- Khmerpress
- ព័ត៌មានជាតិ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ –មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នៅឱកាសឆ្លងសកលឆ្នាំ២០២២ ចូល២០២៣ មានចំនួនប្រមាណ ៣៣៧ ៧៦៩នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៣០ ០០០ នាក់ និងទេសចរបរទេសផ្ទៃក្នុង មានចំនួនប្រមាណ ៧ ៧៦៩ នាក់។ នេះជាលើកដំបូងហើយដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញដើរកម្សាន្តច្រើនបែបនេះ បន្ទាប់ពីស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល៕ រូបថត៖ ឃុត សៅ ប្រភព៖ ក្រសួងព័ត៌មាន
January 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងថ្លៃបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,០៥០មានន័យថាឡើង ១៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
January 1, 2023 - ព័ត៌មានអន្តរជាតិ
បារាំង៖ ការកំណត់អំពីតួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ពិតប្រាកដនៅតែជារឿងដ៏ពិបាកមួយ បើទោះជាជំងឺកាចសាហាវមួយនេះបានរាតត្បាតពេញពិភពលោកអស់រយៈជិត ៣ឆ្នាំហើយក៏ដោយ។ បើយោងតាមរបាយការណ៍ផ្លូវការស្តីពីចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ គិតត្រឹមចុងឆ្នាំ ២០២២នេះគឺមានចំនួន ៦,៦៩ លាននាក់ ខណៈតួលេខអ្នកឆ្លងវិញគឺមានចំនួនជាង ៦៦៤ លាននាក់។ យ៉ាងណាក្តី បើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃសុក្រ ទី៣០ ខែធ្នូនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ពិតប្រាកដអាចមានចំនួនច្រើនជាងតួលេខផ្លូវការរហូតដល់ ៣,១ ដងឯណោះ ឬបើគិតជាតួលេខអាចមានដល់ខ្ទង់ជាង ២០លាននាក់។ គួរកត់សម្គាល់ថា របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញជាច្រើននៅជុំវិញពិភពលោក ខណៈករណីសិក្សាត្រូវបានធ្វើឡើងនៅក្នុងប្រទេសបារាំង។ នៅក្នុងការសិក្សានេះគឺអ្នកជំនាញបានធ្វើការបូកសរុបចំនួនជនរងគ្រោះដែលបានស្លាប់ជាក់ស្តែងនៅតាមប្រទេសជាច្រើនដែលគេជឿថា បានប្រកាសពីតួលេខមិនពិតប្រាកដនាពេលកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 31, 2022 - ព័ត៌មានជាតិ
(កណ្តាល)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជានេសាទ និងពលរដ្ឋដែលមកទិញត្រីសម្រាប់ធ្វើផ្អក ប្រហុក បានសម្តែងក្តីរីករាយ ដែលការប្រមូលផលត្រីនៅក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣នេះ កើនឡើងជាងឆ្នាំមុនរហូតដល់៤០% ខណៈតម្លៃវិញក៏សមរម្យ ដែលនាំឱ្យការធ្វើផ្អកប្រហុកនៅឆ្នាំនេះកើនឡើង។ ក្នុងឱកាសចុះពិនិត្យដាយត្រី សកម្មភាពការប្រមូលផលនេសាទ និងសកម្មភាពធ្វើប្រហុក ផ្អក របស់ប្រជាជន នៅទីតាំងចំនួន២ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា សម្រាប់ការប្រមូលផលត្រីសម្រាប់ធ្វើផ្អកប្រហុកនាឆ្នាំនេះ ទទួលបានច្រើនជាងឆ្នាំមុន ខណៈសកម្មភាពនៃការធ្វើផ្អក ប្រហុក របស់ពលរដ្ឋដែលមកពីគ្រប់ខេត្តក៏មានភាពមមាញឹកផងដែរ
December 31, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃចាស់ ត្រៀមផ្លាស់ចូលឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍បានចូលមកទស្សនាប្រាសាទអង្គរវត្តជាច្រើនពាន់នាក់។ ការមកទស្សនាកម្សាន្តរមណីយដ្ឋានអង្គរ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយសុខសុវត្ថិភាពក្នុងការដំណើរ គោរពប្រតិបត្តិអង្គរ រក្សាសណ្តាប់ធ្នាប់ល្អ មានអធ្យាស្រ័យគ្នាទៅវិញទៅមក កុំធ្វេសប្រហែសទ្រព្យសម្បត្តិដែលមានតម្លៃ និងប្រកាន់ខ្ជាប់នូវឥរិយាបថចូលរួមថែរក្សាបរិស្ថាន លើកតម្លៃរមណីយដ្ឋានអង្គរទាំងអស់គ្នា៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
December 31, 2022 - ព័ត៌មានជាតិ
