Khmerpress
  • សិល្បៈ

    (ភ្នំពេញ)៖ ថ្មីៗនេះ លោក អ៉ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស បានប្រកាសថាឈប់រៀបចំកម្មវិធី Miss Grand Cambodia ទៀតហើយ។ លោកបានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសុំឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣តទៅ ដោយមូលហេតុចង់សម្រាកពីការងារផ្នែកមួយនេះ អរគុណសម្រាប់ការគាំទ្រកន្លងមក»។ ក្រោយពីមានការប្រកាស អ្នកគាំទ្រជាច្រើនក៏សម្តែងការសោកស្តាយ និងគោរពតាមការសម្រេចចិត្តនេះផងដែរ។ សូមរំលឹកថាក្រុមហ៊ុនមហាហង្ស បានទិញសិទ្ធិរៀបចំការប្រកួតMiss Grand Cambodia ពីស្ថាប័ន Miss Grand International នៅឆ្នាំ២០១៩។ សមិទ្ធិផលក្រោយពីបានទិញសិទិ្ធ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោករយៈពេល៣ឆ្នាំជាប់គ្នាមក ជាលទ្ធផល

    December 15, 2022
  • ចំណេះដឹង

    (ភ្នំពេញ)៖ ប្អូនៗសិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ កំពុងតែពិចារណាជ្រើសរើសជំនាញសិក្សាបន្ត នៅសាកលវិទ្យាល័យ ស្របពេលកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន។ ការជ្រើសរើសជំនាញនៅថ្នាក់ឧត្តមសិក្សា ត្រូវធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះការសម្រេចចិត្តមួយ ដែលមានឥទ្ធិពលលើអនាគតការងាររបស់ខ្លួន។ មានប្អូនៗខ្លះចង់សិក្សាជំនាញគ្រប់គ្រង គណនេយ្យ វិស្វករ ហើយមានខ្លះទៀតកំពុងពិចារណាជ្រើសរើសយកជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking) បច្ចេកវិទ្យាក្លោដ (Cloud Computing) ការអភិវឌ្ឍសុសវែរ (Software Development) វិទ្យាសាស្ត្រទិន្នន័យ (Data Science) សន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាប្លុកឆេន (Block

    December 15, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា គាត់មានក្តីសង្ឃឹមថាជំងឺរាតត្បាត Covid-19 នឹងមិនត្រូវបានចាត់ទុកថា ជាគ្រាអាសន្នសកលទេនៅឆ្នាំក្រោយនេះ។ ការអត្ថាធិប្បាយរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ បានកើតឡើងនៅពេលដែលប្រទេសចិនរុះរើគោលនយោបាយ «zero-Covid» ដ៏តឹងរឹងរបស់ខ្លួន និងអនុញ្ញាតឱ្យមនុស្សរស់នៅជាមួយវីរុស ខណៈមានការព្រួយបារម្ភថា ប្រទេសសេដ្ឋកិច្ចលេខ ២ របស់ពិភពលោកមួយនេះ ប្រឈមនឹងការកើនឡើងនៃការឆ្លង។ ស្ថាប័ន WHO ជួបប្រជុំគ្នារៀងរាល់ពីរបីខែម្តង ដើម្បីសម្រេចថាតើជំងឺ Covid-19 ដែលបានផុសឡើងកាលពី ៣ ឆ្នាំមុននៅទីក្រុងវ៉ូហាន របស់ប្រទេសចិន និងបានសម្លាប់មនុស្សជាង ៦.៦ លាននាក់ នៅតែតំណាងឱ្យ គ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC)

    December 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    December 15, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងសម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។ បន្ទាប់ពីសន្និសីទ “សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» (ទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២) និងឃើញពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែន បណ្ដាលមកពីសង្គ្រាមដែលធ្វើដោយ ប្រទេសរុស្ស៊ី ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក (ដូន) ប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យដៃគូអន្តរជាតិទាំងអស់

    December 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី ១៥ ឆ្នាំ២០២២» នៅព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញពីបរិយាកាស ធុរកិច្ច, និងសក្ដានុពលវិនិយោគ ព្រមទាំងគោលនយោបាយគាំពារ របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន។ សម្រាប់ឆ្នាំ២០២២ ពិព័រណ៍ពាណិជ្ជកម្មនេះ មានការចូលរួមគាំទ្រពីបណ្ដាប្រទេស នៅក្នុងតំបន់ជាច្រើនដូចជា៖ ប្រទេសចិន កូរ៉េខាងត្បូង

    December 15, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម)យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន៕ ប្រភព៖ Phnom Penh Gendarmerie

    December 14, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ារ៉ុកបាននិយាយថា ខ្លួនកំពុងលុបចោលជើងហោះហើរទាំងអស់ ដែលខ្លួនបានគ្រោងទុកនៅថ្ងៃនេះ ដើម្បីដឹកអ្នកគាំទ្រទៅកាន់ទីក្រុងដូហា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ក៏ព្រោះតែមានការជំទាស់ពីអាជ្ញាធរកាតា។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖«បន្ទាប់ពីមានការរឹតបន្តឹងចុងក្រោយបង្អស់ ដែលដាក់ដោយអាជ្ញាធរកាតារ ក្រុមហ៊ុន Royal Air Maroc មានការសោកស្តាយក្នុងការជូនដំណឹងដល់អតិថិជន អំពីការលុបចោលជើងហោះហើររបស់ពួកគេ ដែលដំណើរការដោយ Qatar Airways»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់រដ្ឋាភិបាលកាតា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ក្រុមហ៊ុន Royal Air Maroc ធ្លាប់បាននិយាយថា ក្រុមហ៊ុននឹងដាក់ជើងហោះហើរចំនួន ៣០ បន្ថែមទៀត ដើម្បីជូនអ្នកគាំទ្រជម្រើសជាតិម៉ារ៉ុក ទៅកាន់ប្រទេសកាតា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់ថ្ងៃពុធនេះ ជាមួយប្រទេសបារាំង ប៉ុន្តែកាលពីថ្ងៃអង្គារ

    December 14, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពិធីបួងសួងប្រារព្ធបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន១៣០អង្គនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដ៏ច្រើនកុះករ។ មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

    December 14, 2022
  • ព័ត៌មានអន្តរជាតិ

    (អន្តរជាតិ)៖ ក្រុមហ៊ុន Royal Air Maroc របស់ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១២ ខែធ្នូបាននិយាយថា ខ្លួននឹងបើកជើងហោះហើរពិសេសចំនួន៣០ ដើម្បីនាំអ្នកគាំទ្រ ទៅកាន់ទីក្រុងដូហា ប្រទេសកាតា ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Reuters បានរាយការណ៍ថា ជើងហោះហើរនឹងចេញដំណើរនៅថ្ងៃទី ១៣-១៤ ខែធ្នូពីទីក្រុង Casablanca ។ ជើងហោះហើរទាំងនេះនឹងជួយអ្នកគាំទ្រម៉ារ៉ុករាប់ពាន់នាក់ដែលមានវត្តមានក្នុងប្រទេសកាតា ដើម្បីគាំទ្រក្រុមរបស់ខ្លួននៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលខាងមុខ ដែលប្រកួតទល់នឹង បារាំង ។ បច្ចុប្បន្ននេះ ប្រជាជនម៉ារ៉ុករាប់ពាន់នាក់ក៏មានវត្តមាននៅក្នុងប្រទេសកាតាផងដែរ ដើម្បីទស្សនា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដី។ ម៉ារ៉ុក បានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាក្រុមអាហ្វ្រិកដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត

    December 14, 2022