- Khmerpress
- ព័ត៌មានជាតិ
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ខេត្តសៀមរាប មានបេក្ខជនសរុបចំនួន ៨,១១១នាក់ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ក្នុងនោះ មានបេក្ខជនទទួលបាននិទ្ទេសA មានចំនួន ១១១នាក់ ស្រីចំនួន ៦១នាក់ តិចជាងឆ្នាំមុន ដែលមានសិស្សបានប្រឡងជាប់និទ្ទេស A ដល់ចំនួន ១៥៣នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ៨,៨៣២នាក់ ។ ក្រៅពីនេះ បេក្ខជនទទួលបាននិទ្ទេស
December 25, 2022 - សង្គម
(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា គ្រុប ឯ.ក របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានចេញមកច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ស្ថាប័នសារព័ត៌មានមួយថា បានលុបបឹងដាក់លូ និងបំផ្លាញស្ពាន ដែលជាសម្បត្តិរដ្ឋ នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រុមហ៊ុន និងអ្នកឧកញ៉ា អគ្គនាយក។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា គ្រុប ឯ.ក បានស្នើដល់សារព័ត៌មានក្នុងស្រុកមួយនោះ លុបចោលនូវវីដេអូ និងសំណេរជាអក្សរដែលផ្សាយនៅលើទំព័រ Facebook
December 24, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ យ៉ាងយោចណាស់មានពលរដ្ឋអាមេរិកប្រមាណជា ១,៥លាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ។ បញ្ហាអសកម្មនេះបានកើតឡើងក្រោយពេលដែរតំបន់សំខាន់ៗជាច្រើននៅសហរដ្ឋអាមេរិកបានរងនូវការគំរាមគំហែងដោយខ្យល់ព្យុះ ខណៈសីតុណ្ហភាពបានចុះត្រជាក់ក្នុងកម្រិងដ៏ទាបបំផុតមួយ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងភ្លើងអគ្គិសនីត្រូវបានកាត់ផ្តាច់នៅតាមតំបន់មួយចំនួនហើយ មានជើងហោះហើររាប់ពាន់ជើងត្រូវបានអាជ្ញាធរអាកាសចរណ៍អាមេរិកសម្រេចលុបចោលភ្លាមៗផងដែរមុនពេលបុណ្យណូអែលចូលមកដល់។ ជាងនេះទៅទៀតអាជ្ញាធរអាមេរិកបានព្រមាណជា នឹងមានពលរដ្ឋអាមេរិកប្រមាណជា ២៤០លាននាក់ ឬស្មើនឹង ៧០% នៃពលរដ្ឋសរុបនឹងត្រូវរស់នៅក្រោមសម្ពាធនៃហានិភ័យអាកាសធាតុ ខណៈសីតុណ្ហភាពនៅតាមតំបន់ខ្លះអាចនឹងចុះត្រជាក់រហូតដល់ -៤៨អង្សាសេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 24, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានក្រើនរំឭកប្រជាជនអ៊ុយក្រែនឱ្យប្រុងប្រយ័ត្ន អំពីលទ្ធភាពកើនឡើងនៃការវាយប្រហាររបស់រុស្ស៉ី កំលុងរដូវបុណ្យគ្រីស្មាស់ (Christmas) ខាងមុខនេះ ដោយលោកបានទទូចឱ្យពួកគេ យកចិត្តទុកដាក់ជាប់ចំពោះសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ពេលមានការវាយប្រហារតាមផ្លូវអាកាស និងត្រូវចេះជួយគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។ ក្នុងការថ្លែងសារជាប្រចាំរាល់យប់របស់លោកកាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បានប្រាប់ថា លោកបានជួបពិភាក្សាជាមួយ បណ្តាមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន ដើម្បីពិនិត្យនិងវាយតម្លៃលើស្ថានការណ៍បច្ចុប្បន្ន ហើយលោកបានបន្តថា រដ្ឋាភិបាលកំពុងត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូផ្សេងៗ នៃសកម្មភាពដែលរុស្ស៉ីអាចនឹងធ្វើឡើង។ លោកប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា ខណៈរដូវបុណ្យ Christmas
December 24, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បាននាំយកថវិកា និងអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្អូនស្រី ភាព ស្រីណាក់ ជាសិស្សនៅវិទ្យាល័យហ៊ុន សែន វាលរេញ រស់នៅជាមួយលោកយាយ ប្អូនស្រីមានជីវភាពរស់នៅខ្សត់ខ្សោយ រៀនផង ស៊ីឈ្នួលលាងម៉ូតូផង ប៉ុន្តែនៅតែបន្តប្រឹងប្រែងរៀនសូត្រ ទទួលបានលទ្ធផលនិទ្ទេស A។ ក្នុងនោះ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ក្មួយស្រី ភាព ស្រីណាក់ រស់នៅជាមួយលោកយាយ មុខរបរលាងចាន
