Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ ត្រៀមដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើសនាពេលឆាប់ៗនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួង សារធារណការ និងដឹកជញ្ជូន ឲ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ និងបានឱ្យអ្នកសិក្សាកែសម្រួលបន្តិចបន្តួច ដើម្បីធ្វើយ៉ាងណាឱ្យគម្រោង

    December 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញព័ត៌មានតាមប្រព័ន្ធសង្គម រៀបរាប់យ៉ាងច្រើនអំពីកម្មការិនីកាត់ដេរឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ដែលជាស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង នៅខេត្តកំពង់ស្ពឺ កាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ដល់ស្ត្រីរងគ្រោះរូបនេះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញពុំមានអាការៈធូរស្រាល មូលនិធិ ហោ ណាំហុង-បូរី ហោ បានឧបត្ថម្ភថវិកាទៅព្យាបាលនៅបាងកក។ ប្រទេសថៃ ដើម្បីអាចតពោះវៀនថ្មីបាន។

    December 23, 2022
  • សង្គម

    អ្នកមីងអាយុ៥៦ឆ្នាំ ឈ្មោះ ហែម ស៊ីណាត មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលខំតស៊ូប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២ ឱ្យបានដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនដោយចង់ធ្វើជា​គ្រូបង្រៀន​បានប្រាក់យកមកចិញ្ចឹមកូន ៤ នាក់នៅក្នុងបន្ទុក។ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ គាត់ពុំទទួលបានជោគជ័យឡើយ ពោលគឺប្រឡងធ្លាក់។ យោងតាមលោក ឡាវ តុលា (Lav Tola Serey Sophorn) ដែលធ្លាប់ធ្វើជាអ្នកសង្កេតកាណ៍នៅមណ្ឌលប្រឡងសកលវិទ្យាល័យជាតិមានជ័យ បានសរសេររៀបរាប់ថា៖ «បេក្ខជនអាយុ ៥៦ឆ្នាំ ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានវ័យចំណាស់ជាងគេទូទាំងប្រទេស អ្នកម្ដាយ

    December 23, 2022
  • ព័ត៌មានអន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែន នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូនេះ។ បើតាមប្រសាសន៍របស់ ពូទីន បានបញ្ជាក់បន្ថែមថា ការបិទបញ្ចប់សង្គ្រាមនេះប្រហែលជាមិនអាចជៀសផុតពីការស្វែងរកដំណោះតាមបែបកាទូតនោះទេ។ បុរសខ្លាំងរបស់រស្ស៊ីបានបញ្ជាក់ច្បាស់ៗថា​​ គោលដៅរបស់យើងគឺមិនមែនចង់បង្វែរស្ថានការសង្គ្រាមនោះទេ តែពិតណាស់យើងចង់បិទបញ្ចប់សង្គ្រាមតែម្តង ហើយបើអាចបិទបញ្ចប់បានកាន់តែឆាប់គឺកាន់តែល្អ។ គួរកត់សម្គាល់ថា ការថ្លែងរបស់លោកប្រធានាធិបតីរុស្ស៊ីដូចខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទៅជួបជាមួយលោកប្រធានាធិបតីអាមេរិក​ Joe Biden ដោយផ្ទាល់នៅសេតវិមានអាមេរិកបានត្រឹមមួយថ្ងៃប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

    December 23, 2022
  • សង្គម

    (ភ្នំពេញ)៖យុវតី លឹម ឈីងអ៉ី ដែលមហាជនបានស្គាល់កន្លងមក ដោយប្អូនស្រីជាជ័យលាភីមេដាយមាសក្នុងកម្មវិធីប្រកួតគណិតវិទ្យាអន្តរជាតិ-សិង្ហបុរី ២០២០-២០២២។ នៅឆ្នាំនេះយុវតីមកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ដោយទទួលបាននិទ្ទេស A ដោយមុខវិជ្ជា ខ្មែរA គណិតB ជីវវិទ្យាA ប្រវត្តិវិទ្យាA គីមីវិទ្យាA រូបវិទ្យាA ភាសាB ជាមួយនឹងលំដាប់ពិន្ទុ ៩៩.៩៣០។ សូមរំលឹកថាយុវតី លឹម ឈីងអ៉ី បានចូលរួមការប្រកួតផ្នែកគណិតវិទ្យា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយទទួលបានមេដាយចំនួន៦ផ្នែកគណិតវិទ្យា។ ក្នុងនោះមេដាយ

