- Khmerpress
- ព័ត៌មានអន្តរជាតិ
(អន្តរជាតិ)៖ Lionel Messi និងអាហ្សង់ទីន មិនត្រឹមតែបានលើកពានជើងឯកបាល់ទាត់ពិភពលោក World Cup ពេលយកឈ្នះបារាំងកាលពីថ្ងៃទី១៨ ខែធ្នូ ប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៤២លានដុល្លារអាមេរិក។ កីឡាករនៅក្នុងក្រុមជម្រើសជាតិត្រូវបានគេរំពឹងថានឹងទទួលបានមួយចំណែកធំនៃប្រាក់រង្វាន់ ហើយប្រាក់រង្វាន់ត្រូវបានចែកអាស្រ័យលើសហព័ន្ធបាល់ទាត់។ ទោះចាញ់នៅវគ្គផ្ដាច់ព្រ័ត្រក៏ដោយ បារាំងនឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០ លានដុល្លារ ក្នុងនាមជាចំណាត់ថ្នាក់លេខ២, ចំណាត់ថ្នាក់លេខបីគឺក្រូអាស៉ី ដែលទទួលទឹកប្រាក់២៧លានដុល្លារ និងចំណាត់ថ្នាក់លេខ៤គឺប្រទេសម៉ារ៉ុកជាមួយនឹង ២៥លានដុល្លារ ។ រាល់ក្រុមដែលបានចូលរួមក្នុងការប្រកួត World Cup ទទួលបានប្រាក់រង្វាន់។ សរុបមក FIFA នឹងផ្តល់រង្វាន់ ៤៤០លានដុល្លារ ដល់ក្រុមដែលចូលរួមក្នុងការប្រកួតនៅឆ្នាំនេះ៕ ផ្តល់សិទ្ធិដោយ៖
December 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ស្ថានភាព នៃជំងឺកូវីដ-១៩ នៅលើសកលលោក យើងសង្កេតឃើញថាមានការងើបឡើងវិញនូវការចម្លងវីរុសកូវីដ-១៩ ដោយឡែក ព្រះរាជាណាចក្រកម្ពុជារបស់យើងក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់និងនៅលើសកលលោកដែរ។ នេះបញ្ជាក់ថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាពិសេសពពួកអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្ត បន្ទាប់ បណ្តាលឱ្យលទ្ធភាពនៃការចម្លងគឺកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់កន្លែងទាំងអស់។ ដូច្នេះយើង ត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារកុំឱ្យមានការស្ទុះងើបឡើងវិញនិងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ចូលទៅ ក្នុងសហគមន៍របស់យើង និងដើម្បីបន្តនិរន្តរ៍ភាពដំណើរការប្រទេសជាបន្តទៅមុខទៀតប្រកបដោយសុវត្ថិភាពនិងភាពរីករាយ ក្នុងគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាល
December 19, 2022 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ យោធាថៃ នៅថ្ងៃចន្ទនេះបានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដើម្បីតាមស្វែងរកទាហានម៉ារីន ៣៣នាក់ដែលបានបាត់ខ្លួន ក្រោយ នាវាចម្បាំងមួយគ្រឿងលិចនៅតំបន់ឈូងសមុទ្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។ នាវាចម្បាំង៣គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត ប្រជួបគីរីខន្ធ (Prachuap Khiri Khan) ស្ថិតនៅភាគខាងត្បូង ទីក្រុងបាងកក ក្រោយនាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) មានបញ្ហាគ្រឿងម៉ាស៊ីន និងគាំងដំណើរការតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពាក់កណ្ដាលយប់ឈានចូលថ្ងៃចន្ទនេះ នៅចម្ងាយប្រហែល ៣៧គីឡូម៉ែត្រពីតំបន់ឆ្នេរ។
