Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹក ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយ កូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» ដែលប្រារព្ធឡើងនៅទីលាន វាយកូនគោលវឌ្ឍនៈហ្គោលរីសត។ សូបបញ្ជាក់ជូនថា ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩

    December 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន ០៥ ពីស្រុកកោះធំ។ រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងសំពៅពូន នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន ០៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្តី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។ ព្រំប្រទល់រដ្ឋបាល ក្រុងសំពៅពូន ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ ក្រុងសំពៅពូន មានសង្កាត់ចំនួន០៥គឺ សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់

    December 24, 2022
  • ព័ត៌មានអន្តរជាតិ

    ជប៉ុន៖ បញ្ហាអាកាសធាតុមិនអំណោយផលបានផ្តាច់យកជីវិតពលរដ្ឋជប៉ុនអស់ចំនួន ១៩នាក់ហើយបើគិតចាប់តាំងថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី២៤ ខែធ្នូនេះ។ ហេតុការណ៍អកុសនេះត្រូវបានកើតឡើងនៅក្នុងតំបន់ភាគខាងជើងនៃកោះ Hokkaido និងតំបន់ភាគខាងត្បូងនៃកោះ Kyushu ជាទីក​ន្លែងដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង មានខ្យល់បោកបក់យ៉ាងខ្លាំង និងមានព្រឹកធ្លាក់យ៉ាងក្រាស់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានផ្តាច់យកជីវិតពលរដ្ឋអស់ជាច្រើននាក់ហើយ បញ្ហាអាកាសធាតុដ៏កម្រនេះក៏បានបង្កឲ្យពលរដ្ឋជប៉ុនចំនួន ១៩នាក់ផ្សេងទៀតកំពុងរងរបួសធ្ងន់ធ្ងរផងដែរ ខណៈពលរដ្ឋប្រមាណជា ១០,០០០គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ក្នុងនោះមានគ្រួសារចំនួន ២,៧០០គ្រួសារបានដាច់ភ្លើងប្រើប្រាស់អស់រយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ។ បើតាមលោក Koichi Tani ដែលជារដ្ឋមន្ត្រីក្រសួងការពារគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា អាកាសធាតុអាចនឹងបន្តវិវឌ្ឍទៅរកភាពកាន់តែអាក្រក់ជាងនេះបន្ថែមទៀត ដូចនេះពលរដ្ឋជប៉ុនគ្រប់រូបត្រូវចេះប្រុងប្រយ័ត្ននិងការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ ដើម្បីរក្សាសុវត្ថិភាពពីហានិភ័យណាមួយដែលអាចបង្កឡើងដោយបញ្ហាអាកាសធាតុ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 24, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបង្កើតក្រុងមួយទៀត គឺ«ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ នៅស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។ នេះបើតាមអនុក្រឹតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ក្រុងអរិយក្សត្រ ដែលជាក្រុងទី២ របស់ខេត្តកណ្តាល ដែលមានសង្កាត់ចំនួន១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ

    December 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងថា លទ្ធផលបាក់ឌុប ជាចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់អ្នកសិក្សាគ្រប់រូប ពោលលទ្ធផលបាក់ឌុប មិនគួរជាទីបញ្ចប់នៃការសិក្សាទេ។ ការលើកឡើងយ៉ាងដូច្នេះ ជាការលើកចិត្តដល់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួចហើយ ដែលខ្លះមិនទាន់ទទួលបានជោគជ័យ ក្នុងការប្រឡងប្រជែង។ អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា «ការសិក្សាជាដំណើរប្រព្រឹត្តទៅពេញមួយជីវិត។ អ្នកសិក្សាគ្រប់រូប ត្រូវបន្តមានក្តីសង្ឃឹម ដើម្បីសម្រេចគោលបំណងជីវិត។ ខ្ញុំយល់ច្បាស់ពីមនោសញ្ចេតនា របស់មាតាបិតា ដែលមានសម្រាប់កូនៗ»។ លោកបន្តថា «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យយល់ថា នៅក្នុងជីវិតរបស់យើងតែងជួបជោគជ័យ និងបទពិសោធន៍ផ្សេងៗ។ យើងត្រូវយកបទពិសោធន៍ទាំងឡាយ ជាមេរៀនជីវិត

