Khmerpress
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងអង្គការដៃគូនានា បានចុះពិនិត្យ និងសាកសួរផ្ទាល់ ដល់គ្រួសាររបស់ លោក ប្រាក់ សុភ័ក្រ ជាបុរសពោះម៉ាយ ដែលមានកូនបួននាក់ក្នុងបន្ទក់ ហើយកំពុងស្នាក់នៅក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ទឹងជ្រៅ ក្នុងក្រុងតាខ្មៅ មានជីវភាពខ្វះខាត និងមានជំងឺផង ដែលមិនមានលទ្ធភាពអាចឱ្យកូនបានសិក្សារៀនសូត្របាន។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្ដែង ក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល

    December 30, 2022
  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond)និងកាស៊ីណូ Poipet Resort នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាហេតុការណ៍ដែលគួរឱ្យរន្ធត់ នៅចុងឆ្នាំ២០២២នេះ។ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក តានិណៃ អ៊ិឈិតុម៉ុភារធារីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសាររំលែកទុក្ខ ជាមួយនឹងខ្លឹមសារដូចខាងក្រោម៖ «ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុអគ្គិភ័យនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត។ ក្នុងនាមស្ថានទូតជប៉ុន​ ខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ។ ខ្ញុំសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធជរងគ្រោះបានទៅកាន់សុគតិភព និងសូមឱ្យជនដែលរងរបួស សូមឆាប់ជាសះស្បើយ»។ សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា

    December 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ។ បច្ចុប្បន្ននេះមានការផ្ទុះឡើងវិញនូវការឆ្លងវីរុសកូវីដ-១៩ នៅតាមបណ្ដាប្រទេសមួយ ចំនួនក្នុងតំបន់ក៏ដូចជានៅលើសាកលលោក។ ដើម្បីរក្សា និងបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ សំដៅ កាត់បន្ថយអត្រាឈឺធ្ងន់ និងការស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

    December 30, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងការចូលរួមរំលែកមរណៈទុក្ខជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូ Grand Diamonds City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នេះជារឿងដែលគួរឱ្យសោកស្ដាយមួយដែលបានកើតនៅក្នុងចុងឆ្នាំ២០២២នេះ។ ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៣០ខែធ្នូ

    December 30, 2022
  • សិល្បៈ

    (អាមេរិក)៖ ខណៈឆ្នាំ២០២២ កាន់តែខិតជិតដល់ទីបញ្ចប់ហើយនោះ នាពេលថ្មីៗនេះស្រាប់តែមានការប្រកាសពីចំណាត់ថ្នាក់សម្រស់តារាស្រីដែលមានភាពស្រស់ស្អាតជាងគេប្រចាំឆ្នាំ ២០២២ និងកំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រជាច្រើន ក្រោយពីបានទន្ទឹងរង់ចាំមើលអាយដលរបស់ពួកគេរៀងៗខ្លួន ។ បើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Thailand Postsen បានឲ្យដឹងថា នារីដែលបានជាប់ក្នុងលំដាប់ Top 1 ឬអាចនិយាយបានថា ជានារីដែលមានសម្រស់ស្អាតជាងគេប្រចាំឆ្នាំ ២០២២ គឺបានទៅលើ តារាម៉ូដែលស្រីអាមេរិក នាង Jasmine Tookes។ នាងត្រូវបានបោះឆ្នោតជ្រើសរើស អ្នកដែលមានមុខស្អាតជាងគេលើពិភពលោក ដោយវ៉ាដាច់លើតារាជាច្រើននៅក្នុង Top 100 ហើយនេះ ក៏ជាលើកទី៨ ហើយ រូបនាងបានស្ថិតក្នុងបញ្ជី។ គួរជម្រាបថា តារាម៉ូដែល

