Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទូចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងផ្នែកពាក់ព័ន្ធ ត្រូវខិតខំពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋឱ្យបានចប់តាមផែនការគ្រោងទុកនៅឆ្នាំ២០២៣ និងដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករ នៅជុំវិញបឹងទន្លេសាប ឱ្យចប់នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះផងដែរ ដោយសម្ដេចតេជោបានបញ្ជាក់ថា នេះជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីចៀសវាងនៅការកើតឡើងនូវបញ្ហានានាជាបន្តទៀត។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ នឹងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពិសោធន៍ជាតិសំណង់ នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងរៀចំដែនដី

    December 28, 2022
  • ព័ត៌មានអន្តរជាតិ

    (ហូជីមិញ)៖ តម្លៃមាសនៅក្រុមហ៊ុន Saigon Jewelry Holding Co របស់ប្រទេសវៀតណាមបានកើនឡើង ០,៧៤% ដល់ ៦៧លានដុង (២ ៨៣៧,១៨ដុល្លារ) ក្នុងមួយតម្លឹង កាលពីថ្ងៃចន្ទ តែតម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,៧៤% មកនៅត្រឹម ៥៣,៨៥លានដុង (២២៥១,២៥) ក្នុងមួយតម្លឹង (៣៧,៥ក្រាម)។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់ យោងតាមក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា ការប្រើប្រាស់មាសនៅប្រទេសវៀតណាមបានកើនឡើងដល់ ៤៥,៦តោនក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២ ធៀបនឹង ៤៥ តោនក្នុងអំឡុងពេលដូចគ្នានៅក្នុងឆ្នាំ២០១៩

    December 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ បានកើនដល់ ជាង២ ៥០០ គម្រោង ខណៈគម្រោងបុរីមានជាង៥០០ទីតាំង ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២បានឱ្យដឹងថា គិតពីចាប់ផ្តើមអនុវត្តន៍ឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសចំនួន ២ ៥៣៤ អគារ

    December 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នេីទៅកាន់ស្ថាប័នតុលាការ កុំឱ្យប្រញាប់ប្រញាលចំពោះរឿងចាប់ចងម​នុស្ស ក្នុងសំណុំរឿងរដ្ឋប្បវេណី ហេីយសម្តេចនឹងតាមដានចំពោះសំណុំរឿងប្តឹងបុគ្គលិកទូរទស្សន៍បាយ័ន លេីករណីឆបោក។ ប្រសាសន៍សម្តេចបានធ្វើឡើងបន្ទាប់ពី សម្តេចទទួលព័ត៌មានអំពីការចាប់ខ្លួនបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបញ្ជាតុលាការ ក្រោយពីមានបណ្តឹងពីអ្នកឧកញ៉ាម្នាក់ថា បានចូលរួមឆបោកក្នុងទឹកប្រាក់៣៦លានដុល្លារ។ ចំពោះករណីនេះ សម្តេចក៏បានចេញមុខធានាឱ្យនៅក្រៅឃុំ ហើយជំរុញឱ្យមេធាវីរបស់សម្តេចចេញការពារក្តីឱ្យបុគ្គលិកទូរទស្សន៍បាយ័នរូបនោះផងដែរ។ ថ្លែងក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «បើល្មោភតែរឿងចាប់ចងហ្នឹង វាយ៉ាងម៉េច? ឥឡូវខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅជួយការពារតែម្តង ហើយវាទាក់ទងជាមួយនឹងអ្នកឧកញ៉ា

    December 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ផ្លែមៀនស្រស់របស់កម្ពុជា ជាង២,៦០០តោនហើយ ត្រូវបាននាំចេញទៅដល់ប្រទេសចិន។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក វ៉ាង វិនធៀន អញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ចំនួន១លានកម្រិត ជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទចិន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។ កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅនេះ កម្ពុជា-ចិន បានប្រារព្ធធ្វើពិធីសម្ពោធ ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលជាការបើកទ្វារសម្រាប់ការនាំចេញ

    December 27, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ការលុបចោល និងការពន្យារពេលជើងហោះហើរនានា ដោយសារតែបញ្ហាអាកាសធាតុ ដែលរំខានចរាចរណ៍ពាណិជ្ជកម្មផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ចាប់តាំងពីចុងសប្តាហ៍មុន បានអូសបន្លាយចូលដល់ថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌ AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។ យោងតាមសេវាតាមដានជើងហោះហើរ FlightAware ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាង ៣,៨០០ជើង ត្រូវបានលុបចោលកាលពីថ្ងៃចន្ទដើមសប្តាហ៍ ក្នុងនោះមាន២,៨០០ជើង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest ឬស្មើនឹងជិត ៧០%នៃគម្រោងជើងហោះហើរសរុបរបស់អាកាសចរណ៍នេះ។ រីឯការពន្យារពេលជើងហោះហើរទៅ និងមកសហរដ្ឋអាមេរិក មានចំនួន ៧,១០០ជើង។ ក្រុមហ៊ុន Southwest Airlines បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាប្រឈមកំពុងជះឥទ្ធិពលដល់អតិថិជន និងនិយោជិតរបស់យើងនៅក្នុងលក្ខខណ្ឌមួយ ដែលមិនអាចទទួលយកបាន។