December 24, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍បាននាំគ្នាលុបចោលជើងហោះហើរ សរុបប្រមាណជា៥,៧០០ជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលព្យុះព្រិលយ៉ាងខ្លាំងក្លា បានបង្កផលប៉ះពាល់ចំពោះ ប្រតិបត្តិការនៅតាមអាកាសយានដ្ឋានទូទាំងសហរដ្ឋអាមេរិក ក៏ដូចជាការំខានដល់អ្នកដែលត្រូវធ្វើដំណើរ កំលុងរដូវបុណ្យឈប់សម្រាករាប់សែននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។ ទិន្នន័យពីវែបសាយតាមដានជើងហោះហើរ FlightAware បានបង្ហាញថា តួលេខខាងលើជាកំណើនទ្វេដង ធៀបនឹងជើងហោះហើរសរុបជិត២,៧០០ជើង ដែលត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍ ខណៈសម្រាប់ថ្ងៃសៅរ៍សប្តាហ៍នេះ ជើងហោះហើរសរុបជាង១,០០០ជើង ត្រូវបានលុបចោលរួចជាស្រេចហើយ នៅទូទាំងប្រទេសអាមេរិក។ នៅក្នុងថ្ងៃសុក្រដដែល អាមេរិកបានមើលឃើញ ជើងហោះហើរចំនួន ១០,៤០០ជើងទៀត ត្រូវបានពន្យារពេល ក្នុងនោះជាង ៤០ភាគរយ គឺធ្វើប្រតិបត្តិការដោយ
December 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង៖ ស្តីពី ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមរដូវវស្សា ឆ្នាំ២០២៣។ ដោយយោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២៣ ដូចខាងក្រោម៖ ១-បាតុភូតសកល៖ ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែមេសា
December 24, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ សភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក បានផ្តល់ការអនុម័តចុងក្រោយចំពោះ កញ្ចប់ជំនួយថ្មីទំហំប្រមាណ ៤៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន បន្ទាប់ពីការបំពេញទស្សនកិច្ចរបស់ប្រធានាធីបតីអ៊ុយក្រែន នៅទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។ កញ្ចប់ជំនួយខាងលើដែលត្រូវបានអនុម័តដោយ សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ គឺស្ថិតក្នុងផ្នែកនៃកញ្ចប់ថវិកាជាតិរបស់រដ្ឋាភិបាលអាមេរិក មានទំហំសរុបរហូតដល់១.៦៦ទ្រីលានដុល្លារ ដែលបានឆ្លងផុតព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍។ ដូច្នេះហើយឥឡូវ វានឹងត្រូវបញ្ជូនបន្តទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីចុះហត្ថលេខាចូលជាធរមាន។ ក្នុងសារលើប្រព័ន្ធ Twitter ដើម្បីអរគុណសភាអាមេរិក និងថ្នាក់ដឹកនាំនៃគណបក្សនយោបាយអាមេរិកទាំងពីរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ
December 24, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ យោងតាមការបង្ហោះពីគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា ប្អូនស្រីម្នាក់ ដែលជីវភាពរស់នៅខ្សត់ខ្សោយ ប្រឡងជាប់និទ្ទេស A ប្អូនស្រី ភាព ស្រីណាត់ លេខតុ ១១៣ ជាសិស្សនៅវិទ្យាល័យហ៊ុន សែន វាលរេញ ជាកូនអ្នកក្រីក្រ មានជីវភាពខ្វះមុខខ្វះក្រោយ ប៉ុន្ដែប្អូននៅតែបន្ដប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផល និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះ។ សង្ឃឹមថា នឹងមានសប្បុរសជន បានឃើញ និងជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់ប្អូនស្រី
December 24, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក្រើនរម្លឹកដល់គ្លីនិកឯកជន សូមមេត្ដាកុំធ្វើលើសពីដែនកំណត់ ឬហួសពីអ្វីដែលខ្លួនអាចធ្វើបាន ហើយត្រូវគិតពីអត្ថប្រយោជន៍របស់អ្នកមកទទួលសេវាសុខភាព និងកុំឱ្យមានការលោភលន់ ដែលជាគ្រោះថ្នាក់របស់អ្នកជំងឺ។ ការថ្លែងដូច្នេះរបស់មន្ត្រីជាន់ខ្ពស់សុខាភិបាលរូបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការដាក់ឲ្យអនុវត្តក្រមខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មប ពេលបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រនៅកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារភ្នំពេញ។ លោកសាស្ដ្រាចារ្យថ្លែងបន្ដថា អ្នកប្រកបវិជ្ជាជីវៈពេទ្យគ្រប់ជំនាញទាំងអស់ ទាំងក្នុងស្ថាប័នសាធារណៈ និងឯកជន សូមមេត្ដាគិតថា ការប្រកបវិជ្ជាជីវៈពេទ្យ គឺជាការងារបែបករណីកិច្ច ដែលត្រូវគិតប្រយោជន៍អ្នកមកទទួលសេវា ឬអ្នកជំងឺជាមុន ហើយធ្វើការឱ្យបាន ល្អិតល្អន់ ហ្មត់ចត់ ឱ្យតែប្រហែសបន្ដិចនឹងមានបញ្ហាដល់សុខភាពរបស់អ្នកជំងឺ
December 24, 2022









