Khmerpress
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ មន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថាន នឹងស្រាវជ្រាវស្វែងរកបុគ្គលដែលបន្លំធ្វើជាមន្ត្រីបរិស្ថាន ដើម្បីដើរជម្រិតទារប្រាក់ពីប្រជាពលរដ្ឋ មកចាត់ការតាមច្បាប់។ ការក្លែងបន្លំជាមន្ត្រីបរិស្ថានមកប្រើប្រាស់នេះ វាជាមធ្យោបាយមួយដើម្បីដើរជម្រិតទារប្រាក់ប្រជាពលរដ្ឋ។ ការប្រកាសបែបនេះ របស់មន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានបុគ្គលខិលខូច បានបន្លំខ្លួនធ្វើជាមន្ត្រីបរិស្ថានខេត្តក្រចេះ ដើម្បីប្រព្រឹត្តបទល្មើស ដោយធ្វើការឃាត់ម៉ូតូរ៉ឺម៉ក ដឹក និងតុបន្តិចបន្តួចរបស់ប្រជាពលរដ្ឋលក់ដូរចិញ្ចឹមក្រពះ ដើម្បីជម្រិតទារប្រាក់គាត់ដែលប្រព្រឹត្តទៅនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ មន្ទីរបរិស្ថានខេត្តក្រចេះ ក៏សូមសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់ជនមួយក្រុមតូច ដែលតែងតែចេញមុខ មកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថាន ដើម្បីធ្វើការទប់ស្កាត់បទ ល្មើសធនធានធម្មជាតិ។ តែការពិតជនទាំងអស់នេះបានធ្វើការអុកឡុកបំពុលសង្គមដោយយកឈោ្មះបរិស្ថាន ជាគោលក្នុងការជម្រិតទារប្រាក់សាធារណៈជនជាហូរហែស្ទើរគ្រប់ទីកន្លែង។ មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការបញ្ជាក់ថា «បុគ្គលខាងលើពុំមែនជាមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តក្រចេះឡើយ។ ហេតុនេះមន្ទីរបរិស្ថានខេត្តក្រចេះ

    December 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឡេលាបខ្លួនម៉ាក BLACK SHEEP ក្លែងក្លាយ កែច្នៃវិចខ្ចប់នៅក្នុងស្រុក បន្លំប្រភពដើមដែលមានរោងចក្រនៅប្រទេសថៃ ប្រមាណជាង៦តោន ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅទីតាំងផ្ទះល្វែង ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រតិបត្តិការនេះ ធ្វើឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងមានការសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនេះ កម្លាំងចម្រុះរបស់គណៈកម្មាធិការ (គ.ប.ផ.ក.)

    December 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន)នៅក្នុងកម្រិតបង្គួរ និងខ្យល់ មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C – ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម

    December 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣៧,០៤៩,២៧៨ដុល្លារ កើនឡើង២២% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៣០,៣៩០,១៧២ដុល្លារ។ សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល១១ខែ ឆ្នាំ២០២២នេះ រួមមាន៖ * ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ២៩,១៧១,២៨២ដុល្លារ។ * ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,៧៨១,៧៧២ដុល្លារ។

    December 26, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលចិន បានជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម័្ពន្ធចាំបាច់ជាច្រើន ដោយចំណាយថវិកាជិត២ពាន់លានដុល្លារ ដែលបានសម្រួលដល់ការដឹកជញ្ជូនទំនិញ ទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាដើម។ ក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មិត្តចិនបានជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធចាំបាច់ដូចជា ផ្លូវ ស្ពានជាដើម ក្នុងរយៈពេលកន្លងទៅមានផ្លូវជាង៣០ខ្សែប្រវែងជាង៣ពាន់គីឡូម៉ែត្រ ដោយចំណាយថវិកាជិត ២ពាន់លានដុល្លារ ខណៈដែលផ្លូវថ្នល់និងស្ពាន ជាប្រភពនៃដង្ហើមសេដ្ឋកិច្ចជាតិ។