    December 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្រ្តី​ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួន ៨២,៧០៣​ ដុល្លារអាមេរិក​ ដែលបានមកពីការរៀបចំព្រឹត្តិការណ៍​ «រាត្រីសមោសរសប្បុរសធម៌» នៅខេត្តសៀមរាប​ កាលពីថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២២​ មកប្រគល់ជូនលោក​ Dr. DENIS LAURENT អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា​។ ក្នុងកម្មវិធីប្រគល់និងទទួល នៅថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២២​ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងផងដែរ​ថា នេះគឺជាចូលរួមចំណែកតូចមួយក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា​ ព្រោះថាមន្ទីរពេទ្យត្រូវចំណាយថវិកាជាច្រេីនក្នុងការពិនិត្យព្យាបាលជូនកុមារកម្ពុជាដែលមានជំងឺដោយឥតគិតថ្លៃ​។ នាឱកាសនេះផងដែរលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី​ ក៏បានរំលឹកនូវគុណូបការៈរបស់លោកវេជ្ជបណ្ឌិត​ Beat Richner និងវេជ្ជបណ្ឌិត​

    December 23, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញកាត់កញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យកំពង់ស្ពឺ ។ សូមបញ្ជាក់ផងដែរថាចំពោះបេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់ បេក្ខជនទទួលបាននិទ្ទេសA ចំនួន ២២នាក់ ស្រី ១៦នាក់ និទ្ទេសB ចំនួន ២១៧នាក់ ស្រី ១៣៨នាក់ និទ្ទេសC ចំនួន

    December 23, 2022
  • សិល្បៈ

    ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលមានភាពល្បីល្បាញ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជន បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស C។ ពេជ្រ ថៃ បានបង្ហោះលទ្ធផលនៅលើហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ទីបំផុតខ្ញុំអាចធ្វើបានហើយ#819#C»។ នៅក្នុងលទ្ធផលដែលពេជ្រ ថៃ ទទួលបាននោះគឺខ្មែរ B គណិតD ផែនដីD ភូមិB ប្រវត្តិA សីលធម៌C ភាសា

    December 23, 2022
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ វៀតណាម បានចាប់ខ្លួនអតីតឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសជប៉ុន ដោយចោទប្រកាន់ថាបានទទួលសំណូក នៅពេលរៀបចំ ជើងហោះហើរនៃការធ្វើមាតុភូមិនិវត្តន៍ អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក វូ ហុង ណាំ (Vu Hong Nam) និងមន្ត្រីមួយចំនួនទៀត ត្រូវបានសង្ស័យថាបានទទួល សំណូកពីមនុស្សមួយចំនួន ជាថ្នូរនឹងការផ្ដល់អាទិភាពជើងហោះហើរសម្រាប់ពលរដ្ឋវៀតណាម ដែលបានជាប់គាំង នៅពេលបណ្ដាប្រទេសនៅជុំវិញ ពិភពលោកនាំគ្នាដាក់ចេញវិធានការបិទខ្ទប់ប្រឆាំងកូវីដ១៩។ គួរបញ្ជាក់ថា លោក វូ ហុង ណាំ បានបំពេញការងារជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន

    December 23, 2022
  • សង្គម

    (ភ្នំពេញ)៖ យុវតីមួយរូបមានឈ្មោះ​ ខូវ វីណា មកពីសាលា ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច) បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា។ យោងតាមលោក លី ប៊ុនឆៃ – Bunchhay LY បានសរសេររៀបរាប់ថា៖ «អបអរសាទរ សិស្សឈ្មោះ ខូវ វីណា មកពីសាលា ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច)

    December 23, 2022