    December 30, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកកំពុងពិចារណាអំពីជម្រើសនៃការអនុវត្តវិធានការដ៏តឹងរឹងមួយដើម្បីទប់ស្កាត់ការនាំចូលមេរោគនៃជំងឺកូវីដ-១៩ពីក្រៅប្រទេស ដោយអាជ្ញាធរអាមេរិកគ្រោងនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ចំពោះកាកសំណល់ទឹកទាំងអស់ដែលមាននៅលើយន្តហោះដឹកអ្នកដំណើរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៣០ ខែធ្នូនេះបានបញ្ជាក់ថា គម្រោងអនុវត្តវិធានការរបស់អាជ្ញាធរអាមេរិកដូចបានជម្រាបជូនខាងលើនេះគឺបានកើតឡើងក្រោយពេលដែលមានប្រភពក្រៅផ្លូវការជាច្រើនសុទ្ធតែបានអះអាងថា នៅក្នុងប្រទេសចិនកំពុងតែផ្ទុះការរាតត្បាតជំងឺកូវីដ-១៩យ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា បើយោងទៅតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិនបានបង្ហាញថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនមានចំនួនមិនច្រើនគួរឲ្យព្រួយបារម្ភនោះទេ ពោលគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន។ យ៉ាងណាក្តី បើយោងតាមក្រុមអ្នកជំនាញជាច្រើនសុទ្ធតែបានអះអាងថា ចិនកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងខ្លាំង ពោលគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីអាចមានដល់ខ្ទង់ ២៥០លាននាក់ដោយគិតត្រឹម ២០ថ្ងៃដំបូងនៃខែធ្នូនេះ។ អ្វីដែលធ្វើឲ្យក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងព្រួយបារម្ភអំពីស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនយ៉ាងខ្លាំងនោះ គឺដោយហេតុថា ចិនមានប្រជាពលរដ្ឋច្រើនណាស់ពោលគឺប្រមាណជា ១,៤ពាន់លាននាក់ ហើយភាគច្រើននៃប្រជាពលរដ្ឋទាំងអស់នោះមិនបានទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់តាមការណែនាំនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 30, 2022
  • ព័ត៌មានអន្តរជាតិ

    ការ​ប្រកាស​អាសន្ន​ចំពោះការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ត្រូវ​បានដាក់​ចេញ​នៅ​ទូទាំង​ប្រទេស ខណៈ​​រលក​ថ្មី​នៃ​មីស៊ីលរុស្ស៊ី​ បាន​តម្រង់​គោលដៅ​មកលើ​ទីក្រុង​ធំៗរបស់​អ៊ុយក្រែន។ ទីប្រឹក្សាប្រធានាធិបតីលោក Mykhailo Podolyak បាននិយាយថា មីស៊ីលជាង ១២០ គ្រាប់ ត្រូវបានបាញ់បង្ហោះទៅកាន់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ អភិបាលក្រុងលោក Vitaliy Klitschko បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣ នាក់ រួមទាំងក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការបាញ់បង្ហោះបានវាយប្រហាររដ្ឋធានីគៀវ។ សំឡេងផ្ទុះ​ក៏​ត្រូវ​បាន​គេ​ឮ​នៅ​ក្នុង​ទីក្រុង Kharkiv, Odesa, Lviv និង Zhytomyr ផងដែរ។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីកំពុងវាយប្រហារប្រទេសនេះពីទិសដៅផ្សេងៗគ្នា ជាមួយនឹងមីស៊ីលធ្វើដំណើរតាមអាកាស និងតាមសមុទ្រ។

    December 30, 2022
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ចាប់ពីម៉ោង៧៖០០នាទី ព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា បានពិភាក្សាគ្នាជាមួយក្រុមសង្គ្រោះរបស់ថៃ ដើម្បីចាប់ផ្តើមបន្តកិច្ចប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុង​ប៉ោយប៉ែត។ សូមជ​ម្រាបថា គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។ ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត ស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់។

    December 30, 2022
  • ព័ត៌មានអន្តរជាតិ

    ស្តេចបាល់ទាត់របស់ប្រេស៊ីល Pelé បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ នៅមន្ទីពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo ប្រទេសប្រេហ្ស៊ីល ថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីប្រយុទ្ធជាមួយជំងឺមហារីកយ៉ាងយូរ នេះបើយោងតាមការបញ្ជាក់របស់ ក្រុមគ្រួសាររបស់គាត់។ លោក Pelé ដែលជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន World Cup បីដងនោះ បានចូលសម្រាកនៅមន្ទីរពេទ្យតាំងពីខែវិច្ឆិកាមកម្ល៉េះ។ Pelé កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៤០។ ក្នុងអាជីពរយៈពេល២១ឆ្នាំរបស់គាត់ Pelé លោកស៊ុតបញ្ចូលទីបាន ១,២៨៣ គ្រាប់ក្នុងការប្រកួត ១,៣៦៧ រួមទាំង

    December 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ​ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយណែនាំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា ការចាក់វ៉ាក់សាំង គឺជាវិធានការដ៏ចាំបាច់ ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកលមួយនេះ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «វ៉ាក់សាំងជាជម្រើសតែមួយគត់ ដែលជួយយើងកាត់បន្ថយការឆ្លង ឬការឆ្លងហើយតែមិននាំទៅដល់សភាពធ្ងន់ធ្ងរ»។ ឈរលើស្មារតីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំងដូសជំរុញដូចខាងក្រោម៖ ១៖ ចាក់ដូសជំរុញទី៤ ដល់កុមារអាយុពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ។

    December 30, 2022