    December 27, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ ក្រុមការងារជួយសង្គ្រោះជនរងគ្រោះនៅអាមេរិកបានបន្តឃើញអ្នកស្លាប់ដោយបញ្ហាអាកាសធាតុចំនួន ២៨នាក់បន្ថែមទៀតកាលពីថ្ងៃចន្ទម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះ។ គួរបញ្ជាក់ថា បញ្ហាអាកាសធាតុ​ដែលកំពុងវាយប្រហារតំបន់ Buffalo ភាគខាងលិចទីក្រុង New York នោះគឺជាព្យុះព្រឹលទឹកកក ឬបើតាមអាជ្ញាធរអាមេរិកបានថាហៅថា “ព្យុះកំបុតត្បូងប្រចាំសតវត្សន៍” ដ្បិតវាជាព្យុះដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយសតវត្សន៍ចុងក្រោយនេះ។ ប្រភពខាងលើបញ្ជាក់ថា គិតត្រឹមពេលនេះគឺតួលេខពលរដ្ឋអាមេរិកដែលបានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាអាកាសធាតុខាងលើនេះបានបន្តកើនឡើងដល់ ៤៧នាក់ហើយ នៅក្នុងរដ្ឋចំនួន ៩ផ្សេងគ្នា​ និងត្រឹមក្នុងរយៈពេលជិតមួយសប្តាហ៍ចុងក្រោយនេះ។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ចំពោះពលរដ្ឋហើយ​ ព្យុះព្រិលទឹកកកក៏បានបង្ខំឲ្យអាជ្ញាធរអាកាសចរអាមេរិកត្រូវសម្រេចលុបចោលជើងហោះហើរក្នុងស្រុកជាង ១៥,០០០ជើងជាបន្ទាន់ ខណៈចរាចរណ៍នៅតាមដងផ្លូវមួយចំនួនវិញត្រូវរាំងស្ទះទាំងស្រុងតែម្តង ព្រោះតែព្រិលបានធ្លាក់ពេញដងផ្លូវយ៉ាងក្រាស់។ ជាងនេះទៅទៀតឥទ្ធិពលនៃព្យុះទឹកកកក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនផងដែរ ដោយគិតត្រឹមពេលនេះគឺមានពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 27, 2022
  • សង្គម

    អ្នកស្រី នួន ស៊ុន្ទរី (ស្រីអូន) អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម នៅថ្ងៃនេះបានឱ្យដឹងថា អ្នកស្រី និងស្វាមី បានចំណាយថវិកាផ្ទាល់ខ្លូន ១៥០០០ដុល្លារអាម៉េរិក ឧបត្ថម្ភធំ នៅក្នុងការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។ អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម រូបនេះបានសរសេររៀបរាប់ថា៖ «បន្ទាប់ពីជួយគុនខ្មែរស្អែកនាងខ្ញុំស្រីអូននិងស្វាមីនិងយកថវិកា ១៥០០០ដុល្លារឧបត្ថម្ភធំការប្រកួតក្បាច់គុនល្បុក្កតោថ្នាក់ជាតិម្ដង។ នេះជាការឧបត្ថម្ភលេីកទី៣ហេីយសម្រាប់ការប្រកួតរាល់ឆ្នាំ មិនដែលអញ្ជេីញបងប្អូនចូលរួមទេ ឆ្នាំនេះសូមគោរពអញ្ជេីញបងប្អូនចូលរួមដែរសិន។ សូមគោរពពុកម៉ែបងប្អូន សិស្សនិស្សិតដែលស្រលាញ់ ហើយគាំទ្រគុនល្បុក្កតោ សូមអញ្ជើញចូលរួមទស្សនាដោយសេរី»។ «សូមបញ្ជាក់ថាការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០

    December 27, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថា នឹងត្រូវធ្វើតេស្តប៉ុន្មានដងក្នុងរយៈពេលមួយឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម មានប្រសាសន៍ថា “ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងមានការបន្ថែមចំណុចមួយ ដោយតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែធ្វើតេស្តសារធាតុញៀន

    December 27, 2022
  • ព័ត៌មានជាតិ

    (កណ្តាល)៖ កុមារីម្នាក់បានស្លាប់ក្រោយកង់៣ម៉ូតូឥណ្ឌាមួយគ្រឿងរបស់ឪពុក បានរអិលធ្លាក់ចូលទន្លេអំឡុងឆ្លងទូក ដ ទៅផ្ទះ នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ២០២២ ត្រង់ចំណុចកំពង់ចម្លងក្បាលកោះគរ-ស្វាយប្រទាល ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ លោក ម៉ន ដារ៉ា អាយុ២៨ឆ្នាំ ជាពូកុមារីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើកម៉ូតូកង់៣ឥណ្ឌា ដឹកប្រពន្ធ និងកូនអាយុ២ខួបកន្លះ ព្រមទាំងក្មេងស្រីអាយុ៦ឆ្នាំ ចេញពីផ្ទះម្តាយនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ក្នុងគោលបំណងនាំក្មួយត្រឡប់ទៅផ្ទះនៅឯភ្នំពេញវិញ។ ពេលឆ្លង ដ ស្វាយប្រទាល ទៅត្រើយខាងលិច ខណៈបើកចុះទូករួចរាល់ទូក ដ

    December 27, 2022