- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការផលិតអំបិលកំពត នឹងត្រូវប្រមូលផល នៅដើមខែកម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ខណៈកម្ពុជាបានផ្អាកទាំងស្រុង លើការនាំចូលអំបិល ពីទីផ្សារអន្ដរជាតិមកផ្គត់ផ្គង់ តម្រូវការក្នុងស្រុក។ គិតរហូតមកដល់ពេលនេះកម្ពុជា បាននាំចូលអំបិលប្រមាណជា៣ម៉ឺនតោនពីប្រទេសឥណ្ឌា ដើម្បីមកបំពេញតម្រូវការក្នុងស្រុក។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ លោក ប៊ុន បារាំង អ្នកផលិតអំបិលបានបញ្ជាក់ថា «តាមគម្រោងការនាំចូលអំបិល នឹងត្រូវនាំចូលប្រមាណ៦ម៉ឺនតោន ដើម្បីបំពេញតម្រូវការទីផ្សារ តែមកដល់ពេលនេះកម្ពុជា បាននាំចូលអំបិលប្រមាណជា ៣ម៉ឺនតោនប៉ុណ្ណោះ ចំពោះបរិមាណ៣ម៉ឺនតោនេះ ក៏ត្រូវបានផ្អាកការនាំចូលផងដែរ ដោយសារតែយើងកំពុងលក់ចេញ និងរង់ចាំការប្រមូលផលអំបិលកំពត»។ លោកបានបន្ដថា អំបិលកំពតនឹងត្រូវប្រមូលផល
December 29, 2022 - សង្គម
(ភ្នំពេញ)៖ រឿងរ៉ាវរបស់អតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា ដែលធ្លាក់ខ្លួនពិការ ត្រូវលក់ភេសជ្ជៈនៅតាមដងផ្លូវដើម្បីដោះស្រាយជីវភាពដែលខ្វះខាតខ្លាំងនោះ បានធ្វើឱ្យមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរជាពន់ពេក។ ដោយអ្នកលេងបណ្តាញសង្គមសង្ឃឹមថាសប្បុរសជនអាចជួយអតីតកីឡាកររូបនេះដើម្បីសម្រួលជីវភាពដែលកំពុងខ្វះខាត។ ទោះ ធី ដារ៉ាម៉ា មិនអាចជោគជ័យដូចកីឡាករផ្សេងក៏គាត់ធ្លាប់ចូលរួមចំណែកជាមួយវិស័យកីឡាប្រដាល់គុនខ្មែរនេះផងដែរ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Pov Rattana បានឱ្យដឹងថា «ទន្ទឹមមានអ្នកឈ្នះ លេីកមុខមាត់វិស័យប្រដាល់ ក៏ត្រូវក្រលេកមេីល អ្នកដែលបញ្ចប់អាជីព ក្នុងវិស័យមួយនេះដែរ។ សង្ឃឹមថានឹងមានសប្បុរសជនជួយគាត់ អោយដូចកីឡាករដែលឈ្នះដូចគ្នា ។ មិនចង់អោយបញ្ចប់អាជីពទៅ ទៅជាចឹងទាំងអស់គ្នាទេ !! គាត់លក់នៅស្តុបបូកគោ ជួយទិញគាត់ផង !!! ABA នៅលេីផ្លាកគាត់»។ កន្លងមកក៏មានសប្បុរសជនមួយចំនួនបានជួយផ្តល់ថវិកា ហើយ
December 29, 2022 - សង្គម
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Vichet Pin ដែលបានបង្ហាញនូវបទពិសោធន៍របស់ខ្លួនដែលបានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅលេងខេត្តព្រះសីហនុ ហើយរថយន្តរបស់ខ្លួនបានបែកកង។ ម្ចាស់រថយន្តរូបនេះបានអះអាងថា ក្រុមការងារផ្លូវល្បឿនលឿន បានជួយដោះកង់ និងចាប់ចូលវិញ ដោយមិនគិតថវិកាសូម្បីមួយសេន។ ប្រភពដដែរបានសរសេររៀបរាប់ថា៖ «កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ខ្ញុំបានធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅលេងខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារ មកដល់ចំណុចគ.ម ១៧២ រថយន្តរបស់ខ្ញុំបានបែកកង់ ដោយសារស្ថានភាពផ្លូវមានភាពមមាញឹក និងរថយន្តបើកបរមានល្បឿនលឿនៗ ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង ថាគួរធ្វើយ៉ាងណា? ប៉ុន្តែដោយសារបានបុណ្យជួយ មួយសន្ទុះក្រោយមកក្រុមការងារផ្លូវល្បឿនក៍បានមកដល់ដែរ ហើយក៍រឹតតែបុកពោះម្តងទៀតដែរ ដោយលឺគេថាខូចឡាននៅលើផ្លូវល្បឿនអស់លុយ។ ប៉ុន្តែមិនដូចការគិតរបស់ខ្ញុំនោះទេផ្ទុយទៅវិញក្រុមការងារផ្លូវល្បឿនលឿនបានមកដល់ដាក់កោណសុវត្ថិភាព និងបើកឡានដាក់ភ្លើងសុំផ្លូវដើម្បីជួយខ្ញុំទៅវិញ មិនតែប៉ុណ្ណោះក្រុមការងារបានជួយដោះកង់ និងចាប់ចូលវិញ
