- Khmerpress
- ព័ត៌មានអន្តរជាតិ
សមាគមបាល់ទាត់ជប៉ុន (JFA) បានស្នើឱ្យគ្រូបង្វឹកក្រុមជម្រើសជាតិបុរស គឺលោក Moriyasu Hajime បន្តកាន់មុខតំណែងរបស់គាត់។ JFA បាននឹងកំពុងពិចារណាថា តើគួរយកនរណាមកដឹកនាំក្រុម ខណៈដែលកិច្ចសន្យារបស់លោក Moriyasu បានផុតកំណត់ នៅចុងបញ្ចប់នៃ FIFA World Cup ដែលប្រព្រឹត្តនៅប្រទេសកាតា។ រំលឹកដែរផងថា ជប៉ុនបានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ និងអេស្ប៉ាញក្នុងវគ្គចែកពូល ប៉ុន្តែមិនអាចឈានទៅវគ្គ ៨ក្រុម ចុងក្រោយ ដូចដែលក្រុមបានសង្ឃឹមនោះឡើយ។ នៅពេលដែល JFA និងលោក Moriyasu បានយល់ព្រមលើព័ត៌មានលម្អិតនៃកិច្ចសន្យា រយៈពេលកាន់មុខតំណែងរបស់គាត់នឹងត្រូវបញ្ចប់លុះត្រាមានការយល់ព្រមពីគណៈកម្មាធិការប្រតិបត្តិរបស់សមាគម។
December 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកា១០លានរៀល ដើម្បីលើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្តេចបានចាត់ចែងឲ្យលោក សេង ទៀង យកថវិកា១០លានរៀលប្រគល់ជូនលោកស្រី ហែម ស៊ីណាត សម្រាប់ជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្រស្ទើរមួយជីវិត។ លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល
December 26, 2022 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនី ខណៈនៅពេលបច្ចុប្បន្ននេះ រដ្ឋកំពុងខាតបង់ទៅលើថាមពលមួយនេះ ដោយសារតែប្រេងឡើងថ្លៃ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីរដ្ឋខាតបង់លើថាមពលអគ្គិសនី ប៉ុន្ដែរដ្ឋមិនបានតម្លើងថ្លៃនោះទេ ពោលដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កត្តាដែលនាំឲ្យរដ្ឋខាតបង់លើថាមពលនេះ ដោយសារតែប្រេងឡើងថ្លៃ មកពីកត្តាខាងក្រៅ ពោលគឺម្ខាងដោយសារវិបត្តិជំងឺកូវីដ១៩ និងម្ខាងទៀត ដោយសារតែការដាក់ទណ្ឌកម្មគ្នា
December 26, 2022 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរ និងសូមកុំខ្លាចនគរបាលចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិត ឬរបួសពិការ។ ការបន្តអំពាវនាវបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ហើយថ្ងៃមុនខ្ញុំនិយាយអញ្ចេះថា ខ្ញុំនៅតែបន្តការអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងគោរពច្បាប់ចរាចរណ៍ ថ្ងៃមុនខ្ញុំបាននិយាយថា សូមកុំខ្លាចប៉ូលិសចរាចរណ៍ ត្រូវខ្លាចច្បាប់ ប៉ុន្តែ អីឡូវខ្ញុំសូមប្រើភាសានេះមួយ កុំខ្លាចប៉ូលិសចរាចរណ៍ ខ្លាចស្លាប់ ឬរបួសអាហ្នឹងល្អជាង»។ ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចតេជោ
December 26, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់លោកពូ ឃ្លាំង ដែលជាតារាចម្រៀងរ៉េបដ៏ល្បីមួយរូប និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមអបអសាទរប្អូនស្រី ដែលបានជាប់និទ្ទេសA ដោយលោក ពូ ឃ្លាំង បានជួយលើកទឹកចិត្ត និងអបអរសាទរទៅដល់ប្អូនស្រីជាប់និទ្ទេសA ថែមទាំងផ្ដល់អាហារូបករណ៍រយៈពេល ១ឆ្នាំ សំរាប់ថ្លៃសិក្សានៅមហាវិទ្យាល័យ តាមជំនាញដែលចង់បាន។ ក្នុងនោះ លោក ពូ ឃ្លាំង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “មិនមែនជោរតាមគ្នាទេ តែជាទឹកចិត្តបន្តិចបន្តួច ការស្រលាញ់ ការជួយលើកទឹកចិត្ត នឹងការរំភើបពេក… អបអសាទរដែលក្មួយបានជាប់និទ្ទេសA អរគុណដែលលោកពូ អ្នកមីង ដែលខំតស៊ូអោយកូនបានរៀនរហូតដល់ប្រលងជាប់បែបនេះ បើមិនទាន់មានអ្នកជួយក្មួយ
December 26, 2022 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្ដេចនឹងជួបសំណេះសំណាលជាមួយ សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ចំនួន ១០៤៩ នាក់ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ សម្តេចបានថ្លែងបែបនេះក្នុងឱកាសសម្តេច បានអញ្ជើញជាអធិបតីបើកការដ្ឋានកែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា
December 26, 2022 - សង្គម
(ភ្នំពេញ)៖ ពិតជាគួរស្ងប់ស្ងែងមែនចំពោះយុវតី យូ សោគន្ធិកា ជាបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេបំផុត ក្នុងចំណោមបេក្ខជនចូលរួមប្រលងជិត ១៣ម៉ឺននាក់ សម័យប្រលង ឆ្នាំ២០២២។ យូ សោគន្ធិកា ជាសិស្សនៃសាលាវេស្ទើនអន្តរជាតិ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា ថ្នាក់វិទ្យាសាស្រ្តពិត ដោយលំដាប់ពិន្ទុ ១០០,០០ ពេញតែម្ដង។ សូមជម្រាបថា ក្រសួងអបរំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ ក្នុងនោះអ្នកទទួលបាននិទ្ទេស A សរុប ចំនួន ១០៤៩នាក់៕
December 26, 2022 - ព័ត៌មានអន្តរជាតិ
មេចុងភៅលោក Salt Bae ត្រូវបានគេហាមមិនឱ្យចូលរួមវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំមួយនៅអាមេរិក ដោយសារអាកប្បកិរិយារបស់គាត់នៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup កន្លងទៅថ្មីៗនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ យោងតាមការបង្ហោះដោយ US Open Cup ដែលមានតម្លៃស្មើនឹង FA Cup របស់អង់គ្លេស នៅលើ Twitter កាលពីថ្ងៃអង្គារបានឱ្យដឹងថា ពួកគេហាមប្រាមមេចុងភៅដ៏ល្បីខាងរោយអំបិលម្នាក់នេះ មិនឱ្យចូលរួមព្រឹត្តិការណ៍ដ៏សំខាន់របស់ពួកគេនោះទេ។ លោក Salt Bae ឈ្មោះពិតថា Nusret Gokce ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការបង្កភាពច្របូកច្របល់ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup
December 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១។ ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះ
December 26, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នេះថា សូមជម្រាបថា នេះជាប្រវត្តិសាស្រ្តគុនខ្មែរ ដែល ធឿន ធារ៉ា បានផ្ដួលកីឡាករលំដាប់កំពូលប្រទេសថៃ គ្រងខ្សែក្រវាត់ Thai Fight កក្រើកពិភពសង្វៀន។ធឿន ធារ៉ា បានយកឈ្នះ អ្នកប្រដាល់ជើងចាស់ថៃ សៃ យោគ ក្នុងទឹកទី១ បែកចិញ្ចើមធំពីការវាយកែងដោយ ធឿន ធារ៉ា៕
December 25, 2022