December 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការ នៃវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) របស់ប្រទេសឥណ្ឌូនេស៉ី ដែលបានទទួលស្គាល់នូវស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្ដេច ក្នុងរយៈពេលជាង ៤ទសវត្សរ៍កន្លងទៅនេះ។ ការថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដែលត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់ មេដឹកនាំឆ្នើម នឹងត្រូវប្រព្រឹទ្ធទៅនៅវិមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំមានកិត្តិយស
December 19, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ម្ចាស់បទ ចំប៉ាប៉ោយប៉ែត រ៉ម រ៉ឺន 1955- 2022 បានបាត់បង់ជីវិតក្នុងអាយុ ៦៧ឆ្នាំ ដោយជំងឺបេះដូងលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ក្រុមព្រះសុរិយា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មុននេះបន្តិចបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ក្រុមព្រះសុរិយា បានទទួលដំណឹងដ៏សែនសោកស្តាយពី លោកស្រី ផ្លុង រិទ្ធី បានអោយដឹងថា លោក រ៉ម រ៉ឺន អតីតតារាចម្រៀងទសវត្ស៨០ និងជាម្ចាស់បទ ចំប៉ាប៉ោយប៉ែត បានទទួលមរណភាពវេលាម៉ោង ៤
December 19, 2022 - សិល្បៈ
ខណៈប្រកួតបវកញ្ញាចក្រវាល ឆ្នាំ២០២២ កាន់តែកៀកចូលមកដល់ ថ្មីៗនេះបវកញ្ញាចក្រវាលកម្ពុជា បានបញ្ចេញឈុតតំណាងជាតិដ៏ស្រស់ស្អាត ប្រកបដោយក្បូរក្បាច់រចនា ថែមទាំងបង្កប់អត្ថន័យជ្រាលជ្រៅ។ ឈុតតំណាងជាតិដែលកម្ពុជា ត្រៀមយកទៅប្រកួត Miss Universe ឆ្នាំ២០២២ គឺឈុត រុក្ខទេពធីតា ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ បានដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា ដែលសាច់រឿងនោះបានអប់រំមនុស្សឱ្យចេះទប់នូវកំហឹងរបស់ខ្លួន ចេះស្រលាញ់ជីវិតសត្វមនុស្សនឹងធម្មជាតិ ចេះចែករំលែកសេចក្តីសុខនិងមិនបៀតបៀនបំផ្លាញជីវិតអ្នកដទៃ ចេះរស់នៅដោយសន្និភាពក្នុងការកើតមកមានជីវិតរួមលោកតែមួយ។ ខាងក្រោមនេះជាព័ត៌មានលម្អិតទាក់ទងនឹង«ឈុតរុក្ខទេពធីតា» ១-គោមលើក្រណាត់ត្រូវបានឌិនត្បូងតាមក្បាច់លើស្គរមហោរធឹក(តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ) និងមានរំយោលរោមសត្វសងខាងត្រង់ភ្លៅពីរ រចនារូបរាងថ្មីតាមក្បាច់ចម្លាក់នៃប្រាសាទថ្មដាប់លើភ្នំគូលែន(រូបភាព Nagaeyes KH )។ ២-កញ្ឆែរចនាជារូបរាងដើមរំដួលពណ៌បៃតងមានផ្កាតាមមែក និងសត្វស្លាបចម្រុះពណ៌ដែលបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិដែលអាស្រ័យជីវិតជាមួយគ្នាទៅវិញទៅមក(រូបភាពសៀវភៅតន្ត្រីនៅប្រទេសខ្មែរ)។ ៣-ម៉ូតសក់រចនាឡើងតាមម៉ូតបុរាណនៃចម្លាក់ដីដុតមកពីអង្គរបុរីនិងចម្លាក់អង្គរលម្អដោយផ្ការំដួលលើសក់(ចម្លាក់តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ)។ ៤- ក្រវិលមាស
