- Khmerpress
- ព័ត៌មានអន្តរជាតិ
អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានសម្រេចនៅថ្ងៃសុក្រ ទី៣០ ខែធ្នូនេះថា នឹងតម្រូវឲ្យអ្នកដំណើរមកពីប្រទេសចិនទាំងអស់ត្រូវតែបង្ហាញលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ឬបង្ហាញឯកសារថាបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ពេលធ្វើដំណើរមកដល់ទឹកដីអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ គួរបញ្ជាក់ជូនថា អេស្ប៉ាញគឺជាប្រទេសទី ៣ហើយ ដែលបានសម្រេចអនុវត្តវិធានការតឹងរឹងចំពោះអ្នកដំណើរមកពីប្រទេសចិន ខណៈកាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងទើបតែបានសម្រេចអនុវត្តវិធានការស្រដៀងគ្នានេះផងដែរ។ ប្រភពខាងលើបានបន្តថា ដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាពគឺអាជ្ញាធរអេស្ប៉ាញនឹងដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលជាច្រើននាក់នៅតាមប្រលានយន្តហោះ ដើម្បីធ្វើការត្រួតពិនិត្យក្រុមអ្នកដំណើរទាំងអស់ដែលបានធ្វើដំណើរចេញមកពីប្រទេសចិន។ គួរបញ្ជាក់ជូនផងដែរថា ហេតុផលដែលប្រទេសជាច្រើនសម្រេចអនុវត្តវិធានការតឹងរឹងចំពោះអ្នកដំណើរមកពីប្រទេសចិននោះក៏ព្រោះថា គេបានទទួលដំណឹងក្រៅផ្លូវការថានៅក្នុងប្រទេសចិនកំពុងមានការរាតត្បាតជំងឺកូវីដ-១៩យ៉ាងខ្លាំង ខណៈនៅពេលនេះអាជ្ញាធរចិនក៏បានសម្រេចលើកលែងការរឹតបន្តឹងប្រទេសថែមទៀត ក្រោយពេលពលរដ្ឋចិនជាច្រើននាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងកងកម្លាំងរបស់អាជ្ញាធរចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ។ ប្រធានអនុគណៈកម្មការជ្រើសរើសបុគ្គលិក កងរាជអាវុធហត្ថ សូមជំរាបជូនដល់សិស្សានុសិស្ស និងយុវជនទាំងអស់ឱ្យបានជ្រាបថា៖ សម្រាប់បងប្អូនដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមទំនាក់ទំនងមកទទួលឯកសារ (ដោយមិនគិតប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ តាមអាស័យដ្ឋានដែលបុគ្គលនោះរស់នៅរៀងរាល់ម៉ោងធ្វើការតាមកាលបរិច្ឆេទដូចខាងក្រោម៖ – ចែកពាក្យ៖ ចាប់ពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ – ទទួលពាក្យ៖ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣
December 31, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ តុលាការថៃសម្រេចផ្តន្ទាទោសស្រ្តីម្នាក់ឲ្យជាប់គុករហូតដល់ ២០ឆ្នាំ ក្រោយស្រ្តីរូបនេះបានធ្វើសកម្មភាពលួចយកលុយម្តាយបង្កើតខ្លួនឯងក្នុងអំឡុងពេលដែលស្រ្តីជាម្តាយកំពុងមានជំងឺមិនអាចក្រោករួច។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី៣០ ខែធ្នូនេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Phra Khanong នៃទីក្រុងបាងកក ខណៈសកម្មភាពលួចលុយនេះបានកើតឡើងតាំងពីឆ្នាំ ២០១៩ម្ល៉េះ។ ប្រភពខាងលើនេះបានបន្តថា ស្រ្តីជាជនជាប់ចោទមានឈ្មោះថា Mawadee Sriwirat អាយុ ៥៦ឆ្នាំ ខណៈភាគីខាងដើមចោទគឺជាម្តាយបង្កើតរបស់គាត់តែម្តង ដែលមានឈ្មោះថា Huay អាយុ ៨៥ឆ្នាំ។ នៅក្នុងពាក្យបណ្តឹងរបស់ស្រី Huay បានបញ្ជាក់ថា កូនស្រីរបស់គាត់បានលួចលុយរបស់គាត់ជាង ២៥០លានបាត (ជាង ៧,២លានដុល្លារ) ខណៈដែលគាត់កំពុងតែដេកឈឺក្រោកមិនរួច។
December 31, 2022 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ដោយប្រើប្រាស់ពេល ៣៩ម៉ោង គិតរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជាមួយនឹងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាងថៃចំនួន២២១នាក់។ បើតាមលោកអភិបាលខេត្ត សាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ
December 31, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ការដកតំណែងនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា ការសម្រេចដកលោក ភូ លិ ចេញពីអភិបាលរងខេត្តកែប បានកើតមានក្រោយពេលផ្ទុះរឿងអាស្រូវប្រើហិង្សាលើមន្ត្រីសាខាពន្ធដារខេត្តកែប។ សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ
December 31, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខារួចរាល់ហើយ លើសេចក្តីព្រាងកញ្ចប់ថវិកាទំហំរហូតដល់១.៦៦ទ្រីលានដុល្លារ (ពាន់ពាន់លាន) ដែលសម្រាប់ឱ្យ រដ្ឋាភិបាលអាមេរិកប្រើប្រាស់ក្នុងការចំណាយ សម្រាប់ឆ្នាំសារពើពន្ធ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។ លោក បៃដិន បានចុះហត្ថលេខាលើសេចក្តីព្រាងកញ្ចប់ថវិកាជាតិនេះ ដែលត្រូវបានសភាអនុម័តកាលពីសប្តាហ៍មុន ខណៈដែលលោកកំពុងសម្រាកវិស្សមកាលចុងឆ្នាំ នៅឯដែនកោះសាំងគ្រ័រ (St. Croix) នៃតំបន់សមុទ្រការីបង់។ ក្នុងកញ្ចប់ថវិកាដ៏ច្រើនមហិមានោះ រួមមានទាំងថវិកាជាកំណត់ត្រាសម្រាប់វិស័យយោធា, ជំនួយបន្ទាន់សម្រាប់អ៊ុយក្រែន, ការជួយឧបត្ថម្ភដល់និស្សិតនិងជនពិការ, ការផ្តល់មូលនិធិនិងធនធានបន្ថែមដើម្បីការពារសិទ្ធិកម្មករ
December 30, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានទណ្ឌិតចំនួន២៨៣នាក់ (ស្រី២៧នាក់) ត្រូវបានក្រសួងយុត្តិធម៌ លើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់ Fresh News។ លោកថ្លែងថា ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣នាក់
December 30, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានសម្រេចរួមគ្នាសម្រួលឱ្យមានការដឹកទំនិញឆ្លងកាត់តាមច្រកទ្វារអន្តរជាតិស្ទឹងបត់ រវាង ប្រទេសទាំងពីរ ក្រោយមានហេតុការណ៍អគ្គិភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត និងក៏បាន សម្រួលឱ្យមានការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានដោយធម្មតា តាមរយៈផ្លូវវាងដល់ព្រំដែនតែម្តង។ ថ្លែងនៅក្នុងពិធីបើកការដ្ឋាន និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំឱ្យអាជ្ញាធរប្រញាប់ប្រញាល់រៀបចំសណ្តាប់ធ្នាប់នៅ កន្លែងឆេះកាស៊ីណូ ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ពាក់ព័ន្ធនឹងការងារនេះ
December 30, 2022 - ព័ត៌មានអន្តរជាតិ
តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំបន្ថែមទៀត ដែលនាំឱ្យការជាប់ពន្ធនាគាររបស់គាត់មានសរុប ៣៣ ឆ្នាំ។ អតីតមេដឹកនាំប្រជាធិបតេយ្យរបស់ប្រទេសនេះ ត្រូវបានឃុំខ្លួនក្នុងផ្ទះចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលរបស់គាត់ ក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក លោកស្រីត្រូវប្រឈមមុខនឹងការកាត់ក្ដីអស់រយៈពេល ១៨ខែ កន្លងមកនេះ លើបទចោទប្រកាន់ចំនួន ១៩។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យមានការដោះលែងលោកស្រីកាលពីសប្តាហ៍មុនផងដែរ។ នៅថ្ងៃសុក្រនេះ លោកស្រីត្រូវបានកាត់ទោសលើបទចោទប្រកាន់ចំនួន ៥ ចុងក្រោយ ដែលគាត់បានប្រឈមមុខ។ តុលាការបានរកឃើញថា គាត់មានទោសពីបទពុករលួយ ដោយសារតែគាត់មិនបានអនុវត្តតាមបទប្បញ្ញត្តិ ក្នុងការជួលឧទ្ធម្ភាគចក្រសម្រាប់រដ្ឋមន្ត្រីរដ្ឋាភិបាល។ គាត់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មចំនួន ១៤ ករណីផ្សេងៗគ្នា
December 30, 2022 - ព័ត៌មានជាតិ
(កំពត)៖ ឆ្លើយតបទៅកាន់លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលចង់ស្នើសុំរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ និងប្តូរមកជាការបើកប្រាក់សុទ្ធវិញនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារដដែល និងមិនវិលទៅរកការបើកសាច់ប្រាក់ផ្ទាល់វិញនោះឡើយ ព្រោះសម័យនេះជាសម័យកាលឌីជីថល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្លើយតបទៅកាន់លោក សុខ ទូច យ៉ាងដូចនេះនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «បន្ទាប់ពីឯកឧត្តម
December 30, 2022