    December 26, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាខ្ពស់ជាងគេ លើពិភពលោក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមលិខិតរបស់ក្រសួងរៀបចំដែនដី។ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះមានកំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះ គិតចាប់តាំងពីបល្ល័ង្កខាងក្រោម រហូតដល់ចុងកេសារបស់ព្រះពុទ្ធបដិមា ដែលនឹងចំណាយរយៈពេលសាងសង់ចំនួន ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក។ អ្នកឧកញ៉ាបន្តថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម

    December 26, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក សុខ រ៉ាស៊ី ដែលជាពិធីករដ៏មានប្រជាប្រិយភាពមួយរូប និងមានការគាំទ្រជាច្រើនពីសំណាក់មហាជននោះ បានចែករំលែកបទពិសោធន៍មួយ ទៅដល់បងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់ កុំឱ្យដូចរូបលោក ដោយកាលពីព្រឹកមិញលោក សុខ រ៉ាស៊ី ​បានស្កេន QR code ច្រឡំបាញ់លុយឱ្យផាសអេបជាង ១ម៉ឺនដុល្លារ តែសំំណាងប៉ះចំផាសអេបចិត្តល្អដកលុយអោយវិញ។ ក្នុងនោះ លោក សុខ រ៉ាសុី បានសរសេរយ៉ាងដូច្នេះថា៖ “ភ័យចង់គាំងបេះដូង បងប្អូន

    December 26, 2022
  • ព័ត៌មានអន្តរជាតិ

    រដ្ឋាភិបាលចិននិយាយថា ខ្លួននឹងបញ្ឈប់ការចេញផ្សាយតួលេខប្រចាំថ្ងៃស្តីពីករណីឆ្លងជំងឺ COVID-19 និងការស្លាប់ ចាប់ពីថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ខ្លួនបាននិយាយថា ព័ត៌មានដែលទាក់ទងនឹងជំងឺ COVID នឹងត្រូវបានបោះពុម្ពផ្សាយសម្រាប់ជាឯកសារយោង និងស្រាវជ្រាវប៉ុណ្ណោះ ដោយមិនបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរ ឬថាតើ CDC ចិននឹងធ្វើបច្ចុប្បន្នភាពអំពីជំងឺ COVID ញឹកញាប់ប៉ុណ្ណា។ រំលឹកផងដែរថា ប្រទេសចិនបានបញ្ឈប់ការចេញផ្សាយចំនួនករណី COVID-19 ដែលមិនមានរោគសញ្ញា តាំងតែពីថ្ងៃទី១៤ ខែធ្នូ ដោយលើកឡើងពីភាពលំបាកក្នុងការទទួលបានតួលេខច្បាស់លាស់ ព្រោះអីមនុស្សជាច្រើនដែលគ្មានរោគសញ្ញា មិនបានទៅធ្វើតេស្ត PCR នោះទេ។ ការបញ្ឈប់ការរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃ និងការស្លាប់សរុប បានកើតឡើងនៅពេលដែលមានការព្រួយបារម្ភកើនឡើង ជុំវិញកង្វះខាតព័ត៌មានសំខាន់ៗ ចាប់តាំងពីទីក្រុងប៉េកាំងបានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះគោលនយោបាយ zero-COVID

    December 26, 2022
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់សិស្សដែលប្រលងជាប់បាក់ឌុបឆ្នាំ២០២២ គប្បីឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យ ហើយសម្រាប់អ្នកដែលប្រលងមិនជាប់ត្រូវបន្តសិក្សាត្រៀមប្រលងនៅឆ្នាំក្រោយ ឬអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងក៏បាន សំខាន់កុំបោះបង់ការសិក្សាឱ្យសោះ។ ការថ្លែងលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ រំលឹកដល់ការប្រលងមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ មន្ត្រីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចការរៀបចំការប្រលង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចាត់ចែងការប្រលងមធ្យមសិក្សាទុតិយភូមិនេះប្រកបដោយជោគជ័យ។ សម្ដេចបានបញ្ជាក់ថា

    December 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាញសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលបានបង្ហោះខ្លឹមសារ “បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬ ក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន” កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ ភ្លាមនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ

    December 26, 2022