(កំពត)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានផ្តួចផ្តើមរៀបចំឱ្យមានការប្រណាំងទូកនេសាទបំពាក់ម៉ាស៊ីនជាលើកដំបូងនៅក្នុងខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល និងដើម្បីបង្កើតបរិយាកាសរីករាយជូនប្រជាពលរដ្ឋប្រកបរបរនេសាទ។ ពិធីប្រណាំងទូកនេសាទបំពាក់ម៉ាស៊ីន ត្រូវបានរៀបចំឡើងនៅតាមឆ្នេរ ខ្សាច់ប្រវែងប្រមាណ ២ពាន់ម៉ែត្រ ក្នុងក្រុងកំពត ដែលជាឆ្នេរបង្កើតថ្មី ដោយលោកអភិបាលខេត្តផ្ទាល់តែម្តង។ ពិធីប្រណាំងទូកនេសាទបំពាក់ម៉ាស៊ីននេះ ត្រូវបានរៀបចំជាលើកដំបូងហើយនៅក្នុងខេត្តកំពត។ ការប្រណាំងទូកនេសាទនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ផ្តើមនៅថ្ងៃទី៣០ ហើយបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ពិធីប្រណាំងទូកនេសាទ បានចាប់ផ្តើមនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់លោក ម៉ៅ ធនិន ហើយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ
December 31, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៉ី បានប្រកាសថាកងទ័ព និងបុគ្គលិករដ្ឋដែលត្រូវបានដាក់ពង្រាយទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន នឹងទទួលបានការលើកលែង «ការហូតពន្ធលើប្រាក់ចំណូល» ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ដើម្បីលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់ប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងកៀវ ដែលបានបរាជ័យជាច្រើនលើកកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយផ្អែកលើក្រឹត្យមួយចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានឱ្យដឹងថាកងទ័ព ប៉ូលិស សេវាសន្តិសុខ និងបុគ្គលិករដ្ឋដែលកំពុងបំពេញការងារនៅក្នុងតំបន់ចំនួន៤ ដែលលោក ពូទីន បានកាត់បញ្ចូលជាផ្នែកមួយនៃទឹកដីរុស្ស៉ី ដូចជា តំបន់ដូណេត (Donetsk),
December 31, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញ និងតាមដានបណ្ដាញព័ត៌មានសង្គម មានគណនីហ្វេសប៊ុកឈ្មោះ «សុខ ទូច» បានចុះផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នូវអត្ថបទមួយថា «ដុតរថយន្តចោលដោយសារដឹកឈើ មនុស្សទេជាអ្នកធ្វើទុកទាំងឈើទុកទាំងរថយន្ត ចាប់មនុស្សខុសច្បាស់នោះដាក់គុកវិញទើបត្រូវ រថយន្តគ្មានវិញ្ញាណ និងមិនមានជីវិតទេ»។ ជុំវិញចំណុចនេះ មានការបញ្ចេញយោបល់នៅក្នុងនោះមាន (76 Comments) គណៈកម្មការជាតិ បានតាមដានមើលការបញ្ចេញយោបល់នីមួយៗ ហើយយោបល់ទាំងនោះភាគច្រើន មានការបំផ្លើសញុះញង់ យោបល់គ្មានវិជ្ជាជីវៈ និងអសីលធម៌ ដោយសារបញ្ចេញយោបល់មិនថ្លឹងថ្លែងរកការពិត និងមិនទាន់យល់ច្បាស់ពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបសាធារណជន អ្នកសារព័ត៌មាន បុគ្គលដែលបានបញ្ចេញយោបល់
December 31, 2022 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ គណបក្សកុម្មុយនិស្ដវៀតណាម នៅថ្ងៃសុក្រសប្ដាហ៍នេះបានបោះឆ្នោតបណ្ដេញឧបនាយករដ្ឋមន្ត្រី លោក ផាំ បិញ មិញ (Pham Binh Minh) ដែលទទួលបន្ទុកកិច្ចការ គោលនយោបាយការបរទេស ចេញពីការិយាល័យនយោបាយរបស់ខ្លួន និងគណៈកម្មាធិការមជ្ឈិមបក្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NIkkei នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងថ្ងៃជាមួយគ្នានោះ គណៈកម្មាធិការមជ្ឈិមបក្ស ក៏បានបោះឆ្នោតដកសមាជិកភាពឧបនាយករដ្ឋមន្ត្រី លោក វូ ឌុក ដាំ (Vu Duc Dam) ផងដែរ ដោយមិនបានបញ្ជាក់ពី មូលហេតុអ្វីនោះទេ។ ប៉ុន្តែ
December 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យដំណើរការអនុវត្តពេញលេញជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ កម្មវិធីនេះបានដាក់ឱ្យដំណើរការអនុវត្តសាកល្បងនៅតាមគោលដៅមួយចំនួន ដែលគិតមកទល់ពេលនេះមានរយៈពេល ៤ខែ និងមានបណ្ណបើកបរប្រមាណ ២៣ ០១៥បណ្ណ ត្រូវបានដកពិន្ទុ។
December 31, 2022









