Khmerpress
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទបានស្នើសុំឱ្យបណ្តាមេដឹកនាំប្រទេសអឺរ៉ុប ដែលជួបប្រជុំគ្នានៅឡេតូនី ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ ផងដែរ បន្តផ្គង់ផ្គង់សព្វាវុធចម្រុះកាន់តែច្រើនថែមទៀត ដល់ប្រទេសរបស់លោក ដើម្បីជួយបិទបញ្ចប់ឱ្យបានឆាប់ នូវសង្រ្គាមដ៏ប្រល័យបំផុតក្នុងតំបន់អឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។ ថ្លែងក្នុងកិច្ចប្រជុំខាងលើតាមប្រព័ន្ធវីដេអូ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «អ្វីៗជាច្រើនគឺអាស្រ័យទៅលើអ្នកទាំងអស់គ្នា ដូចជាថាតើសង្រ្គាមនេះនឹងបញ្ចប់ទៅ ដោយរបៀបណាជាដើម។ ប្រសិនបើកងកម្លាំងការពារជាតិរបស់យើង កាន់តែរឹងមាំខ្លាំងឡើង សង្រ្គាមឈ្លានពានរបស់រុស្ស៉ី

    December 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំ២០២៣ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៦៧នាក់ ឱ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន (CSC) ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថាន ឧត្តមសិក្សានានា ក្នុងប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ –ទីកន្លែងទទួលពាក្យ៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍

    December 20, 2022
  • ព័ត៌មានជាតិ

    បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការ នាខែតុលា ឆ្នាំ២០២២ កន្លងទៅ, កាលពីពេលថ្មីៗនេះ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន ដោយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានការបញ្ជាទិញរហូតដល់ជាង ១៨តោន។ តាមរយៈការបញ្ជាក់របស់ លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai Grandfruit Import & Export Co., Ltd. បានបញ្ជាក់ថា ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ

    December 20, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានព្រមានថា តួលេខជាក់ស្តែងនៃអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនអាចជាក្តីកង្វល់ថ្មីមួយសម្រាប់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូនេះ។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Ned Price ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលអាមេរិក និងបានធ្វើឡើងនៅក្នុងឱកាសដែលរូបលោកបានធ្វើសន្និសិទ្ធសារព័ត៌មានផ្លូវការមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Ned Price អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិក បើតាមលោក Ned Price បានលើកឡើងថា នាពេលកន្លងមកចិនមិនបានបង្ហាញតួលេខអ្នកស្លាប់ និងអ្នកឆ្លងជំងឺកូវីដ-១៩ឲ្យបានត្រឹមត្រូវនោះទេ ហើយការលាក់បាំងនូវព័ត៌មានដ៏សំខាន់នេះអាចធ្វើឲ្យពិភពលោកវាយតម្លៃខុសទៅលើ GDP និងសេដ្ឋកិច្ចជាតិចិន ដ្បិតកត្តានេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្មនិងការដឹកជញ្ជូនជាសាកលផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលចិនបានប្រកាសថា ទើបបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ត្រឹមចំនួន ៥,២៣៧នាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋជាង ១,៤ពាន់លាននាក់ ខណៈដែលពលរដ្ឋចិនភាគច្រើនមិនបានទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ចំនួនតាមការណែនាំរបស់អាជ្ញាធរនោះទេ៕ ផ្តល់សិទ្ធិដោយ៖

    December 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លើកឡើងនាឱកាសអញ្ជើញជាអធិបតីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ផ្សារដីហុយ នាព្រឹកថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះនៅមានរថយន្តជាង ១៧ម៉ឺនគ្រឿងទៀត មិនទាន់បានយកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅឡើយទេ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ការធ្វើកន្លែងផ្តល់សេវាឆៀកឱ្យបានច្រើនកន្លែងនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមិនទាន់បានយកឡានទៅឆៀក បានយកមកឆៀកឱ្យបានទាន់ពេលវេលា ខណៈដែលសព្វថ្ងៃនេះនៅមានឡានជាង ១៧ម៉ឺនគ្រឿង ដែលផុតសុពលភាពឆៀកទៅហើយ គាត់មិនទាន់បានធ្វើនៅឡើយទេ ចឹងនឹងមានការត្រួតពិនិត្យផាកពិន័យ»។ ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ

    December 20, 2022
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ រយៈពេល២ថ្ងៃ គឺកាលពីថ្ងៃទី១៧-១៨ ខែធ្នូឆ្នាំ២០២២ មានខ្យល់បានបោកបក់លើផ្ទៃអាងទឹកអាងកំពីងពួយ បានបង្កើតឱ្យមានរលកបោកបក់ខ្លាំងប៉ះជើងទេទំនប់មាត់ច្រាំងបណ្តាកឱ្យបាក់ស្រុតទំនប់រងការខូចខាត នៅត្រង់ចំណុចភ្លឺអាងទី២កំពីងពួយ ដែលមានប្រវែង ១គីឡូម៉ែត្រ ទទឹងប្រមាណ១ ទៅ២ម៉ែត្រ មន្ទីរជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយអាជ្ញាធរឃុំស្នឹង ឃុំតាគ្រាម និងសហគមប្រើប្រាស់ទឹក បានយកគ្រឿងចក្រកាយដី និងប្រើកម្លាំងមនុស្សច្រកដីក្នុងការ៉ុង បិទទប់បណ្តោះអាសន្នបានវិញហើយ។ បើតាមការបញ្ជាក់របស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង តាមខ្សែទូរស័ព្ទ នៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញថា៖ «កាលពីថ្ងៃទី១៧

