Khmerpress
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ១១,៨ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំត្រីមាសខ្លាំងបំផុតទីពីរមិនធ្លាប់មានសម្រាប់ប្រទេសដែលឆ្លងកាត់វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រទេសស្រីលង្កាខ្វះខាតប្រាក់ដុល្លារសម្រាប់ការនាំចូលទំនិញសំខាន់ៗ ដូចជាម្ហូបអាហារ ប្រេងឥន្ធនៈ ជី និងថ្នាំពេទ្យជាដើម។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលបានចេញផ្សាយដោយនាយកដ្ឋានជំរឿន និងស្ថិតិស្រីលង្កានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា វិស័យកសិកម្មបានធ្លាក់ចុះ ៨,៧ភាគរយនៅក្នុងត្រីមាសទី៣ ហើយឧស្សាហកម្មធ្លាក់ចុះ ២១,២ភាគរយ ខណៈដែលសេវាកម្មបានធ្លាក់ចុះ ២,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Dimantha Mathew ប្រធានផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុន First Capital បានប្រាប់រ៉យទ័រថា៖ «នេះគឺជាការធ្លាក់ចុះដ៏អាក្រក់បំផុតទីពីរដែលស្រីលង្កាបានជួបប្រទះបន្ទាប់ពីធ្លាក់ចុះ ១៦,៤ភាគរយនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២០»។ លោកមានប្រសាសន៍ថា៖ «ការព្យាកររបស់យើងគឺថា

    December 17, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Watt Munisotaram នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពវត្តមុន្នីសូតារាម រំលេចទៅដោយព្រិលធ្លាក់ក្នុងរដូវរងា ដែលស្ថិតនៅលើទឹកដីនៃសហរដ្ឋអាមេរិក ជា​​វត្តខ្មែរ​តែ​មួយ​គត់​នៅ​ភាគ​កណ្តាល​ខាងលិច​ដែល​ស្ថិត​នៅ​លើ​ដី​ទំហំ ៤០ហិចតា ក្នុងរដ្ឋមីនីសូតា នៅសហរដ្ឋ​អាមេរិក។ វត្តខ្មែរ “Watt Munisotaram ” ត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គមចែកចាយជាច្រើន ដែលនោះជារូបភាពដ៏គួរឱ្យទាក់ទាញនិងស្រស់ស្អាតបំផុត នូវក្នុងបរិវេណវត្ត ដែលគ្រប់ដណ្ដប់ទៅដោយព្រិលសស្គុស រំលេចជាផ្ទាំងទស្សនីយភាពប្លែកភ្នែក ចំណែកឯដើមឈើនៅក្នុងបរិវេណវត្តវិញ ក៏គ្រប់ដណ្ដប់ដោយព្រិលធ្លាក់ពីលើយ៉ាងស្រស់ស្អាតផងដែរ។ ទស្សនារូបភាពខាងក្រោម៖ ប្រភព៖ Watt Munisotaram​

    December 17, 2022
  • ព័ត៌មានជាតិ

    (កំពត)៖ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានអំពាវនាវដល់ពុទ្ឋបរិស័ទខ្មែរក្នុង និងក្រៅប្រទេសចូលរួមវិភាគទានចាប់មគ្គផល ដើម្បីចូលរួមសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេក្នុងពិភពលោក នៅលើភ្នំបូកគោ។ ការសាងសង់ពុទ្ឋបដិមានេះ នឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យអ្នកឧកញ៉ា សុខ គង់ សាងស់ពុទ្ឋបដិមាកំពស់១០៨ ម៉ែត្រ ដែលស្ថិតនៅចំណុវាលស្រែ៥០០ នៅលើកំពូលភ្នំបបូកគោ។ អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២២នេះថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើ

    December 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅកម្ពុជា បានបញ្ចប់ការប្រកួតវិញ្ញាសាក្រិចកូរ៉ូម៉ាំងចំនួន ១០ប្រភេទទម្ងន់ហើយ សម្រាប់ថ្ងៃដំបូង នៅថ្ងៃទី១៦ ខែធ្នូនេះ ដោយម្ចាស់ផ្ទះដណ្ដើមមេដាយ ៦គ្រឿង រួមមានមេដាយមាស ១ និងប្រាក់ ៥ ខណៈអត្តពលិកវៀតណាម និងឥណ្ឌូនេស៊ី ដណ្ដើមបានមេដាយមាស ៤គ្រឿងដូចគ្នា ។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ១ថ្ងៃពេញ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិញ្ញាសាក្រិចកូរ៉ូម៉ាំង ដែលបានបញ្ចប់រួមមានទម្ងន់ក្រោម ៥៥គីឡូក្រាម, ទម្ងន់ ៦០គីឡូក្រាម, ទម្ងន់ ៦៣គីឡូក្រាម, ទម្ងន់ ៦៧គីឡូក្រាម, ទម្ងន់

