- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល ១១ខែឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន ៣ ២១៤.០៦ លានដុល្លារ ស្មើនឹង ១១៣.៩៩% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៦៤៨.១៧ លានដុល្លារស្មើនឹង ២៥.២៩%។ ការបញ្ជាក់ពីកំណើននៃការប្រមូលចំណូលពន្ធនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងកិច្ចប្រជុំនោះ
December 14, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C * សីតុណ្ហភាពអតិបរមា មានពី២៩-៣១ °C * សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង។ ២៖
December 14, 2022 - សិល្បៈ
(ភ្នំពេញ)៖ កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅប្រកួត Miss Universe 2022 ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ។ មហាជនមានក្តីសង្ឃឹមថា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ នឹងមានលទ្ធផលល្អ ក្រោយពីបានធ្វើការហ្វឹកហាត់នៅប្រទេសហ្វីលីពីន ជាពិសេសកញ្ញាអាចប្រើប្រាស់បាន៤ភាសា គឺភាសាខ្មែរ បារាំង អង់គ្លេស នឹង អេស្ប៉ាញ។ ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះ ស្ថាប័ន បវរកញ្ញាចក្រវាលកម្ពុជា ក៏បានប្រកាសថា កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ (Miss Universe Cambodia
December 13, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនៅលើទឹកដីអង្គរខេត្តសៀមរាប ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗគ្រប់ទម្រង់ចំនួន ៣០០នាក់។ ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការរំលឹកដល់សម្បត្តិបេតិកភណ្ឌទាំង១២ របស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។ ព្រឹត្តិកាណ៍ខាងលើនេះ គឺជាការលើស្ទួយវិស័យវប្បធម៌ និងការចូលរួមចំណែកស្ដារឡើងវិញ នៃវិស័យទេសចរណ៍នៅតំបន់អង្គរ ក្រោយវិបត្តិកូវីដ-១៩។ កម្មវិធីនឹងប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណក្រោយប្រាសាទអង្គរវត្ត វេលាម៉ោង៥៖០០នាទីរសៀល ក្រោមអធិបតីភាពលោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន
December 13, 2022 - ព័ត៌មានជាតិ
(ស្រីលង្កា)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Ranil Wickremesinghe ប្រធានាធិបតី នៃប្រទេសស្រីលង្កា។ ក្នុងឱកាសនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រធានាធិបតីស្រីលង្កា និងបាននាំនូវការអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដល់ប្រធានាធិបតីស្រីលង្កា ឲ្យមកទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយផងដែរ។ លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់
December 13, 2022 - ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមានគម្រោងផ្តល់ជំនួយចំនួន ៥៥ ពាន់លានដុល្លារ ដល់តំបន់អាហ្វ្រិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃចន្ទ ខណៈប្រធានាធិបតីលោក ចូ បៃដិន កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-អាហ្រ្វិកនៅទីក្រុងវ៉ាស៊ីនតោន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ។ មេដឹកនាំមកពីប្រទេសអាហ្វ្រិកប្រហែល ៥០ កំពុងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានរយៈពេល ៣ ថ្ងៃមួយនេះ។ សហភាពអាហ្រ្វិកមានបំណងចង់ចូលរួមជាមួយក្រុមសេដ្ឋកិច្ចទាំង ២០ (G20) ខណៈលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីការគាំទ្ររបស់លោកចំពោះបំណងនោះ។ នេះជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលសហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាហ្វ្រិក។
December 13, 2022 - ព័ត៌មានអន្តរជាតិ
ឥណ្ឌា៖ ទាហាននៃប្រទេសឥណ្ឌានិងទាហាននៃប្រទេសចិនដែលកំពុងប្រចាំការនៅតាមច្រកព្រំដែនបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអង្គារ ទី១៣ ខែធ្នូនេះ។ ការប៉ះទង្គិចគ្នានេះបានកើងឡើងនៅតំបន់ Arunachal Pradesh ភាគខាងលិចនៃប្រទេសឥណ្ឌា និងជាតំបន់ដែលមានព្រំដែនជាប់ជាមួយនិងប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រោយមានការប៉ះទង្គិចគ្នាគឺទាហានរបស់ភាគីទាំងសងខាងសុទ្ធតែបានរងរបួស តែយ៉ាងណាក្តីទាំងភាគីខាងឥណ្ឌានិងភាគខាងប្រទេសចិនមិនបានបញ្ជាក់អំពីចំនួនជនរងគ្រោះនោះទេ។ ភ្លាមៗក្រោយពេកកើតហេតុមេបញ្ជាការកងទ័ពឥណ្ឌានិងចិនបានជួបគ្នា ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុនោះតែម្តង ខណៈក្រសួងការបរទេសនៃប្រទេសទាំង ២នេះមិនបានបញ្ចេញប្រតិកម្មយ៉ាងណានោះទេ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២០កន្លងទៅនេះហេតុការណ៍ស្រដៀងគ្នាក៏ធ្លាប់កើតមានម្តងដែរ តែនៅពេលនោះក្រុមទាហាននៃភាគីទាំង ២បានប៉ះទង្គិចគ្នាដោយដៃទល់នឹងដៃប៉ុណ្ណោះ មិនមែនផ្ទុះអាវុធដូចពេលនេះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេច និងចម្ការម្រេច ឱ្យបានជ្រាបថា៖ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបាន ចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ម្ចាស់ចម្ការម្រេច សហគមន៍កសិកម្មម្រេច និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ម្រេច ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញ ម្រេចទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ម្រេចសម្រាប់ នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិ វិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។
December 13, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល១១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង២០ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.១%។ នេះយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទិន្នន័យនេះ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ចិកា ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារគោលដៅសំខាន់ៗ តម្លៃ ២០ ៤៥៧ លានដុល្លារ កើនឡើង ១៨.១% និងនាំចូលមកវិញក្នុងតម្លៃ ២៧ ៧៤៧ លានដុល្លារ កើនឡើង៩.២% ដែលធ្វើឱ្យកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៤៨ ២០៤ លានដុល្លារ
December 13, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេននី ស៉្មីហែល (Denys Shmyhal) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអ៊ុយក្រែនត្រូវការជំនួយយ៉ាងឆាប់រហ័សសរុបចំនួន ១ពាន់លានដុល្លារ ដើម្បីបញ្ជូនបណ្តាញអគ្គិសនី និងប្រព័ន្ធកំដៅឲ្យត្រឡប់ទៅដំណើរការធម្មតាឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។ ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ លោក ស៉្មីហែល បានថ្លែងថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យខូចខាតរហូតដល់ពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស។ ហើយការងារស្តារឡើងវិញត្រូវបែងចែកជា ៣ដំណាក់កាល។ ប៉ុន្តែអាទិភាពចម្បងឥឡូវនេះគឺដំណាក់កាលនៃការរស់រានមានជីវិតរបស់ប្រជាជន ដោយស្តាររចនាសម្ព័ន្ធសំខាន់ៗ និងវិស័យថាមពលឱ្យបានឆាប់រហ័សដើម្បីឆ្លងផុតរដូវរងា។ លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានគូសបញ្ជាក់ថា «ការចំណាយប្រហាក់ប្រហែលនៃជំនួយបន្ទាន់សម្រាប់វិស័យថាមពលមានចំនួន ៥០០លានដុល្លារ។
December 13, 2022









