Khmerpress
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកពញាក្រែក បានចេញសេចក្ដីជូនដំណឹង ស្តីពីការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ រដ្ឋបាលស្រុកពញាក្រែក សូមជម្រាបលោក អភិបាលក្រុង ស្រុក ជ្រាបថា កម្មវិធី ជាតិសុខភាពភ្នែក នឹងរៀបចំការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក សហការជាមួយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភដោយមូលនិធិសេវា (SEVA Foundation) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

    December 19, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ នឹងអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ ត្រូវប្រព្រឹទ្ធទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល

    December 19, 2022
  • ព័ត៌មានជាតិ

    ថ្ងៃនេះមានករណីនារីម្នាក់បានបង្ហោះរឿងទៅទិញខោអាវនៅផ្សារអូរឬស្សី បានតថ្លៃអាវអ្នកលក់តែមិនមានពណ៌ត្រូវចិត្តក៏អត់ទិញ ស្រាប់តែនារីម្នាក់នោះបានអះអាងថាអ្នកលក់បានមកពីក្រោយហើយទះមួយដៃ ហើយទាញអាវផ្ងារក្រោយជំពាក់ជើងគ្នា រហែកអាវ។ ក្រោយពីករណីមួយនេះបានបង្ហោះលើហ្វេសបុក ពេលនេះគណៈកម្មការផ្សារអូរឬស្សីហៅមកសម្របសម្រួលហើយ លទ្ធផលដោយសារមានការយល់ច្រលំ។ ខាងក្រោមនេះជាសំណេររបស់គណៈកម្មការផ្សារអូរឬស្សី៖ ក្រោយពីទទួលបានព័ត៌មានពីការបង្ហោះ លើបណ្ដាញ Facebook រួចមក គណៈកម្មការផ្សារបានស្រាវជ្រាវ និងបានអញ្ជើញភាគីទាំង២មកសួរនាំនៅចំពោះមុខគណៈកម្មការផ្សារ ជាលទ្ធផល ដោយសារមានការយល់ច្រឡំទាំងសងខាង ដូច្នោះ ភាគីអាជីវករ ក៏បានសុំទោសអតិថិជន រីឯភាគីអតិថិជន ក៏យល់ព្រម សុខចិត្តលុបការបង្ហោះនោះ ហើយភាគីទាំង២ក៍បានផ្ដិតមេដៃបញ្ចប់រឿងផងដែរ។

    December 17, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ក្រៅពីការរៀបចំ តុបតែងលម្អក្នុងក្រុង សៀមរាបមានកម្មវិធីដូចជា៖ ១-ជិះទូក លេងតាមដងស្ទឹងសៀមរាប និងជិះទូមើលកាំជ្រួច ថ្ងៃឆ្លងឆ្នាំថ្មីសកល ២០២៣ ២-ទស្សនីយភាពតន្រ្តីលើទឹក ៣-ពិពណ៌ស្តង់អាហារ ៤- ផ្សារបណ្តែតទឹក ៦-ការប្រគំតន្ត្រី របស់ក្រុមហ៊ុន ស្រាបៀរផ្សេងៗជាច្រើនទៀត ៕ ប្រភព៖ ក្រសួងទេសចរណ៍

    December 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះថា ចំពោះករណីលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដែលត្រូវបានមន្រ្តីនៃមន្ទីរអប់រំខេត្ត នាយកសាលា និងលោកគ្រូ-អ្នកគ្រូ ចោទបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន, ក្រសួងអប់រំនឹងប្រជុំពិនិត្យ បន្ទាប់ពីបញ្ចប់ការងារប្រឡងសញ្ញាបត្របាក់ឌុបរួច។ លោករដ្ឋមន្ត្រីបានបញ្ជាក់តាមសារអេឡិចត្រូនិចយ៉ាងដូច្នេះថា «ក្រសួងនឹងប្រជុំពិនិត្យករណីនេះ [លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ]

    December 17, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប មន្ទីរអប់រំយុវជន និងកីឡា, មន្ទីរមុខងារសាធាណរៈ និងស្ថាប័នពាក់ព័ន្ធ បានវាយតម្លៃ និងផ្តល់ពិន្ទុដល់សាលារៀនចំនួន៤ ក្នុងខេត្តសៀមរាប ជាប់ជាសាលាគំរូខាងផ្នែកផ្តល់សេវាសាធារណៈទាក់ទងនឹងវិស័យអប់រំ ក្នុងចំណោមសាលារៀនជិត៣០ នៅក្នុងខេត្តដែលនឹងត្រៀមចូលរួមប្រកួតប្រជែងថ្នាក់ជាតិខាងមុខនេះ។ ​លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា អនុវិទ្យា​ល័យ​ចំនួន២ ដែលជាប់​ជា​សាលា​គំរូ​ខាងផ្នែក​ផ្តល់សេវាសាធារណ​:​ទាក់ទងនឹងវិស័យ​អប់រំ គឺអនុវិ​ទ្យាល័យ​ខ្មែរ​មិ​ត្ដ​ភាព​ជប៉ុន​ព្រះ​ឥន្ទ​កោសា​ក្រុង​សៀម​រាប​ បានជា​ប់​ចំណាត់​ថ្នាក់​លេខ​១ និង​អនុវិ​ទ្យាល័យ​អង្គរធំ​ បានជា​ប់​ចំណាត់​លេខ​២។ ដោយឡែក សាលា​បឋម​សិក្សាក៏មាន​ចំនួន​២​ផងដែរ​ ដែ​លជាប់សាលា​ផ្ដល់​សេវាសា​ធារណៈ​គំរូ​សម្រាប់​វិស័យ​អប់រំ ​មា​ន​បឋម​សិក្សា​វ​ត្ត​បូ​ព៌ និង​បឋម​សិក្សា​ក្រ​វាន់

