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ ប្រជាមានិតចិន នាពេលថ្មីៗនេះ។ កញ្ញា ស៊ឹង សុផា នាយិកាក្រុមហ៊ុន Sela Pepper បានថ្លែងថា បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខែមករា ឆ្នាំ២០២៣នេះ
January 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្តីពីការលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ ២០២២ របស់រដ្ឋបាលខណ្ឌទួលគោក ។ រដ្ឋបាលខណ្ឌទួលគោក សម្រេចលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០២២ ។ ដីកានេះមានសុពលភាពអនុវត្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣ ។ រាល់ដីការបស់ក្រុមប្រឹក្សាខណ្ឌទួលគោក ពាក់ព័ន្ធលើតម្លៃសេវាបញ្ជាក់សញ្ញាបត្រ ហើយបើមានខ្លឹមសារ ផ្ទុយពីដីកានេះត្រូវចាត់ទុកជានិរាករណ៍។ គណៈអភិបាល នាយករដ្ឋបាល និងអង្គភាពនានា
January 3, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកឱ្យធ្វើចរាចរណ៍ទាំងសងខាង កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គ.ម ៧៤+០០០ ដល់ គ.ម ១១៥+០០០ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគ.ម ៧៤+០០០ ដល់ គ.ម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ
January 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ពាន់នាក់ ដែលបានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។ នៅក្នុងឱកាសកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មានលើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ
January 3, 2023









