Khmerpress
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានស្នើដល់នារី ដែលមានទំនាក់ទំនង ជាមួយនឹងលោក ហ៊ុន ជា សូមប្រញាប់ដកខ្លួនចេញ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោក ហ៊ុន ជា មិនទាន់មានការលែងលះគ្នា ជាមួយនឹងប្រពន្ធដើមនោះទេ ខណៈបច្ចុប្បន្ន លោក ហ៊ុន ជា មានកូនស្រី២នាក់ ធំៗទៀតផង។ សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមនាងទី២ សូមដកខ្លួនចេញបានទេ ដោយសូមអំពាវនាវ

    January 2, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញនូវក្តីរីករាយក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២៣ ដោយប្រកាសពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាថា សម្រេចបានអត្រារហូតដល់ ៥.៥ភាគរយ នៅឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូលជាតិ បានពីចំណូលសារពើពន្ធ ដែលមានពន្ធដារ និងគយ ប្រមូលបាន ១២៧ភាគរយ (លើសផែន​ការ ២៧%) ស្មើនឹងទឹកប្រាក់សរុបចំនួន ៦១៤៥លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលដែលរកបានជាង៦ពាន់លានដុល្លារនេះ គ្រាន់តែជាចំណូលសារពើពន្ធប៉ុណ្ណោះ មិនទាន់គិតដល់ចំណូលមិនមែនសារពើពន្ធផ្សេងទៀតនោះទេ ដូចជាចំណូលបានពីទិដ្ឋាការភ្ញៀវទេសចរ ចំណូលវិស័យរ៉ែ ជាដើម។

    January 2, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន តារាម៉ូដែលស្រីមួយដួង មានទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ។ ថ្មីៗនេះបានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើល ដោយ ប្រាសាទ ដាវីន ត្រូវបានតែងតាំងឱ្យក្លាយជា «ស្ដ្រីឯកចក្រវាលកម្ពុជា២០២៣» (Universal Woman Cambodia 2023)។ យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុក Universal Woman Cambodia បានឱ្យដឹងថា «ជាផ្លូវការ ចាប់ពីវិនាទីនេះទៅ ០១ ខែមករា ឆ្នាំ២០២៣ លោកស្រី ប្រាសាទ ដាវីន ( Mrs.Prasath Davin

    January 2, 2023
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍អ្នកទេសចរចិន ឱ្យមកកម្សាន្ដនៅក្នុងប្រទេសកម្ពុជាក្រោយពីរដ្ឋាភិបាលចិនចាប់ផ្ដើមបើកប្រទេសឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ហើយក៏មិនចាំបាច់មានលក្ខខណ្ឌ ឬតម្រូវឱ្យមានការធ្វើតេស្ដកូវីដ១៩ អ្វីនោះទេ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន នាព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញ ហើយអ្នកទេសចរចិនក៏បានចាប់ផ្ដើមចេញដើរលេងកម្សាន្ដនៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជា។ សម្ដេចតេជោបានថ្លែងថា

    January 2, 2023
  • សង្គម

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយមហាជនសម្តែងការសោកស្តាយ ក្រោយបានឃើញ ចេតិយបុរាណមួយកន្លែងក្នុងវត្តបទុមវតីរាជវរារាម ហៅ (វត្តបទុមវតី) មានរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» ជាសិល្បៈកម្រ អាយុកាល១០០ឆ្នាំជាង ត្រូវបានរុះរើចោល នាកណ្តាលក្រុងភ្នំពេញ ។ លោកសាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា បានបង្ហោះរូបភាពក្បាច់រចនាដែលមាននៅលើ ចេតិយបុរាណមួយនេះ ដោយលោកបានសរសេររៀបរាប់ថា៖ «ហេប ភី ញូ យារ ០១.០១.២០២៣ អាទិត្យមុន ខំប្រាប់និស្សិតជិត៤០០នាក់ និងនិស្សិតថ្នាក់ផ្សេងៗទៀតជាច្រើនរៀងរាល់ឆ្នាំ ដែលរៀនមុខវិជ្ជាស្ថាបត្យកម្មប្រពៃណីនិងសំណង់នៅតាមវត្តអារាមឱ្យទៅមើលការតុបតែង​រចនាវិចិត្រ​ចេតិយមានបិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) នៅសល់​ក្នុងរវាងស.វ.ទី១៩និងដើមស.វ.ទី២០ (នៅមានតិចតួចណាស់)។