    December 20, 2022
  • ព័ត៌មានអន្តរជាតិ

    ឆ្នាំថ្មីឆ្នាំ ២០២៣ នឹងឈានចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ខណៈប្រជាពលរដ្ឋរាប់ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងត្រៀមខ្លួន ត្រៀមបង្កើតកម្មវិធីសប្បាយៗ ឬត្រៀមធ្វើដំណើរកំសាន្តទៅកាន់កន្លែងផ្សេងៗដើម្បីអបអរក្នុងឱកាសដ៏ពិសេសនេះ។ ទន្ទឹមគ្នានេះ សម្រាប់ក្រុមអ្នកតាមដានបច្ចុប្បន្នភាពនៃពិភពលោកវិញគេនៅមិនទាន់ភ្លេចទេថា លោកយាយ Baba Vanga ក៏ធ្លាប់ធ្វើការទស្សទាយន៍អំពីព្រឹត្តិការណ៍ធំៗមួយចំនួនដែលអាចកើតមាននៅក្នុងឆ្នាំ ២០២៣ នេះផងដែរ។ បើតាមលោកយាយដែលជាមនុស្សដ៏អាថ៌កំបាំងរូបនេះធ្លាប់បានទស្សទាយន៍ថា នៅក្នុងឆ្នាំ ២០២៣នេះពិភពលោកនឹងត្រូវជួបប្រទះនូវរឿងរ៉ាវធំមួយចំនួនដូចជា៖ ១៖មានព្យុះព្រះអាទិត្យកើតឡើង ដែលលោកយាយចង់សំដៅទៅលើបញ្ហាកើនឡើងនៃកំដៅភពផែនក្នុងកម្រិងដ៏ខ្ពស់មិនធ្លាប់មាន។ ២៖មានការធ្វើតេស្តអាវុធជីវសាស្រ្តចំពោះរាងកាយមនុស្ស។ ៣៖សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើង។ ៤៖ការសម្រាលកូនតាមបែបធម្មជាតិនឹងត្រូវបិទបញ្ចប់ ឬមានន័យថាចាប់ពីឆ្នាំ ២០២៣នេះតទៅគឺរាល់ការសម្រាលកូនទាំងអស់នឹងត្រូវធ្វើឡើងដោយមានការពឹងផ្អែកលើជំនួយផ្នែកវិជ្ជសាស្រ្តជានិច្ច។ សូមបញ្ជាក់ថា លោកយាយ Baba Vanga ដែលជាជនជាតិប៊ុលហ្គារី ពិការភ្នែកទាំងសងខាងបានស្លាប់នៅអាយុ ៨៤ឆ្នាំ កាលពី ២៥ឆ្នាំមុន ហើយមុនពេលស្លាប់លោកយាយធ្លាប់បានទស្សទាយន៍អំពីរឿងរ៉ាវជាច្រើនដែលអាចកើតមាននៅលើពិភពលោករហូតដល់ឆ្នាំ ៥០៧៩ ឯណោះ

    December 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឋានៈម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ អត្តពលិកកីឡាចំបាប់កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៧ប្រទេស ជាមួយមេដាយសរុប ១៩គ្រឿង បន្ទាប់ពីដំណើរការដោយជោគជ័យរយៈពេល៣ថ្ងៃ ១៦-១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មេដាយសរុប១៩គ្រឿងរបស់ចំបាប់កម្ពុជា មានមេដាយមាស ៣គ្រឿង ប្រាក់៦ និងសំរឹទ្ធ១៣គ្រឿង ខណៈវៀតណាមឈរលេខ១ ជាមួយមេដាយច្រើនលើសលប់រហូតដល់ ៣០គ្រឿង ក្នុងនោះមាស ១៨ ប្រាក់ ១១ និងសំរឹទ្ធ១។ រីឯ ឥណ្ឌូណេស៊ី

    December 20, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោស «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» របស់ជប៉ុនថាជាការគំរាមកំហែងដល់បរិយាកាសសន្តិសុខក្នុងតំបន់ អមជាមួយការព្រមានចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុនកំពុងបង្កឱ្យមានវិបត្តិសន្តិសុខធ្ងន់ធ្ងរនៅលើតំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីបូព៌ា តាមរយៈការអនុម័តយុទ្ធសាស្ត្រ សន្តិសុខថ្មីមួយ ដែលទទួលស្គាល់ពីសមត្ថភាពវាយប្រហារបង្ការទុកជាមុនប្រឆាំងនឹងប្រទេសដទៃ»។ អ្នកនាំពាក្យរូបនេះបន្តទៀតថា បរិយាកាសសន្តិសុខក្នុងតំបន់មានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែគោលនយោបាយថ្មីរបស់ជប៉ុនដែលជាទង្វើ បំពានលើធម្មនុញ្ញ UN និងជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សន្តិភាពអន្តរជាតិ ហើយថាកូរ៉េខាងជើងមានសិទ្ធិដើម្បីចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ សំដៅការពារសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខស្មុគស្មាញក្នុងតំបន់។ គួរបញ្ជាក់ថា ជប៉ុន កាលពីសប្ដាហ៍មុន

    December 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដមប៉ាក ហឹងឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលចប់អាណត្តិ បានសុំការគាំទ្រពីសម្ដេចតេជោហ៊ុន សែន នូវគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម។ ការស្នើសុំការគាំទ្ររបស់ឯកឧត្តមអគ្គរដ្ឋទូតកូរ៉េចប់អាណត្តិនេះ នៅក្នុងឱកាសដែលសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ។ ឯកឧត្តម អ៊ាង សុផល្លែត

    December 20, 2022