- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ តុលាការបានសម្រេចផ្តន្ទាទោសស្ត្រីអ្នកជំនួញហាយសូឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» (ចេញសែកស្អុយ)។ សាលក្រមនេះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក រត្ន័ ស៊ីថា ប្រកាសកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោក ជួន សុជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។ សូមរំលឹកថា ស្ត្រីរូបនេះនៅពេលត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ក៏មានការអន្តរាគមន៍មិនឲ្យមានការថតរូប ពោលគឺអនុញ្ញាតឲ្យរថយន្ដដឹកស្ត្រីជំនួញដល់កាំជណ្ដើរយន្ដក្នុងតុលាការតែម្ដង ដោយមិនដាក់ចុះក្រៅរបងតុលាការបណ្ដើរចូលដូចជនសង្ស័យផ្សេងនោះទេ។ លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ
December 29, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវជាតិលេខ៣១ និងលេខ៣៣ នឹងប្រកាសបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងប្រមាណ ៥៣,៥៣ គីឡូម៉ែត្រ គិតចេញពីផ្លូវបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតដល់ផ្សារកំពង់ត្រាច (ចំណុចប្រសព្វផ្លូវជាតិលេខ៣៣) ដោយមានឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំណែកឯផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ
December 29, 2022 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ តុល្យការចុងក្រោយ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង ប៉ុន្ដែភ្លើងមិនទាន់អស់រងើកនៅឡើយទេ។ លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងជួយសង្គ្រោះនៅបន្ដប្រតិបត្តិការស្រាវជ្រាវរុករកជនរងគ្រោះ ដែលជាប់គាំង ក្នុងអគារដែលត្រូវភ្លើងឆេះដដែល ដោយមិនទាន់បិទបញ្ចប់នៅឡើយទេ។ បើតាមលោកអភិបាលខេត្ត រហូតមកដល់ពេលនេះ កម្លាំងរុករកបានប្រទះឃើញសាកសពជនរងគ្រោះ ជាង១០នាក់ និងមនុស្សដែលរបួសជាង៣០នាក់។ ក្នុងមានទាំងជនជាតិខ្មែរ និងជនបរទេស។ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានអះអាងថា
December 29, 2022 - ព័ត៌មានអន្តរជាតិ
ក្រសួងសុខភាពសាធារណៈរបស់អ៊ុយរូហ្គាយបាននិយាយថា អ្នកជំនាញរបស់ពួកគេបានរកឃើញវត្តមាននៃជំងឺ COVID-19 វ៉ារ្យ៉ងអូមីក្រុង ក្នុងទម្រង់ថ្មីចំនួន ២ ចំពេលមានរលកនៃការឆ្លងថ្មីៗជាបន្ដបន្ទាប់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អូមីក្រុងទម្រង់ថ្មីទាំង ២ ត្រូវបានគេហៅថា XBB.1 និង DL.1 ហើយវាត្រូវបានរកឃើញដោយ នាយកដ្ឋានមន្ទីរពិសោធន៍សុខភាពសាធារណៈផ្នែករោគរាតត្បាត។ គិតមកទល់ពេលនេះ អូមីក្រុងនៅតែជាវ៉ារ្យ៉ង់ឈានមុខគេ ហើយទម្រង់របស់វាបានផ្លាស់ប្តូរទៅតាមពេលវេលា។ ក្រសួងបន្តថា សាធារណជនគួរបន្តអនុវត្តការបង្ការ និងចាក់វ៉ាក់សាំង។ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Daniel Salinas កាលពីថ្ងៃពុធក៏បានបញ្ជាក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដែរថា នៅក្នុងចំណោមជំងឺ COVID-19 ក្នុងទម្រង់ផ្សេងគ្នា ដែលកំពុងមានស្រាប់នៅអ៊ុយរូហ្គាយ ក្រុមមន្ត្រីកំពុងរាប់បញ្ចូល XBB.1 និង DL.1 ជាផ្នែកមួយនៃការកើនឡើងនៃករណីបច្ចុប្បន្ននេះ។