    December 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានបោះជំហានទៅមុខយ៉ាងជោគជ័យ ជាមួយនឹងជើងហោះហើរដំបូង រវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ នៅប្រទេសវៀតណាម ក្រោយពីមានការធូរស្បើយនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កម្ពុជា អង្គរ អ៊ែរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការហោះហើរដំបូងនេះ ដែលមានជើងហោះហើរលេខ K6 852 នៅម៉ោង១៤៖៣០នាទី ដោយប្រើយន្តហោះប្រភេទ ត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាប Airbus A32

    December 23, 2022
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះថា លោកនឹងស្វែងរកអាណត្តិមួយទៀត ក្នុងការបោះឆ្នោតសកល ដែលអាចធ្វើឡើងមុន ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា «គណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលទើបបង្កើតឡើង បានផ្តល់ការគាំទ្រដល់ខ្ញុំ ក្នុងការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតបន្ទាប់ទៀត»។

    December 23, 2022
  • សង្គម

    (ភ្នំពេញ)៖ ថ្ងៃឆ្លងឆ្នាំសកលជាពេលវេលាដើម្បីអបអរចុងឆ្នាំដែលនឹងកន្លងផុតទៅ ហើយស្វាគមន៍អ្វីដែលនឹងកើតមានក្នុងឆ្នាំថ្មី។ ហើយជាការប្រារព្ធពិធីដ៏ធំបំផុតមួយនៅលើពិភពលោក ព្រោះវាប្រារព្ធថ្ងៃចុងក្រោយនៃឆ្នាំនៅក្នុងប្រតិទិនថ្ងៃទី៣១ ខែធ្នូ មុនពេលចូលឆ្នាំថ្មី។ ក្នុងនោះផងដែរ ក្រៅពីកម្មវិធីកម្សាន្តសប្បាយអបអរឆ្នាំថ្មី បងប្អូនក៏អាចចូលរួមកម្មវិធីសមាធិឆ្លងឆ្នាំ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពីម៉ោង ៤រហូតដល់ម៉ោង៦ល្ងាច នៅវត្តនិគ្រោធវ័ន ហៅគល់ទទឹង មានទីតាំងនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីសមាធិឆ្លងឆ្នាំ នៅវត្តគល់ទទឹង នេះបានប្រារព្ធធ្វើសឹងតែរាល់ឆ្នាំ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 23, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កំពុងបើកការស៊ើបអង្កេតមួយ ជុំវិញករណីលោក Salt Bae និងមនុស្សមួយចំនួនទៀត អាចចូលទៅកាន់ទីលាននៅចុងបញ្ចប់នៃការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា។ លោក Salt Bae ដែលជាមេចុងភៅជនជាតិទួរគី មានឈ្មោះពិតថា Nusret Gokce ត្រូវបានគេឃើញលើក និងថើបពានរង្វាន់ World Cup ខណៈចូលរួមអបអរសាទរជាមួយកីឡាករអាហ្សង់ទីន បន្ទាប់ពីការឈ្នះរបស់ពួកគេលើជម្រើសជាតិបារាំង។ ច្បាប់របស់ FIFA ចែងថា ពានរង្វាន់នោះអាចប៉ះបានតែក្រុមមនុស្សសំខាន់ដែលពាក់ព័ន្ធប៉ុណ្ណោះ រួមទាំងអ្នកឈ្នះការប្រកួត មន្ត្រី FIFA និងប្រមុខរដ្ឋ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់

    December 23, 2022
  • សិល្បៈ

    តារា​សម្តែង​ជើងចាស់ លោកស្រី នូ សណ្ដាប់ និងជាព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត បានទទួលមរណភាពហើយនៅវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។ បើយោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Amazing Cambodia បានសរសេររៀបរាប់ថា៖ «សាស្រ្តាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ ជាតួម្តាយក្នុងភាពយន្តរឿង ទឹកចិត្តម្តាយ ដ៏ល្បីល្បាញទូទាំងប្រទេស (ថតកាលពីឆ្នាំ២០០៣) បានទទួលមរណភាពវេលាហើយ វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស

    December 23, 2022