Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងការចុះផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា “វិទ្យុប្រជាជន”។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា ចំពោះករណីស្ត្រីម្នាក់ជិះម៉ូតូស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1JO-8587 មិនពាក់មួកសុវត្ថិភាព ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់នៅគោលដៅត្រួតពិនិត្យ កាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២០:០០នាទី ដើម្បីធ្វើការណែនាំអប់រំ បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកខាងលើចុះផ្សាយថា “តើក្រដាសនេះជាបង្កាន់ដៃផាកពិន័យក្លែងក្លាយឬ? ហើយហេតុអ្វីបានជាមិនមានចុះហត្ថលេខា និងឈ្មោះមន្រ្តី?” ផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ

    December 15, 2022
  • ព័ត៌មានអន្តរជាតិ

    (បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រិច (Christine Lambrecht) បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា រដ្ឋាភិបាលអាល្លឺម៉ង់ទទួលបានភ្លើងបៃតងហើយ ដើម្បីទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) ខណៈវាស្ថិតនៅក្នុងផ្នែកនៃគម្រោងទិញបរិក្ខារយោធា ដែលមានតម្លៃសរុប១៣ពាន់លានអឺរ៉ូ (១៣.៨៥ពាន់លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។ គណៈកម្មាធិការទទួលបន្ទុកកញ្ចប់ថវិកានៃសភាអាល្លឺម៉ង់ បានអនុម័តការចំណាយខាងលើ ដែលក្នុងនោះរួមមានទាំងលុយ ១០ពាន់លានអឺរ៉ូ (១០.៦៥ពាន់លានដុល្លារ) សម្រាប់យកទៅទិញយន្តហោះចម្បាំង F-35 ហើយនិងលុយសម្រាប់ការទិញ

    December 15, 2022
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក ចាន់ សារិន ប្រធានអង្គការជំនួយនៃក្ដីសង្ឃឹមហៅកាត់ថា HHC បានឲ្យដឹងថា បើយោងតាមការចុះអង្កេតសិក្សាចំនួន៥ខេត្ត រកឃើញថា មានកុមារកើតជំងឺសតិបញ្ញា និងអូទីស្សឹមមានប្រមាណជា២ពាន់នាក់ ហើយតាមការប៉ាន់ស្មាននៅទូទាំងប្រទេស អាចនឹងមានកុមារកើតជំងឺនេះ ប្រមាណ៣ម៉ឺននាក់។ លោក ចាន់ សារិន បានគូសបញ្ជាក់ថា ចំពោះកុមារដែលមានជំងឺសតិបញ្ញា និងអូទីស្សឹមនេះ ចាំបាច់ត្រូវសង្រ្គោះពួកគេ ហើយពិសេសសុំកំុរើសអើងពួកគាត់ ប៉ុន្តែសុំជួយគ្នាលើកទឹកចិត្តពួកគាត់វិញ ដ្បិតពួកគាត់ជាមនុស្សគួរឲ្យអាណិតណាស់។ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល លោក ចាន់ សារិន ក៏បានអរគុណសម្ដេចតេជោ ហ៊ុន សែន

    December 15, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Toyota Motor បាននិយាយថា ខ្លួននឹងធ្វើការជាមួយក្រុមហ៊ុនថៃ ដើម្បីផ្សព្វផ្សាយឥន្ធនៈអ៊ីដ្រូសែន ដែលជាមធ្យោបាយមួយដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Charoen Pokphand Group ដែលអាជីវកម្មរបស់ពួកគេរួមមានការលក់រាយ និងការចិញ្ចឹមសត្វ។ ក្រុមហ៊ុនមានគម្រោងផលិតអ៊ីដ្រូសែនពីជីវឧស្ម័ន ដែលបានមកពីកាកសំណល់កសិកម្ម ហើយប្រើប្រាស់វាដើម្បីផ្តល់ថាមពលដល់រថយន្តដឹកជញ្ជូន។ ប្រធានក្រុមហ៊ុន Toyota លោក Toyoda Akio ក៏បានបង្ហើបថា ក្រុមហ៊ុនរបស់លោកកំពុងអភិវឌ្ឍរថយន្តភីកអាប់អគ្គិសនីសម្រាប់ទីផ្សារប្រទេសថៃផងដែរ។ លោក Toyoda បាននិយាយថា៖«មានជម្រើសជាច្រើនសម្រាប់ការអភិវឌ្ឍរថយន្តដែលជួយដល់បរិស្ថាន។ Toyota នឹងបន្តជ្រើសយកជម្រើសទាំងអស់យ៉ាងយកចិត្តទុកដាក់។ យើងក៏ចង់អភិវឌ្ឍបច្ចេកវិទ្យាទំនើប និងក្លាយជាក្រុមហ៊ុនរថយន្តដែលផ្តល់នូវតម្លៃសមរម្យ និងសេរីភាពនៃការធ្វើដំណើរដល់មនុស្សគ្រប់គ្នា»។ ក្រុមហ៊ុនផលិតរថយន្តនេះមានចំណែក

    December 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទឹកដោះគោម៉ាក Dutchmill ដែលត្រូវបានលួចនាំចូលដោយរំលោភកម្មសិទ្ធិបញ្ញា និងខូចគុណភាព ជាច្រើនពាន់ដប ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវបង្ក្រាប។ សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ធ្វើឡើងដោយយោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូអិនធី ហូលសេល ខូអិលធីឌី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ច ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះឆែកឆេរ២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១៖ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៣B (បុរីពិភពថ្មីកំបូលIII) សង្កាត់កន្ទោក ខណ្ឌកំបូល ដកហូតបានទឹកដោះគោម៉ាក