December 29, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី ជំនាញចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី ផ្ទាំងសូឡា និងរោងចក្រគ្រឿងសង្ហារឹម នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមតំណាងរោងចក្រផលិតសំបកកង់រថយន្តបានឱ្យដឹងថា រោងចក្រមានគម្រោង សាងសង់លើផ្ទៃដី ២៨ហិកតា ហើយជំហានទី១
December 29, 2022 - ព័ត៌មានអន្តរជាតិ
ខ្សែភាពយន្តកំពុងអង្រួនដួងចិត្តអ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោកគឺរឿង “Avatar: The Way Of Water ” ត្រូវបានបណ្តាញសារព័ត៌មាន Channel News Asia រាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះថា អាចរកប្រាក់ចំណូលពីការលក់សំបុត្រនៅទូទាំងពិភពលោកបានខ្ទង់ ១ពាន់លានដុល្លារហើយ ខណៈខ្សែភាពយន្តបែប 3D មួយនេះទើបតែធ្វើការចាក់ផ្សាយបានត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។ ជាមួយនឹងប្រាក់ចំណូលដ៏ច្រើននេះបានធ្វើឲ្យរឿង “Avatar: The Way Of Water ” ក្លាយជាខ្សែភាពយន្តដែលអាចរកប្រាក់ចំណូលបានច្រើននិងលឿនបំផុតនៅក្នុងឆ្នាំ ២០២២នេះ។ បើតាមលោក James Cameron ដែលជាផលិតករខ្សែភាពយន្តដែលកំពុងផ្ទុះការពេញនិយមខ្លាំងមួយនេះបានឲ្យដឹងថា ក្នុងការផលិតរឿង “Avatar: The Way Of
December 29, 2022 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស១០នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ប្រាប់ Fresh News ថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈភ្លើងមិនទាន់រលត់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបញ្ជាផ្ទាល់របស់លោក សិទ្ធិ ឡោះ បានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង។ កម្លាំងកំពុងកិច្ចប្រតិបត្តិការជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត។
December 29, 2022 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បាននិងកំពុងឆាបឆេះកាស៊ីណូហ្រ្គេនដាយមិន កណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ហើយរហូតដល់ទៀបភ្លឺថ្ងៃទី២៩ ខែធ្នូនេះ មិនទាន់រលត់នៅឡើយទេ។ លោកស្នងការ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ៣០០នាក់ និងរថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង កំពុងប្រតិបត្តិការនៅកន្លែងកើតហេតុ។ តែដោយសារទីតាំងខ្ពស់ ចង្អៀត ទំហំភ្លើងឆេះរាលដាលពាសពេញទីតាំង ទើបធ្វើឱ្យប្រតិបត្តិការពន្លត់ជួបការលំបាក ហើយមិនទាន់អាចពន្លត់បាន។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់
December 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ។ ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃ៧កើត ដល់ថ្ងៃ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ
December 28, 2022 - សិល្បៈ
(ភ្នំពេញ)៖ តន្រ្តីករនិង អគ្គនាយកប្រតិបត្តិរបស់ផលិតកម្មបារមី Baramey Production កញ្ញា ឡូរ៉ា ម៉ម បានបង្ហាញពីមោទកភាពចំពោះ វណ្ណដា និងកីឡាករគុនខ្មែរ ធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាទៅឆាកអន្តរជាតិ។ កញ្ញាបានលើកឡើងថា ថ្មីៗនេះNME Asia បានចេញផ្សាយបញ្ជី កំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២ ហើយក្នុងនោះ អាល់ប៊ុម Skull 2 របស់ Vann Da – វណ្ណដា ជាមួយនឹងបទ “Khmer Blood” ដែលទទួលបានចំណាប់អារម្មណ៍ជាពិសេស ក៏បានជាប់ចំណាត់ថ្នាក់លេខ ១៣
December 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យផោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
December 28, 2022









