- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នោថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន ៣ ក្នុងបរិវេណវត្តឧណ្ណាលោម។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូន ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ករណីនៃ ការវាយកម្ទេចកុដិបុរាណចំនួន០៣(លេខ៤៣,៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្ត ឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមាន ជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។ សេចក្តីដូចបានជម្រាបជូនខាងលើ
December 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១១ខែ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១ ៩១៤ ០៥៥នាក់ កើនឡើងជាង១ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នៅកិច្ចប្រជុំត្រួតពិនិត្យលើការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) ដែលធ្វើឡើងនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនជាលំដាប់ពីមួយខែទៅមួយខែ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពជឿទុកចិត្តក្នុងចំណោមភ្ញៀវទេសចរ សន្តិសុខសុវត្ថិភាព និងភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងយកចិត្តទុកដាក់ដឹកនាំ គិតគូរត្រឹមត្រូវរបស់ក្រសួងទេសចរណ៍ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។ លោកបានថ្លែងថា «ក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន១,៩១៤,០៥៥នាក់
December 21, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Twitter នៅក្រោយពេលដែលរកបានអ្នកជំនួសរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។ ការប្រកាសខាងលើលោក Elon Musk ធ្វើឡើងនៅក្នុងសារបង្ហោះលើ Twitter និងក្រោយការស្ទង់មតិមួយបង្ហាញថាមិតភាគច្រើនចង់ឱ្យលោកលាលែង ពីតំណែង។ កំពូលមហាសេដ្ឋីអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងលាលែងពីតំណែងជា CEO ឆាប់ៗនេះ ខណៈខ្ញុំកំពុងស្វែងរកមនុស្ស កាន់តំណែងបន្ត ហើយបន្ទាប់ពីនោះ ខ្ញុំនឹងដឹកនាំក្រុមការងារ software និង
December 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិភូកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយស្នាម ញញឹម និងមោទកភាពជាតិ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោយដណ្តើមបានមេដាយ១២គ្រឿងជូនជាតិពីព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២២ នៅប្រទេសថៃ។ ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាគូស បញ្ជាក់ថា ការប្រកួតកីឡាឃីគបុកស៊ីងជ្រើសរើសជើងកអាស៊ី ឆ្នាំ២០២២ ដែលជម្រុះនៅសល់១៨ប្រទេសក្នុងទ្វីបអាស៊ី គឺមានកីឡាករមកពីប្រទេសអ៊ីរ៉ង់មានរហូតដល់ ៧០នាក់ អ៊ីរ៉ាក់ ៥០នាក់ រួមទាំងបណ្តាប្រទេសរីកចម្រើនខ្លាំងៗ ក្នុងវិស័យកីឡាឃីគបុកស៊ីងក៏បានចូលរួមប្រកួតប្រជែងផងដែរ។ ឯកឧត្តមបន្តថាក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិជ័យសេនា
December 21, 2022 - ព័ត៌មានអន្តរជាតិ
(ព្រុចសែល)៖ រដ្ឋមន្ត្រីក្រសួងថាមពលរបស់សហភាពអឺរ៉ុបនៅសប្តាហ៍នេះបានជម្នះភាពទាល់ច្រកអស់រយៈពេលជាច្រើនខែ ដើម្បីឯកភាពគ្នាលើការកំណត់តម្លៃឧស្ម័នធម្មជាតិនៅក្នុងប្លុកនេះ ដែលធ្វើឱ្យមានការព្រមានភ្លាមៗពីប្រទេសរុស្ស៊ីថា ការកំណត់តម្លៃនេះ «មិនអាចទទួលយកបាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ពិដានតម្លៃនេះត្រូវបានកំណត់ចំនួន ១៨០អឺរ៉ូ (១៩០ដុល្លារ) ក្នុង ១មេហ្គាវ៉ាត់ម៉ោង ប៉ុន្តែមានលក្ខខណ្ឌភ្ជាប់ និងមានការព្រមានពីគណៈកម្មការអឺរ៉ុបថា អាចនឹងមានការផ្អាកវិធានការនេះវិញប្រសិនបើ «ហានិភ័យកើតមានច្រើនជាងប្រយោជន៍»។ គោលបំណងនៃការកំណត់តម្លៃឧស្ម័នសម្រាប់ការជួញដូរក្នុងសហភាពអឺរ៉ុបនេះ គឺដើម្បីកាត់បន្ថយវិបត្តិថាមពលដែលកើតឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ បណ្តាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបមានការព្រួយបារម្ភថា ពួកគេនឹងជួបការលំបាកក្នុងការបំពេញស្តុកឧស្ម័នឱ្យបានទាន់ពេលសម្រាប់រដូវរងាខាងមុខនេះ។ ប្រទេសរុស្ស៊ីដែលមុនពេលកើតមានសង្រ្គាម និងជាប្រទេសនាំចេញឧស្ម័នកំពូលទៅកាន់សហភាពអឺរ៉ុប បានបិទការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនជាការសងសឹកចំពោះការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងខ្លួន ដែលត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីដែលប្រើប្រាស់សម្រាប់ការបង្កសង្គ្រាមរបស់ខ្លួន។ វិមានក្រឹមឡាំងបាននិយាយរួចហើយថា ខ្លួននឹងមិនផ្គត់ផ្គង់ប្រេងទៅឱ្យបណ្តាប្រទេសដែលអនុវត្តការដាក់បម្រាមពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលើការនាំចេញប្រេងឆៅរបស់ខ្លួនទេ ហើយកាលពីថ្ងៃចន្ទប្រទេសនេះបានរិះគន់យ៉ាងខ្លាំងចំពោះការកំណត់តម្លៃឧស្ម័ននេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យវិមានក្រឹមឡាំង
December 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះសារចូលរួមអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលរកបាន ៣ពិន្ទុពេញពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីនដោយលទ្ធផល ៣-២ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ មុននេះបន្ដិច
December 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំលេខ៤៤ ស្តីពីដំណើរការគ្រឹះសា្ថនមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ឆ្នាំសិក្សា ២០២២ -២០២៣។ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដំណើរការរបស់គ្រឹះស្ថានមត្តេយ្យសិក្សា និងការអប់រំកុមារតូច នៅតែ ផ្ដោតសំខាន់លើការអភិវឌ្ឍផ្នែកទាំង៥ គឺសុខភាពរាងកាយ, ភាសា, បញ្ញានិងការគិត, សង្គមនិងអារម្មណ៍, និង ការអភិវឌ្ឍសីលធម៌និងវប្បធម៌ ដោយផ្អែកលើមុខវិជ្ជាចិត្តចលភាព, វិទ្យាសាស្ត្រ, សិក្សាសង្គម, បុរេគណិត, និង ភាសាខ្មែរ។ ក្រសួងមានទិសដៅសម្រេចឱ្យបានចំណុចដៅប្រចាំឆ្នាំសិក្សា២០២២-២០២៣ នៃផែនការ យុទ្ធសាស្ត្រវិស័យអប់រំ
December 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានគូសបញ្ជាក់ថា ភាពមិនប្រក្រតី ដែលរកឃើញដោយអង្គការខុមហ្វ្រែលវាគ្រាន់តែជាកំហុសបច្ចេកទេសក្នុងការអនុវត្តរបស់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតប៉ុណ្ណោះ ប៉ុន្តែវាពុំមែនជាភាពមិនប្រក្រតីដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលនៃការបោះឆ្នោតនោះទេ។ ការគូសបញ្ជាក់បែបនេះ របស់លោក សោម សូរីដា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយតំណាងអង្គការខុមហ្វ្រែល ដែលដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។ ក្នុងជំនួបនេះ លោក សោម សូរីដា បានថ្លែងអំណរគុណចំពោះការចូលរួមក្នុងនាមជាភាគីពាក់ព័ន្ធមួយដ៏សំខាន់ក្នុងការសង្កេតមើលដំណើរការបោះឆ្នោតនាពេលកន្លងមក ព្រមទាំងការផ្ញើរបាយការណ៍ជូន គ.ជ.ប កាលពីពេលថ្មីៗនេះ។
December 20, 2022 - ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលអាហ្សង់ទីន ប្រកាសយកថ្ងៃទី២០ ខែធ្នូឈប់សម្រាក ទូទាំងប្រទេស ដេីម្បីអបអរ ការឈ្នះ World Cup ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ សហព័ន្ធបាននិយាយថា ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីននឹងប្រារព្ធការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់ពួកគេនៅថ្ងៃអង្គារនេះនៅទីក្រុង Buenos Aires នៅ Obelisk ដែលជាចំណុចកណ្តាលនៃការប្រារព្ធពិធីកីឡាប្រពៃណី។ ក្រុមបាល់ទាត់ជម្រើសជាតិដែលបានយកឈ្នះបារាំងកាលពីថ្ងៃអាទិត្យ បានមកដល់ប្រទេសអាហ្សង់ទីននៅវេលាម៉ោង៤ព្រឹក ថ្ងៃអង្គារ (ម៉ោងនៅអាហ្សង់ទីន) តាមជើងហោះហើររបស់រដ្ឋ ហើយត្រូវបានស្វាគមន៍ដោយអ្នកគាំទ្ររាប់ពាន់នាក់នៅខាងក្រៅព្រលានយន្តហោះ។ Lionel Messi បានកាន់ពានរង្វាន់ World Cup ជាមួយគ្រូបង្វឹក Lionel
December 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូល ពីការនាំចេញកសិផលមានចំនួន ៣ ០៦៩ ៩៧២ ៣៤៩ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ របាយការណ៍របស់ក្រសួងកសិកម្ម ស្ដីពី សភាពការណ៍កសិកម្ម ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅអនុវត្ដបន្ដ បានគូសបញ្ជាក់ថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ រយៈពេល១០ខែ ឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ០៦៩ ៩៧២
December 20, 2022