    January 2, 2023
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ អ្នកធ្វើដំណើររាប់ម៉ឺននាក់ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋានហ្វីលីពីននៅថ្ងៃអាទិត្យននេះ បន្ទាប់ពីចរន្តអគ្គិសនីបានដាច់ ដែលបានបង្កការរំខានដល់ឧបករណ៍ទំនាក់ទំនង និងរ៉ាដានៅក្នុងមជ្ឈមណ្ឌលដ៏មមាញឹកបំផុតរបស់ប្រទេស ដែលនាំឱ្យជើងហោះហើររាប់រយត្រូវបានលុបចោល ពន្យារពេល ឬបង្វែរទិសដៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២២។ ជើងហោះហើរជាង៣៦០ ត្រូវបានលុបចោល បង្វែរ ឬពន្យារពេល ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ៥៦,០០០នាក់។ បញ្ហានេះបានកើតឡើង នៅពេលដែលមនុស្សជាច្រើន បានចាប់ផ្តើមត្រឡប់ទៅរដ្ឋធានីដើម្បីធ្វើការ និងរៀនសូត្រ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំសកល។ ទោះជាយ៉ាងណា មន្ត្រី​ព្រលាន​យន្តហោះ​មិន​បាន​បញ្ជាក់​ពី​ដើម​ហេតុ​នៃ​បញ្ហា​នេះ​ទេ។ ប៉ុន្តែលេខាធិការនាយកដ្ឋានដឹកជញ្ជូន លោក Jaime Bautista បាននិយាយថា

    January 2, 2023
  • សង្គម

    (ភ្នំពេញ)៖ សម្តេចតេជោ​ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍តាមទំព័រហ្វេសបុក ចោទសួរ ឯកឧត្តម ហ៊ុន ជា ក្រោយពីមានការបង្ហោះរូបភាពជាមួយនឹងស្ត្រីម្នាក់ ដោយសម្តេចតេជោ អះអាងថាការសាកសួរបែបនេះ ដើម្បីដឹងច្បាស់​​តើជាប្រពន្ធ​ស្របច្បាប់​ ឬក៏យ៉ាងណា។ សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍តាមទំព័រហ្វេសបុកផ្ទាល់ខ្លួន កាលពីល្ងាចថ្ងៃទី១ ខែមក ឆ្នាំ២០២២ ថា «​ល្ងាចនេះ​ឃើញហ្វេសបុក ហ៊ុន ជា បង្ហោះ រូបថតជាមួយស្រីម្នាក់ ដែលខ្ញុំចូលទៅសួរជាប្រពន្ធ ហ៊ុន ជា ឬជាស្រីហ៊ុន

    January 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅស្ថាប័នតុលាការ ឱ្យពិចារណាកុំនាំយកកុមារីរងគ្រោះ ដោយសារការរំលោភបំពានលើរូបរាងកាយដែលមានអាយុក្រោម៥ឆ្នាំ ឡើងតុលារ។ ការនាំកុមារីរងគ្រោះឡើងតតាំងក្តីជាមួយជនល្មើសអាចនឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារីរងគ្រោះ។ ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមការស្នើរបស់លោកស្រី ម៉ម សុម៉ាលី នាយកអង្គការអាហ្វេស៊ីប។ ការសម្រេចបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសាកសួរសុខទុក្ខកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន និងជួញដូរផ្លូវភេទ នៅអង្គការអាហ្វេស៊ីបកម្ពុជា ស្ថិតនៅសង្កាត់ព្រៃស

    January 2, 2023
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បាន​ឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានតម្លៃប្រមាណជាង១១៤លានដុល្លារអាម៉េរិក ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសាធារណការ

    January 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០២២ ឆ្លងចូល ២០២៣ (៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៣) នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ * រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់ * ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់ * ខេត្តសៀមរាប ៣៣៧,៧៦៩នាក់ *

    January 2, 2023