    December 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងៗ។ បន្ទាប់ពីការជូនដំណឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រសួងមុខងារសាធារណៈមាន កិត្តិយសសូមជម្រាបជូនមន្ត្រីរាជការស៊ីវិលនិងសាធារណជន មេត្តាជ្រាបជាបន្តទៀតថា ក្រសួងមុខងារ សាធារណៈ បានបោះពុម្ភអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចហើយ និងចាប់ផ្ដើមដំណើរការផ្តល់ ជូនមន្ត្រីរាជការ ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)ដកប្រាក់ បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀតផង។ ពិធីប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនឹង ប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២:០០នាទីខាងមុខនេះ នៅ សណ្ឋាគារកាំបូឌីយ៉ាណា

    December 17, 2022
  • ព័ត៌មានជាតិ

    (កំពត)៖ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានគំរោងសាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តឲ្យអ្នកឧកញ៉ាសាងសង់ពុទ្ធបដិមាខាងលើ កាលពីពេលថ្មីៗនេះ ខណៈរចនាបទបដិមានេះ ត្រូវបានឌីសាញឡើងវិញស្របតាមរចនាបទបដិមាខ្មែររួចហើយ។ អ្នកឧកញ៉ា សុខ គង់ បានបន្តថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ អ្នកឧកញ៉ាបានបន្ថែមថា

    December 17, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបាន បញ្ជូនខ្លួនមេតុងទីនអនឡាញ​ដ៏ល្បីល្បាញ​មួយរូបគឺឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ឲ្យតំណាង​អយ្យការបើកការស៊ើប​សួរ​តាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការ​ឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក។ ការឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ដែលកំពង់វ័ណ្ឌ.កជាមួយមេតុងទីនរូបនេះ

    December 16, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រសួង​សុខាភិបាល​ថៃបាន​ព្រមាន​ប្រជាពលរដ្ឋរបស់ខ្លួន មេត្តា​កុំ​ពិសា​គ្រឿង​ស្រវឹង ដើម្បី​រក្សា​កម្តៅក្នុង​ខ្លួននៅ​រដូវ​រងាឱ្យសោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ លោកវេជ្ជបណ្ឌិត Manus Potaporn អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ប្រជាជននៅភាគខាងជើង និងភាគឦសាន ជារឿយៗមានការយល់ខុសថា ការផឹកស្រាធ្វើឱ្យរាងកាយមានភាពកក់ក្តៅក្នុងរដូវរងា។ តាមពិតទៅ ការផឹកស្រាធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែករីកធំ ហើយធ្វើឱ្យរាងកាយមានអារម្មណ៍ក្តៅ ប៉ុន្តែនឹងត្រឡប់មកជាត្រជាក់វិញយ៉ាងលឿនបំផុត ដែលបណ្តាលឱ្យរាងកាយទៅជាខ្វះកម្តៅ (hypothermia) ដែលអាចនាំឱ្យខូចសរីរាង្គ និងស្លាប់»។ លោកបណ្ឌិត Manus Potaporn បានបន្ថែមថា ជាតិអាល់កុលក៏ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលចុះខ្សោយផងដែរ ដោយបង្កើនហានិភ័យ ឆាប់ងងុយដេក ឬឆាប់ដេកលក់ក្នុងអាកាសធាតុត្រជាក់ ដោយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ដើម្បីរក្សាភាពកក់ក្តៅ។ លោកក៏បានកត់សម្គាល់ផងដែរ ពីផលប៉ះពាល់អវិជ្ជមាននៃគ្រឿងស្រវឹងលើគ្រួសារ និងសហគមន៍

    December 16, 2022
  • ព័ត៌មានអន្តរជាតិ

    មហាសេដ្ឋីលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុន Tesla មួយចំនួន នៅក្នុងតម្លៃ ៣.៥៨ ពាន់លានដុល្លារក្នុងសប្តាហ៍នេះ។ ឯកសារមួយនៅគណៈកម្មការមូលបត្រអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា នាយកប្រតិបត្តិ Tesla រូបនេះ បានលក់ភាគហ៊ុនចំនួន ២២ លាន ភាគហ៊ុន ដែលគាត់មានជាមួយក្រុមហ៊ុនរថយន្តអគ្គីសនីមួយនេះ នៅចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ។ លោក Musk ទទួលបានប្រាក់កម្ចីចំនួន ១៣ ពាន់លានដុល្លារពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់កញ្ចប់លុយ ៤៤ ពាន់លានដុល្លារ ដែលបានចំណាយដើម្បីទិញក្រុមហ៊ុន Twitter នៅក្នុងខែតុលា។ ជាក់ស្តែងម្ចាស់ថ្មីរបស់

    December 16, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គម្រោងពង្រីកទ្រង់ទ្រាយធំលើព្រលានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមខ្លឹមសារជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុ។ ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងលោក Nicolas Notebeart បានធ្វើឡើងអំឡុងពេល សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទស្សនកិច្ចការងារ នៅប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែធ្នូ

    December 16, 2022