Khmerpress
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រសួងព្រះបរមរាជវាំងបានកសាងរូបសំណាកមេទ័ពសម័យអង្គរចំនួន១២រូប នៅក្នុងបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ដែលសុទ្ធតែជាមេទ័ពនិងរាជវង្សានុវង្សដ៏អង់អាចក្លាហាន និងមានស្នាដៃ/ស្នាព្រហស្ដយ៉ាងធំធែងចំពោះព្រះនគរកម្ពុជា ពិសេសនៅសម័យកាលបាពួន សម័យកាលអង្គរវត្ត និងសម័យកាលបាយ័ន។ រូបសំណាកមេទ័ពខ្មែរទាំង១២រូបដែលត្រូវបានស្ថាបនាឡើងនោះ រួមមាន៖ ១. ព្រះកំស្ដេងអញ ស្រីលក្ស្មីបតីវម៌្ម ជាមេទ័ពដ៏អង់អាចមួយរូបក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ (គ.ស.១០០៦-១០៥០)។ ព្រះស្រីលក្ស្មីបតីវម៌្ម ក៏ជាអ្នកជាប់សែរាជវង្សខ្មែរនៅទីក្រុងវ្យាធបុរៈ (បាភ្នំ ខេត្តព្រៃវែង) ផងដែរ ហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរបុរៈ (ក្រុងអង្គរ) ឱ្យទៅគ្រប់គ្រងនៅទីក្រុងទ្វារតីរបស់ពួករាមន្យ (ជនជាតិមន)។ គួរជម្រាបថា «ព្រះកំស្ដេងអញ» គឺជាឋានន្តរនាមសម្រាប់អភិជន មហាមន្ត្រី មហាសេនាបតី អ្នកអង្គម្ចាស់ ប្រធានតុលាការ បុព្វជិតសាសនាជាដើម។ ២. មហាសេនាបតី

    December 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ នៅក្នុងមួយសប្ដាហ៍ខាងមុខនេះប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់ មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ២-តំបន់ខ្ពង់រាប៖ – សីតុណ្ហភាពអប្បបរមា

    December 20, 2022
  • សង្គម

    (ភ្នំពេញ)៖ យុវជនម្នាក់ណាត់នារី២នាក់ដែលជាអ្នកស្គាល់គ្នា ទៅញាំបង្អែម និងប្រហិតនៅមុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញជាមួយគ្នា ស្រាប់តែឃើញឱកាសល្អនារី២នាក់នោះ បានលួចម៉ូតទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្ដែធ្វើសកម្មភាពសម្រេចបានតែមួយយប់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ បង្ក្រាបបានទាំងក្រុមសរុបចំនួន១៣នាក់ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ព្រោះតែម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ GPS។ ជនសង្ស័យទាំង១៣នាក់នោះ ត្រូវបង្ក្រាបបាននៅដីឡូតិ៍មួយកន្លែង ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល។ សមត្ថកិច្ចបានបញ្ជាក់ថា យុវជនរងគ្រោះឈ្មោះ ចែម រ៉ាម៉ា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្ចៅ សង្កាត់បឹងធំ

    December 19, 2022
  • សិល្បៈ

    លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម ថ្មីៗនេះបានប្រកាសពីគម្រោងបង្កើត APP Ream ដើម្បីគាំទ្រ និងបង្កេីតកុនខ្មែរបន្ថែមទៀតក្នុងនោះគោលដៅធំគឺរឿងល្បុក្កតោ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ដើម្បីឱ្យ APP Ream មានការគាំទ្រនិងស្គាល់ច្រើន ម្ចាស់ផលិតកម្មរាម រូបនេះនឹងរៀបចំជាខ្សែភាពយន្ដខ្លីមួយដែលជាពាណិជ្ជកម្មផ្សព្វផ្សាយ App Ream ហេីយយកឈុតល្បុក្កតោជាធំមកដាក់ក្នុងវីដេអូពាណិជ្ជកម្មនេះតែម្តង។ អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជាម្ចាស់ផលិតកម្មរាម រូបនេះបានសរសេររៀបរាប់ថា៖ «Ream the undeveloped គុនល្បុក្កតោ? ក្រុមគាត់មកខមមិនជាច្រេីនតែខ្ញុំចាប់អារម្មណ៍តែខមមិនមួយនេះ ចង់ដឹងហេតុផលចាំខ្ញុំបកស្រាយប្រាប់អ្នកជិតខាង ទោះខ្ញុំដេីរយឺតតែខ្ញុំបានដេីរទៅមុខហេីយមិនឈប់ ជាដំបូងខ្ញុំបានបង្កេីតផលិតកម្មរាម បន្ទាប់ផលិតបទអ្នកចម្បាំងដេីម្បីប្រម៉ូតគុនល្បុក្កតោ