December 19, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពីក្រុងបាងកក ប្រទេសថៃ អត្តពលិកប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតប្រដាល់ឃីកបុកស៊ីងអាស៊ី ២០២២ ហើយនៅថ្ងៃទី១៨ ខែធ្នូនេះដោយដណ្តើមបានមេដាយ១២គ្រឿង ក្នុងនោះមាស០២គ្រឿង ប្រាក់០៥គ្រឿង និងសំរឹទ្ធ០៥គ្រឿង បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំតំបន់អាស៊ីនេះតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។ កីឡាករ ឃួន ឡាំងកូស៊ីន ក្លាយជាកីឡាករទី២របស់កម្ពុជា ដែលដណ្តើមបានមេដាយមាសជូនជាតិពីការប្រកួតជើងឯកអាស៊ី ២០២២ ថ្ងៃទី១៨ ខៃធ្នូនេះ ក្រោយយកឈ្នះកីឡាករប្រទេសកាហ្សាក់ស្ថាន Duisenov Dulat ដោយពិន្ទុ ក្នុងវិញ្ញាសា Low Kick
December 19, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា វិជ្ជាជីវ:ជាគ្រូពេទ្យ មិនមែនបង្កើតឡើងសម្រាប់ឲ្យអ្នកប្រកបរបរនេះធ្វើជាអ្នកមាននោះទេ ពោលវិជ្ជាជីវៈជាគ្រូពេទ្យនេះ ជាវិជ្ជាជីវៈបែបករណីកិច្ច។ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសម្របសម្រួលគណ:វិជ្ជាជីវ: សុខាភិបាល ឯកឧត្តម ធា គ្រុយ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តសៀមរាប មន្ទីរពេទ្យជ័យវរ្ម័នទី៧ លើកទី៣ ក្រោមប្រធានបទ”ការធ្វើបច្ចុប្បន្នភាពឌីជីថលូបនីយកម្មនៃវិជ្ជាជីវៈថែទាំកម្ពុជា” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២២។ ឯកឧត្តម បានមានប្រសាសន៍ថា បើអ្នកចង់មាន ចង់បាន ចង់ក្លាយជាអ្នកហ៊ឺហា សូមកុំធ្វើជាគ្រូពេទ្យ។ វិជ្ជាជីវៈពេទ្យ
December 19, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដដំណាក់កាលចុងក្រោយ និងដ៏មានសារៈសំខាន់ នៅក្នុងការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍ផ្នែកយោធា ដែលទីក្រុងព្យុងយ៉ាងមានផែនការបញ្ចប់ទាំងស្រុងនៅខែមេសា ឆ្នាំ២០២៣។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋបាលអភិវឌ្ឍទីអវកាសជាតិរបស់កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដខាងលើ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅឯស្ថានីយបាញ់បង្ហោះផ្កាយរណប សូហេ (Sohae) ស្ថិតនៅក្នុងតំបន់ឆុលសាន (Cholsan) នៃខេត្តព្យុងហ្កាន់ ខាងជើង (North Pyongan)។ KCNA បន្ថែមទៀតថារ៉ុក្កែតមួយគ្រាប់បានពាំផ្កាយរណបសាកល្បងមួយ ក្នុងនោះរួមមានបញ្ចូលទាំងកាម៉េរ៉ាជាច្រើនគ្រាប់ ឧបករណ៍បញ្ជូន
December 19, 2022 - ព័ត៌មានអន្តរជាតិ
(កាតា)៖ ការប្រកួតរវាងអាហ្សង់ទីន និងបារាំង នាយប់ថ្ងៃទី១៨ ខែធ្នូ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដែលមិនអាចបំភ្លេចបាន។ ដោយ អាហ្សង់ទីន បានស្មើ ៣-៣ ជាមួយ បារាំង បន្ទាប់ពី១២០នាទី បន្ទាប់ក៏ឈានដល់វគ្គ បាល់កាត់សេចក្តី។ ហើយ អាហ្សង់ទីន បានយកឈ្នះក្នុងលទ្ធផល ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទី និងឈ្នះពាន World Cup បន្ទាប់ពីរង់ចាំអស់រយៈពេល ៣៦ឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺ Messi កំពូលតារាឆ្នើមបំផុតនៃពិភពបាល់ទាត់បានសម្រេចក្តីសុបិនដ៏ធំបំផុតក្នុងអាជីពរបស់គាត់ ដោយបានលើកពាន World Cup ក្រោយពីបានបរាជ័យជាច្រើនដងមក។
December 19, 2022