December 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសុខាភិបាល ដែលមានអគ្គនាយកបច្ចេកទេស, អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ដ្រីអាកាសដ្ឋាអន្ដរជាតិភ្នំពេញ, មន្ដ្រីចត្ដាឡីស័ក និងអាជ្ញាធរទាំងអស់ ចុះពិនិត្យស្ថានភាពអ្នកដំណើរអញ្ជើញចូលមកប្រទេសកម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងថា ក្រុមការងារសុខាភិបាល និងមន្ដ្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានចុះមកពិនិត្យអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាទីតាំងទទួលអ្នកដំណើរយ៉ាងច្រើន អញ្ជើញចូលមកប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកំដៅចំនួន៣គ្រឿងទៀត នៅច្រកចេញចូល VIP ចំនួន១គ្រឿង និងធម្មតាចំនួន២គ្រឿង ដើម្បីធ្វើការតាមដានសុខភាពអ្នកដំណើរដែលចូលមកប្រទេសយើង។ លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «យើងបានឯកភាពគ្នាថា យើងនឹងដាក់នូវម៉ាស៊ីនស្កេនកំដៅនៅកន្លែងដែលភ្ញៀវអញ្ជើញមកដល់ ហើយនៅទីតាំង
December 29, 2022 - ព័ត៌មានអន្តរជាតិ
អ៊ូសបេគីស្ថាន៖ ក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថានបានអះអាងថា បានរកឃើញករណីមានកូនក្មេងចំនួន ១៨នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលញ៉ាំទឹកស៊ីរ៉ូ ដែលជាប្រភេទថ្នាំបំបាត់ក្អកនិងផ្តាសាយផលិតនៅក្នុងប្រទេសឥណ្ឌា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះបានបញ្ជាក់ថា ទឹកស៊ីរ៉ូដែលកំពុងជាប់ពាក់ព័ន្ធក្នុងករណីចម្រូងចម្រាស់នេះគឺទឹកស៊ីរ៉ូម៉ាក Doc-1 Max ផលិតឡើងដោយក្រុមហ៊ុន Marion Biotech ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ក្រោយញ៉ាំទឹកស៊ីរ៉ូដូចបានជម្រាបជូនខាងលើនេះរួចគឺមានកូនក្មេងចំនួន ២១នាក់បានរងប្រតិកម្មយ៉ាងខ្លាំង ពោលគឺមានបញ្ហាថប់ដង្ហើមយ៉ាងធ្ងន់ធ្ងរបំផុតនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ យ៉ាងណាក្តី មានកូនក្មេងត្រឹមតែ ៣នាក់ប៉ុណ្ណោះដែលគេអាចជួយសង្គ្រោះជីវិតបានទាន់ពេលវេលា ខណៈក្មេងចំនួន ១៨នាក់ផ្សេងទៀតបានស្លាប់យ៉ាងអាណោធអាធ័មជាទីបំផុត។ ក្រោយពេលកើតហេតុក្រុមអ្នកជំនាញអ៊ូសបេគីស្ថានបានរកឃើញថា នៅក្នុងទឹកស៊ីរ៉ូមានផ្ទុកនូវសារធាតុ Ethylene Glycol ដែលជាប្រភេទសារធាតុពុលផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅទាន់ទទួលបានការឆ្លើយតបយ៉ាងណានោះទេពីសំណាក់ភាគីខាងប្រទេសឥណ្ឌា ហើយចំពោះករណីស្លាប់នេះទៀតសោធក៏គេនៅទាន់រកឃើញច្បាស់ថា
December 29, 2022 - ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានកាតាបានបញ្ជាក់ថា បន្ទប់សម្រាករួមគ្នារបស់កំពូលកីឡាករ Lionel Messi និង Sergio Aguero នៅក្នុងព្រឹត្តិការណ៍ World Cup នឹងលែងទទួលភ្ញៀវទៀតហើយ។ ផ្ទុយទៅវិញតំបន់នោះនឹងក្លាយជាសារមន្ទីរខ្នាតតូចមួយ ខណៈដែលប្រដាប់ប្រដាដែលកីឡាកររបស់ក្លឹប Paris Saint-Germain រូបនេះបានប្រើប្រាស់នៅទីនោះ ក៏នឹងត្រូវរក្សាទុកឱ្យនៅដូចដើម ដើម្បីសិស្សានុសិស្ស និងអ្នកផ្សេងទៀតអាចចូលទស្សនាបាន នេះបើតាមការចុះផ្សាយដោយ GOAL ។ លោក Hitmi al Hitmi នាយកផ្នែកទំនាក់ទំនង និងទំនាក់ទំនងសាធារណៈនៅសាកលវិទ្យាល័យកាតា បានប្រាប់កាសែតកាតា Al Sharq ថា៖«បន្ទប់របស់កីឡាករជម្រើសជាតិអាហ្សង់ទីន Lionel Messi នឹងមិនផ្លាស់ប្តូរទៅណា
