- Khmerpress
- សង្គម
(ភ្នំពេញ)៖ តារាសម្តែង អាង សុជាតា ហៅឈូឈូ ទទួលបានអាហារូបករណ៍១០០ភាគរយ ពីសាកលវិទ្យាល័យអន្តរជាតិ (IU)។ កញ្ញា អាង សុជាតា បានទៅទទួលដោយផ្ទាល់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសទៅទទួលយកអាហារូបករណ៍ កញ្ញា ក៏បានទទួលស្វាគមន៍ និងសំណេះសំណាលយ៉ាងកក់ក្តៅ ពីលោក សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាសាកលវិទ្យាធិការរងរបស់សាកលវិទ្យាល័យអន្តរជាតិ IU។ កញ្ញា អាង សុជាតា បានចាត់ទុកការទទួលបានអាហារូបករណ៍ ជាឱកាសដ៏កម្រមួយ ក្រោយពីបានបញ្ចប់ថ្នាក់បាក់ឌុប៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យជ្រាប៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលដូចតទៅ៖ – ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង ។ – ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី
January 3, 2023 - សិល្បៈ
សត្វឆ្មាជាទីសំណព្វរបស់ Taylor Swift ជាសត្វឆ្មាមួយក្នុងចំណោមសត្វឆ្មាដែលមានជាងគេទី៣នៅលើពិភពលោក។ យោងតាម បញ្ជីឈ្មោះ Pet Rich Olivia Benson ដែលជាសត្វ ពូជឆ្មា Scottish fold ជាទីស្រឡាញ់របស់ Swift មានទ្រព្យសម្បតិ្តសុទ្ធរហូតដល់ទៅ ៩៧លានដុល្លារដែលធ្វើឱ្យ ក្លាយជាសត្វចិញ្ចឹមដែលមានជាងគេទី៣នៅលើពិភពលោក។ ដូចដែលបានកត់សម្គាល់នៅក្នុងបញ្ជី Pet Rich ទ្រព្យសម្បត្តិសុទ្ធដ៏គួរឱ្យចាប់អារម្មណ៍របស់ Olivia គឺមានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្ហាញខ្លួននៅលើបណ្តាញសង្គម Instagram និងច្រើនទៀត។ ដោយចំណាត់ថ្នាក់ទី១ គឺបានទៅលើ Gunther VI សត្វឆ្កែមួយក្បាលនេះត្រូវបានគេជឿថាជាសត្វឆ្កែដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោកបន្ទាប់ពីទទួលបានមរតក ៥០០លានដុល្លារ
January 2, 2023 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ភ្នាក់ងារសង្រ្គោះរាប់រយនាក់នៅក្នុងប្រទេសវៀតណាម នាថ្ងៃចន្ទនេះកំពុងតែបន្តខិតខំប្រឹងប្រែងជួយរំដោះខ្លួន ក្មេងប្រុសម្នាក់អាយុត្រឹម១០ឆ្នាំ ដែលបានធ្លាក់ចូលក្នុងប្រហោងសសរស៉ីម៉ង់មួយ មានជម្រៅប្រមាណ៣៥ម៉ែត្រទៅក្នុងផ្ទៃដី នៅឯការដ្ឋានសាងសង់មួយកន្លែង កាលពី២ថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២២។ ភ្នាក់ងារជួយសង្រ្គោះម្នាក់ បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដឹងថា ក្មេងប្រុសខាងលើដែលមានឈ្មោះ ថៃលី ហៅណាំ (Thai Ly Hao Nam) បានធ្លាក់ចូលសសរស៉ីម៉ង់ប្រហោងក្នុងមួយដើម មានអង្កត់ផ្ចិតប្រវែងត្រឹម២៥សង់ម៉ែត្រប៉ុណ្ណោះ ដែលត្រូវបានបញ្ចុះទៅក្នុងដី ជាផ្នែកនៃដំណើរការសាងសង់ស្ពានថ្មីមួយខ្សែ នៅខេត្តដុងថាប់ (Dong Thap) ភាគខាងត្បូងប្រទេសវៀតណាម
January 2, 2023 - ព័ត៌មានអន្តរជាតិ
ប្រទេសម៉ារ៉ុកចាប់ផ្ដើមហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិចាប់ពីថ្ងៃអង្គារស្អែកនេះ ខណៈពេលដែលករណីជំងឺ COVID-19 កំពុងមានការកើនឡើងជាលំដាប់នៅទីនោះ។ ក្រសួងការបរទេសរបស់ប្រទេសម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា៖«វិធានការពិសេសនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជនទាំងពីរ ឬភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើយ»។ ការសម្រេចចិត្តនេះ គឺតាមពីក្រោយប្រទេសកាណាដា និងអូស្ត្រាលី ដែលតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនត្រូវធ្វើតេស្ដរកជំងឺ COVID-19 រួមទាំងហុងកុង និងម៉ាកាវ។ សហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអែល អេស្បាញ បារាំង ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏បានចាត់វិធានការស្រដៀងគ្នានេះរួចហើយ។ ប៉ុន្តែប្រទេសម៉ារ៉ុកគឺជាប្រទេសដំបូងគេដែលដាក់បម្រាមទាំងស្រុង។ មុនការដាក់បំរាមនេះ ប្រទេសម៉ារ៉ុកមានទំនាក់ទំនងល្អជាមួយចិនគួរឱ្យកត់សម្គាល់ ដោយប្រទេសនេះបានធ្វើជាម្ចាស់ផ្ទះឱ្យភ្ញៀវទេសចរណ៍ជាង ១៣០,០០០ នាក់ មកពីប្រទេសចិន មុនពេលជំងឺរាតត្បាតនៅក្នុងឆ្នាំ២០១៨ ដែលជាការកើនឡើងពី ១០,០០០
