Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅឯប្រទេសចិន បានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិត នៅថ្ងៃពុធនេះ នៅពេលដែលយានជំនិះសរុបច្រើនជាង២០០គ្រឿង បានបុកបន្តកន្ទុយគ្នានៅលើស្ពានហាយវ៉េមួយខ្សែ ស្ថិតក្នុងទីក្រុងចេងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ដោយសារតែការចុះអ័ព្ទខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។ ស្ពានកើតហេតុខាងលើគឺ ស្ពានចេងស៉ីន ហ័ងហឺ (Zhengxin Huanghe) ដែលជាស្ពានដ៏សំខាន់មួយ សម្រាប់ឆ្លងកាត់ទន្លេលឿង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន មានមនុស្សជាច្រើននាក់រងរបួស ប៉ុន្តែបានជាប់ក្នុងរថយន្តរបស់ពួកគេ ខណៈអាជ្ញាធរពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១១គ្រឿង រួមជាមួយភ្នាក់ងារ៦៦នាក់ភ្លាមៗ ដើម្បីទៅជួយសង្រ្គោះនៅកន្លែងជួបគ្រោះថ្នាក់។ គួរបញ្ជាក់ថា

    December 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបង្ហើបថា ក្នុងច្បាប់ចរាចរណ៍ថ្មី ដែលកំពុងតែប្រជុំឆ្លងសេចក្ដីព្រាងនេះ នឹងមានចំណុចមួយដែលចែងថា អ្នកបើកបរទាំងឡាយណា ដែលត្រូវបានរកឃើញមានសារធាតុញៀន នឹងត្រូវដកហូតប័ណ្ណបើកបរតែម្ដង។ ក្នុងបទសម្ភាសខ្លីមួយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយបញ្ចប់កិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការដកហូតប័ណ្ណបើកបរនេះ មិនមែនដករហូតនោះទេ ពោលនៅពេលអ្នកបើកបរត្រូវបានតេស្ដរកឃើញ អវិជ្ជមានសារធាតុញៀន នោះនឹងប្រគល់សិទ្ធិឲ្យបើកបរវិញ។ សម្ដេចក្រឡាហោម ស

    December 28, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានមានប្រសាសន៍ថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសរបស់លោក។ នៅក្នុងសារវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Zelenskyy បានកត់សម្គាល់ថា លោកបានជួបមេបញ្ជាការនៅថ្ងៃនោះ ហើយប្រធានបទគឺច្បាស់ណាស់ថា និយាយពីតំបន់ Bakhmut, Kreminna និង Donbas ។ បន្ទាប់​ពី​យោង​ទៅ​លើ​សមរភូមិ​ភាគ​ខាង​កើត លោក​បាន​បញ្ជាក់​ថា កម្លាំង​ការពារ និង​សន្តិសុខ​ កំពុង​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​ខាង​មុខ។ លោក Zelenskyy ក៏បាននិយាយផងដែរថា គាត់បាននិយាយជាមួយប្រធានក្រុមហ៊ុន BlackRock ដែលជាមូលនិធិវិនិយោគដ៏ធំបំផុតរបស់ពិភពលោក អំពីការកសាងឡើងវិញនៃអ៊ុយក្រែន។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងរៀបចំ ដើម្បីចូលរួមក្នុងកិច្ចប្រជុំខែមករា នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង

    December 28, 2022
  • សិល្បៈ

    Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅប្រកួតនៅឥណ្ឌូនេស៊ី កញ្ញាបានចូល TOP20- TOP10 ដោយសមត្ថភាព និងគ្រងមកុដលំដាប់រងទី ៥ Miss Grand International 2022។ ក្រោយពីបានកាន់តំណែងជាលំដាប់រងទី៥ កញ្ញាមមាញឹកជាខ្លាំងជាមួយនឹងស្ថាប័នMiss Grand International មានការងារជាបន្តបន្ទាប់នៅប្រទេសថៃ។ ក្នុងនោះផងដែរបន្ទាប់ពីបញ្ចប់ការងាររយៈពេល៣ខែ នៅក្រៅប្រទេស នៅថ្ងៃនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 ប្រកាសថានឹងមកកម្ពុជាវិញ នៅដើមខែក្រោយនេះ។

    December 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចាប់ផ្តើមដំណើរការសាងសង់រូបសំណាក «រូបពីរ ឬ វិមានរំឰកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ដែលជាស្ដូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-បារាំងឡើងវិញ។ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅសារមន្ទីរជាតិ មានការប្រគល់-ទទួល រូបសំណាក «រូបពីរ ឬ វិមានរំឰកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ដែលនៅសេសសល់ពីការបំផ្លាញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចំនួន ៧វត្ថុ ធ្វើពីលោហធាតុពីសារមន្ទីរជាតិ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្គុំ និងសាងសង់ស្ដូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-បារាំងឡើងវិញ។ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh

    December 28, 2022
  • ព័ត៌មានអន្តរជាតិ

    រដ្ឋាភិបាលជប៉ុនបានប្រកាសថា ការគ្រប់គ្រងព្រំដែនជាបន្ទាន់នឹងត្រូវបានដាក់លើអ្នកធ្វើដំណើរមកពីប្រទេសចិន ដោយសារតែការកើនឡើងនៃចំនួនករណីជំងឺ COVID-19 នៅក្នុងប្រទេសចិន។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បានប្រកាសពីវិធានការណ៍នេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីការពិភាក្សាជាមួយរដ្ឋមន្ត្រីសុខាភិបាលលោក Kato Katsunobu និងអ្នកដទៃទៀត។ លោក​បាន​និយាយ​ថា ការ​គ្រប់​គ្រង​ព្រំដែន​ថ្មី​នឹង​ត្រូវ​ដាក់ឱ្យប្រើ​ចាប់​ពី​ថ្ងៃ​សុក្រ។ ពោលគឺ អ្នកធ្វើដំណើរទាំងអស់នៅលើជើងហោះហើរផ្លូវត្រង់ពីចិនដីគោក និងអ្នកដែលបានទៅទីនោះក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ នឹងត្រូវបានធ្វើតេស្តរក COVID-19 នៅពេលមកដល់ប្រទេសជប៉ុន។ ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន សំណាករបស់ពួកគេនឹងត្រូវបញ្ជូនទៅកន្លែងវិភាគហ្សែន ដើម្បីពិនិត្យមើលវ៉ារ្យ៉ង់ថ្មីណាមួយ។ អ្នកដែលមានរោគសញ្ញា នឹងតម្រូវឱ្យស្នាក់នៅកន្លែងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃ។ អ្នកដែលមិនមានរោគសញ្ញានឹងតម្រូវឱ្យធ្វើដូចគ្នា ប៉ុន្តែរយៈពេល ៥

    December 28, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបានធ្លាក់ពីលើរថភ្លើង ខណៈពេលដែលរូបគាត់រវល់ថតរូប Selfie ក្នុងអំឡុងពេលដែលរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទេសភាពស្អាត។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ​ ទី២៧ ខែធ្នូនេះបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាភ្ញៀវទេសចរណ៍ជនជាតិនូវែលសេឡង់ឈ្មោះ Patrick Ward ភេទប្រុស អាយុ ៤៥ឆ្នាំ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់រូងភ្នំ Krasae ស្ថិតនៅក្នុងក្រុង Kanchanaburi ភាគខាងលិចប្រទេសថៃ និងជាតំបន់ដែលមានទេសភាពយ៉ាងស្រស់ស្អាតសម្រាប់ការថតរូប។​ ដោយមើលឃើញទេសភាពដ៏ស្រស់ស្អាតនេះ លោក Patrick Ward បានបើកបង្អួចរថភ្លើងនិងអើតកចេញក្រៅដើម្បីថតរូប Selfie ហើយពេលនោះគាត់ក៏បានធ្លាក់ចេញពីរថភ្លើងតែម្តង។​ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា លោក Patrick Ward បានធ្លាក់ចុះមកដីក្នុងកម្ពស់ប្រមាណជា ៨ម៉ែត្រ និង​បានស្លាប់ភ្លាមៗតែម្តង៕ ផ្តល់សិទ្ធិដោយ៖

    December 28, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ម៉ូតូ Honda Beat ឆ្នាំ២០២៣ ជូនដល់សិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសAចំនួន២២ រូប និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលរៀបចំធ្វើឡើងនៅក្នុងបរិមានសាលាខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ បេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់

    December 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ពិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានដូស ដែលជាអំណោយរបស់ក្រសួងកសិកម្មនិងកិច្ចការជនបទចិន ជូនចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលមាននៅក្នុងកសិកម្មកម្ពុជាត្រូវបានអនុវត្តទាំងស្រុងនិងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងនោះមានដូចជាកសិផល ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ក្រោមការអញ្ជើញចូលរួមជាសក្ខីភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន Li Keqiang ចិននិងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើអនុស្សាណៈយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវៈបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ, កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយដល់កម្ពុជាជាវ៉ាក់សាំងការពារជំងឺសត្វ និងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងវិស័យកសិកម្ម។ ដើម្បីអនុវត្តសមិទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ

    December 28, 2022
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) ជាមនុស្សមានភក្ដីភាពបំផុតចំពោះលោក ពូទីន បានព្យាករថានឹងមានសង្រ្គាមផ្ទុះឡើងរវាង អាល្លឺម៉ង់ និងបារាំងនៅឆ្នាំ២០២៣ ព្រមទាំងសង្រ្គាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកដែលត្រួសត្រាយផ្លូវឱ្យមហាសេដ្ឋី លោក Elon Musk កា្លយជាប្រធានាធិបតី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។ លោក ម៉េដវ៉េដេវ បច្ចុប្បន្នគឺជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី និងធ្លាប់កាន់តំណែងជាប្រធានាធិបតីរុស្ស៉ីបានមួយអាណត្តិ នៅពេលដែលលោក ពូទីនកាន់តំណែងជា នាយករដ្ឋមន្ត្រី។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោក ម៉េដវ៉េដេវ

    December 28, 2022