    December 17, 2022
  • ព័ត៌មានអន្តរជាតិ

    (ប៊ែរឡាំង)៖ អាងចិញ្ចឹមត្រីកម្ពស់១៤ម៉ែតដែលត្រូវបានពិពណ៌ថា ជាអាងចិញ្ចឹមដ៏ធំបំផុតនៅលើពិភពលោក បានផ្ទុះឡើងនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងប៊ែកឡាំងកាលពីព្រឹកថ្ងៃសុក្រ ដោយបានបញ្ជូនទឹកសមុទ្រជិត ២៦៤,០០០លីត្រ និងត្រីត្រូពិចចំនួន ១,៥០០ក្បាលមកកាត់តាមកន្លែងទទួលភ្ញៀវ និងបាចកំទេចកំទីទៅតាមផ្លូវក្បែរនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែឆ្នូ ឆ្នាំ២០២២។ ប៉ូលីសបាននិយាយថា វាមិនច្បាស់ពីអ្វីដែលបណ្តាលឱ្យអាងចិញ្ចឹមត្រីដ៏ធំមួយដែលមានរាងស៊ីឡាំងកម្ពស់ ១៤ម៉ែត្រផ្ទុះ នៅម៉ោងប្រហែល ៥៖០០ព្រឹក (ម៉ោងក្នុងតំបន់) នោះទេ។ ភ្ញៀវនៅសណ្ឋាគារ Radisson Blu បានរាយការណ៍ថា ពេលភ្ញាក់ពីគេងបានលឺសំឡេងផ្ទុះខ្លាំង និងមានអារម្មណ៍ដូចជារញ្ជួយដីតូចមួយ មុនពេលឃើញអាងចិញ្ចឹមត្រីដែលត្រូវបានបំផ្លាញ និងកន្លែងទទួលភ្ញៀវសណ្ឋាគាររងការខូចខាត។ មនុស្សពីរនាក់បានរងរបួសស្រាល ដោយសារបែកកញ្ចក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រីទាំងអស់បានងាប់។

    December 17, 2022
  • ព័ត៌មានអន្តរជាតិ

    បែលហ្សិក៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា NATO (The North Atlantic Treaty Organization) បានអះអាងថា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើសង្គ្រាមរយៈពេលវែងនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូនេះ។ ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក Jens Stoltenberg ដែលជានាយកប្រតិបត្តិនៃអង្គការ NATO ខណៈដែលរូបបានធ្វើកិច្ចសម្ភាសន៍មួយជាមួយនឹងការសែត AFP កាលពីថ្ងៃសុក្រម្សិលមិញនេះ។ លោក Jens Stoltenberg នាយកប្រតិបត្តិនៃអង្គការ NATO នៅក្នុងកិច្ចសម្ភាសន៍ពិសេសនោះ លោក Jens Stoltenberg

    December 17, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ក្រៅពីការរៀបចំ តុបតែងលម្អក្នុងក្រុង សៀមរាបមានកម្មវិធីដូចជា៖ ១-ជិះទូក លេងតាមដងស្ទឹងសៀមរាប និងជិះទូមើលកាំជ្រួច ថ្ងៃឆ្លងឆ្នាំថ្មីសកល ២០២៣ ២-ទស្សនីយភាពតន្រ្តីលើទឹក ៣-ពិពណ៌ស្តង់អាហារ ៤- ផ្សារបណ្តែតទឹក ៦-ការប្រគំតន្ត្រី របស់ក្រុមហ៊ុន ស្រាបៀរផ្សេងៗជាច្រើនទៀត ៕ ប្រភព៖ ក្រសួងទេសចរណ៍

    December 17, 2022
  • ព័ត៌មានអន្តរជាតិ

    (ហ្សឺណែវ)៖ មន្ត្រីមួយរូបមកពីអង្គការសុខភាពពិភពលោក WHO បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺអាសន្នរោគ ស្ទើរតែជិតអស់ពីស្ដុកទៅហើយ ខណៈ ការឆ្លងរាលដាលនៃជំងឺមួយនេះកំពុងកើនឡើងជាលំដាប់ នៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។ បើតាមអង្គការ WHO អត្រាអ្នកស្លាប់ដោយសារជំងឺអាសន្នរោគ បាន និងកំពុងកើនឡើងក្នុងកម្រិតមួយដ៏ខ្ពស់ ដោយប្រទេសចំនួន៣០ នៅជុំវិញពិភពលោក បានរាយការណ៍ពីករណីឆ្លងរាលដាល នៅក្នុងឆ្នាំ២០២២នេះ។ ជុំវិញបញ្ហាខ្វះខាតវ៉ាក់សាំងនេះដែរ លោក ហ្វីលីព បាបូហ្សា (Philippe Barboza) ជាប្រធានក្រុមការងារ WHO ទទួលបន្ទុកប្រយុទ្ធប្រឆាំងជំងឺអាសន្នរោគ បានគូសបញ្ជាក់ក្នុងសន្និសីទមួយ

    December 17, 2022