- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) ទើបតែអនុម័តនូវថវិកាប្រមាណ ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យអប់រំកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ចាប់ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២២។ ការបញ្ជាក់អំពីការអនុម័តថវិកានេះ បានធ្វើឡើងក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី
December 16, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ សម្រាប់ពលរដ្ឋអាមេរិកដែលជាអ្នកគាំទ្រលោក Donald Trump នឹងទទួលបានជម្រើសថ្មីមួយក្នុងទិញកាដូជូនគ្នានៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ ក្រោយអតីតប្រធានាធិបតីទើបផុតអាណត្តិរូបនេះបានដាក់លក់នូវកាត់ពិសេសម្យ៉ាងដែលមានរូបភាពប្លែកៗរបស់គាត់ជាច្រើននៅលើកាតនោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូនេះបានបញ្ជាក់ថា កាតពិសេសនោះគឺជាកាតប្រភេទ NFT (non-fungible token) ដែលប្រមូលផ្តុំដោយរូបភាពប្លែកៗជាច្រើនរបស់លោក Donald Trump ដោយក្នុងនោះមានទាំងរូបលោក Donald Trump តែងខ្លួនជា Super Hero របស់អាមេរិកទៀតផង។ ប្រភពខាងលើបានបន្តថា កាត NFT របស់លោក Donald Trump នោះត្រូវបានដាក់លក់ក្នុងតម្លៃ ៩៩ដុល្លារសម្រាប់កាតមួយសន្លឹក ខណៈគេរំពឹងថាកាតនោះនឹងលក់ដាច់បំផុតក្នុងចំណោមពលរដ្ឋអាមេរិកដែលជាអ្នកគាំទ្រលោក Donald Trump នៅក្នុងឱកាសបុណ្យណូអែល ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី ២៥
December 16, 2022 - ព័ត៌មានជាតិ
ទីស្ដីការក្រសួង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មការអន្តរ ក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការទាំងពីរផងដែរ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និង រៀបចំការលក់ ឬដេញថ្លៃ
December 16, 2022 - ព័ត៌មានជាតិ
ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រង ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ ឆ្លងចូលឆ្នាំ២០២៣។ សូមបញ្ជាក់ដែរថា ខេត្តកែប គឺជាខេត្តទេសចរណ៍ធម្មជាតិ ដែលបច្ចុប្បន្នកំពុងមានភាពទាក់ទាញ និងចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ជាមួយនេះ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ ឆ្លង ចូលឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំឱ្យមានព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើនដូចជា ការតាំងពិព័រណ៍ផលិតផល ការអុំទូកផ្កាចារសមុទ្រ បង្ហើរខ្លែង រួមជាមួយនឹងការប្រគុំតន្ត្រី ការអុចកាំជ្រួច និងបង្ហោះគោមក្នុងពេលរាត្រីផងដែរ៕
December 16, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រភាគច្រើន លើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ បំបែកកំណត់ត្រាថ្មីមួយ ដល់ទៅ ៨៥៨ពាន់លានដុល្លារ ពោលគឺលើស ៤៥ពាន់លានដុល្លារ នៃកញ្ចប់ថវិកាយោធាស្នើឡើងដោយលោកប្រធានាធិបតី ចូ បៃដិន ទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២២។ កញ្ចប់ថវិកាយោធាខាងលើដែលស្ថិតច្បាប់ National Defense Authorization Act ឬហៅកាត់ថា NDAA ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៨៣ ទល់នឹង១១សំឡេង ជំទាស់ ហើយតាមរយៈការអនុម័តនេះទៀតសោត ក៏មានបញ្ចូលទាំងការលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងជួរយោធាអាមេរិកផងដែរ។ មួយវិញទៀត
December 16, 2022 - សង្គម
(ភ្នំពេញ)៖ ឆម ស្រីផាច យុវតីខ្មែរផលិតវីដេអូអាហារបែបស្រុកស្រែចម្ការជាមួយសំនៀងរដឺនៗ បច្ចុប្បន្នទទួលបានការគាំទ្រខ្លាំងពីមហាជន ហើយពេលនេះហ្វេសប៊ុកផេករបស់កញ្ញាមានអ្នកតាមដល់ទៅ ១លាននាក់ឯណោះ។ នៅថ្ងៃនេះដែរ កញ្ញា ឆម ស្រីផាច ក៏បានធ្វើការផ្តល់សម្ភាសន៍ជាមួយនឹងក្រុមការងារ KHMERNOTE នូវប្រវត្តិខ្លះៗរបស់កញ្ញា។ យុវតីរូបនេះមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក Business។ កញ្ញាបានប្រាប់ថា តាមពិតឡើង កញ្ញាបានបង្កើតផេកតាំងពីឆ្នាំ២០១៧ ប៉ុន្តែដោយខ្លួនមមាញឹកជាមួយនឹងការសិក្សា ក៏បានផ្អាកសកម្មភាពនៅក្នុងផេករហូតដល់ទៅ៣-៤ឆ្នាំ។ ស្រីផាច បានបន្តថា ក្រោយបញ្ចប់ការសិក្សាភ្លាម ខ្លួនក៏ធ្លាប់បានដាក់ពាក្យចូលធ្វើការដែរ តែគេបានបដិសេដមិនជ្រើសរើស ខ្លួនក៏សម្រេចចិត្តមកផលិតវីដេអូវិញតែម្តង។ កត្តាដែលធ្វើឱ្យខ្លួនចាប់ផ្តើមផលិតមាតិកាវីដេអូអាហារបែបនេះ កញ្ញាបានឱ្យដឹងថា ដោយសារតែមានបងប្រុសជាអ្នកផលិតវីដេអូស្រាប់ ហើយគាត់ផ្តល់យោបល់អោយកញ្ញាផង ទើបខ្លួនជ្រើសរើសការថតម្ហូបនេះ។ «ជាមួយនឹងការចាប់ផ្តើមផលិតវីដេអូនេះដំបូងឡើងគឺមានឧបសគ្គគួរសមដោយយើងមានបញ្ហាថវិកាសម្រាប់ទិញម្ហូប
December 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយមានការសង្ស័យថាពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែកមួយគ្រាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីម្សិលមិញ។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាម លោកឧត្តមសេនីយ៍, ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅម៉ោង៧៖៣០នាទី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនោះរួមមានឈ្មោះ៖ ១៖
December 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា៖ ស្ថានភាពអាកាសធាតុជាបន្តនៅតែសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។ – ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ស៊ីតណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C ។ –
December 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី១៥ ខែធ្នូនេះថា នៅពេលនេះ សមត្ថកិច្ចមានពន្លឺកាន់តែច្រើនក្នុងការស៊ើបអង្កេត ក្រោយរកឃើញរថយន្តមួយគ្រឿង ដែលពាក់ព័ន្ធនឹងគ្រាប់បែក នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍។ ទោះជាយ៉ាងនេះក្តី លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិត ខណៈដែលម្ចាស់រថយន្តនោះ គឺជាជនជាតិនចិនម្នាក់។ សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីប្រទះឃើញគ្រាប់បែកមួយគ្រា ប់ដែលប្រឡាក់ដោយនំខេក នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនសុិនទ្រី
December 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល៥ថ្ងៃនៅតំបន់អឺរ៉ុប។ ជាលទ្ធផលដំណើរអញ្ជើញទៅកាន់ប្រទេសតំបន់អឺរ៉ុបរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈសម្រាប់ជាតិមាតុភូមិ។ សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ៕
December 16, 2022