    December 19, 2022
  • ព័ត៌មានអន្តរជាតិ

    នាយកប្រតិបត្តិ Twitter លោក Elon Musk បានចាប់ផ្តើមការស្ទង់មតិមួយកាលពីថ្ងៃអាទិត្យ ដោយបានសួរអ្នកប្រើប្រាស់ថា តើគាត់គួរចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន ឬយ៉ាងណា។ ការស្ទង់មតិនោះ បានស្នើឱ្យអ្នកប្រើប្រាស់ចុច «បាទ/ចាស» ឬ «ទេ» ក្នុងរយៈពេល ១២ ម៉ោង ហើយលោក Musk បាននិយាយថា លោកនឹងគោរពទៅតាមលទ្ធផលស្រង់មតិ។ ការស្ទង់មតិមួយនោះ ទទួលបានការបោះឆ្នោតជាង ៤ លាន ក្នុងរយៈពេលមួយម៉ោងដំបូង ហើយគ្រោងនឹងបិទនៅម៉ោងប្រហែល ១១:២០ នាទី UTC នៅថ្ងៃចន្ទ។ ជម្រាបដែរថា លោក Musk តែងតែប្រើការស្ទង់មតិស្រដៀងគ្នានៅលើ

    December 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី នៅតាមបណ្តាសង្កាត់មួយចំនួនដូចខាងក្រោម៖ ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១១០មម នៅលើចិញ្ចើមផ្លូវលេខ១៤២cc ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។ ២. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៩០មម នៅលើផ្លូវលេខ៦៤cc ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២

    December 19, 2022
  • សិល្បៈ

    (អាមេរិក)៖ កំពូលតារាហូលីវូដល្បីឈ្មោះ លោកស្រី Angelina Jolie បាននិយាយនៅសប្តាហ៍មុនថា លោកស្រីបានសម្រេចចិត្ត ចុះចេញពីតំណាងជាបេសកជនពិសេសទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិហើយ (UNHCR) បន្ទាប់ពីធ្វើកិច្ចការងារនេះអស់រយៈពេលជាង២០ឆ្នាំ។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា តារាសម្តែងហូលីវូដវ័យ ៤៧ឆ្នាំរូបនេះបានបំពេញការងារជាង៦០បេសកកម្មជាមួយ UNHCR ដោយបានឆ្លុះបញ្ចាំងពីស្ថានភាពនៃមនុស្សរាប់លាននាក់ ដែលបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេទៅកន្លែងផ្សេងទៀតៗ ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោកស្រី Angelina Jolie បាននិយាយយ៉ាងដូច្នេះថា «បន្ទាប់ពីរយៈពេល២០ឆ្នាំ ធ្វើការនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ខ្ញុំមានអារម្មណ៍ថា វាដល់ពេលហើយ សម្រាប់ខ្ញុំ ដើម្បីធ្វើការងារនេះក្នុងបែបផ្សេងទៀត ពោលគឺចូលរួមដោយផ្ទាល់ជាមួយជនភៀសខ្លួន និងអង្គការក្នុងស្រុក

    December 19, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជារកចំណូលបានជិត ៤៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៤៦៩,៧០២,៦២៨ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៤៦៥,៨៣៨,៣៨៨ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៣,៨៦៤,២៤០ដុល្លារ។ ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣២២,៥៨៦តោន បានកើនឡើងចំនួន

    December 19, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គម ជ្រាបថា៖ យោងតាមប្រភព នៃការចុះផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “រាជនី ធីតាសួគ៌” ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ ហើយកម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ដ ដើម្បីធ្វើការអប់រំណែនាំ និងផាកពិន័យ។ អំពីអង្គហេតុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២ និង២២នាទី នៅចំណុចគោលដៅឈរជើងរបស់កម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលចរាចរណ៍ស្រុកព្រៃឈរ ចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា

    December 19, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខារនៃរូបនីមួយៗ។ ទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូន និងច្នៃឡើងតាមទម្រង់មុខ អត្តចរិតខ្មែរបុរាណសុទ្ធសាធទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបម្រើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។ ថ្វីត្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃដែលលេចឡើងនេះ ត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ។ ការជួសជុល ពង្រីក កែលម្អរបង និងសួនផ្កាបន្ថែមនេះ គឺបង្វែរទិសចរាចរណ៍ឆ្លងកាត់ទៅមករបស់ប្រជារាស្ត្រ ដើម្បីរក្សាសុវត្ថិភាព សម្រាប់ព្រះរាជដំណាក់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម និងសុវត្ថិភាពព្រះមហាក្សត្រ

    December 19, 2022