    December 15, 2022
  • ព័ត៌មានអន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉៉ុនគ្រោងនឹងចំណាយប្រាក់ជិត ៤៤ពាន់លានដុល្លារដើម្បីពង្រឹងប្រព័ន្ធការពារជាតិរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលថ្ងៃពុធ ទី១៤ ខែធ្នូម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីជប៉ុន  Fumio Kishida បានបញ្ជាក់ថា ការសម្រេចពង្រឹងប្រព័ន្ធការពារជាតិនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមគំហែងពីបណ្តាប្រទេសមួយចំនួន ជាប្រទេសកូរ៉េខាងជើង ប្រទេសចិន និងប្រទេសរុស្ស៊ីជាដើម។ ប្រភពខាងលើបានបន្តថា គម្រោងចំណាយក្នុងទំហំទឹកប្រាក់ដ៏ច្រើនខាងលើនេះនឹងផ្តើមមានប្រសិទ្ធភាពចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៧ ខណៈទំហំទឹកប្រាក់នៅក្នុងគម្រោងថ្មីមានការកើនឡើងទ្វេដងបើធៀបទៅនឹងទំហំទឹកប្រាក់នៅក្នុងគម្រោងចំណាយចាស់។ នៅក្នុងគម្រោងថវិកាការពាររបស់រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញផងដែរថា ជប៉ុនគ្រោងនឹងទិញមីស៊ីលប្រភេទ Tomahawk ដែលផលិតនៅអាមេរិកចំនួន ៥០០គ្រាប់ ខណៈជប៉ុនគ្រោងនឹងដាក់ពង្រាយមីស៊ីលឲ្យបានចំនួន ១,០០០គ្រាប់នៅតាមតំបន់ព្រំដែនទឹករបស់ខ្លួន ដ្បិតនាពេលកន្លងមកចិននិងកូរ៉េខាងជើងតែងបង្កការគំរាមគំហែងនៅលើដែនសមុទ្រជប៉ុនជាញឹកញាប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក ត្រូវបានគេប្រទះឃើញបង្កៃ នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកព្រលឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។ បើតាមប្រភពរបស់សមត្ថកិច្ច បានឱ្យដឹងថា គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនសុិនទ្រី ប្រទះឃើញ នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ​ ហើយប្តឹងបន្តទៅសមត្ថកិច្ច។ បន្ទាប់ពីប្រទះឃើញនេះ គ្រាប់បែកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀបចំបំផ្ទុះចោលតែម្តង។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ព័ត៌មានលម្អិតអំពីគ្រាប់បែកនេះ នៅឡើយទេ ដោយសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    December 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ កំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការសិក្សាសមិទ្ធិលទ្ធភាព បន្ទាប់ពីទទួលបានចំណារឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២កន្លងទៅ គ្រោងនឹងបញ្ចប់ការសិក្សាឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយនៅដំណាច់ខែមករា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការបញ្ជាក់ឱ្យដឹង នៅក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបាននិងកំពុងសិក្សាលម្អិត ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) រួមជាមួយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ដែលបានធ្វើឡើងនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តអធិបតីភាពលោកទេសរដ្ឋមន្ត្រី

    December 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ (ច្បាប់ថវិកាជាតិ) ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រកាសដាក់ឲ្យប្រើហើយ តាមរយៈព្រះរាជក្រមចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ។ ច្បាប់ថវិកាជាតិឆ្នាំ២០២៣ កម្រាស់៤២ទំព័រ មាន៥ជំពូក និង១៤មាត្រា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ហើយដែលត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី៨ ខែធ្នូ

    December 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារនិងការវិនិយោគគម្រោងចំនួន២៣លានដុល្លារដើម្បីគាំទ្រអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា។ កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជាដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន៤០លានដុល្លារពីធនធានសម្បទានរបស់ ADB និងប្រាក់កម្ចីចំនួន១០លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន(ACGF)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន២៣លានដុល្លារនោះ កម្មវិធីបង្កើនថាមពលកកើតឡើងវិញសម្រាប់កម្ពុជារបស់មូលនិធិវិនិយោគអាកាសធាតុនឹងផ្តល់ប្រាក់កម្ចីចំនួន៦លានដុល្លារនិងជំនួយចំនួន៥លានដុល្លារដែលជាហិរញ្ញប្បទានអាកាសធាតុ។ មូលនិធិអាកាសធាតុបៃតងនឹងបន្ថែមប្រាក់កម្ចីចំនួន១២លានដុល្លារតាមរយៈកម្មវិធីការស្តាឡើងវិញបៃតងនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន។ចំពោះថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។ កម្មវិធីនេះ គាំទ្ររបៀបវារៈនៃអន្តរកម្មរថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើនថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពលនិងផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។ គម្រោងនេះ បង្កើតការធ្វើផែនការនិងបទបញ្ញាតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពលដើម្បីបង្កើនភាពបត់បែននិងភាពធន់ និងពង្រឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។ លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវិស័យសាធារណៈសម្រាប់មហាអនុតំបន់មេគង្គរបស់ ADB បានបញ្ជាក់ថា

    December 15, 2022