January 2, 2023 - ព័ត៌មានជាតិ
ប្រទេសកម្ពុជា និងប្រ៊ុយណេ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរដទៃទៀតដូចជា គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ ហើយនឹងនាំចូលមកវិញនូវផលិតផលជីអ៊ុយរ៉េដែលមានគុណភាពនិងអាចមានតម្លៃសមរម្យមកផ្គត់ផ្គង់ឱ្យកសិករកម្ពុជា។ ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឌិត ទីណា និងឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា កម្ពុជានិងប្រ៊ុយណេមានទំនាក់ទងល្អនឹងគ្នាយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយកន្លងមកកម្ពុជាបានផ្គត់ផ្គង់អង្ករទៅប្រទេសប៊ុយណេ ហើយបន្តពង្រីកបន្ថែមទៀតតាមឆន្ទៈនយោបាយនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
January 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖៣០នាទី គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧-០១-១៩៧៩~ ០៧-០១-២០២៣) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព
January 2, 2023 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាស់តឿនឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរខេត្តក្រចេះ និងខេត្ដស្ទឹងត្រែង រៀបចំតំបន់ស្នូលអចិន្ត្រៃយ៍សម្រាប់អភិរក្សសត្វផ្សោត និងត្រីមួយចំនួនដែលជិតផុតពូជ ឱ្យបានឆាប់ ខណៈដែលមានសត្វផ្សោតមួយចំនួនបានស្លាប់ជាបន្តបន្ទាប់ដោយសារជាប់មងអ្នកនេសាទគួរឱ្យសោកស្តាយនោះ។ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានតម្លៃប្រមាណជាង១១៤លានដុល្លារអាម៉េរិក នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ណែនាំឱ្យអភិបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង
January 2, 2023 - ព័ត៌មានអន្តរជាតិ
(ប្រាស៊ីលីយ៉ា)៖ មេដឹកនាំឆ្វេងនិយម លោក ល្វីស អ៉ីណាត្យូ លូឡា ដាស៊ីលវ៉ា (Luiz Inacio “Lula” da Silva) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលជាផ្លូវការហើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ជាមួយការសន្យាថាលោកកសាងប្រទេសជាតិឡើងវិញជាមួយប្រជាជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។ ពិធិស្បថចូលកាន់តំណែងបានធ្វើឡើងនៅឯសភាជាតិ នៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីការព្រមានពីការប្រើអំពើហិង្សាពីសំណាក់អតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro)។ ថ្លែងនៅចំពោះមុខសមាជិកសភាប្រេស៊ីល លោក លូឡា
January 2, 2023 - ព័ត៌មានអន្តរជាតិ
អារ៉ាប៊ីសាអូឌីត៖ ក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Al Nassr រាប់ពាន់នាក់បាននាំស្រែកហៅឈ្មោះរបស់កីឡាករ Cristiano Ronaldo ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រនិងការស្វាគមន៍របស់ពួកគេចំពោះវត្តមានរបស់កំពូលកីឡារូបនេះដែលបានសម្រេចចិត្តផ្ទេរមកលេងនៅក្របខណ្ឌបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអូឌីតគឺក្របខណ្ឌបាល់ទាត់ដែលមានឈ្មោះថា Saudi Pro League។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun នៅព្រឹកថ្ងៃចន្ទ ទី១ ខែមករានេះបានបញ្ជាក់ថា សកម្មភាពនៃការស្រែកហៅឈ្មោះកីឡាករ Cristiano Ronaldo បានកើតឡើងនៅនាទី ទី៧ នៃការប្រកួតរវាងក្លឹបបាល់ទាត់ Al Khaleej លេងទល់នឹងក្លឹប Al Nassr កាលពីយប់មិញនេះ ខណៈនៅក្នុងការបក្រួតនោះគឺក្លឹបបាល់ទាត់ Al Nassr បានទទួលជ័យជំនះលើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ១ : ០។ គួរបញ្ជាក់ថា Cristiano
January 2, 2023