December 29, 2022 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ របាយការណ៍បន្ថែមនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុងហើយ។ លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គ្រាដែលអគ្គិភ័យអាចគ្រប់គ្រងបានទាំងស្រុងនេះ ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ ពោលនៅពេលនេះកម្លាំងសមត្ថកិច្ចទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវរុករកជនរងគ្រោះដែលបានជាប់គាំង នៅក្នុងអគារនៅពេលដែលភ្លើងកំពុងឆេះ។ បើតាមលោកអភិបាលខេត្ត រហូតមកដល់ពេលនេះ មានមនុស្ស១១នាក់ ត្រូវបានស្លាប់ និងជាង៣០នាក់ផ្សេងទៀត បានរងរបួស។ យោងរបាយការណ៍របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា
December 29, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរក្នុងឱកាសអបអរសាទរកម្មវិធីបុណ្យឆ្លងឆ្នាំសកល២០២២ ចូលឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាបនឹងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដូចខាងក្រោម៖ -កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចមុខរោងកុន Major Cineplex ដល់ចំណុចប្រសព្វរវាង ផ្លូវលេខ១០ និងផ្លូវសុខសាន្ត។ -កំណាត់ផ្លូវតំបន់ផាប់ស្ទើត ផ្សារចាស់ និងផ្លូវ ២ធ្នូ។ -កំណាត់ផ្លូវ ពោធិ៍កំបោរ
December 29, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបានសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ពោលគឺអនុវត្តវិធានការតឹងរឹងដូចកាលជំនាន់ផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ខ្លាំងនាពេលកន្លងមកអីចឹងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូនេះបានបញ្ជាក់ថា វិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ខាងលើនេះនឹងត្រូវអាជ្ញាធរអាមេរិកផ្តើមអនុវត្តចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ខាងមុននេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ប្រភពខាងលើបានបន្តថា ការសម្រេចអនុវត្តវិធានការរបស់អាជ្ញាធរអាមេរិកនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលគេបានកត់សម្គាល់ថា នៅក្នុងប្រទេសចិនកំពុងតែផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងខ្លាំង បើទោះជាអាជ្ញាធរចិនមិនបានផ្សព្វផ្សាយតួលេខអ្នកជំងឺកូវីដ-១៩ ជាសាធារណៈក៏ដោយ។ គួររម្លឹកជូនថា នាពេលកន្លងមកបណ្តាញសារព័ត៌មាន CNN ធ្លាប់ចុះផ្សាយថា ត្រឹមរយៈពេល ២០ថ្ងៃដំបូងនៃខែធ្នូ ចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩រហូតដល់ ២៥០លានករណី ហើយនៅក្នុងនោះមានថ្ងៃមួយអាជ្ញាធរចិនបានរកឃើញអ្នកឆ្លងថ្មីរហូតដល់
December 29, 2022









